របៀបគណនាចំនួនអាសនៈក្នុងការបោះឆ្នោតតំណាងរាស្រ្តកម្ពុជា
នៅកម្ពុជា ការបោះឆ្នោតតំណាងរាស្រ្ត គឺជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។ ពលរដ្ឋកម្ពុជាមិនបោះឆ្នោតជ្រើសរើសបេក្ខជនណាមួយឲ្យធ្វើជាតំណាង រាស្រ្តនោះទេ ក៏ប៉ុន្តែ បោះឆ្នោតជ្រើសរើសបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តនៃគណបក្សមួយ។ ចេញពីចំនួនស្លឹកឆ្នោតសរុបដែលបោះឲ្យគណបក្សនីមួយៗនេះ ទើបគេយកទៅគណនារកចំនួនអាសនៈ ដែលគណបក្សនីមួយៗទទួលបាន នៅក្នុងរដ្ឋសភា។ តើការកំណត់ចំនួនអាសនៈនេះ ត្រូវធ្វើឡើងដោយរបៀបណា? តាមច្បាប់បោះឆ្នោតកម្ពុជា ចំនួនអាសនៈសភា ដែលត្រូវបែងចែកទៅឲ្យគណបក្សនយោបាយណាមួយ នៅក្នុងការបោះឆ្នោត ត្រូវគណនា ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ហើយការបែងចែកអាសនៈ ត្រូវធ្វើឡើងនៅតាមមណ្ឌលនីមួយៗ។ជំហានទី១៖ កំណត់ចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ
មុននឹងចាប់ផ្តើមធ្វើការបែងចែកចំនួនអាសនៈ ជាដំបូង គេត្រូវគណនាឲ្យឃើញសិនអំពីចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ (មានន័យថា ចំនួនសន្លឹកឆ្នោត ដែលគណបក្សមួយត្រូវទទួលបាន ដើម្បីទទួលបានអាសនៈមួយ)។ ដើម្បីគណនា គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប នៅក្នុងមណ្ឌលមួយ ចែកនឹងចំនួនអាសនៈសរុបនៅក្នុងមណ្ឌលនោះ ដោយមិនគិតពីសំណល់ចែក។
កូតាសន្លឹកឆ្នោតក្នុងមួយអាសន = សន្លឹកឆ្នោតបានការសរុបក្នុងមណ្ឌល/អាសនៈសរុបក្នុងមណ្ឌល
គួរបញ្ជាក់ថា សន្លឹកឆ្នោតបានការសរុប ខុសពីចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតដែរ ប៉ុន្តែ គូសសន្លឹកឆ្នោតមិនត្រឹមត្រូវ ជាសន្លឹកឆ្នោតមិនបានការ មិនត្រូវរាប់បញ្ចូលនៅក្នុងចំនួនសន្លឹកឆ្នោតបានការសរុបទេ។
ឧទាហរណ៍៖ នៅមណ្ឌលកំពង់ចាម ដែលមានចំនួនអាសនៈសរុបទាំងអស់ ១៨អាសនៈ មានសន្លឹកឆ្នោតបានការសរុប ចំនួន ១៨ម៉ឺនសន្លឹក។ ដូច្នេះគណបក្សមួយចាំបាច់ត្រូវទទួលបានសន្លឹកឆ្នោតគាំទ្រ ១ម៉ឺនសន្លឹក ទើបអាចទទួលបាន១អាសនៈ។
ជំហានទី២៖ កំណត់ចំនួនអាសនៈបឋម
ក្រោយពីបានកំណត់ចំនួនកូតាសន្លឹកឆ្នោតក្នុងមួយអាសនៈហើយ ជំហានទីពីរ គេត្រូវធ្វើការកំណត់ចំនួនអាសនៈបឋម សម្រាប់គណបក្សនីមួយៗ ដោយយកចំនួនសំឡេងឆ្នោតសរុប ដែលគណបក្សនីមួយៗទទួលបាន នៅក្នុងមណ្ឌលមួយ ចែកឲ្យចំនួនកូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ ដោយមិនគិតពីសំណល់ចែក។
អាសនៈបឋម = ចំនួនសន្លឹកឆ្នោតដែលបោះឲ្យគណបក្សមួយ/កូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ
ឧទាហរណ៍៖ នៅក្នុងមណ្ឌលកំពង់ចាម គណបក្ស “ក” ទទួលបានសំឡេងគាំទ្រ ៩៦ ០០០សន្លឹក។ ដើម្បីកំណត់ចំនួនអាសនៈបឋមរបស់គណបក្ស “ក” គេត្រូវយក ៩៦ ០០០ ទៅចែកនឹង ១០ ០០០។ ដោយមិនគិតពីសំណល់ចែក គណបក្ស “ក” ត្រូវទទួលបាន ៩អាសនៈ។
ជំហានទី៣៖ ការបែងចែកចំនួនអាសនៈដែលនៅសល់ក្នុងមណ្ឌល
បន្ទាប់ពីការកំណត់ចំនួនអាសនៈបឋមរបស់គណបក្សនីមួយៗរួចរាល់ហើយ ប្រសិនបើមាននៅសល់អាសនៈក្នុងមណ្ឌល គេត្រូវធ្វើការបែងចែកអាសនៈដែលនៅសេសសល់នេះជាបន្តទៀត ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ពោលគឺ គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប ដែលបោះឲ្យគណបក្សនីមួយៗ ចែកនឹងចំនួនអាសនៈបឋម ដែលគណបក្សនោះទទួលបាន តាមការគណនាខាងលើ ដោយបន្ថែមមួយអាសនៈពីលើ។
មធ្យមភាគខ្ពស់បំផុត = ចំនួនសន្លឹកឆ្នោតដែលបោះឲ្យគណបក្សមួយ/(អាសនៈបឋម + ១)
ឧទាហរណ៍៖ នៅក្នុងមណ្ឌលកំពង់ចាម គណបក្ស “ក” ដែលទទួលបានសំឡេងគាំទ្រ ៩៦ ០០០សន្លឹក មានចំនួនអាសនៈបឋម ៩អាសនៈ។ នៅក្នុងការបែងចែកចំនួនអាសនៈ ដែលនៅសេសសល់ក្នុងមណ្ឌល សម្រាប់គណបក្ស “ក” គេត្រូវយក ៩៦ ០០០ ចែកនឹង ១០។
បន្ទាប់ពីបានអនុវត្តរូបមន្តនេះ សម្រាប់គ្រប់គណបក្សហើយ គេត្រូវធ្វើការប្រៀបធៀបលទ្ធផល រវាងគណបក្សនីមួយៗ។ គណបក្សណា ដែលទទួលបានផលចែកខ្ពស់ជាងគេបង្អស់ (មធ្យមភាគខ្ពស់បំផុត) គឺជាអ្នកទទួលបានអាសនៈមួយបន្ថែមទៀត។
ក្រោយពីអាសនៈមួយថ្មីនេះត្រូវបានបែងចែកទៅឲ្យគណបក្ស ដែលមានមធ្យមភាគខ្ពស់បំផុត រួចហើយ ប្រសិនបើមាននៅសល់អាសនៈក្នុងមណ្ឌលនេះទៀត គេត្រូវធ្វើការបែងចែកអាសនៈសេសសល់នេះបន្តទៀត ដោយអនុវត្តរូបមន្តដដែល ដោយលើកនេះ គណបក្សដែលទើបនឹងបានអាសនៈបន្ថែមក្នុងការគណនាខាងលើ ត្រូវយកអាសនៈថ្មីបន្ថែមនេះ មកគិតបញ្ចូល ក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទី២។
ឧទាហរណ៍៖ នៅមណ្ឌលកំពង់ចាម គណបក្ស “ក” ជាអ្នកទទួលបានអាសនៈបន្ថែម ក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទីមួយ។ ចំនួនអាសនៈសរុបរបស់គណបក្សនេះ ត្រូវកើនឡើងពី ៩អាសនៈ ទៅ ១០អាសនៈ។ នៅក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទី២ ដើម្បីបែងចែកអាសនៈសេសសល់បន្ត សម្រាប់គណបក្ស “ក” គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប ដែលគណបក្សនេះទទួលបាន គឺ ៩៦ ០០០សន្លឹក ចែកនឹង១១អាសនៈ។
ការគណនាបែបនេះត្រូវធ្វើជាបន្តបន្ទាប់ រហូតទាល់តែចំនួនអាសនៈ ដែលនៅសេសសល់ ក្នុងមណ្ឌល ត្រូវធ្វើការបែងចែកអស់។
ជាទូទៅ គេសង្កេតឃើញថា ការគណនាដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ចំនួនអាសនៈដែលនៅសេសសល់ក្នុងមណ្ឌលបោះឆ្នោត ច្រើនតែបានទៅគណបក្ស ដែលទទួលបានសំឡេងឆ្នោតសរុបច្រើនជាងគេ ក្នុងមណ្ឌលនេះ។ ហេតុដូច្នេះហើយបានជាមានការរិះគន់ថា រូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ផ្តល់ផលប្រយោជន៍ដល់តែគណបក្សធំៗ៕
ហេតុការណ៍នៅអេហ្ស៊ីប ជាមេរៀនមួយសម្រាប់មេដឹកនាំពិភព
- តើហេតុការណ៍នៅអេហ្ស៊ីបផ្ដល់មេរៀនអ្វីខ្លះ?
ការប្រើប្រាស់ប្រជាជនជាខែលដើម្បីធ្វើបាតុកម្ម និងបង្កើតក្រុមមួយទៀតដើម្បីធ្វើបាតុកម្មតទល់បាតុកម្មគឺជាវិធី មួយដ៏អាក្រក់ជួជាតិនៃមេដឹកនាំដែលមិនស្គាល់ពីភាពឆ្អែតឆ្អន់ ឬមេដឹកនាំល្មោភអំណាចនោះឯង។ ហេតុការណ៍នៅអេហ្ស៊ីបលើកនេះ កើតឡើងដំបូងចេញពីកំហឹងបាតុកម្មដែលប្រឆាំងនឹងស្ថានការណ៍មួយ នឹងក្រុមមួយនោះឯង ដែលជាហេតុបណ្ដាលឲ្យកម្ដៅនៃអំពើហិង្សាកើតឡើង ហើយទីបំផុតទៅគឺការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់អាជ្ញាធរ។
ការសុខចិត្តដាក់យកប្រទេសជាតិខ្លួន ជាធ្នាក់ដើម្បីស្រោចស្រង់អំណាចដែលបាត់បង់ គឺជាមេដឹកនាំទុយ៌សបំផុត ចំពោះជាតិ និងប្រជាជនខ្លួន។ មេដឹកនាំទាំងហ្លាយនៅក្នុងពិភពលោកនេះ គួរចេះ គួរស្គាល់នូវភាពស្កប់ស្កល់ និងត្រូវចេះលះបង់ខ្លួនឯងដើម្បីជាតិពិតប្រាកដ មិនមែនគ្រាន់តែកោកៗបានត្រឹមស្រែកនោះទេ។ មេដឹកនាំទុយ៌សបែបនេះ រមែងអាងអំណាច ធ្វើការសំឡុតគំរាមកំហែងប្រជាជននៃផងខ្លួន។
ហេតុការណ៍នៅអេហ្ស៊ីបនាពេលនេះ គឺជាមេរៀនថ្មីមួយទៀត ដែលចាំបាច់បណ្ដាមេដឹកនាំទាំងអស់នៅលើលោកនេះ គួរចេះយកមកវិភាគ និងធ្វើយ៉ាងណាចបញ្ជៀសឲ្យបានដាច់ខាតដើម្បីកុំឲ្យកើតមានឡើងនៅ លើទឹកដី ប្រទេសរបស់ខ្លួន។ ការលះបង់ខ្លួនឯងម្នាក់ដើម្បីប្រទេសជាតិទាំងមូលគឺជាជម្រើសដ៏ ប្រសើរ និងគួរឲ្យគោរពបំផុត។ ពោលមេដឹកនាំប្រភេទនេះ នឹងមានឈ្មោះថា ជាមេដឹកនាំគំរូ ដែលគួរជាទីមោទនភាពសម្រាប់ប្រទេស និងមានកេរ្តិ៍ឈ្មោះយូរអង្វែងតទៅ។ ផ្ទុយទៅវិញ ការយកប្រទេសទាំងមូលមកលះបង់សម្រាប់ខ្លួនឯងម្នាក់ គឺជាជម្រើសដ៏អប្បយស គួរឲ្យស្អប់ខ្ពើមបំផុត។ មេដឹកនាំប្រភេទនេះ នឹងមានឈ្មោះថាជាមេដឹកនាំគំរក់ ដែលជាទីសម្អប់នៃប្រទេស ព្រមទាំងមានឈ្មោះអសោចកេរ្តិ៍ គ្រប់ៗជាតិចារជាប្រវត្តិតកូនតចៅ៕
ភាពឥតអៀនខ្មាស់របស់ពួកអាជ្ញាធរខ្មែរ
វាហាក់ដូចជាគ្មានភាពឥតអៀនខ្មាស់ទាល់តែសោះដែលពពួកអាជ្ញាធរ មូលដ្ឋាននាំគ្នា (បង្ខំ) ឲ្យប្រជាជនផ្ដិតមេដៃគាំទ្រលទ្ធផលឆ្នោត នៅខណៈពេលដែលលទ្ធផលឆ្នោតមិនទាន់ទាំងបានប្រកាសផ្លូវការនៅឡើយផង ។ ក៏ប៉ុន្តែបើបន្ទោសពួកគាត់តែម្នាក់ឯង ក៏ហាក់មិនត្រឹមត្រូវដែរ ប្រសិនបើមេខាងលើបំផុតមិនបើកភ្លើងខៀវនោះ។ កន្លងមក ជាហូរហែរ នូវការបង្ខំប្រជាជនឲ្យផ្ដិតមេដៃចេញញាតិគាំទ្រនេះ ញាតិគាំទ្រនោះ។ល។ និង។ល។ Sic តើពួកថ្នាក់លើអស់ទាំងនោះដឹងទេថា ប្រជាជនខ្មែរ ឆ្អែតឆ្អន់ខ្លាំងណាស់ នឹងទង្វើទាំងនេះ?
ពីថ្ងៃនេះទៅពពួកអាជ្ញាធរមូលដ្ឋានគួរបញ្ឈប់ការប្រព្រឹត្តអំពើ បែបបង្ខិតបង្ខំប្រជារាស្ត្រដោយឥតកេរ្តិ៍ ឥតខ្មាស់បែបនេះទៀតទៅ។ ចំណែកឯក្បាលម៉ាស៊ីនខ្ពស់បំផុត ក៏ល្មមគួរជ្រាបហើយថា ទង្វើថ្នាក់ក្រោមអស់ទាំងនេះទេតើហ៍ ដែលធ្វើឲ្យពួកអស់លោកដកបង្ហើមធំ ភ័យស្លេកមាត់ស្លេកកមិនស្ទើរដែរទេ មកដល់ថ្ងៃនេះ៕
អូបាម៉ា ទទួលបានណូបែលសន្តិភាព២០០៩
ប្រធានាធិបតីអូបាម៉ារបស់អាមេរិច បានទទួលរង្វាន់ណូបែលសន្តិភាពនៅថ្ងៃសុក្រនេះ សំរាប់”កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់គាត់ក្នុងការពង្រឹង ការងារទូទអន្តរជាតិនិងសហប្រតិបត្តិការរវាងប្រជាជន”។ឈ្មោះលោកបារ៉ាក់អូបាម៉ាត្រូវបានគេស្នើឡើងកាលពីមុន ប៉ុន្តែអ្នកជំនាញភាគច្រើននិយាយថា វាហាក់ដូចជាឆាប់ពេកក្នុងការផ្តល់រង្វាន់ដល់គាត់។
គណៈកម្មការផ្តល់រង្វាន់ណូបែលបានយល់ព្រមផ្តល់រង្វាន់ដល់លោក អូបាម៉ាដោយមើលលើទស្សនៈរបស់គាត់អំពីពិភពលោកដែលគ្មានអាវុធ នុយក្លេអ៊ែរ។
ក្នុងកិច្ចពិភាក្សាមួយនៅទីក្រុងប្រាគកាលពីខែមេសា លោកអូបាម៉ាមានសន្យាថានឹងខំប្រឹងប្រែងក្នុងការកសាងពិភពលោកមួយ ដែលគ្មានអាវុធនុយក្លេអ៊ែរ តាមរយៈការកាត់បន្ថយការស្តុកទុកអាវុធនេះ បញ្ឃប់ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ និងហាមឃាត់ការផលិតសារធាតុវិទ្យុសកម្មសំរាប់បំរើដល់វិស័យយោធា។
អ្នកវិទ្យាសាស្ត្ររកឃើញភពមួយ មានសុទ្ធតែពេជ្រ
ផ្កាយ BPM 37093 រឺ Lucy ស្ថិតនៅចំងាយ ៥០ឆ្នាំពន្លឺ(*)ពីផែនដី។ ផ្កាយនេះមានម៉ាស ដងម៉ាសរបស់ព្រះអាទិត្យ។ វាមានស្នូលដែលមានអង្កត់ផ្ចិតរង្វាស់ ធ្វើអំពីគ្រីស្តាល់កាបូន រឺពេជ្រ។ វាមានបរិយាកាសខាងក្រៅ ផ្សំពីអ៊ីដ្រូសែន។
ពេជ្ររបស់ផ្កាយមួយនេះបើគិតទៅមានទំហំរហូតដល់ ការ៉ាត់(**)។
លក្ខខណ្ឌចាំបាច់សម្រាប់ការបោះឆ្នោតបែបប្រជាធិបតេយ្យ
ក្រុមឃ្លាំមើលដំណើរការប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិបានជំរុញម្ដងហើយម្ដងទៀតឲ្យធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ចំណែកលោកប្រធានាធិបតីអាមេរិក ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១២ ក៏បានលើកឡើងផងដែរអំពីបញ្ហាកែទម្រង់ស្ថាប័នជាតិរៀបចំការបោះ ឆ្នោតនៅកម្ពុជា ដែលបានស្នើឡើងក្នុងរបាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
តើការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យទាមទារឱ្យមានលក្ខខណ្ឌចាំបាច់ជាមូលដ្ឋានអ្វីខ្លះ?
មូលដ្ឋានគ្រឹះនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ គឺទាមទារឱ្យប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលជាលក្ខខណ្ឌមួយដ៏ចាំបាច់និងចម្បង។ គោលការណ៍សំខាន់មួយទៀត គឺការធានាយ៉ាងម៉ឺងម៉ាត់ដោយរដ្ឋធម្មនុញ្ញ ឬច្បាប់គោលនៃការបោះឆ្នោតចំពោះពលរដ្ឋនូវ «សិទ្ធិបោះឆ្នោត» និង «សិទ្ធិឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតជូន»។
ទន្ទឹមគ្នានេះ អ្នកបោះឆ្នោតមានសិទ្ធិស្មើគ្នា និងជ្រើសរើសដោយសេរីនូវកម្មវិធីនយោបាយ និងបេក្ខជនរបស់គណបក្សនយោបាយនីមួយៗ។ រីឯសំឡេងឆ្នោតមួយសន្លឹកៗមានតម្លៃស្មើគ្នា និងបោះឆ្នោតដោយចំពោះនិងសម្ងាត់។ លក្ខខណ្ឌចម្បងមួយទៀតនៃការបោះឆ្នោតដោយប្រជាធិបតេយ្យ គឺការចូលរួមប្រកួតប្រជែងដោយសេរី ស្មើភាព និងមានបរិយាកាសសេរី និងយុត្តិធម៌។ ចំពោះដំណើរការបោះឆ្នោតវិញ ត្រូវតែរៀបចំធ្វើឡើងយ៉ាងទៀងទាត់ទៅតាមការកំណត់ក្នុង រដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗ។
ទាក់ទងនឹងគោលការណ៍សំខាន់ៗទាំងអស់នេះ តើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានដំណើរការស្របទៅតាមស្តង់ដារ ឬនិយាមអន្តរជាតិហើយឬនៅ?
ត្រង់ប្រការនេះ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍ (CLEC) លោក គិត ទូច បង្ហាញនូវការសង្កេតថា ប្រទេសកម្ពុជា មានច្បាប់បោះឆ្នោតមួយដែលមានលក្ខណៈសមរម្យ ដោយប្រៀបធៀបទៅនឹងគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងតំបន់អាស៊ី និងសហគមន៍អឺរុប។
លោក គិត ទូច៖ «បើយើងក្រឡេកមើលស្តង់ដារបោះឆ្នោតតាមបែបហៅថា «វិធាននិយម» ឬបែប «គោលការណ៍» ឃើញថា យើង [កម្ពុជា] មានច្បាប់បោះឆ្នោតមួយដែលមានលក្ខណៈល្អិតសុខុម ហើយច្បាប់នេះបានបំពេញទៅតាមតម្លៃរដ្ឋធម្មនុញ្ញ ជាពិសេសរដ្ឋធម្មនុញ្ញយើងបានកំណត់អំពីសិទ្ធិអ្នកបោះឆ្នោត ប្រព័ន្ធបោះឆ្នោតទម្រង់នៃអ្នកតំណាងរាស្ត្រ ទម្រង់រដ្ឋាភិបាលអីជាដើម។ ហ្នឹងបើយើងធៀបមើលសេចក្ដីថ្លែងការណ៍ក្រុងបាងកក ស្តីពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺស្តង់ដារ ដែលប្រជាជាតិនៅក្នុងអាស៊ីអាគ្នេយ៍ ១០ ប្រទេស បាននិយមបំពេញបង្កើតឡើង ហើយនិងស្តង់ដារសហគមន៍អឺរ៉ុប ដែលគេហៅថា សេចក្ដីថ្លែងការណ៍ក្រុមប្រឹក្សាអន្តរសភាសហគមន៍អឺរ៉ុប និយាយពីលក្ខណៈវិនិច្ឆ័យសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ហ្នឹង ក៏ឃើញមានសរសេរនៅក្នុងវិធាននៃច្បាប់បោះឆ្នោត គោលការណ៍ណែនាំការបោះឆ្នោត និងវិធានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ»។
ទោះបីជាយ៉ាងណាក្តី លោក គិត ទូច គូសបញ្ជាក់ថា ចំពោះការអនុវត្តជាក់ស្ដែងវិញ ក្នុងដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា កន្លងទៅ អង្គការសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ បានបង្ហាញពីក្តីកង្វល់លើចំណុចមួយចំនួន ដូចជាភាពស្មើគ្នានៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈ ការប្រើប្រាស់មធ្យោបាយផ្សេងៗ ដូចជាការដឹកជញ្ជូនជាដើម ក្នុងចំណោមគណបក្សនយោបាយចូលរួមការបោះឆ្នោត។
លោក គិត ទូច៖ «ហើយមួយទៀត គឺការអន្តរាគមន៍ ប្រណាំងប្រជែងគ្នានៅក្នុងទម្រង់នៃអង្គការនយោបាយផ្សេងៗ ការវាយប្រហារគ្នាដោយអន្លើៗ ពាក់ព័ន្ធនឹងរឿងគំនិតនយោបាយទស្សនៈនយោបាយអីហ្នឹង គឺឃើញនៅមានក្នុងស្ថានភាពជាក់ស្ដែងគុណតម្លៃសីលធម៌ផ្នែកហ្នឹង យើងមិនទាន់បានប្រពៃនៅឡើយមកដល់ពេលនេះ»។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយ សេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) គឺលោក គឹម ឈន បញ្ជាក់បន្ថែមថា ការវាយតម្លៃជារួមដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ពុំទាន់បានបំពេញតាមលក្ខខ័ណ្ឌចាំបាច់គ្រប់គ្រាន់ស្របទៅតាមនិយាម ឬស្តង់ដារអន្តរជាតិ សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមបែបប្រព័ន្ធបោះឆ្នោតបែបប្រជាធិបតេយ្យនៅឡើយទេ។
លោក គឹម ឈន៖ «ការប្រកួតប្រជែងរវាងគណបក្សនយោបាយ អត់មានភាពស្មើគ្នាទេ។ឧទាហរណ៍ ដូចជាខាងគណបក្សប្រឆាំង អវត្តមានថ្នាក់ដឹកនាំលំដាប់ទី១ ដូចជាលោក សម រង្ស៊ី ជាដើម ក្នុងការឃោសនាគាត់អត់បានធ្វើសកម្មភាពដោយផ្ទាល់ឃោសនាឱ្យគណបក្ស ទេ។ នេះយើងឃើញភាពអយុត្តិធម៌ហ្នឹងកន្លែងហ្នឹង។ ហើយមួយទៀត ការប្រើប្រាស់ធនធានរដ្ឋ ឬក៏ធនធានមនុស្ស ទាំងសម្ភារៈសម្រាប់បម្រើសកម្មភាពគណបក្ស ជាពិសេស គឺបានតែគណបក្សប្រជាជនទេកន្លងមកហ្នឹង។ គណបក្សប្រឆាំង ឬក៏គណបក្សផ្សេងទៀត គឺអត់បានប្រើទេ ដែលបញ្ហានេះវាអាចផ្ទុយទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ហើយការផ្ដល់សម្ភារៈ និងថវិកាដល់អ្នកបោះឆ្នោតដោយមន្ត្រីរាជការអាជ្ញាធរ គឺមានលក្ខណៈជាប្រព័ន្ធ។ នេះបើយើងពិនិត្យមើលនៅក្នុងការបោះឆ្នោតឃុំ ជាពិសេសនៅមុនពេលការឃោសនាបោះឆ្នោត»។
សេចក្ដីថ្លែងការណ៍នៃក្រុមប្រឹក្សាអន្តរសភាសហគមន៍អឺរ៉ុបស្ដីពី៖ «លក្ខណៈវិនិច្ឆ័យសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌» ផ្ដោតជាពិសេសទៅលើ ការសម្ដែងមតិនយោបាយដោយគ្មានការជ្រៀតជ្រែក ឱកាសស្មើគ្នានៃការប្រាស្រ័យរកប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៅក្នុងការបង្កើត និងដំណើរការគណបក្សនយោបាយ។ ទន្ទឹមគ្នានេះ គឺនៅមានការរៀបយន្តការ ឬអង្គការគ្រប់គ្រងការបោះឆ្នោតមួយប្រកបដោយភាពអព្យាក្រឹត មិនលំអៀង និងមានតុល្យភាព មានជំនួយការនៃការសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមានការផ្ដល់សេវាសារព័ត៌មានជាតិ ឬសាធារណៈដោយមិនប្រកាន់បក្សពួក និងមានសមភាពនៃសន្តិសុខជាដើម។
ចំពោះចំណុចសំខាន់ៗទាំងនេះ អ្នកសម្របសម្រួលជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយ សេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) លោក គឹម ឈន បញ្ជាក់ថា បញ្ហាបរិយាកាសហិង្សាបង្កភាពភ័យខ្លាចដល់ពលរដ្ឋក្នុងការបញ្ចេញ ឆន្ទៈ ក្នុងការបោះឆ្នោតដោយសេរី និងសម្ងាត់ ព្រមទាំងភាពឯករាជ្យ និងអព្យាក្រឹតនៃមន្ត្រីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធបានកើតមានឡើងនៅក្នុងដំណើរការនៃការ បោះឆ្នោតដែលជាសកម្មភាពផ្ទុយនឹងច្បាប់ ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬច្បាប់ស្ដីពីលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ។
លោក គឹម ឈន៖ «បើយើងពិនិត្យទៅលើសេរីភាពយើងឃើញថា ប្រជាជននៅមានការភ័យខ្លាចក្នុងការបង្ហាញការគាំទ្រដល់បេក្ខជន ឬគណបក្សប្រឆាំងក្នុងការបញ្ចេញមតិទិតៀនទៅដល់បេក្ខជនក៏កើតមាននៅ ពេលបោះឆ្នោតហ្នឹង ហើយយើងឃើញមានករណីអំពើហិង្សាខ្លះបានជះឥទ្ធិពលទៅលើបរិយាកាសនៅ មុនការបោះឆ្នោត។ ចំណុចសំខាន់មួយទៀត គេឃើញថា អាជ្ញាធរមន្ត្រីរាជការកងរាជអាវុធហត្ថ ឬកងខេមរភូមិន្ទ គឺបានធ្វើសកម្មភាពគាំទ្រដល់គណបក្សកាន់អំណាច ឬគណបក្សដែលមានកម្លាំងខ្លាំង។ នៅពេលបោះឆ្នោតយើងឃើញមានមន្ត្រីអាជ្ញាធរមូលដ្ឋានឃ្លាំមើលអ្នក បោះឆ្នោត ជាពិសេសនៅថ្ងៃបោះឆ្នោត ដែលទាំងអស់នេះ វាអាចបង្កើតនូវបរិយាកាសឱ្យអ្នកបោះឆ្នោតមានការភ័យខ្លាច ហើយមិនទុកចិត្តលើដំណើរការនៃការបោះឆ្នោត។ អ៊ីចឹងពិនិត្យទាំងអស់ហ្នឹង យើងឃើញថា វាបាត់បរិយាកាសអព្យាក្រឹតទៅហើយ»។
ចំណែកសេចក្ដីថ្លែងការណ៍ក្រុងបាងកក ស្ដីពី៖ «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌» បានចែងថា គប្បីមានបន្ថែមទៀតនូវអង្គការគ្រប់គ្រងការបោះឆ្នោតមួយដែលមានការ ធានាដោយរដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌច្បាប់ដទៃទៀត។ អង្គការនេះ ត្រូវមានតម្លាភាព ឯករាជ្យ និងបំបាត់លក្ខណៈនយោបាយ ហើយនិងត្រូវមាន «ហិរញ្ញវត្ថុស្វ័យភាព»។
ទាក់ទងនឹងប្រការនេះ ក្រុមអង្គការឃ្លាំមើលដំណើរការប្រជាធិបតេយ្យ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ បានទាមទារយ៉ាងទទូចដល់រដ្ឋាភិបាលកម្ពុជា ឲ្យធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេស ដើម្បីធានាឱ្យមានភាពឯករាជ្យ អព្យាក្រឹត និងតម្លាភាព ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
ទន្ទឹមគ្នានេះ គោលការណ៍សំខាន់ និងចម្បងមួយទៀត គឺការលើកកម្ពស់ការចូលរួមសង្កេតការណ៍ពីគ្រប់មជ្ឈដ្ឋាន ដែលមានកង្វល់ ឬតួអង្គពាក់ព័ន្ធ យន្តការដោះស្រាយវិវាទ និងបណ្ដឹងរបស់ពលរដ្ឋ និងគណបក្សនយោបាយ ប្រកបដោយយុត្តិធម៌ និងមិនស្ថិតក្រោមសំពាធនយោបាយ។ រីឯលក្ខខណ្ឌចាំបាច់ចុងក្រោយបង្អស់ គឺការទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតជាអន្តរជាតិ៕
តើគ.ជ.បអាចយកអាសនៈបក្សមួយទៅឲ្យបក្សមួយផ្សេងទៀតបានទេ?
យោងតាមអត្ថន័យនៃមាត្រាច្បាប់បោះឆ្នោតនេះ គ.ជ.ប អាចធ្វើការបែងចែកអាសនៈ ឬដកយកអាសនៈរបស់គណបក្សមួយទៅអោយគណបក្សនយោបាយផ្សេង លុះត្រាតែគណបក្សនយោបាយណាមួយនោះប្រកាសបោះបង់ចោលក្រោយពីជាប់ ឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលថ្លែងនៅក្នុងពេលចុះជួបប្រជាពលរដ្ឋនៅក្នុងស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២ ខែសីហា ថា ការបង្កើតរដ្ឋសភាអាណត្តិថ្មីក្រោយការបោះឆ្នោត ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលនឹងមិនជាប់គាំងឡើយ។ លោក ហ៊ុន សែន មានអះអាងថា ច្បាប់បោះឆ្នោតអាចអនុញ្ញាតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដក យកអាសនៈជាប់ឆ្នោតរបស់គណបក្សដទៃ ដែលបោះបង់ចោលទៅអោយគណបក្សមួយផ្សេងទៀតដែលជាប់ឆ្នោតក្នុងរដ្ឋ សភា។
ប៉ុន្តែពាក្យគន្លឹះទាក់ទងនឹងគតិយុត្តិក្នុងមាត្រា ១១៨ ថ្មី ចំណុច «ង» នៃច្បាប់បោះឆ្នោត គឺត្រង់ពាក្យយថា «ប្រកាសបោះបង់ចោលអាសនៈ»។ ប៉ុន្តែក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិដែលរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានអាសនៈចំនួន ៥៥ នោះ មិនបានប្រកាសបោះបង់ចោលអាសនៈជាប់ឆ្នោតក្នុងរដ្ឋសភារបស់ខ្លួន ទេ៕
ហេតុអ្វីខ្មែរចូលចិត្តមើលងាយភាសាខ្លួនឯង?
ខ្ញុំសែនឆ្ងល់មែនទែន ហេតុអ្វីខ្មែរចាត់ទុកថា ភាសាខ្លួនឯងគ្មានតំលៃ? ខ្ញុំ
ធ្លាប់បានដើរលេងនៅច្រើនប្រទេស
ហើយខ្ញុំបានពិនិត្យស្ថានភាពភាសាក្នុងប្រទេសទាំងអស់នោះ។
កម្ពុជាពិតជាខុសប្លែកពីគេឆ្ងាយណាស់។
សេចក្តីប្រៀបធៀបនឹងប្រទេសនានា
ពេលខ្ញុំ
បានដើរលេងនៅប្រទេសថៃ ខ្ញុំបានសង្កេតមើលបុគ្គលិកក្នុងហាង
ពេលមានភ្ញៀវបរទេសចូលមក ឃើញបុគ្គលិកនិយាយភាសាថៃជាមួយគេ។
នៅកម្ពុជាវិញ ហាក់ដូចជាគ្មានអញ្ចឹងសោះ គឺពេលជួបជនបរទេស
ខ្មែរតែងតែព្យាយាមនិយាយអង់គ្លេសជាមួយគេ។ ពួកថៃដឹងហើយថា
ជនបរទេសទាំងនោះ មុខជាមិនអាចស្តាប់ភាសាថៃបានទេ ក៏ប៉ុន្តែ
ពួកគេនៅតែនិយាយភាសាថៃជាមួយគេដែរ។ ហេតុអ្វីទៅ? បានប្រយោជន៍អី? គឺ
ដោយសារពួកថៃជឿថា ភាសាហើយនិងប្រទេសជាតិរបស់គេមានតំលៃ
បើទេសចរណ៍មកលេងស្រុកគេ នោះត្រូវជួបប្រទះនឹងភាសារបស់គេដែរ។
ជួនកាលពួកគេចេះនិយាយភាសាអង់គ្លេសផង ប៉ុន្តែនៅតែនិយាយថៃដដែល។
ជាឧទាហរណ៍
មួយទៀត នៅប្រទេសអូទ្រីស ជនណាដែលមានអាយុក្រោមសាមសិបឆ្នាំ
ស្ទើរតែចេះនិយាយភាសាអង់គ្លេសទាំងអស់ ក៏ប៉ុន្តែ
ពួកគេមិនដែលនិយាយភាសាអង់គ្លេសជាមួយជនបរទេសឡើយ
ទាល់តែយើងសូមឱ្យគេនិយាយភាសាអង់គ្លេស ទើបគេនិយាយ។
ផ្លាកតាមផ្លូវតាមហាងអី ភាគច្រើនត្រូវសរសេរជាភាសាអាល្លឹម៉ង់
កម្រឃើញអង់គ្លេសណាស់។
ពេលខ្ញុំបានទិញសិមកាតសំរាប់ទូរស័ព្ទដៃខ្ញុំ
សៀវភៅណែនាំគ្មានការបកប្រែជាភាសាអង់គ្លេសឡើយ។
បើប្រៀបធៀបជាមួយខ្មែរវិញ ពិតជាខុសគ្នាណាស់។ នៅភ្នំពេញ
មានកន្លែងខ្លះដែលគ្មានផ្លាកខ្មែរ ប៉ុន្តែមានផ្លាកអង់គ្លេស
សូម្បីតែផ្លាកឡានថ្មីៗ ក៏គ្មានអក្សរខ្មែរដែរ! ហេតុអ្វីខ្មែរបានធ្វើដូច្នេះ? តាម
ពិត ពេលខ្មែរធ្វើអញ្ចឹង
មានការប៉ះពាល់ដល់ផលប្រយោជន៍ខ្លួនឯងដែរ
ព្រោះខ្មែរនៅកម្ពុជាមិនអាចអានបាន។ ជាយូរឆ្នាំមកហើយ
កម្ពុជាបានមានសៀវភៅពណ៌លឿងបោះពុម្ពជាភាសាអង់គ្លេស
ក៏ប៉ុន្តែគ្មានខ្មែរទេ! ចុះបើខ្មែរនៅស្រុកខ្មែរមិនអាចរកភាសារបស់ខ្លួន តើត្រូវរកនៅទីណាវិញ? ការ
ធ្វើដូច្នេះមានការប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ។
បើខ្មែរចង់ទិញវត្ថុអ្វីមួយ ហើយចង់រកតាមសៀវភៅពណ៌លឿងនោះ
តើម្នាក់នោះត្រូវធ្វើអីបើអានអង់គ្លេសមិនកើត? មិនអាចរកបានឡើយ។ ខ្ញុំសូមជម្រាបថា នៅពេលថ្មីៗនេះ សៀវភៅពណ៌លឿងទើបបានចេញជាភាសាខ្មែរ (http://www.yellowpages-cambodia.com/km/) ប៉ុន្តែហេតុអ្វីវាយឺតម្ល៉េះ? ខ្មែរនៅកម្ពុជាគួរឱ្យជំរុញជនបរទេសឱ្យរៀនភាសារបស់ជាតិ មិនមែនត្រូវជំរុញខ្លួនឯងឱ្យរៀនភាសាគេឡើយ! ពេលធ្វើអញ្ចឹង ហាក់ដូចជាខ្មែរទទួលស្គាល់ថា ភាសាគេគ្មានប្រយោជន៍អ្វីសោះ។
ការសិក្សាភាសាអង់គ្លេស មិនមែនជាគន្លឹះសំរាប់ការអភិវឌ្ឍប្រទេសឡើយ
ខ្ញុំបាន
ចំណាយពេលយូរនៅឯប្រទេសជប៉ុន ហើយខ្ញុំបានសង្កេតឃើញថា
ជនជាតិជប៉ុនមិនសូវចេះនិយាយភាសាអង់គ្លេសទេ
ទាំងក្មេងទាំងចាស់អត់ចេះទាំងអស់! អង្គហេតុ
នេះប្រហែលជានឹងធ្វើឱ្យខ្មែរភ្ញាក់ផ្អើលបន្តិច
ព្រោះប្រទេសជប៉ុនជាប្រទេសជឿនលឿន
មានសេដ្ឋកិច្ចលេខទី២ក្នុងពិភពលោក បើមិនចេះអង់គ្លេស
ហេតុអ្វីប្រទេសជប៉ុនខ្លាំងម្ល៉េះ? គឺ
មកពីជប៉ុនជឿថា មុខជំនាញមានតំលៃច្រើនជាងចំណេះភាសា។ ជប៉ុនជឿថា
ជាការសំខាន់បំផុត ត្រូវរៀនមុខជំនាញខាងណាមួយ ដូចជាខាងច្បាប់
ពេទ្យ ។ល។ បើមានពេលរៀនភាសា រៀនទៅ
ប៉ុន្តែការសិក្សាភាសាមិនសូវសំខាន់ដូចជាការសិក្សាមុខជំនាញទេ។
ហេតុដូច្នេះហើយ ប្រទេសជប៉ុនមានជនឯកទេស
នឹងអ្នកជំនាញការណ៍យ៉ាងច្រើន ដែលមានចំណេះវិជ្ជា
និងការប៉ិនប្រសព្វគ្រប់យ៉ាង។
ដោយហេតុនេះហើយបានជាប្រទេសជប៉ុនជាប្រទេសជឿនលឿន មិនមែនមកពីរៀនភាសាអង់គ្លេសទេ!!! បើ
ប្រៀបធៀបប្រទេសជប៉ុនជាមួយនឹងកម្ពុជាវិញ
ខ្មែរពិតជាគិតផ្ទុយគ្នាណាស់។ ខ្មែរគិតថា
ត្រូវរៀនភាសាអង់គ្លេស ទើបប្រទេសអាចមានការជឿនលឿនបាន។
ខ្ញុំបានជួបនិស្សិតខ្មែរច្រើនដែលអះអាងថា បើមិនចេះអង់គ្លេស
នោះមិនអាចរកការងារបានឡើយ។ ខ្ញុំសូមសួរទៅវិញ
តើអ្នកចង់រកការងារខាងអី? បើ
ចង់ធ្វើជាអ្នករត់តុនៅភោជនីយដ្ឋានសំរាប់ជនបរទេស
នោះត្រូវតែចេះមែន។ ចុះបើអ្នកចង់រកការងារជាវិស្វករ
តើចំណេះមួយណាសំខាន់ជាង ចំណេះខាងវិស្វករ ឬចំណេះភាសាអង់គ្លេស? ច្បាស់ជាចំណេះវិស្វករ! បើមានបញ្ហាភាសា នោះគេអាចជួលអ្នកបកប្រែបាន។ ខ្ញុំបានលើកឡើងឧទាហរណ៍នេះដើម្បីបញ្ជាក់ថា ការសិក្សាភាសាអង់គ្លេសមិនមែនជាគន្លឹះសំរាប់ការអភិវឌ្ឍជាតិឡើយ!!!
សេចក្តីសន្និដ្ឋាន
ពេល
ប្រព័ន្ធកុំព្យូទ័រខ្មែរយូនីកូដបានចេញថ្មីៗ
ខ្ញុំសែនសប្បាយចិត្តណាស់
ប៉ុន្តែខ្ញុំនៅតែពិបាកចិត្តព្រោះខ្មែរមិនសូវប្រើ។
អ្នកខ្លះនិយាយថា គេមិនចង់ប្រើទេ ព្រោះ “ចង់រៀនអង់គ្លេស“។ នេះហើយជាមុខសញ្ញាមួយអំពីបញ្ញា “ការមើលងាយភាសាខ្លួនឯង“។
បញ្ហានេះមិនមែនជាបញ្ហាថ្មីនៅកម្ពុជាទេ តាំងពីជំនាន់ដើមមក
ខ្មែរតែងតែបានឱបស្រឡាញ់អ្វីៗដែលទាក់ទងនឹងបរទេស។ នៅសម័យដើម
ចូលចិត្តតែបារាំង ឥឡូវបែរទៅជាភាសាអង់គ្លេសនឹងអាមេរិកទៅវិញ។
ហេតុអ្វីមិនបានស្រឡាញ់ភាសាជាតិ ដូចជាពួកថៃ អូទ្រីស នឹងជប៉ុននោះ
? ការគាបសង្កត់ភាសាជាតិបាន
ធ្វើឱ្យមានការរអាក់រអួលដល់ការអភិវឌ្ឍជាតិ។ ក្នុងប្រទេសកម្ពុជា
មានមនុស្សច្រើនដែលចេះនិយាយភាសាអង់គ្លេសខ្លះៗ
ប៉ុន្តែមិនសូវមានអ្នកឯកទេស ឬអ្នកជំនាញការណ៍ខ្ពង់ខ្ពស់ទេ។
ការអភិវឌ្ឍជាតិតម្រូវឱ្យមានអ្នកជំនាញ ហើយការមានអ្នកជំនាញ
តម្រូវឱ្យប្រតិបត្តិការណ៍ដោយភាសាជាតិ។
ការប្រកាស
នេះគ្មានបំណងចង់រិះគន់ដល់ខ្មែរណាដែលរៀនភាសាអង់គ្លេសទេ។
ភាសាអង់គ្លេសជាភាសាសំខាន់ ជាភាសាអន្តរជាតិ
ប៉ុន្តែសូមកុំរៀនភាសាអង់គ្លេសជំនួសមុខជំនាញណាមួយទេ។
សូមកុំបោះបង់ចោលភាសាជាតិ! គោលដៅទាំងនេះ ច្បាស់ជាមានសរៈសំខាន់ច្រើនជាងគេ ! សូមកុំមើលងាយភាសាខ្លួនឯង!៕
ហេតុការណ៍នៅអេហ្ស៊ីប ជាមេរៀនមួយសម្រាប់មេដឹកនាំពិភព
- តើហេតុការណ៍នៅអេហ្ស៊ីបផ្ដល់មេរៀនអ្វីខ្លះ?
ការប្រើប្រាស់ប្រជាជនជាខែលដើម្បីធ្វើបាតុកម្ម និងបង្កើតក្រុមមួយទៀតដើម្បីធ្វើបាតុកម្មតទល់បាតុកម្មគឺជាវិធី មួយដ៏អាក្រក់ជួជាតិនៃមេដឹកនាំដែលមិនស្គាល់ពីភាពឆ្អែតឆ្អន់ ឬមេដឹកនាំល្មោភអំណាចនោះឯង។ ហេតុការណ៍នៅអេហ្ស៊ីបលើកនេះ កើតឡើងដំបូងចេញពីកំហឹងបាតុកម្មដែលប្រឆាំងនឹងស្ថានការណ៍មួយ នឹងក្រុមមួយនោះឯង ដែលជាហេតុបណ្ដាលឲ្យកម្ដៅនៃអំពើហិង្សាកើតឡើង ហើយទីបំផុតទៅគឺការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់អាជ្ញាធរ។
ការសុខចិត្តដាក់យកប្រទេសជាតិខ្លួន ជាធ្នាក់ដើម្បីស្រោចស្រង់អំណាចដែលបាត់បង់ គឺជាមេដឹកនាំទុយ៌សបំផុត ចំពោះជាតិ និងប្រជាជនខ្លួន។ មេដឹកនាំទាំងហ្លាយនៅក្នុងពិភពលោកនេះ គួរចេះ គួរស្គាល់នូវភាពស្កប់ស្កល់ និងត្រូវចេះលះបង់ខ្លួនឯងដើម្បីជាតិពិតប្រាកដ មិនមែនគ្រាន់តែកោកៗបានត្រឹមស្រែកនោះទេ។ មេដឹកនាំទុយ៌សបែបនេះ រមែងអាងអំណាច ធ្វើការសំឡុតគំរាមកំហែងប្រជាជននៃផងខ្លួន។
ហេតុការណ៍នៅអេហ្ស៊ីបនាពេលនេះ គឺជាមេរៀនថ្មីមួយទៀត ដែលចាំបាច់បណ្ដាមេដឹកនាំទាំងអស់នៅលើលោកនេះ គួរចេះយកមកវិភាគ និងធ្វើយ៉ាងណាចបញ្ជៀសឲ្យបានដាច់ខាតដើម្បីកុំឲ្យកើតមានឡើងនៅ លើទឹកដី ប្រទេសរបស់ខ្លួន។ ការលះបង់ខ្លួនឯងម្នាក់ដើម្បីប្រទេសជាតិទាំងមូលគឺជាជម្រើសដ៏ ប្រសើរ និងគួរឲ្យគោរពបំផុត។ ពោលមេដឹកនាំប្រភេទនេះ នឹងមានឈ្មោះថា ជាមេដឹកនាំគំរូ ដែលគួរជាទីមោទនភាពសម្រាប់ប្រទេស និងមានកេរ្តិ៍ឈ្មោះយូរអង្វែងតទៅ។ ផ្ទុយទៅវិញ ការយកប្រទេសទាំងមូលមកលះបង់សម្រាប់ខ្លួនឯងម្នាក់ គឺជាជម្រើសដ៏អប្បយស គួរឲ្យស្អប់ខ្ពើមបំផុត។ មេដឹកនាំប្រភេទនេះ នឹងមានឈ្មោះថាជាមេដឹកនាំគំរក់ ដែលជាទីសម្អប់នៃប្រទេស ព្រមទាំងមានឈ្មោះអសោចកេរ្តិ៍ គ្រប់ៗជាតិចារជាប្រវត្តិតកូនតចៅ៕
រដ្ឋាភិបាលត្រៀមខ្លួនរួចស្រេចដើម្បីបង្ក្រាបជនរួមជាតិខ្លួន
ការ ត្រៀមសមរបស់រដ្ឋាភិបាលខ្មែរ នាថ្ងៃអាទិត្យនេះ (០១ កញ្ញា ២០១៣) ដើម្បីបង្ក្រាបប្រជាជនខ្មែរ ដែលអាចនឹងធ្វើបាតុកម្មនាពេលខ្មែរមុខនេះ។ ប្រវត្តិសាស្ត្រមួយដែលខ្មែរគ្រប់រូបត្រូវចងចាំក្នុងខួរក្បាល៕CEN: ខុទ្ទកាល័យព្រះមហាក្សត្រ បានយក ឡាន មកទទួលយកញត្តិប្រជាពលរដ្ឋ
មកដល់ម៉ោង១និង១០នាទីរសៀល
ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៣
តំណាងប្រជាពលរដ្ឋបានយកញត្តិដាក់ថ្វាយព្រះមហាក្សត្រហើយ។
បន្ទាប់ពីចេញពីព្រះបរមរាជវាំងវិញ លោក សៅ ចាន់ហុក
បានប្រាប់ពីអ្នកកាសែតថា
ខាងខុទ្ទកាល័យព្រះមហាក្សត្របានយកឡានមកទទួលញត្តិប្រជាពលរដ្ឋប្រមាណ
២៦ ម៉ឺនស្នាមមេដៃ ដើម្បីយកទៅក្នុងព្រះបរមរាជវាំង។ លោកបន្តថា
ញត្តិនោះ
គេនឹងយកទៅទូលថ្វាយព្រះមហាក្សត្រអំពីការស្នើសុំរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ តំណាងប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នា នៅខាងត្បូងព្រះបរមរាជវាំង ទល់មុខរដ្ឋសភាចាស់ ដើម្បីថ្វាយញត្តិ ទៅព្រះមហាក្សត្រ នរោត្តម សីហមុនី សុំកុំឲ្យព្រះអង្គ យាងចូលរួមជាព្រះរាជអធិបតី ក្នុងសម័យប្រជុំសភាដំបូង នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ។
តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ៖ ញត្តិដែលដាក់ថ្វាយព្រះមហាក្សត្រ មានចំនួនប្រមាណជាង ២៦ម៉ឺន ស្នាមមេដៃ និងហត្ថលេខា៕
ឯកឧត្តមសម រង្ស៊ី
និងសម្តេចតេជោហ៊ុន សែន ទាំងពីរនាក់ ជាវីរជនខ្មែរ
មានដើមកំណើតជាខ្មែរ ហើយស្រឡាញ់ជាតិសាសន៍ខ្លួនដូចគ្នា។
ទោះជាមានកំណើតពីម្តាយទីទៃ
លោកទាំងពីរគឺជាបងប្អូននឹងគ្នាក្នុងនាមជាឈាមជ័រនៃពូជអម្បូរ
ខ្មែរអង្គរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿងក្នុងសម័យអតីតកាល។
ចាប់ ពីដើមទសវត្សរ៍ទី៧០ ខ្ញុំមិនដឹងជាឯកឧត្តមសមរង្ស៊ី ស្ថិតនៅឯណា ហើយបានធ្វើការបម្រើជាតិក្នុងស្ថាប័នណាខ្លះនោះទេ។ ប៉ុន្តែតាមសារព័ត៌មាននានា គេបរិយាយថា សម្តេចហ៊ុន សែនក្នុងជំនាន់នោះ លោកជាអតីតសមមិត្តទាហានព្រៃ ធ្វើការរួមដៃយ៉ាងស្និទ្ធស្នាលជាមួយខ្មែរក្រហមតាមជាយដែន ក្រោមការដឹកនាំលោកប៉ុលពត ដែលទាហានព្រៃទាំងនោះ បានសម្លាប់ប្រជាជនខ្មែរអស់ជាងមួយលាន ៧ សែននាក់ ក្រោយពេលដែលពួកគេបានវាយប្រហារ ខ្មែរសាធារណរដ្ឋរបបលន់ នល់ ដែលជាខ្មែរដូចគ្នា ឲ្យដួលរលំ នៅក្នុងថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥។ ក្រោយពីខ្មែរក្រហមបានរំលាយប្រទេស និងសម្លាប់រាស្ត្រខ្មែរ ដ៏ច្រើនរួចហើយ សាមគ្គីភាពត្រូវរលំបែកបាក់ ហើយបក្ខខ្មែរក្រហមម្ខាង ដែលមានសម្តេចហ៊ុន សែន សម្តេចជា ស៊ីម និង សម្តេច ហេង សំរិនជាអ្នកដឹកនាំ បានរត់ទៅពឹងយួន ឲ្យចូលមកវាយប្រហារ បាញ់សម្លាប់ខ្មែរក្រហម ប៉ុល ពត ដែលមុននេះបន្តិច ពួកគេគឺជាបងប្អូនរួមឈាម រួមអាវុធ រួមចានឆ្នាំងបាយទឹកជាមួយគ្នាសោះ។ បន្ទាប់មករបប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ របស់ ប៉ុល ពត គ្រប់គ្រងប្រទេសខ្មែរ ក៏ដួលគ្រេងទៅក្នុងកណ្តាប់ដៃនៃកងប្រដាប់អាវុធវៀតណាម។
ជាយ ថាហេតុ រាស្ត្រខ្មែរទាំងផ្ទៃប្រទេស ក៏បានឆ្លងផុតទុក្ខទោសមហាវេទនាមួយគ្រា។ ខ្មែរចាប់ផ្តើមរៀបចំស្រុកទេស ក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។ ក្នុងថិរវេលាប៉ុន្មានឆ្នាំដំបូង នៃការរៀបចំស្រុកទេសឲ្យមានសន្តិភាព វីរជនខ្មែរ បានប្រើទាហានខ្មែរឲ្យទៅស្លាប់…មិនមែនស្លាប់ដើម្បីការពារផល ប្រយោជន៍ប្រទេសជាតិឯណា តែគេចូលទៅស្លាប់ ក្នុងការវាយប្រហារដណ្តើមអំណាចគ្នារវាងមេដឹកនាំខ្មែរ ហើយសម្តេច ហ៊ុន សែន បានទទួលជោគជ័យ សុខសប្បាយរីករាយ និងបានទទួលតំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋកម្ពុជា។ ទាហានដែលស្លាប់ គឺស្លាប់ដោយគ្មានបានទទួលកិត្តិយសអ្វីសោះ តែគេស្លាប់ក្នុងន័យការពារផលប្រយោជន៍ឯកជន។
រីឯលោកសម រង្ស៊ីបានក្លាយជាមេបក្សប្រឆាំងក្នុងប្រទេស។ ជាការសន្និដ្ឋាន របស់ខ្ញុំ គឺថា លោកសម រង្ស៊ីគ្មានដៃប្រឡាក់ឈាមខ្មែរសោះទេ។ តែតាមព្រឹត្តិការណ៍ខ្លះៗ ខ្ញុំយល់ថា ឯកឧត្តមសមរង្ស៊ី គឺជាវីរជនខ្មែរ ស្នេហាទឹកដី និងប្រជារាស្ត្រខ្មែរ ដ៏ល្អមួយរូប គួរឲ្យគោរពសរសើរ។ ខ្ញុំយល់ទៀតថា ខ្មែរគួរតែលើកតម្កើងជាតិសាសន៍របស់ផងខ្លួន ក្នុងសាមគ្គីភាព និងមេត្រីភាព រវាងគ្នានិងគ្នា ក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ។ តែអត់ទេ… ខ្មែរនៅតែបែកបាក់ហើយស្អប់គ្នាដូចខ្មាំងសត្រូវរាប់រយឆ្នាំមក ហើយ។ ជនបរទេសគេជួយឈឺឆ្អាលខ្មែរ ក្នុងភាពទុរន់ទុរានេះ ព្រោះគេសង្កេតឃើញថា មេដឹកនាំខ្មែរ គឺមានភាពទន់ខ្សោយផ្នែកខាងសតិបញ្ញា ខ្វះការសាមគ្គីរវាងគ្នានិងគ្នា ចំពោះមុខនៃមហាគ្រោះថ្នាក់ដល់ជាតិសាសន៍។ ក្រៅពីហ្នឹង រាស្ត្រខ្មែរមួយចំនួនធំក៏បាននិងកំពុងតែទទួលរងទុក្ខវេទនាដោយ សារភាពសោះអង្គើយនិងអយុត្តិធម៌ពីរដ្ឋាភិបាលរបស់ខ្លួន។ បរទេស គេចូលមកជួយនិយាយផ្សះផ្សាខ្មែរ តែអ្នកធំខ្មែរឥតទទួលទេ ក្រៅតែពីជំនួយលុយកាក់របស់របរ និងចំណេះចេះដឹងផ្សេងៗ។ យើងរាល់គ្នាជារាស្ត្រ បានដឹងហើយថា ក្នុងបច្ចុប្បន្នកាលសម្តេចតេជោហ៊ុនសែន លោកបាននិងកំពុងតែរៀបចំកសាងប្រទេស ឲ្យកាន់តែរីកចម្រើនឡើង ហើយនេះជាមោទនភាពល្អ ក្នុងដួងចិត្តយើង។ គឺលោកមានគុណបំណាច់យ៉ាងច្រើន ចំពោះប្រទេសជាតិនាដំណាក់កាលថ្មី ក្រោយពីលោកចាកចេញពីភាពជាសមមិត្តនៃកងខ្មែរក្រហមវង្វេងសាសន៍។ តែទោះយ៉ាងណា តាមខ្សែប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៃកម្ពុជា បូករួមទាំងព្រឹត្តិការណ៍នានា ក្នុងបច្ចុប្បន្ន គឺខ្មែរ នៅតែស្ថិតក្នុងគ្រោះថ្នាក់ ហើយរងភាពអាម៉ាស់អាប់ឱនជាដដែល ដោយការប្រេះឆាបែកបាក់គ្នា ក្នុងគ្រួសារជាតិ ស្របពេលដែលខ្មែរ កំពុងតែមានវិបត្តិទឹកដី នៅតាមបណ្តោយខ្សែព្រំដែនខាងកើតនិងខាងលិច។ ប៉ុន្មានខែឆ្នាំចុង ក្រោយនេះ ឯកឧត្តមសម រង្ស៊ីពុំបានធ្វើកិច្ចការអ្វីជាធំដុំក្នុងការជួយកសាងប្រទេស សោះទេ ព្រោះលោកកំពុងនិរទេសខ្លួន ឲ្យផុតពីការចោទប្រកាន់ យ៉ាងលេលានិងអយុត្តិធម៌របស់រដ្ឋាភិបាលខ្មែរ ដោយសារតែទឹកចិត្តអង់អាចនិងស្នេហាជាតិរបស់គាត់ ក្នុងរឿងវៀតណាមឈ្លានពានដីខ្មែរ ក្នុងខេត្តស្វាយរៀង។
នេះ ជាកំហុសធ្ងន់ធ្ងរ នៃរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន និងជាករណីវិកលចរិត ដែលកម្រមានក្នុងប្រវត្តិសាស្ត្រមនុស្ស ព្រោះថា នៅលើពិភពលោកជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ គឺគេតែងតែកាន់ជើង និងជួយជ្រោមជ្រែងជនជាតិគេក្នុងគ្រប់ករណីនិងគ្រប់កាលៈទេសៈ កាលបើគេមានទំនាស់នឹងជនបរទេសដែលឈ្លានពាន។
រដ្ឋាភិបាល សម្តេចហ៊ុន សែន គឺមានកំហុសគួរអៀនខ្មាសខ្លាំងណាស់ ក្នុងករណីនៃការចោទប្រកាន់ឥស្សរជនខ្មែររូបនេះ ក្នុងករណីនេះដែលតាមសច្ចយុត្តិធម៌នៃច្បាប់ធម្មជាតិ ពួកគេជាខ្មែរទាំងអស់ គួរតែកាន់ជើងនិងជួយជ្រោមជ្រែងគ្នា ទើបសមហេតុសមផល។ តែរដ្ឋាភិបាលនេះ ធ្វើសកម្មភាពទាំងកម្រោលទទឹងទិស ពន្លិចកិត្តិយស និងបំបាក់ទឹកចិត្តស្នេហាជាតិ នៃឥស្សរជនជាតិឯង ឲ្យបរទេសរឹតតែមានកម្លាំងចិត្ត ក្នុងការប្រមាថមើលងាយរបស់គេចំពោះជាតិខ្មែរទៅវិញ។ ឃើញទេ? ព្រោះតែអ៊ីចឹងហើយ បានជាទាំងខ្មែរ ទាំងបរទេសនានា គេយល់ថា វាមិនមែនជារឿងខុសឆ្គង របស់លោកសមរង្ស៊ី ក្នុងការដែលលោកកំពុងបំពេញកាតព្វកិច្ច ជាតំណាងរាស្ត្រ ជួយឈឺឆ្អាល ចំពោះផលប្រយោជន៍ នៃជាតិរបស់លោកនោះឯណា តែវាជារឿងនយោបាយលេលា កម្ចាត់កម្ចាយអ្នកប្រឆាំង ដើម្បីបំបាត់សំឡេងវីរជនស្នេហាជាតិរូបនេះតែប៉ុណ្ណោះ។ នេះជាការ ខូចខាតបាត់បង់ផលប្រយោជន៍ខ្មែរ។ សម្តេចតេជោពិតជាយល់ច្បាស់ ក្នុងករណីនេះ ថា លោកសមរង្ស៊ី ពិតជាគ្មានកំហុសទាល់តែសោះ។ បើសម្តេចយល់ថា ទឹកចិត្តក្លាហាននិងសកម្មភាពការពារទឹកដី នៃវីរជនខ្មែររូបនេះ ជាឧក្រិដ្ឋកម្ម ដែលត្រូវមានទោស គឺសម្តេច បានបង្ហាញឲ្យយើងរាល់គ្នាដឹងថា គឺលោកមិនមែនជាមេដឹកនាំដ៏ល្អ ឬជាជនដែលមានបេះងស្នេហាជាតិខ្មែរ មួយរយភាគរយនោះទេ។
តែ លោកស្រឡាញ់និងគិតគូរ ផលប្រយោជន៍គ្រួសារផ្ទាល់ខ្លួនរបស់លោក ច្រើនជាងស្រឡាញ់រាស្ត្រខ្មែរនិងប្រទេសជាតិរបស់លោក។ អាស្រ័យហេតុ នេះ សូមខ្មែរទូទៅ បូក-សង លក្ខណៈនៃរឿងរ៉ាវទាំងអស់ ដែលជាប់ទាក់ទងដល់វីរជនខ្មែរទាំងពីរនេះ ដោយគតិសច្ចយុត្តិធម៌ខ្លួនឯង និងធ្វើការវិនិច្ឆ័យផងចុះថាតើនរណាមួយជា ហ៊ុន សែន ហើយនរណាគឺជាសម រង្ស៊ី?
យោបល់របស់ខ្ញុំផ្ទាល់ គឺថា សម្តេចតេជោ និងឯកឧត្តមសមរង្ស៊ី គឺជាបងប្អូននឹងគ្នាក្នុងនាមជាខ្មែរ ពូជពង្សអ្នកកសាងអង្គរវត្តក្នុងចក្រភពខ្មែរ ដែលអតីតកាលរបស់យើង មានគេកោតសរសើរនៅអាស៊ីអាគ្នេយ៍នេះ។ ខ្មែរគួរតែរួបរួមគ្នា ហើយលោកសមរង្ស៊ីគួរតែធ្វើមាតុភូមិនិវត្តន៍ ដោយសុខសន្តិភាព និងចាប់ផ្តើមធ្វើការងារ ជាមួយគណបក្សប្រជាជន រួមកម្លាំងគ្នា ដោះស្រាយបញ្ហាព្រំដែន… បំបាត់ឫសគល់តូចធំនៃអំពើពុករលួយ…បំបាត់សកម្មភាពបក្ខពួកនិយម និងវប្បធម៌អន្តរាគមន៍ សុំការងារធំដុំធ្វើ និងផ្តល់យុត្តិធម៌គ្រប់បែបយ៉ាង ជូនរាស្ត្រខ្មែរ ដែលជាម្ចាស់ឆ្នោត និងជាម្ចាស់ទឹកដីនៃកម្ពុជា។ ពេលនោះ យើងនឹងប្រកាសប្រាប់ពិភពលោកថា មុខរបួសក្នុងដួងចិត្តខ្មែរ គឺចាប់ផ្តើមសះជាហើយ។ ជយោ! ខេមរជាតិ៕ ភ្នំពេញ ប៉ុស្តិ៍
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ តំណាងប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នា នៅខាងត្បូងព្រះបរមរាជវាំង ទល់មុខរដ្ឋសភាចាស់ ដើម្បីថ្វាយញត្តិ ទៅព្រះមហាក្សត្រ នរោត្តម សីហមុនី សុំកុំឲ្យព្រះអង្គ យាងចូលរួមជាព្រះរាជអធិបតី ក្នុងសម័យប្រជុំសភាដំបូង នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ។
តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ៖ ញត្តិដែលដាក់ថ្វាយព្រះមហាក្សត្រ មានចំនួនប្រមាណជាង ២៦ម៉ឺន ស្នាមមេដៃ និងហត្ថលេខា៕
នរណាជា ហ៊ុន សែន នរណាជា សម រង្ស៊ី?