បច្ចេកវិទ្យា

លាក់ឯកសារនៅក្នុងរូបភាព
ពីមុន លោកអ្នកតែងតែលាក់ File នៅក្នុងកុំព្យូទ័រដោយផ្លាស់ប្ដូរនូវ Attribute របស់ File ទាំងនោះនៅក្នុង Windows ប៉ុន្តែការលាក់បែបនេះលោកអ្នកនៅតែអាចមើល File ទាំងនោះបាន នៅពេលដែលអ្នកកំណត់ Folder Option របស់កុំព្យូទ័រឲ្យ Show Hidden Files, Folders និង Drives ។ នៅក្នុងទស្សនាវដ្ដីអាន-ANT លេខ៣៣ នេះ ខ្ញុំសូមបង្ហាញនូវរបៀបលាក់រាល់ File របស់លោកអ្នកពីភ្នែកបានដោយលោកអ្នកគ្រាន់តែអនុវត្តតាមខាងក្រោមនេះ៖
របៀបលាក់ឯកសារនៅក្នុងរូបភាព
ដើម្បីលាក់ File ចូលទៅក្នុងរូបភាពបានគ្រាន់តែទាមទារ ឲ្យកុំព្យូទ័រលោកអ្នកដំឡើងនូវកម្មវិធីសម្រាប់ Compress File ដូចជា WinZip ឬ WinRAR ព្រោះ File Compress ដែលមានប្រភេទជា File.Zip មានពេលខ្លះគឺមិនអាចលាក់ចូលទៅក្នុងរូបភាពបានទេ ជម្រើសដែលល្អអ្នកគួរតែលាក់ជាមួយនឹង file ដែលមានប្រភេទ .Rar ហើយ File រូបភាពត្រូវមានទំហំតូចជាង1MB ទើបអាចប្រើសម្រាប់លាក់ File Compress ទាំងនេះបាន ។
របៀបធ្វើ
ជំហានទីមួយៈ បង្កើត Folder មួយនៅក្នុងទីតាំងណាក៏បានដែរ ឧទារហណ៍ថា Folder មួយឈ្មោះ TEST ស្ថិតនៅលើ Desktop នៃ Windows អ្នកគ្រាន់តែ Copy File ដែលលោកអ្នកចង់លាក់ចូលទៅក្នុង Folder នោះជាការស្រេច ។

ជំហានទីពីរៈ បន្ទាប់ពីបាន Copy រួចអ្នកចាំបាច់បញ្ចូល File ដែលចង់លាក់ ចូលទៅក្នុង Achieve Compress File (.zip ឬ .rar) ដោយគ្រាន់តែ Select លើ File ដែលចង់លាក់ តែមិនមែន Select ទាំង File រូបភាពនោះទេ ហើយ Right-Click លើ File ដែលបាន Select បន្ទាប់មកជ្រើសយក Add to “filename.rar” ដូចគំរូខាងក្រោម
បន្ទាប់មកលោកអ្នកនឹងទទូលបាននូវលទ្ធផលដូចខាងក្រោម
ជំហានទីបីៈ ប្រើប្រាស់ Command Prompt ដើម្បីបញ្ចូល File ដែលបាន Compress រួចចូលទៅក្នុង File រូបភាព ដោយលោកអ្នកគ្រាន់តែ ចុច Windows key + R key បន្ទាប់មក នៅក្នុង Run វាយ cmd រួចចុច Enter ។ នៅក្នុងផ្ទាំង Command Prompt ឬ cmd.exe សូមវាយ cd Desktop\TEST រួចចុច Enter បន្ទាប់មក Copy /b ANT.png+TEST.rar ANT.png ហើយចុច Enter ។
បញ្ជាក់៖ រាល់ឈ្មោះ File ត្រូវសរសេរភ្ជាប់ជាមួយនឹង Extension File ហើយនឹងទទូលបាននូវលទ្ធផលដូចខាងក្រោម ៖
ជំហានចុងក្រោយៈ ដើម្បីបើក File ដែលបានលាក់នៅក្នុងរូបភាពបានលោកអ្នកអាច ប្ដូរនូវ Extension File រូបភាពទៅជា .zip ឬ .rar ។ ម្យ៉ាងទៀតអ្នកគ្រាន់តែ Right-Click នៅលើ File រូបភាពរួចជ្រើសយក Open With បន្ទាប់មកជ្រើសយក WinRAR Archiver ក៏បានដែរ ។

រីករាយជាមួយលទ្ធផលដែលទទួលបាន





ប្ដូរ​ Password ​កុំព្យូទ័រ​ដោយ​មិន​ចាំ​បាច់​ដឹង​នូវ​ Password ​ចាស់

ជាធម្មតា នៅពេលដែលយើងចង់ប្ដូរ Password របស់កុំព្យូទ័រគេ គឺទាមទារឲ្យយើងស្គាល់នូវ Password ចាស់ជាមុនសិនទើបអាចប្តូរបាន។ ប៉ុន្តែថ្ងៃនេះ CM បានលើកយកនូវតិចនិចថ្មីមួយមកបង្ហាញ នោះគឺយើងអាចប្តូរ Password បានដោយមិនចាំបាច់ដឹងនូវ Password ចាស់ឡើយ។ សូមធ្វើតាមការណែនាំខាងក្រោម ៖

មុនដំបូងយើងត្រូវ Right Click នៅលើ My Computer រួចរើសយកពាក្យ Manage

បន្ទាប់មកវានឹងចេញនូវផ្ទាំងដូចខាងក្រោម៖

ហើយចុច OK ពេលនោះ Password របស់កុំព្យូទ័រនោះនឹងត្រូវបានប្ដូរ
យើងត្រូវជ្រើសរើសយកពាក្យ Local User and Groups ដែលនៅត្រង់ផ្នែកខាងឆ្វេងបន្ទាប់មកចូលទៅក្នុងពាក្យ User ដែលនៅផ្នែកខាងស្តាំរួច Right Click នៅលើ User ណាមួយដែលយើងចង់ប្តូរ Password រួចយកពាក្យ Set Password

បន្ទាប់មកចុច Proceed រួចវាយនូវ Password ថ្មីដែលអ្នកទាំងអស់គ្នាចង់ប្តូរ។

របៀប​លុប​ចោល​​ Group ​នៅ​ក្នុង​ ហ្វេសប៊ុក

ជាធម្មតាការលេង ហ្វេសប៊ុក គឺយើងអាចទំនាក់ទំនងគ្នាទៅវិញទៅមក, អាចបង្ហោះរូបភាព ឬផ្ញើរូបភាពទៅឱ្យគ្នាទៅវិញទៅមក។ ហើយយើងក៏អាចបង្កើតជា Group ដើម្បីលេងតែក្នុងក្រុមដែលយើងបានបង្កើតឡើង ដោយបាន add នូវមិត្តភ័ក្ដិទាំងឡាយដែលបានស្គាល់។
ថ្ងៃនេះ CM នឹងលើកយកនូវវិធីមួយដើម្បីលុបចោលនូវ Group ដែលយើងបង្កើតនោះចោល។ សូមធ្វើតាមការណែនាំខាងក្រោម៖
មុនដំបូងយើងត្រូវចូលទៅក្នុង Group ដែលយើងចង់លុបបន្ទាប់មកចុចលើពាក្យ About

រួចយើងត្រូវ Remove Member របស់ក្រុមចោលទាំងអស់រួមទាំង Admin ផ្សេងៗដែលក្រៅពីយើង ដោយចុចលើសញ្ញាខ្វែងដែលនៅខាងក្រោមឈ្មោះនៃ Member ពេលនោះវានឹងលោតនូវផ្ទាំងមួយដើម្បីបញ្ជាក់ ដូចនេះយើងត្រូវចុច Confirm ដើម្បីលុប

ធ្វើបែបនេះរហូតដល់អស់សមាជិកក្រុមទាំងអស់ គឺសល់តែយើងម្នាក់ឯង បន្ទាប់មកយើងត្រូវមកផ្នែកខាងដើមនៃ Group វិញ រួចចុចលើសញ្ញាមួយដែលនៅជ្រុងខាងស្តាំផ្នែកខាងលើ រួចចុច Leave Group

ពេលនោះ វានឹងចេញនូវផ្ទាំងមួយសួរថា តើយើងចង់លុប Group នេះឬទេ? ដូចនេះយើងត្រូវចុចពាក្យ Delete

បន្ទាប់មក Group មួយនេះនឹងត្រូវបានលុបចេញពី ហ្វេសប៊ុករបស់អ្នកជាស្ថាពរ៕

កំសាន្ត​អារម្មណ៍​ជា​មួយ​នឹង​គន្លឹះ​ថ្មី​ៗ​ជា​មួយ​នឹង Firefox


Firefox គឺជាវិធីរុករកអ៊ិនធ័រណិតដែលមានការពេញនិយម និង មានចំនុចកំសាន្តៗ មួយចំនួន ដែលយើងអាចកំសាន្ត ជាមួយនឹងវា។ ការកំសាន្តនេះវាមិនមានផលប៉ះដល់កម្មវិធីរបស់យើងនោះទេ វាគ្រាន់តែជាការកំសាន្តអារម្មណ៍នៅពេលអផ្សុកតែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាអាស័យដ្ឋានមួយចំនួនដោយយើងគ្រាន់តែ Copy វាទៅដាក់នៅលើ Address bar រួចចុចលើ Enter ពេលនោះយើងនឹងឃើញលទ្ធផល។ សូមកំសាន្តទាំងអស់គ្នា !!!!
១. chrome://global/content/alerts/alert.xul
ធ្វើឲ្យកម្មវិធី firefox របស់យើងរាំកំសាន្ត
២. chrome://browser/content/browser.xul
បើក កម្មវិធី firefox នៅក្នុង firefox
៣. chrome://browser/content/preferences/preferences.xul
បើកផ្ទាំង Option នៅក្នុង Tab
៤. chrome://browser/content/bookmarks/bookmarksPanel.xul
បើក Bookmark Manager
៥. chrome://browser/content/history/history-panel.xul
បង្ហាញពីប្រវត្ថិនៃការប្រើប្រាស់របស់យើង
៦. chrome://mozapps/content/extensions/extensions.xul?type=extensions
បើក Extensions Tab នៅក្នុងផ្ទាំង window កំពុងបើក
៧. chrome://browser/content/preferences/cookies.xul
បើក Cookies Window នៅក្នុង Tab របស់ Firefox
៨. chrome://browser/content/preferences/sanitize.xul
បង្ហាញផ្ទាំង Clear Private Data នៅក្នុង Tab ដែលយើងកំពុងបើក
៩. chrome://browser/content/aboutDialog.xul
បង្ហាញផ្ទាំង About Firefox នៅក្នុង Tab

 វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM

Unlock-iPhone​​​ 3GS/4/4S-Using-SAMសំរាប់លោកអ្នក ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam Bingner ‏ @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។ គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។


កំណត់ចំណាំ: Apple បានបិទវិធីដោះកូដនេះហើយ ដូចនេះ វិធីខាងក្រោម នឹងមិនដំណើរការទៀតទេ!!!

តំរូវការជាមូលដ្ឋាន:
- ស៊ីមកាតដើមរបស់ប្រទេស ដែលទូរស័ព្ទ iPhone ជាប់កុងត្រា
ឧ. ស៊ីមកាត AT&T បើសិនជា iPhone របស់លោកអ្នក ជា iPhone ដែលទិញមកពី អាមេរិក ហើយជាប់កុងត្រា AT&T
ចូលទៅ Settings->General->About រួចមើល Model: MC—LL … LL កន្ទុយ មានន័យថា iPhone ជា iPhone ជាប់កូដរបស់ AT&T
- ស៊ីមកាត ស្រុកខ្មែរ ដែលចង់ប្រើ
- iPhone 3GS/4/ 4S ដែល Jailbreak រួច Baseband អ្វីក៏បាន
- កម្មវិធី SAM ដោនឡូដបានពី Cydia

ដំឡើងកម្មវិធី SAM:

1. ជាដំបូង សូមបើកកម្មវិធី Cydia រួចចូលទៅ Manage-> Sources-> Edit-> Add រួចបន្ថែមប្រភព: http://repo.bingner.com បន្ទាប់មក ចុច Add Source-> Return to Cydia។
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
Unlock-iPhone​​​ 3GS/4/4S-Using-SAM
2. ចូលទៅ Search ហើយវាយពាក្យ SAM រួចចុចលើ SAM-> Install-> Confirm-> Reload SpringBoard ដើម្បី Respring។
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
3. ក្រោយ Respring រួច​ សូមដាក់ស៊ីម AT&T ចូល បន្ទាប់មក សូមចុចលើកម្មវិធី SAMPrefs រើសយក Utilities-> De-Activate iPhone-> OK ដើម្បី ដោះ Activate។ ចុច ប៊ូតុង SAM ដើម្បី ត្រឡប់មកផ្ទាំងដើមវិញ រួចចុចប៊ូតុង More Information។ សូមកត់ចំណាំលេខ IMSI ក្នុងប្រអប់ SIM Details ឬចុចលើ លេខទាំងនោះម្តង ហើយរើសយក Select All-> Copy ក៏បាន។ បន្ទាប់មក សូមចុចដោះ ស៊ីមកាត AT&T ចេញ។
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
4. សូមដាក់ស៊ីមកាតស្រុកខ្មែរ ដែលលោកអ្នក ចង់ប្រើ (ឧ. ស៊ីម Hello) រួច ត្រឡប់មកផ្ទាំងដើមរបស់ កម្មវិធី SAM រួចចុចបើកប៊ូតុង Enabled។ រួចសូម រើសយក ព័ត៌មានដូចតទៅ:
- ចុចប៊ូតុង Method រួចរើសយក By Country and Carrier
- ចុចប៊ូតុង Country រួចរើសយក Cambodia
- ចុចប៊ូតុង Carrier រួចរើសយក បណ្តាញទូរស័ព្ទរបស់ស៊ីម
(សំរាប់លោកអ្នក ដែលប្រើ Beeline គឺមិនមានអោយរើសទេ …. នេះ គឺជាកន្លែងខ្វះចន្លោះរបស់ កម្មវិធី SAM ហើយយើង បានទាក់ទងទៅ លោក Sam ហើយ ទាក់ទងនឹងបញ្ហានេះ)
- ចុចលើ SIM ID រួចរើសយក លេខដែលវាផ្តល់ជូន
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
5. ចុចលើ More Information រួចចុចលើ ប៊ូតុង Spoof Real SIM to SAM -> OK។ បន្ទាប់មក រំកិលផ្ទាំងអេក្រង់ចុះក្រោម មកប្រអប់ SAM Details រួចវាយបញ្ចូលលេខ ដែលយើងបាន កត់ចំណាំ ត្រង់ជំហានទី 3 ឬចុចលើលេខនោះ រួចរើសយក Select All-> Paste ក៏បាន។
ចំណាំ: សូមប្រាកដថា លោកអ្នក វាយលេខនេះ ក្នុងប្រអប់ SAM Details មិនមែន SIM Details នោះទេ
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
6. បន្ទាប់មក ត្រឡប់មកផ្ទាំងដើមរបស់កម្មវិធី SAM វិញ រួចរើសយក Utilities -> Attempt Activation។ បើលោកអ្នក ធ្វើបានត្រឹមត្រូវ នោះ iPhone របស់លោកអ្នក នឹង Respring​ មិនខាន។
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
7.​​ ក្រោយ Respring រួច​ សូមបើកកម្មវិធី SAMPrefs ម្តងទៀត រួចក្នុងប្រអប់ Enabled សូមបិទវា។
Unlock-iPhone​​​ 3GS/4/4S-Using-SAMUnlock-iPhone​​​ 3GS/4/4S-Using-SAM
8. បន្ទាប់មក ដោត iPhone នឹងខ្សែ USB តទៅកុំព្យូទ័រ ហើយបើកកម្មវិធី iTunes នោះ iTunes នឹងធ្វើការ Activate និង Unlock iPhone របស់លោកអ្នក មិនខាន។
- បើជួបសារថា iPhone fail to Activate សូមដោះខ្សែ USB រួចបិទ iTunes រួចតភ្ជាប់ និងបើកកម្មវិធី iTunes ម្តងទៀត។ ធ្វើ 2-3 ដង នោះនឹងបានសំរេចមិនខាន។
- តែបើជួបសារថា Sim Cards is not supported នោះលោកអ្នក ត្រូវធ្វើឡើងវិញម្តងទៀត

វិធីរក្សាសំបុត្រដោះកូដ (Unlock Activation Ticket):

ក្រោយការដោះកូដបានសំរេចម្តងៗ សំរាប់ស៊ីមនីមួយៗហើយ (សំរេចម្តង រក្សាម្តង…) លោកអ្នក គួររក្សាសំបុត្រដោះកូដនេះ ដើម្បី ទុកប្រើពេលក្រោយ។
9. ជាដំបូង សូមដោនឡូដ កម្មវិធី iFunBox ពីទីនេះ: http://www.mediafire.com/?1tbcfziqudw12si។ បន្ទាប់មក បើកប្រើវា រួចនៅផ្ទាំងខាងឆ្វេងកម្មវធី សូមចុចលើ Raw File System -> var-> root-> Library។
Save-SAM-Unlock-Activation-TicketSave-SAM-Unlock-Activation-Ticket
Save-SAM-Unlock-Activation-Ticket
10. យកម៉ៅ Right Click លើថត Lockdown រួចរើសយក Copy To PC ដើម្បី ថតចម្លងថត នេះ ទៅកាន់ កុំព្យូទ័រ។ រើសយកទីតាំងណាមួយ សមរម្យ ហើយចុច Save ដើម្បីធ្វើការ រក្សា។
ចំណាំ: សូមចងចាំថា SAM អាចរក្សា សំបុត្រដោះកូដ ម្តង បានតែស៊ីមមួយប៉ុណ្ណោះ ហើយបើធ្វើលើស៊ីមថ្មី នោះវា នឹងរក្សាសំបុត្រថ្មី ជាន់លើ សំបុត្រដោះកូដចាស់ ដូចនេះ ពេលធ្វើការដោះកូដ ដោយប្រើ SAM បានសំរេចលើស៊ីមណាមួយ ត្រូវចូលទៅ រក្សាថត Lockdown នេះម្តង ហើយដាក់ឈ្មោះវា ជាឈ្មោះថតផ្សេង ដើម្បីចំណាំខ្លួនឯង
Save-SAM-Unlock-Activation-TicketSave-SAM-Unlock-Activation-Ticket
11. ដើម្បី Restore សំបុត្រដោះកូដនេះ ឡើងវិញ នោះលោកអ្នក គ្រាន់តែ ថតចម្លងថត Lockdown ដែលបានរក្សានេះ ចូលទៅទីតាំង ដើមនៅក្នុងទូរស័ព្ទជាការស្រេច (Raw File System -> var -> root-> Library)។ បើ Restore ថ្មី ត្រូវដំឡើង SAM រួចបើកប្រើវា ម្តង ស៊ឹមកូពីថតនេះ ចូល។
 

វិធីដោះកូដ iPhone 4, iPhone 3GS និង iPhone 3G ជាមួយកម្មវិធី UltraSn0w 1.2.3


UltraSn0w 1.2.3 គឺជាកម្មវិធីស៊េរីចុងក្រោយរបស់ក្រុមការងារ iPhone Deav Team ដែលអាចប្រើដោះកូដ iPhone 4, iPhone 3GS និង iPhone 3G។ ខាងក្រោមនេះ គឺជាការណែនាំទាក់ទងនឹងវិធីដោះកូដដោយប្រើកម្មវិធីនេះ។
តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone 4, iPhone 3GS និង iPhone 3G ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
3. iPhone 4 ដែលមាន Baseband ស៊េរី 01.59.00 ឫទាបជាងនេះ
4. iPhone 3G/3GS ដែលមាន Baseband ស៊េរី 04.26.08, 05.11.07, 05.12.01, 05.13.04, 06.15.00 ឫទាបជាងនេះ
5. ultrasn0w អាចប្រើបានជាមួយ iOS ស៊េរី 4.3.3 ឫទាបជាងនេះ

ចំណាំៈ iPhone 3G, iPhone 3GS និង iPhone 4 មាន Baseband ខុសគ្នា ហើយស៊េរីរបស់វា ក៏ខុសគ្នាដែរ។ ដើម្បីឆែកមើល Baseband សូមចូលទៅ Setting-> General -> About រួចរកមើលពាក្យ Modem Firmware។ ហើយដើម្បីមើល iOS version សូមចូលទៅ Setting-> General -> About រួចរកមើលពាក្យ Version។


វិធីដំឡើងៈ

1.បើកកម្មវិធី Cydia រួចចូលទៅ Manage-> Sources។ ចុច Edit-> Add រួចវាយពាក្យ repo666.ultrasn0w.com ហើយចុច Add Source ដើម្បីដំឡើង។
ចំណាំៈ អក្សរ 0 ក្នុង sn0w គឺលេខ សូន្យ (មិនមែនអក្សរអូ នោះទេ)


2. បន្ទាប់មក នៅក្នុងផ្ទាំង Sources នេះដដែល សូមចុចលើប្រភពៈ repo666.ultrasn0w.com រួចរើសយក ultrasn0w-> Install -> Confirm ជាការស្រេច។ ក្រោយដំឡើងរួច សូមធ្វើការ Restart ម៉ាស៊ីន៕


ចំណាំៈ បើមិនឃើញកម្មវិធី Ultrasn0w ក្នុងប្រភព repo666.ultrasn0w.com សូមលុបប្រភព repo666.ultrasn0w.com នេះចោល រួចសាកល្បងដំឡើងប្រភពនេះម្តងទៀត។

ស្វែងយល់ពីភាសារបស់ iPhone? អ្វីទៅ Jailbreak, ដោះកូដ និង Cydia?


សំរាប់លោកអ្នកដែលទើបនឹងទិញ iPhone អាចនឹង មានចំងល់ច្រើន ពិសេសគឺ វាក្យស័ព្ទដែលគេនិយមប្រើលើ iPhone។ ខាងក្រោមនេះ គឺជាវាក្យស័ព្ទ និងនិយមន័យរបស់វាៈ

Activation

នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTune និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តំរូវអោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទជាមុនសិន។

Jailbreak

ទូរស័ព្ទរបស់លោកអ្នក ត្រូវបាន Apple កំណត់មិនអោយដំឡើងកម្មវិធី ឬកែកុនអ្វីទាក់ទងនឹងប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលដោនឡូដពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បីអាចដំឡើងកម្មវិធីដែលដោនឡូដពីវ៉ិបសាយ ឬប្រភពផ្សេងក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វីបានច្រើនជាមួយទូរស័ព្ទរបស់លោកអ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន។ ការ Jailbreak មានពីរប្រភេទគឺ Tethered Jailbreak និង Untethered Jailbreak។ Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវ Jailbreak ម្តងទៀត។ ចំណែក Untethered Jailbreak ពេលលោកអ្នក Jailbreak ហើយគឺស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទបានដោយស៊េរី។
ដើម្បីឆែកមើល OS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version

Unlock

Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែលត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែលគេទិញមកពីក្រៅប្រទេស ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។ សំរាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ពួកជាប់កូដ និងពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock។ ពួកមិនជាប់កូដ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិនខ្លាចជាប់កូដនោះទេ។ ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈកម្មវិធី Ultrasnow ហើយពេល Update Firmware ឬ OS ស៊េរីថ្មីៗ នឹងត្រូវជាប់កូដវិញជាមិនខាន។ អាចដោះកូដបាន ឬមិនបាន ត្រូវមើលលើ Baseband ឬ Modem Firmware របស់វា។ មុននឹងដោះកូដបាន លុះត្រាតែ Jailbreak ជាមុនសិន។
ដើម្បីឆែកមើល Baseband ឫ Modem Firmware សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Modem Firmware

Baseband ឬ Modem Firmware
Baseband គឺជាផ្នែកមួយនៃទូរស័ព្ទដែលគ្រប់គ្រងមុខងារដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមានស៊េរីរបស់វាផ្ទាល់ខ្លូនដូចជាៈ 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។


អ្វីទៅ Cydia?

Cydia គឺជាទីបណ្តុំនៃបណ្តាកម្មវិធីទាំងឡាយរួមមាន កម្មវិធីកែកុនប្រព័ន្ធ, Theme, សម្លេងរោទ៍, កម្មវិធី Jailbreak និងកម្មវិធីដោះកូដជាដើម ដែលសរសេរឡើង ដោយអ្នកសរសេរកម្មវិធីផ្សេងៗ ហើយដែលកម្មវិធី ទាំងនេះ ភាគច្រើន មិនអនុញ្ញាតិអោយដាក់នៅលើ App Store នោះទេ។

Restore iPhone

ការ Restore គឺអាចធ្វើបានតាមរយៈកម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់លោកអ្នក ស្ថិតក្នុងស្ថានភាពដូចទើបនឹងទិញថ្មីដូច្នោះដែរ គឺស្អាតថេង មិនមានកម្មវិធី ឬឯកអ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្តងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី OS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទំលាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះ ជាការកំរិតរបស់ Apple ហើយបើគាត់សំរេចថាម៉េច គឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នក បាន save កូនសោរ SHSH សំរាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្តងទៀត គ្មានវិធីអ្វី អាចទំលាក់ Baseband បាននៅឡើយទេ នាពេលនេះ។

កូនសោរ SHSH

កូនសោរ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។ បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោរនេះគឺ ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕

វិធី Tethered Jailbreak iOS 6.0.1 សំរាប់ iPhone 3GS និង iPhone 4

Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
បច្ចុប្បន្ន ប្រព័ន្ធ iOS 6.0.1 គឺអាច Jailbreak បានតែ នៅលើ ឧបករណ៍ A4 ប៉ុណ្ណោះ រួមមាន iPhone 4 និង 3GS ហើយការ Jailbreak ទៀតសោត គឺជាប្រភេទ Tethered Jailbreak ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីុនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ លោកអ្នក នឹងមិនអាចប្រើ កម្មវិធីកែកុនប្រព័ន្ធ ដែលបានដោនឡូដ ពី Cydia នោះទេ។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី redsn0w 0.9.15.b3 ដោនឡូដពីទីនេះ: សំរាប់ប្រព័ន្ធ Windows | សំរាប់ប្រព័ន្ធ Mac
- iPhone 3GS/ 4 ដែលដើរដោយប្រព័ន្ធ iOS 6.0.1 (មើលវិធីដំឡើងនៅទីនេះ: wp.me/p1DX6F-2cA)
- កុំព្យូទ័រដែលមានអ៊ីនធើណែត
- ឯកសារដំឡើង iOS 6.0 (Stock OS) ដើម្បីបញ្ឆោត Redsn0w ព្រោះ Redsn0w ស្គាល់តែ iOS 6.0 ទេ
>> iPhone 4 GSM
>> iPhone 3GS
 វិធី Tethered Jailbreak iOS 5
1.ជាដំបូង សូមបើកកម្មវិធី redsn0w ដោយចុច ម៉ៅខាងស្តាំ រួចរើសយក Run As Administrator សំរាប់ ប្រព័ន្ធ Windows ឬ ចុចម៉ៅខាងស្តាំ រួចរើសយក Open សំរាប់ប្រព័ន្ធ Mac OSX។
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
2. បន្ទាប់មក ចុចលើប៊ូតុង Extras រួចចុចលើ ប៊ូតុង Select IPSW រួចចូលទៅថតកុំព្យូទ័រ ហើយរើសយក ឯកសារដើមប្រព័ន្ធ iOS 6.0 ដែលបានដោនឡូដ ខាងលើ ដើម្បីប្រាប់ redsn0w អោយដឹងថា តើយើងចង់ Jailbreak ប្រព័ន្ធ iOS កំណែទំរង់មួយណា។ រួចមក សូមចុច Open-> OK។
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
3. ត្រឡប់មក ផ្ទាំងដើមកម្មវិធី redsn0w វិញ រួចសូមចុចលើប៊ូតុង Jailbreak។ រួចរើសយក Install Cydia រួចចុច Next។
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
4.ដោត iPhone នឹងកុំព្យូទ័រ រួចចុចបិទវា។ បន្ទាប់មក ដាក់iPhone អោយស្ថិតនៅ DFU។ បើលោកអ្នក ចេះធ្វើ DFU អាចធ្វើវា ដោយមិនចាំបាច់ចុច Next នោះទេ។ តែបើមិនចេះ សូមចុច Next រួចមើលតាមការណែនាំដោយ ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 3 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
5. វានឹងលោតផ្ទាំង Exploiting with Limera1n ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់ទូរស័ព្ទលោកអ្នក នឹងចេញ អក្សរកូដ មិនខាន។ រង់ចាំ មួយសន្ទុះរហូត iPhone លោកអ្នក Boot ចូលផ្ទាំង Home Screen។ តែ លោកអ្នក នៅមិនទាន់អាចប្រើ ឬឃើញ Cydia នៅឡើយទេ។ ជំហានបន្ទាប់ គឺត្រូវ Boot Tethered ដើម្បីអាចប្រើ Cydia បាន។
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GS

វិធី Boot Tethered:

6.សូមបើកកម្មវិធី redsn0w ម្តងទៀត បន្ទាប់មក ចុចលើប៊ូតុង Extras។ បន្ទាប់មក ចុចលើ ប៊ូតុង Select IPSW រួចចូលទៅថតកុំព្យូទ័រ ហើយរើសយក ឯកសារដើមប្រព័ន្ធ iOS 6.0 ដើម្បីប្រាប់ redsn0w អោយដឹងថា តើយើងចង់ Jailbreak កំណែទំរង់មួយណា។ រួចមក សូមចុច Open-> OK។
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
6. បន្ទាប់មក ចុចលើប៊ូតុង Just boot។ រួចសូម ដាក់iPhone អោយស្ថិតនៅ DFU ដោយដោតវានឹងកុំព្យូទ័រ រួចចុចបិទវា។ ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS
វានឹងលោតផ្ទាំង Exploiting with Limera1n ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។ វានឹងចេញថា Done! នោះ ការ Tethered Boot របស់លោកអ្នក បានសំរេចហើយ ហើយ លោកអ្នក អាចប្រើ Cydia ដើម្បីដំឡើង កម្មវិធីកែកុនប្រព័ន្ធ ដូចជា អក្សរ និងឃីប៊តខ្មែរ ជាដើម៕
Tethered-Jailbreak-iOS-6.0.1 for iPhone 4/3GSTethered-Jailbreak-iOS-6.0.1 for iPhone 4/3GS









កុំព្យូទ័ររបស់លោកអ្នកមានមេរោគឬទេ?

បន្ទាប់ពីអ្នកបើក និង ដំណើរការការកម្មវិធីកុំព្យូទ័រ (Software) ដែលមានបង្កប់មេរោគនោះ ឬបើក attach file ដែលមកជាមួយ e-mail ក្នុងកុំព្យូទ័ររបស់អ្នក ។ អ្នកមិនអាចដឹងថាអ្នកបានឆ្លងមេរោគរហូតដល់​អ្នកសង្កេត​ឃើញថា​ កុំព្យូទ័ររបស់អ្នកដំណើរការការខុសពីធម្មតា ។
ខាងក្រោមនេះជាចំនុចទូទៅមួយចំនួនដែលបង្ហាញថា​កុំព្យូទ័ររបស់អ្នកត្រូវបានរាតត្បាត​ដោយមេរោគ៖
  • កុំព្យូទ័ររបស់អ្នកដំណើរការការយឺតជាងធម្មតា
  • កុំព្យូទ័ររបស់អ្នកគាំ ឬឈប់ដំណើរការការជាញឹកញាប់
  • កុំព្យូទ័ររបស់អ្នកឧស្សាហ៍ restart
  • កុំព្យូទ័ររបស់អ្នក restart ដោយខ្លួនឯងហើយមិនអាចចូលដល់ Windows បាន
  • កម្មវិធីក្នុងកុំព្យូទ័ររបស់អ្នកមិនដំណើរការការដោយត្រឹមត្រូវ
  • Disk ឬ disk drive (c ឬ d) មិនអាចចូលទៅបាន
  • អ្នកមិនអាច print បានដូចធម្មតា
  • អ្នកឃើញនូវ error message ចម្លែក
  • អ្នកឃើញ menus និង dialog boxes បង្ហាញរញេរញៃ
រោគសញ្ញាមួយចំនួនអាចលេចឡើងបណ្តាលមកពីបញ្ហារបស់ Hardware ឬ Software មិនមែនសុទ្ធតែមកពីមេរោគ​ទាំងអស់នោះទេ ។
ចំនាំ៖ សូមប្រយ័ត្ននូវ message ដែលប្រមានអ្នកថាអ្នកបានផ្ញើ e-mail ដែលមាននូវមេរោគ ។ នេះអាចប្រាប់ថា​មេរោគបានប្រើ e-mail របស់អ្នកសម្រាប់ធ្វើការផ្ញើមេរោគទៅកាន់អ្នកដ៏ទៃទៀត ដែលអាចជាមិត្តភក្រ្ត័របស់អ្នក​ជាដើម ។ នេះមិនមែនមានន័យថាអ្នកមានមេរោគនោះទេ ។ មេរោគខ្លះមានសមត្ថភាពក្នុងការក្លែងបន្លំ e-mail addresses ។

 ស្វែងយល់អំពីរបៀបបង្កើនល្បឿនក្នុងWindows7

បង្កើន​ល្បឿន​Windows 7 មិន​ថា​ប្រព័ន្ធ​ប្រតិបត្តិការ Windows កំណែ​ណា​ទេ​ពេល​ដែល​អ្នក​ប្រើ​វា​បាន​ប្រមាណ ២ ឬ ៣​ខែ​អ្នក​នឹង​សង្កេត​ឃើញ​ថា​វា​ចាប់ផ្ដើម​ដំណើរការ​យឺត​ជាង​ពី​ការ​ដំឡើង​ កាល​ពី​ដំបូង​ជា​មិន​ខាន ។ មាន​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​វីនដូ​ប្រសើរ​ឡើង ប៉ុន្តែវា​មិន​មាន​សុវត្ថិភាព​ទេ​ក្នុង​ការ​ដំណើរការ​កម្មវិធី​ដែល​អ្នក​ មិន​ស្គាល់​អ្នក​បង្កើត ឬ​អភិវឌ្ឍន៍ ។ ក្នុង​អត្ថបទ​នេះ​ទស្សនាវដ្ដី​យើង​ខ្ញុំ​នឹង​បង្ហាញ​អំពី​ការ​បង្កើន​ល្បឿន​ របស់​វីនដូ ៧ និង​របៀប​ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​ដោយ​ប្រសើរ​ព្រម​ទាំង​មាន​សុវត្ថិភាព ។ គន្លឹះ​នីមួយៗ​មិន​ទាក់ទង​នឹង​ការ Hack ប្រព័ន្ធ​ដំណើរការ​ឡើយ ដូច្នេះ​អ្នក​អាច​អនុវត្ត​បាន​ដោយ​ពុំ​ព្រួយ​បារម្ភ​ថា​វា​នឹង​មាន​ការ​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។
១. យកចេញ​កម្មវិធី ឬ​លក្ខណៈ​ពិសេសៗ​របស់ Windows ដែល​អ្នក​មិន​បាន​ប្រើ
នៅ​ពេល​អ្នក​ទិញ​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរ​ដៃ​ជា​ទូទៅ​វា​តែង​មាន​មក​ជាមួយ​កម្មវិធី​ដែល​បាន​ដំឡើង​ ហើយ​រួច​ជា​ស្រេច​ជា​ច្រើន​ដូច​ជា Demo-Ware, Trial-Ware (ជា​កម្មវិធី​ដែល​គេ​ឲ្យ​អ្នក​សាកល្បង​ប្រើ​មុន​នឹង​ទិញ), Anti-Virus ជា​ដើម ។ ប្រសិនបើ​អ្នក​ចូលចិត្ត​សាកល្បង​ជាមួយ​នឹង​កម្មវិធី​ថ្មីៗ អ្នក​ប្រហែល​ជា​អាច​ទាញយក​កម្មវិធី​ទាំងនោះ​ពី​អ៊ីនធឺណិត​មក​ដំឡើង​ចូល​ កុំព្យូទ័រ​អ្នក​មិន​ខាន ។ ការ​ដំឡើង​កម្មវិធី​យ៉ាង​ច្រើន​នៅ​លើ​កុំព្យូទ័រ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ ប្រើប្រាស់​ប្រភព​ធនធាន​របស់​ប្រព័ន្ធ​កុំព្យូទ័រ​ខ្ជះខ្ជាយ​ចោល​ឥតប្រយោជន៍ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​ចាប់ផ្ដើម​ដំណើរការ​យឺត ។ ចូរ​យក​កម្មវិធី​ទាំងឡាយ​ដែល​អ្នក​មិន​ត្រូវការ​ប្រើប្រាស់​ចេញ (Uninstall) ដោយ​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Control Panel => Programs => Uninstall (សូម​ជ្រើស​កម្មវិធី​ដែល​អ្នក​ចង់​យកចេញ) ។ អ្នក​ក៏​អាច​ចូល​ទៅ​កាន់ Control Panel => Programs => Turn Windows Features On ឬOff ដើម្បី​បិទ ឬ​បើក​លក្ខណៈ​ពិសេស​របស់​វីនដូ ដោយ​អ្នក​អាច​ដោះ​ធីក​ចេញ​ពី Windows Features ដែល​មិន​ត្រូវការ​ប្រើប្រាស់ ។


២- ចូរ​មើល​ឡើង​វិញ​នូវ​កម្មវិធី​ដែល​ចាប់ផ្ដើម​ដំបូង (Startup Programs)

ភាគច្រើន​នៃ​បញ្ហា​ដែល​ធ្វើឲ្យ​កុំព្យូទ័រ​ដើរ​យឺត​គឺ​បណ្ដាល​មក​ពី​ កម្មវិធី​ដែល​ចាប់ផ្ដើម​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​ឯង​ពេល​ កុំព្យូទ័រ​បើក​មក​ដំបូង​ហើយ​នូវ​បន្ត​ដំណើរ​ការ​រហូត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ វា​ប្រើប្រាស់​ប្រព័ន្ធ​អង្គ​ចងចាំ (System Memory) អស់​យ៉ាង​ច្រើន ។ មធ្យោបាយ​ងាយស្រួល​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ដឹង​ថា​កម្មវិធី​ណាមួយ​កំពុង​ ដំណើរការ​នៅ​ខណៈ​ពេលWindowsចាប់​ផ្ដើម​ដំណើរការ​ដំបូង​គឺ​អ្នក​អាច​មើល​នៅ​ លើ​រូបតំណាង Notification ដែល​មាន​ទីតាំង​នៅ​លើ Task bar ដោយ​ចុច​រូប​សញ្ញា​ព្រួញ​ឡើងលើ​ដើម្បី​បង្ហាញ​រូបតំណាង​កម្មវិធី​ដែល​លាក់ ។ Uninstall កម្មវិធី​ដែល​អ្នក​មិន​ប្រើ ឬ​បិទ​ជម្រើស​របស់​កម្មវិធី​មិន​ឲ្យ​វា​ចាប់ផ្ដើម​ដោយ​ស្វ័យប្រវត្តិ​ពេល​ ដំណើរការ​ម៉ាស៊ីន​ដំបូង ។

មធ្យោបាយ​ដែល​ប្រសើរ​ដើម្បី​ពិនិត្យ​កម្មវិធី Starup គឺ​ត្រូវ​ប្រើ​កម្មវិធី System Configuration ។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន​ដោយ​ចុច​លើ​ម៉ឺនុយ Start រួច​បញ្ចូល​ពាក្យ msconfig ក្នុង​ប្រអប់ Search box បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​សូម​ចុច​លើ ផ្ទាំង Startup រួច​ពិនិត្យ​មើល​កម្មវិធី​ដែល​មាន​ក្នុង​នោះ ប្រសិនបើ​អ្នក​ឃើញ​កម្មវិធី​ដែល​អ្នក​មិន​ត្រូវការ​ចូរ​ដោះ​ធីក​វា​ចេញ​ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​មិន​អាច​ដំណើរការ​បាន​ពេល​ចាប់ផ្ដើម​កុំព្យូទ័រ ។
ចំណាំ ៖ វិធី​នេះ​មិនមែន​សម្រាប់ Uninstall កម្មវិធី​ចេញ​ពី​កុំព្យូទ័រ​ទេ វា​គ្រាន់តែ​បិទ​កម្មវិធី​មិន​ឲ្យ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ពេល Startup កុំព្យូទ័រ​ដំបូង ។
សម្រាប់​អ្នកប្រើ​ដែល​មាន​ចំណេះដឹង​ខាង​កុំព្យូទ័រ​ច្រើន​អាច​ប្រើ​កម្មវិធី ​ឥតគិតថ្លៃ​ពី Microsoft គឺ Autoruns for Windows (មាន​នៅ​ក្នុង CD របស់ CM) ដែល​វា​ជា​កម្មវិធី​ដែល​ល្អ​សម្រាប់​ត្រួតពិនិត្យ កម្មវិធី Startup គ្រប់​ប្រភេទ និង​សេវា​ផ្សេងៗ​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់ ។


៣- កែសម្រួលVisual Effects:

Windows ដែល​ពេញ​និយម​គឺ​មិន​មែន​ជាWindows ដែល​លឿន​បំផុត​នោះ​ទេ ។ អ្នក​អាច​កែប្រែ Visual Effects ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​មាន​ភាព​ប្រសើរ​ឡើង ។ នៅ​ក្នុង​ផ្ទាំង Control Panel ចូរ​ស្វែងរក​និង​ចុច​លើ​ពាក្យ Performance Information and Tools រួច​ចុច​លើ Adjust Visual Effects បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖

នៅ​ក្នុង​ផ្ទាំង​នេះ​ចូរ​ជ្រើស​ជម្រើស Adjust for best performance ឬ​ជ្រើស Custom ដើម្បី​ជ្រើស Visual Effects ទៅ​តាម​តម្រូវការ​របស់​អ្នក ។

៤-កែសម្រួល​ជម្រើស Indexing Options:

ប្រព័ន្ធ​ប្រតិបត្តិការ Windowsតែងតែ​ធ្វើការ​រៀប​ឯកសារ​ឲ្យ​មាន​របៀប (Indexes) នៅ​លើ​ទីតាំង​នានា​គ្រប់ Drives ដែល​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឯកសារ រួម​ទាំង Folders ។ អ្នក​អាច​កែសម្រួល​ការ​កំណត់​នេះ​ដោយ​ឲ្យ Windows ធ្វើការ​រៀប​ឯកសារ (indexes) តែ​លើ​ទី​តាំង​ទាំងឡាយ​ណា​ដែល​អ្នក​នឹង​ស្វែងរក​ញឹកញាប់ ។

នៅ​ក្នុង​ផ្ទាំង Control Panel ជ្រើស Indexing Options រួច​ចុច​លើ​ប៊ូតុង Modify បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖

ចុច​លើ​ប៊ូតុង Show all locations បន្ទាប់​មក​ដោះ​ធីក​លើ​ទីតាំង ឬ Drives ដែល​អ្នក​កម្រ​ធ្វើការ​ស្វែងរក​ឯកសារ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច ។

៥-កែសម្រួល​ការកំណត់​ការ​ប្រើ Power Settings

ការ​កំណត់​លំនាំដើម​របស់ Power Management ក្នុង Windows 7 គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ប្រើ​ថាមពល​ភ្លើង និង​ដំណើរការ​របស់​កុំព្យូទ័រ ។ ប្រសិនបើ​អ្នក​មិន​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ថ្ម​កុំព្យូទ័រ និង​ថាមពល​អគ្គិសនី ហើយ​ចង់​ឲ្យ​វីនដូ ៧ ដំណើរការ​លឿន អ្នក​អាច​ផ្លាស់ប្ដូរ​ការ​កំណត់​ក្នុង Power Management ដើម្បី​ទទួល​បាន​ដំណើរការ​ល្អ​បំផុត ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Power Options ចុច​លើ​សញ្ញា​ព្រួញ Show additional plans រួច​ជ្រើស High performance ។


៦-បិទ​សំឡេង​ទាំង​អស់

អ្នក​អាច​ធ្វើការ​បិទ​សំឡេង​ដែល​មិន​ត្រូវ​ការ​ផ្សេងៗ​ក្នុង​វីនដូ​ដើម្បី​ ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​រឹតតែ​ប្រសើរ ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Sound រួច​ចុច​លើ​ផ្ទាំង Sound ក្នុង​ប្រអប់ Sound Scheme ចូរ​ជ្រើស No Sounds បន្ទាប់មក​ដោះ​ធីក​ចេញ​ពី Play Windows Startup Sound រួច​ចុច​ប៊ូតុង OK ។


៧-កែសម្រួល Services ទាំងឡាយ​ក្នុងWindows

ចំណុច​ទី​៧​នេះ​គឺ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងឡាយ​ដែល​មាន​ចំណេះដឹង​ខ្ពស់ ។ Services របស់​វីនដូ​ទាំងអស់​ដំណើរការ​បន្តបន្ទាប់​ឡើង​វិញ​និង​ផ្ដល់​តួនាទី​ជា​ ច្រើន​ទៅ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​សម្រាប់​កុំព្យូទ័រ​របស់​អ្នក ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​មិន​បាន​ត្រូវ​ ការServices ដែល​ផ្ដល់​ដោយ​តាម​លំនាំដើម​ទេ ។ ដោយ Services ដែល​ដំណើរការ​នីមួយៗ​វា​ប្រើប្រាស់​ធនធាន​ប្រព័ន្ធ​(System Resources) ច្រើន​ដូច្នេះ​ការ​កែ​សម្រួល​ការ​កំណត់​លំនាំដើម​សម្រាប់ Services ដែល​ដំណើរការ​ខ្លួន​ឯង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​កុំព្យូទ័រ​ចាប់ផ្ដើម​ ដំណើរការ​ដំបូង នឹង​ជួយ​ឲ្យ​បង្កើន​ល្បឿន Windows 7 ។ អ្នក​អាច​បង្ហាញ​ផ្ទាំង​កំណត់ Services នេះ​ដោយ​ចុច​លើ​ម៉ឺនុយ Start បន្ទាប់​មក​បញ្ចូល​ពាក្យ services.msc ក្នុង​ប្រអប់ Search box ។

Services នីមួយៗ​អាច​ត្រូវ​បាន​គេ​កំណត់​ដើម្បី​ឲ្យ​ដើរ​ដោយ​ ស្វ័យប្រវត្តិ(Auto-start ពេល​ដំណើរការ​កុំព្យូទ័រ) ឬ​កំណត់​ដោយ​ដៃ (ចាប់ផ្ដើម Services តែ​នៅ​ពេល​ត្រូវការ) ឬ​បិទ​មិន​ឲ្យ​ដំណើរការ ។ តើ​ការ​កំណត់ Service ណា​មួយ​ដែល​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ? ជា​ការ​ប្រសើរ​បំផុត​ប្រសិន​បើ​អ្នក​អាច​ស្រាវជ្រាវ​បន្ថែម​តាម​អ៊ីនធឺណិត ។

៨-គន្លឹះ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ដំណើរការ​ម៉ាស៊ីន

ក្រៅ​ពី​ការ​រៀបរាប់​ខាងលើ គន្លឹះ​នានា​ខាងក្រោម​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​បង្កើន​ល្បឿន​ដល់​វីនដូ ៧ ដែរ ៖
- ប្រើ​កម្មវិធី CCleaner ដើម្បី​សម្អាត​ឯកសារ​មិន​បាន​ការ ។
- ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ល្អ​ៗ​ដូចជា Microsoft Security Essentials ។
- ប្រសិន​បើ​អ្នក​ប្រើ​ជម្រើស Hibernate ដើម្បី​បិទ​កុំព្យូទ័រ​ចូរRestart វីនដូ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួយ​អាទិត្យ ។
- សូម​កុំ​ផ្លាស់ប្ដូរ Default disk defragmentation auto-run schedule ។
- ចំណុច​ដែល​រៀបរាប់​ខាង​លើ​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់ៗ​ដែល​យើង​ត្រូវការ​ ប្រើ​ដើម្បី​បង្កើន​ល្បឿនWindows 7 ដោយ​មិន​ចាំបាច់​ដំឡើង​ពពួក​កម្មវិធី​ផ្សេងៗ (Third-Party Utilities)ដែល​មិន​គាំទ្រ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន Microsoft ។






ការការពារ Hack



វិធីការពារការចុច Link បញ្ជោត ដ៏មានប្រសិទ្ធភាព


មួយរយៈនេះបណ្តាញអ្នកប្រើប្រាស់ Facebook ក្នុងស្រុកខ្មែរ មានបញ្ហាទាក់ទិន និងការ Hack យក​គណនី ឬក្លែងបន្លំគណនីជាដើម ដែលបញ្ហានេះបណ្តាលមកពីការធ្វេសប្រហែល ឬមិនបានប្រុង​ប្រយ័ត្ន ពីការបោកបញ្ជោតរបស់បុគ្គលរំខានមួយចំនួន។ អត្ថបទនេះសំបុកអាយធី សូមបង្ហាញជូន​នូវ​​គន្លឹះ ថ្មីមួយដែលលោកអ្នក ពុំសូវបានចាំអារម្មណ៍ និងប្រុងប្រយ័ត្ន នោះគឺ វិធីការពារការចុច Link បញ្ជោត។
តោះ! សូមស្វែងយល់ និងអនុវត្តន៍ជាមួយសំបុកអាយធី នាពេលនេះ៖
————————————————————-

ត្រួតពិនិត្យតំណភ្ជាប់ មុននឹងចុច

ជាទូទៅការចុចលើតំណភ្ជាប់ គ្មានអីពិបាកទេ! គឺឃើញអក្សរ(URL) ពណ៌ខៀវៗ (ជាប្រភេទ​តំ​ណ​ភ្ជាប់) ក៏ចុចយកៗ ដោយមិនបានគិត និងស្វែងយល់ពី ប្រភេទតំណភ្ជាប់នោះ ឲ្យបានច្បាស់​សិននោះទេ ដែលនេះជាដើមហេតុចម្បងក្នុងការប្រឈមមុខជាមួយនឹងការបាត់បង់សុវត្ថិភាព។

ដំណោះស្រាយ៖

ដើម្បីដោះស្រាយបញ្ហានេះ គឺជាការងាយបំផុត៖
១. មើលឈ្មោះ និងប្រភេទ URL (link ដែលអ្នកបម្រុងនឹងចុច)
ឧទាហរណ៍៖ http://abc.com/images/wow/very_cute_girls.png (កុំចុចព្រោះជាតំណភ្ជាប់ក្លែងក្លាយទេ)
នេះជាមាតិកាមួយប្រភេទ ដែលធ្វើឲ្យលោកអ្នកមានការចាប់អារម្មណ៍ ហើយទាញអារម្មណ៍លោក​អ្នក​ឲ្យចុចដោយគ្មានការប្រុងប្រយ័ត្ន
២. មើលប្រភេទ ឬប្រវត្តិអ្នកដែលដាក់តំណភ្ជាប់៖
វាមិនមែនជារឿងទូទៅនោះទេ ព្រោះថាអ្នកចែករំលែក ឬដាក់តំណភ្ជាប់នីមួយៗ យើងមិនអាច​ដើរ​រកប្រភព ឬអ្នកដាក់មកផ្ទាល់នោះបានទេ។ ប៉ុន្តែលោកអ្នកអាច ស្វែងរកគេ (បើគេចែក​ក្នុងក្រុម​ណា​មួយ) នៅក្នុងក្រុម ឬទីកន្លែងណាមួយ ដូចជា Facebook Group ជាដើម។ ការរក ឬមើលប្រភេទ​អ្នក​ដែល​ដាក់តំណភ្ជាប់នេះ គឺសំដៅលើទម្លាប់នៃ ការចែករំលែករបសគេ ថាតើចូលចិត្តប្រភេទណា? ចូល​ចិត្ត Hack ឬយ៉ាងណា?
៣. ពិនិត្យមើលថាតើ Facebook បង្ហាញ Thumbnail ដែរឬទេ? ក្នុងករណីតំណភ្ជាប់ក្នុង Facebook៖
ជាធម្មតា Facebook នឹងបង្ហាញ Thumbnail (រូបភាព ឬអក្សរ)  ដើម្បីបង្ហាញអត្ត​សញ្ញាណនៃ​តំណ​ភ្ជាប់​នីមួយៗ

បង្ហាញពី Thumnail
*** ដើម្បីចុចតំណភ្ជាប់នោះ ដោយសុវត្ថិភាព ប្រសិនបើពុំមានការបញ្ជាក់ ដោយបង្ហាញ Thumbnail ក្នុង Facebook ទេគឺ៖
ជាដំបូង សូមលោកអ្នកចូលទៅ Browser ហើយវាយត្រង់ URL នៃឈ្មោះ Domain ដែល​លោក​អ្នក​នឹង​ចុចនោះ ហើយបន្តចម្លង URL បន្ទាប់នោះ មក Paste បន្តពីឈ្មោះ Domain ។
ឧទាហរណ៍៖ http://abc.com/images/wow/very_cute_girls.png នេះជា URL ដែលលោកអ្នកសង្ស័យថា មិនមានសុវត្ថិភាព ដូចនេះសូមលោកអ្នក វាយឈ្មោះចូលក្នុង Browser សិននូវ http://www.abc.com ដើម្បីបញ្ជាក់ថា តើមានឈ្មោះនឹងមែនឬអត់? បើមាន សូមបន្តចម្លង (Copy) URL បន្ទាប់គឺ /images/wow/very_cute_girls.png រួចយកទៅ Paste បន្តពី www.abc.comបើមាននោះវានឹងមិនមានបញ្ហា​អី​ទេ! តែបើគ្មានវាបញ្ជាក់ថា គេកំពុងតែបោកបញ្ជោតអ្នកហើយ សូមចំណាំមុខទុក។ 
សូមចងចាំថា៖ ការបោកបញ្ជោតនេះ អាចធ្វើឡើងបានគ្រប់រូបភាព ដូចជា ការឆាតទៅជជែក​កម្សាន្ត ហើយផ្ញើតំណភ្ជាប់ឲ្យអ្នកចុច – ការចែករំលែកចំណេះដឹង ហើយឆ្លៀតឱកាស (តែមិនមែន​សំបុក​អាយធីឡើយ ហេហេ) – ការផ្ញើសារតាមរយៈសារអេឡិចត្រូនិច (e-mail) ហើយ​បង្គាប់​ឲ្យអ្នក​ចុច​តំណភ្ជាប់ ជាដើម ។ល។

ហេតុអីអ្នកត្រូវបារម្ភពីបញ្ហានេះ?

ពេលដែលគេបោកបញ្ជោត យកគណនី ឬសិទ្ធិបុគ្គលរបស់អ្នកហើយ លោកអ្នកមិនបាត់បង់ ការ​គ្រប់​គ្រង ឬបាត់បង់សុវត្ថិភាពនៃព័ត៌មានរបស់អ្នក…។

ទាញ Speed internet ប្រើតែ​​​​​​ឯង

អត្ថបទចុះផ្សាយដោយ លោក Lychanraksmey  សូមចុច “Like” បើលោកអ្នកពេញចិត្ត ឬបន្ថែម​ជាមតិប្រសិនបើអ្នកមិនពេញចិត្ត
សួស្តីបងប្អូនប្រិយមិត្ត សំបុកអាយធី ទាំងអស់គ្នា ថ្ងៃនេះ សំបុកអាយធី បាននាំយកនូវវិធីម្យ៉ាង ដែល​អាច​ផ្តាច់ Internet អ្នកដទៃ ដើម្បីទាញយក speed Internet របស់ Wifi មកប្រើប្រាស់តែឯង នៅ​តាម​បណ្តាហាង coffee shop នានា ជាដើម។ សំបុកអាយធីសូមលើកយកម្មវិធីមួយឈ្មោះថា Netcut ដែល​អាច download បានដោយសេរី នៅទីនេះ។ តោះ! សូមចាប់ផ្តើមទាំងអស់គ្នា។
ក្រោយពេល dowload និងដំឡើង (setup) រួច សូមចាប់ផ្តើមនូវកម្មវិធី Netcut ជា ​Administrator។ បន្ទាប់មកកម្មវិធីនឹងស្វែងរក ថាតើមាន អ្នកណា ខ្លះកំពុង ប្រើប្រាស់ Internet ក្នុង Wifi ដែល​យើងកំពុងប្រើ
Interface of program
បន្ទាប់មកសូមជ្រើសរើសយក  Hostname ទាំងឡាយណាដែលអ្នកចង់បិទ (ផ្តាច់ internet ) រួច​ចុច​ប៊ូតុង Cut Off (Ready)
Step by step
ចំនាំៈ Hostname របស់ខ្ញុំគឺ HP-PC.digi… ដូចនេះលេខ IP Address ដែលមាន​ទំរង់​ដូច​ក្ក្នុងរង្វង់​ខាង​លើ​នេះគឺ ជារបស់អ្នកខ្លួនឯងទេ ដូចនេះសូមកុំ Cut Off ។ ម្យ៉ាងទៀតអ្នកក៏អាចបើកឲ្យអ្នកដទៃ ប្រើ​ប្រាស់ Internet វិញបានដែរ ដោយជ្រើសរើស Hostname ដែលចង់បើកឲ្យប្រើវិញ រួចចុចប៊ូតុង Resume។
Warning: ការណែនាំពីកម្មវិធីនេះគឺគ្រាន់តែទុកជាឯកសារ និងក្នុងបំណងសម្រាប់ការសិក្សាស្រាវ​ជ្រាវ​ប៉ុណ្ណោះ ដូចនេះ សំបុកអាយធី នឹង មិន ទទួលខុស ត្រូវលើរាល់បញ្ហា ដែលអាច​កើតមាន​ឡើង​នោះទេ Do it at your own risk. កម្មវិធីនេះត្រូវបានតេស្តសាកល្បង ឃើញថាមានប្រសិទិ្ធភាព ពិត​មែន ដោយ Laptop Acer + Asus + Wifi Mastergrill.
ជាមួយគ្នានេះដែរ សំបុកអាយធី ក៏សូមណែនាំកម្មវិធីមួយសម្រាប់ ការពារពីកម្មវិធី Netcut នេះដែល​មានឈ្មោះថា Netcut defender ដែលអាច download បាននៅទីនេះ។ កម្មវិធីនេះថែមទាំង​អាចការពារ​អ្នក​ពី ARP SPOOFIng attack ទៀតផង។
សម្រាប់អត្ថបទគន្លឹះល្អៗជាច្រើនទៀត សូមរង់ចាំអានបន្តទៀតជាមួយ សំបុកអាយធី





គន្លឹះ Internet


Wow! ប្រើ Ms Office ជាមួយ Account Facebook  Wow! ប្រើ Ms Office ជាមួយ Account Facebook
អ្នកប្រកដជាស្គាល់យ៉ាងច្បាស់ហើយអំពី Ms Office 2010 ដែរជាជំនាន់ក្រោយរបស់ក្រុមហ៊ុនយក្យ Microsoft ក្រុមហ៊ុនយក្យមួយនេះបានបញ្ចេញគេហទំព័រ http://docs.com ថ្មីរបស់ខ្លួន (Version beta) ដែរអាចអោយលោកអ្នកប្រើប្រាស់ Ms Office 2010 នៅលើ Online បានដោយប្រើបានគ្រប់ Tool ទាំងអស់ ។ ពិសេសមួយទៀត ការប្រើប្រាស់ជាមួយ Account Faecbook ដែររឹតតែងាយ​ស្រួល​សម្រាប់​អ្នកប្រើប្រាស់ថែមទៀតផង ៖

ការចូលប្រើប្រាស់៖


  • សូម Log in ដោយប្រើ Account Facebook របស់អ្នក

ទម្រង់របស់ Microsoft my docs ៖


រូបរាងទំព័រដើម

ការបង្កើតឯកសារថ្មី

Ms word

Ms Excel
ពិតជាពិសេសណាស់អ្នកអាចចែករំលែកឯកសាររបស់អ្នកនៅលើ Wall Facebook របស់អ្នក  រក្សាឯកសាររបស់អ្នកលើ Internet បានកែប្រែឯកសារ និងលក្ខណពិសេសច្រើនទៀត ។

បើក​Gmail Account​​ច្រើន​ក្នុង​ពេល​តែ​មួយ! 

ថ្មីៗ​នេះ Google បាន ​ចេញ​ Feature ថ្មី​មួយ​ហៅ​ថា Delegation mail address ​ដែល​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់ Gmail Accountទាំង​អស់​ អាច Login Account ច្រើន​ក្នុង​ពេល​តែ​មួយ​បាន។ ដូច្នេះ​អ្នក​ដែល​មាន Gmail Account ច្រើន នឹង​អស់​កង្វល់​ទៀត​ហើយ។ អញ្ចឹង​នៅ​ចាំ​អី​ទៀត​ទៅ​មើល​ជំហាន​ខ្លីៗ​ជាមួយ​ Sabay ទាំង​អស់​គ្នា។
១-ជំហាន​ដំបូង​ត្រូវ​ជ្រើសរើស Gmail Account មួយ​ធ្វើ​ជា​ Gmail accountទី១ សម្រាប់​ធ្វើការ Log in ។
២-បន្ទាប់​មក​ Log in ចូល​ Gmail account ទី២ ណា​មួយ​ក្នុង​ចំណោម​ Gmail accounts ទាំង​អស់​របស់​អ្នក​ហើយ​ចូល​ទៅ​កាន់ Mail Settingsដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ទំព័រ។

៣-រួច​ជ្រើស​យក​ពាក្យ​ថា Accounts and Import

៤-បន្ទាប់​មក​ចុច​លើ​ពាក្យ Add another account

៥-ភ្លាម​នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដែល​មាន​ឈ្មោះ​ថា Grant access to your account។ មក​ដល់​ជំហាន​នេះ​គឺ​តម្រូវ​ឲ្យ​អ្នក​វាយ​ឈ្មោះ Gmail Account ទី១ ចូល​ទៅ​ក្នុង​ប្រអប់ Email Address។

បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន confirmation email មួយ​ក្នុង​ Inbox Gmail Account ទី១ បន្ទាប់​មក Accept the request ហើយ​បន្ត​បញ្ចូល​ Gmail Account ផ្សេងៗ​ទៀត​តាម​របៀប​ខាង​លើ។

របៀប​ទាញ​រាល់​ទិន្នន័យ​ផ្ទាល់​ខ្លួន​ទាំង​អស់​ពី​Facebook

លេង​Facebook រាល់ ​ថ្ងៃ​ ជា​ទូទៅ​អ្នក​កម្សាន្ត​ទាំង​អស់​ជានិច្ចកាល​តែង​Upload រូបភាព ​វីដេអូ ​តំណភ្ជាប់(link) ​ការ​ឆ្លើយឆ្លង​សារ ​ការ​Post លើ​Wall ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។ ចុះ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់​គិត​ទេ​ថា ចង់​ទាញ​យក​ឯកសារ​ទាំង​អស់ ដែល​រក្សា​ទុក​លើ​Server របស់​Facebook មក​រក្សា​ទុក​ដោយ​ផ្ទាល់? ចង់​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​បែប​ម៉េច​មែន​ទេ? អ៊ីចឹង ​សូម​ស្វែងយល់​ជាមួយ​Sabay តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម៖
ជំហានទី១៖ ​Login គណនី​Facebook ​
ជំហានទី២៖ នៅ​ផ្នែក​ខាង​ស្ដាំ​ផ្ទៃ​ខាង​លើ​នៃ​Page Facebook សូម​ចូល​ទៅកាន់ Account > Account Settings
ជំហានទី៣៖ ភ្លាម​នោះ​ព័ត៌មាន​ទូទៅ​របស់​ម្ចាស់​គណនី​ (General Account Settings) នឹង​បង្ហាញ​(សូមមើលរូប) ។ នៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​General Account Settings សូម​ចុច​លើ​តំណ​ភ្ជាប់​Download a copy of your Facebook data

ជំហានទី៤៖ ផ្ទាំង​Download Your Information នឹង​បង្ហាញ។ ក្នុង​ជំហាន​នេះ សូម​ចុច​លើ​ប៊ូតុង​Start My Archive

នោះ​ផ្ទាំង​ថ្មី​មួយ​ផ្សេង​ទៀត នឹង​លោត​ចេញ​មក។ សូម​ចន្ត​ចុច​លើ​ប៊ូតុង «Start My Archive»

ជំហានទី៥៖ ក្នុង​ដំណាក់​កាល​នេះ ផ្ទាំង​Message «Request My Download» បញ្ជាក់​ថា Facebook បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​អ៊ីម៉ែល (ដែល​អ្នក​បាន​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​បង្កើត​គណនី​Facebook)។ សូម​ចុច​​មើល​ប៊ូតុង​ «Confirm» ។

ជំហានទី៦៖ បន្ទាប់​ពី​Facebook ប្រមែប្រមូល (Archive) រាល់​ទិន្នន័យ​ទាំង​អស់ និង​វេច​ខ្ចប់(Zip) ​Data ទាំង​នោះ​ជា​កញ្ចប់​ហើយ​នោះ Facebook នឹង​ផ្ញើ​សារ​មួយ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​រូប (សូមមើលរូប)​ទៅ​កាន់​អ៊ីម៉ែល​របស់​អ្នក។ដូច្នេះ​សូម​ចុច​លើ​តំណភ្ជាប់ ​(Link) ដែល​Facebook ផ្ញើ​មក​នេះ។

បញ្ជាក់៖ ក្នុង​ករណី​ដែល​Facebook មិន​ទាន់​បាន​Archive (វេច​ខ្ចប់​ទិន្នន័យ​ជា​កញ្ចប់​(zip)ហើយ​ទេ​នោះ) នោះ​ក្នុង​ប្រអប់​Inbox (Email) របស់​អ្នក​គ្មាន​សារ​របស់​Facebook ទេ គឺ​វា​រង់ចាំ​ទាល់​តែ​ស្វែងរក​Data ទាំង​អស់​Facebook ផ្ញើ​សារ​មក។
ជំហានទី៧៖ ក្រោយ​ពី​ចុច​លើ​តំណភ្ជាប់​ដែល​Facebook ផ្ញើ​ចូល​អ៊ីម៉ែល​ នោះ​វា​នឹង​បង្ហាញ​ផ្ទាំង Download Your Information ប៉ុន្តែ​ក្នុង​ដំណាក់​កាល​នេះ វា​ទាមទារ​ឲ្យ​អ្នក​វាយ​បញ្ចូល​លេខសម្ងាត់ (Re-Enter Your Password) ឲ្យ​បាន​ត្រឹមត្រូវ រួច​ចុច​លើ​ប៊ូតុង​ «Continue» ដើម្បី​បន្ត​ទៅ​ដំណាក់​ចុងក្រោយ​នៃ​ការ​Download។

ជំហានទី៨៖ ដំណាក់​កាល​ចុងក្រោយ សូម​ចុច​លើ​ប៊ូតុង «Download Archive» ដើម្បី​ទាញ​យក​រាល់​Information របស់​អ្នក​ដែល​ស្ថិត​ក្នុង​រូបរាង​ជា​ File Zip។

បញ្ជាក់៖ ក្នុង​ជំហាន​នេះ វា​បង្ហាញ​ពី​ទំហំ​ទិន្នន័យ​សរុប​ដែល​រក្សា​ទុក​លើ​គណនី​Facebook ដែល​ស្ថិត​នៅ​ក្រោម​ប៊ូតុង​Download Archive។
តោះ! ចាប់​ផ្ដើម​សាកល្បង​ទៅ​មើល ថា​តើ​ «មុខងារ» មួយ​នេះ​អាច​ទាញ​យក​ទិន្នន័យ​របស់​អ្នក​បាន​ប៉ុន្មាន​ភាគរយ​ដែរ ពី​Facebook?

របៀប​បម្លែង​ឯកសារ​ពី​ទំព័រ​វែបសាយ​ ទៅ​ជា PDF 

តើ​ប្រិយមិត្ត​ធ្លាប់​មាន​បំណង​ចង់​បម្លែង​គេហទំព័រ​ឲ្យ​ទៅ​ជា​ប្រភេទ​ ឯកសារ PDF ដែរ​ឬ​ទេ? ជា​ការ​ពិត​ណាស់ សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ពេល​ខ្លះ​ចង់​រក្សា​ទុក​ព័ត៌មាន​ដែល​ មាន​សារប្រយោជន៍​នៅ​លើ​គេហទំព័រ​អ៊ីនធឺណិត​ហើយ។ ការ​រក្សា​ទុក​បែប​នេះ នឹង​ផ្ដល់​លក្ខណៈ​ងាយស្រួល បើក​មើល​នៅ​ពេល​ក្រោយ​ដោយ​ពុំ​ចាំបាច់​មាន​សេវា​អ៊ីនធឺណិត​ឡើយ។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​របៀប​បម្លែង​ទំព័រ​វែបសាយ​ទៅ​ជា​ឯកសារ PDF ដែល​មាន​នៅ​លើ​បី Browser ខុស​គ្នា​ដូច​ជា Google Chrome, Firefox និង Internet Explorer ដែល​ជា​ដំបូង​ត្រូវ​ដំឡើង​កម្មវិធី​មាន​ឈ្មោះ​ថា novaPDF Professional Desktop ជា​មុន​សិន។
ចង់​ដឹង​ធ្វើ​របៀប​ណា​សូម​បន្ត​តាមដាន​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ ក្រោម៖ ប្រសិន​ប្រសិន​ពុំ​ទាន់​មាន​កម្មវិធី​ខាង​លើ​ទេ សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក novapp.exe រួច ​ហើយ​បើក file នេះ​ដើម្បី​ដំឡើង​ចូល​ទៅ​ម៉ាស៊ីន​ដោយ​ចុច OK → Next → រើស​យក​ឃ្លា I accept the agreement រួច Next → Next → Next-> Next → Next → Next → Install និង​ចុងក្រោយ​ចុច​លើ​ប៊ូតុង Finish។
+សម្រាប់​ប្រិយមិត្ត​ប្រើ Google Chrome
-ចុច​លើ​ប៊ូតុង Setting រួច​ចុច​ត្រង់​ពាក្យ “Print” ឬ​ចុច “Ctr+P” ក៏​បាន
-បន្ទាប់​មក​នឹង​ឃើញ​ផ្ទាំង​ថ្មី​បើក​ឡើង​ បន្ត​ចុច​​លើ​ប៊ូតុង Change រួច​រើស​យក novaPDF ឬ​ក៏​អាច​រើស​យក Save as PDF រួច​ហើយ​ចុច​ប៊ូតុង Print។

-ក្រោយ​មក​ផ្ទាំង novaPDF នឹង​បើក​ឡើង, នៅ​ត្រង់​ប្រអប់ File name យើង​អាច​កំណត់​ទីតាំង​ និង​ឈ្មោះ​ក្រោយ​ពេល​បម្លែងរួច និង​ចុង​ក្រោយ​ចុច​ OK ជា​ការ​ស្រេច។

+សម្រាប់​ប្រិយមិត្ត​ប្រើ FireFox
-ចូល​ទៅ​កាន់ File → Print  (ចុចប៊ូតុង Alt ដែល​មាន​នៅ​លើ Keyb0ard ជា​មុន​សិន​ដើម្បី​បង្ហាញ Menu bar) ឬ​ចុច “Ctr+P” ក៏​បាន
-ផ្ទាំង​ Print នឹង​បើក​ឡើង​មក នៅ​ត្រង់​ប្រអប់ Name សូម​រើស​យក novaPDF និង​ចុច OK

-ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បើក​ឡើង សូម​កំណត់​ទីតាំង​នៅ​ត្រង់ File name ដោយ​ចុច​ប៊ូតុង Browse រួច​ហើយ​ចុច OK ជា​ការ​ស្រេច។

+សម្រាប់​ប្រិយមិត្ត​ប្រើ Internet Explorer
-ចូល​ទៅ File → Print (ដោយ​ចុច​ប៊ូតុង Alt នៅ​លើ Keyboard ដើម្បី​បង្ហាញ Menu bar ជា​មុន​សិន) ឬ​អាច​ចុច “Ctr+P” ក៏​បាន។ បន្ទាប់​មក​ផ្ទាំង Print នឹង​បង្ហាញ​, នៅ​ត្រង់​ប្រអស់ Select Printer ត្រូវរើស​យក novaPDF រួច​ចុច​ប៊ូតុង Print។

-ក្រោយពី​នោះ ផ្ទាំង​ថ្មី​ novaPDF ​នឹង​បង្ហាញ​, យើង​អាច​កំណត់​ឈ្មោះ​នៅ​ត្រង់ File name និង​ទីតាំង​ដោយ​ចុចលើប៊ូតុង Browse…ហើយ​ចុងក្រោយ​ចុច OK ជា​ការ​ស្រេច។

ស្វែងយល់ពីអ៊ីនធឺណិតថ្នាក់​ដំបូង

នៅក្នុងឆ្នាំ ១៩៦៩ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យ អ្នកស្រាវជ្រាវវិទ្យា​សាស្រ្ត និងបុគ្គលិក​យោធា​អាច​ធ្វើ​ទំនាក់​ទំនង​ផ្នែក​វិទ្យាសាស្រ្ត​ក្នុង​ពេល​មាន​ អាសន្ន​ ដែល​គម្រោង​នោះ​មាន​ឈ្មោះ​ថា ARPANET ហើយ​ត្រូវ​បាន​គេ​បន្ត​អភិវឌ្ឍ​រហូតដល់​ទសវត្សទី ៩០ ក្រោយ​មក​គេផ្លាស់​ប្តូរ​ឈ្មោះ​ជា Internet ទន្ទឹម​នឹង​ការ​រក​ឃើញ World Wide Web (www) ។ សព្វថ្ងៃ Internet មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​ណា​មួយ តែ​វា​ជា​បណ្ដាញ​កុំព្យូទ័រ​ដែល​ត​ភ្ជាប់​គ្នា​ទូទាំង​ពិភព​លោក ធ្វើ​ទំនាក់​ទំនង​ផ្លាស់​ប្តូរ​គ្នា​យ៉ាង​ឆាប់​រហ័ស​។​
បណ្ដាញ​កុំព្យូទ័រ (Computer network) គឺ​ជា​ការ​ត​ភ្ជាប់​កុំ​ព្យូ​ទ័រ ពីរ ឬ​ច្រើន ដែល​ធ្វើ​ទំនាក់​ទំនង​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក។ ការ​ត​ភ្ជាប់​បណ្ដាញ​​ត្រូវ​​បាន​​គេ​​ចែក​​មាន បី ប្រភេទគឺ
  • Local Area Network (LAN) ៖ ​គឺជា​ការ​ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​ឬច្រើន​ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​ ព័ត៌​មាន​ក្នុង​តំបន់​ណាមួយ (ក្នុងអគារណាមួយ)។
  • Metropolitan Area network (MAN) ៖ ជាបណ្ដាញតភ្ជាប់កុំព្យូទ័រច្រើន ក្នុងទ្រង់ទ្រាយធំ ។
  • Wide Area Network (WAN) ៖ គឺជាការតបណ្ដាញរៀង LAN ពីរ ឬច្រើនចូលគ្នា​តាម​រយៈ​ខ្សែ (phone line) ឬ​តាម​រលក​ធាតុ​អាកាស  Wireless …។
ប្រសិន​បើ កុំព្យូទ័រ​របស់​អ្នក​ត្រូវ​បាន​ភ្ជាប់​ទៅ​​ អ្នក​អាច​ទស្សនា​តំបន់​បណ្ដាញ​ផ្សេងៗ ដោយ​ប្រើប្រាស់​កម្មវិធី​រុករក​បណ្ដាញ “Internet browser” ។ ដើម្បី​ទស្សនា​​តំបន់​បណ្ដាញ​ណា​​មួយ អ្នក​ត្រូវ​ដឹង​អំពី​អាសយដ្ឋាន​របស់​តំបន់​បណ្ដាញ​នោះ ។
អត្ថបទខាងលើនេះជាផ្នែកមួយដែលខ្ញុំបានដកស្រុងពីឯកសារ​សៀវភៅ​សង្ខេប​មួយ​ ដែល​ខ្ញុំ​ចង​ក្រង​អំពី​មូល​ដ្ឋាន​នៃកា​រប្រើ​ប្រាស់​​អ៊ីន​ធី​ណិត​  ក្នុងនេះ​ខ្ញុំបាន​បង្ហាញ​នៅចំនុច​សំខាន់​បី​គឺ​មាន​ដូច​ខាង​ក្រោម៖
  • មេរៀនទី ១ ៖ ការណែនាំអោយស្គាល់អ៊ីនធឺណិត
  • មេរៀនទី ២​ ៖ ឧបករណនៃកសារស្រាវជ្រាវ
  • មេរៀនទី ៣ ៖ Create Email Account
ចុចទីនេះដើម្បីទាញយក Basic Internet books ​

គន្លឹះ​​បំបែក​ IP Address ជា​ Binary និង Decimal ដោយ​ដៃ

មុន​នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​បម្លែង​ IP Address ជា​ Binary និង Decimal លោកអ្នក​គួរ​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​ IP Address សិន​ ។ IP Address គឺ​ជា​បច្ចេកវិទ្យា​កុំព្យូទ័រ​ដ៏​ទំនើប​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ ដើម្បី​ឱ្យ​​កុំព្យូទ័រ​​មួយ​ ឬ ឧបករណ៍​ឌីជីថល​ ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​ឧបករណ៍​ផ្សេង​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ។ IP Address គឺ​ជា​ Internet Protocol Address គឺ​ជា​បណ្ដុំ​នៃ​ក្បូន​ខ្នាត​ដែល​គ្រប់គ្រង​សកម្មភាព​អ៊ីនធឺណិត​ ហើយ​ជួយ​សម្រួល​ភាព​ពេញ​លេញ​នៃ​សកម្មភាព​ផ្សេង​ៗ​នៅ​លើ​ World Wide Web ។
IP Address មួយ​មាន​លេខ​ចំនួន​បួន​ ដែល​នីមួយ​ៗ​មាន​លេខ​ចាប់​ពី​មួយ​ទៅ​បី​ខ្ទង់​ ជាមួយ​សញ្ញា​បន្តក់​មួយ​ . សម្រាប់​រំលែក​លេខ​នីមួយ​ៗ​ ឬ បណ្ដុំ​លេខ ។ ខ្ទង់​នី​មួយ​ៗ​នៃ​លេខ​ទាំង​បួន​នោះ​មាន​ចន្លោះ​ចាប់​ពី​ 0 ទៅ​ដល់​ 255 ។ ជា​ឧទាហរណ៍​ លេខ​ IP Address មាន​ទម្រង់​ដូច​នេះ​ 78.125.0.209 ។ បណ្ដុំ​លេខ​ទាំង​បួន​នេះ​គឺ​ជា​គន្លឹះ​ដែល​ធ្វើ​ឱ្យ​គេ​អាច បញ្ជូន​ និង ទទួល​ទិន្នន័យ​មក​វិញ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ដោយ​ធានា​ថា​ ការ​ផ្ញើ​សារ​ រួម​ទាំង​ការ​ស្នើ​សុំ​ទិន្នន័យ​ និង ទិន្នន័យ​ដែល​យើង​ស្នើ​សុំ នឹង​ទៅ​ដល់​ទីតាំង​ដែល​ត្រឹម​ត្រូវ​ ។ ដូច្នេះ​​ការ​បញ្ជូន​ និង ទទួល​យក​ទិន្នន័យ​មក​វិញ​ នឹង​មិន​អាច​កើត​មាន​ឡើយ​ដោយ​គ្មាន​លេខ​ទាំង​បួន​ខ្ទង់​នេះ ។ IP Address ត្រូវ​បាន​គេ​បែង​ចែក​ជា​ ប្រាំ​ថ្នាក់​ Class A, Class B, Class C, Class D,Class E ហើយ​ភាគ​ច្រើន​គេ​ប្រើ​ត្រឹម​តែ​ Class A , Class B និង Class C តែ​ប៉ុណ្ណោះ​ ។ ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណ​របស់​ Class នីមួយ​ៗ ៖

អំពី Class របស់​ IP Address
អំពី Class A
Class A ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​ប្រើ​ជាមួយ​​Network ធំ​ៗ ដែល​មាន​ ចំនួន​ Host​ចំនួន​ប្រហែល​16,777,21 ។
Class A Ipv4 address ប្រើ​ /8 mask bit ជាមួយ​ Octet ដំបូង​ដើម្បី​សំគាល់​ជា​ Network Address ហើយ​ Octet ដែល​នៅ​សល់​ទាំង​បី​ត្រូវ​បាន​ប្រើ​សម្រាប់​ Host Address ។
ម្យ៉ាង​វិញ​ទៀត​ដើម្បី​រក្សា​ទុក​ ចំនួន​ Address សម្រាប់​ Class ផ្សេង​ទៀត​ រាល់​ Class A Address ត្រូវ​ការ​ឱ្យ​លេខ​ដំបូង​នៅ​ក្នុង​ Otet ជា​លេខ​សូន្យ​ ( 0 ) ។ ដែល​នេះ​មាន​ន័យ​ថា​ នៅ​សល់​តែ​ 128 Network ប៉ុណ្ណោះ​សម្រាប់​ Class A គឺ​ 0.0.0.0/8 ទៅ​ដល់​ 127.0.0.0 /8 ។
ទម្រង់​របស់​ Class A ៖

ចំនួន​ Network : 2^7 = 128
ចំនួន​Host នៅ​ក្នុង​ Network មួយ​មាន​ចំនួន​ 2^24-2 = 16777214
អំពី Class B
Class B Address ត្រូវ​បាន​គេ​បង្កើត​ឡើង​សម្រាប់​ Network ទំហំ​មធ្យម​ដល់​ធំ​ដែល​មាន​ចំនួន​ Host ច្រើន​ជាង​ 65,534 ។
Class B IP Address ប្រើ​ Octet ពីរ​ដំបូង​ដើម្បី​សំគាល់​ Network Address ហើយ​ Octet ពីរ​ផ្សេង​ទៀត​ដើម្បី​សំគាល់​ Host Address ។
សម្រាប់​ ​Class B address ចំនួន​ Bit ពីរ​ខាង​មុខ​នៅ​ក្នុង​ Octet ដំបូង​ត្រូវ​ជា​លេខ​ 10 ។ បែប​នេះ​បាន​កំណត់​ Address Block សម្រាប់​ Class B ចាប់​ផ្ដើម​ពី​ 128.0.0.0 /16 ដល់​ 191.255.0.0/16 ដូច្នេះ​ Class B មាន​ Network ចំនួន​ 16384 ។

ចំនួន​ Network នៅ​ក្នុង​ Class B : 2^14=16384
ចំនួន​ Host ដែល​មាន​នៅ​ក្នុង​ Network នី​មួយ​ៗ​ មាន​ 2^16-2=65534
អំពី Class C
Class C Address ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ផ្ដល់​ Address ដល់​បណ្ដាញ​ Network តូច​ៗ​ដែល​មាន​ចំនួន​ Host ត្រឹម​តែ​ 254 Hosts ។
Class C Address Block ប្រើ​ /24 Mask bit ដែល​នេះ​មាន​ន័យ​ថា​ Class C Network ត្រូវ​បាន​គេ​ប្រើ​ត្រឹម​តែ​ Octet ចុង​ក្រោយ​ប៉ុណ្ណោះ​សម្រាប់​ជា​ Host Address និង octet ខាង​មុខ​ទាំង​បី​សម្រាប់​ Host Address ។
Class C Address មាន​លេខ​ 110 ថេរ​សម្រាប់​ចំពោះ​ចំនួន​ Bit នៅ​ក្នុង​ Octet ដំបូង​ដោយ​នេះ​បាន​កំណត់​ Address Block សម្រាប់​ Class C ចាប់​ពី​ 192.0.0.0 /24 ដល់ 223.255.255.0 /24

ចំនួន​ Network មាន​នៅ​ក្នុង​ Class C មាន​ 2^21=20971502
ចំនួន​ Host នៅ​ក្នុង​ Network នីមួយ​ៗ​ មាន​ចំនួន​ 2^8-2=254
គន្លឹះ​បម្លែង​លេខ​ IP Address ជា​ Binary និង Decimal
ការ​រៀបរាប់​ខាង​លើ​គឺ​ជា​ចំណុច​សំខាន់​ៗ​របស់​ IP Address ហើយ​អ្វី​ដែល​សំខាន់​បន្ទាប់​ពី​នេះ​ គឺ​ជា​ការ​បម្លែង​លេខ​ IP Address ជា​ Binary និង​ Decimal ។ សម្រាប់​ការ​អនុវត្ត​ជា​ច្រើន​ទៀត​ជាមួយ​ IP Address វា​ជា​ការ​ចាំបាច់​ខ្លាំង​ណាស់​ដែល​ត្រូវ​ឱ្យ​លោក​អ្នក​ចេះ​បម្លែង​លេខ​ IP Address ហើយ​លោកអ្នក​គ្រាន់​តែ​អនុវត្ត​ការ​បម្លែង​លេខ​ ពី​ Binary ទៅ​ Decimal និង ពី Decimal ទៅ​ជា​ Binary ​តាម​ជំហាន​ងាយ​ៗ​​ដូច​ខាង​ក្រោម ៖
​ការ​បម្លែង​លេខ​ពី​ Binary ទៅ​ជា​ Decimal
1-ជា​ឧទាហរណ៍​ យើង​នឹង​បម្លែង​លេខ​ 10011011 ពី​ Binary ទៅ​ជា​ចំនួន​លេខ​ Decimal
សូម​រៀប​តារាង​លេខ​ស្វ័យ​គុន​​នៃ​ 2 ចាប់​ពី​ស្ដាំ​ទៅ​ឆ្វេង​ដោយ​ចាប់​ផ្ដើម​ពី​ 2 ស្វ័យ​គុន​ 0 ដែល​មាន​តម្លៃ​ស្មើ​ 1 ។ បន្ទាប់​មក​បង្កើន​ស្វ័យ​គុន​ថែម​មួយ​រហូត​ដល់​ស្មើ​​គ្រប់​ធាតុ​នៃ​លេខ​ Binary ទាំង​អស់​ ។ ជា​ឧទាហរណ៍​គឺ​ 10011011 មាន​ចំនួន​ 8 ខ្ទង់​ ដូច្នេះ​លេខ​ស្វ័យ​គុន​ទាំង​ 8 មាន​លក្ខណ​បែប​នេះ​ ៖ 128, 64, 32, 16, 8, 4, 2, 1 ។
2- សរសេរ​លេខ​ Binary ​នៅ​ខាង​ក្រោម​តារាង​លេខ​ស្វ័យ​គុណ

3- គូសបន្ទាត់​ពី​ខាង​ស្ដាំ​ទៅ​ ហើយ​គូស​លេខ​ Binrary ទៅ​នឹង​លេខ​ស្វ័យ​គុន​ ដូច​រូប​ខាង​ក្រោម​

4- ទំលាក់​លេខ​ស្វ័យ​គុន​មក​ក្រោម​តាម​លេខ​ Binrary នីមួយ​ដូច​រូប

5-បូក​បញ្ចូល​លេខ​ទាំង​អស់

ការ​បូក​លេខ​ទាំង​អស់​នឹង​មាន​ចំនួន​ស្មើ​នឹង​ 155 ដែល​ជា​ចំនួន​លេខ​បំបែក​ពី​លេខ​ Binrary ។ ដូច្នេះ​គេ​អាច​សរសេរ​បាន​ថា​ 10011011 = 155

របៀប​បំបែក​ពី​លេខ​ Decimal ទៅ​ជា​ Binary
ជា​ឧទាហរណ៍​យើង​នឹង​បម្លែង​លេខ​ 155 ទៅ​ជា​ Binary វិញ​ ដូចនេះ​ សូម​រៀប​តារាង​ស្វ័យ​គុន​នៃ​ 2 ​តាម​គោល​ 2 ចាប់​ពី​ស្ដាំ​ទៅ​ឆ្វេង​ ដោយ​ចាប់​ផ្ដើម​ពី​លេខ​ 2 ស្វ័យ​គុន​សូន្យ​ ហើយ​ឱ្យ​តំលៃ​វា​ស្មើរ​នឹង​ 1 បន្ទាប់​មក​ដំឡើង​តំលៃ​ស្វ័យ​គុន​មួយ​រហូត​ ហើយ​តារាងលេខ​ទាំង​ដប់​ខ្ទង់​នៃ​ស្វ័យ​គុន​នឹង​មាន​លក្ខណ​បែប​នេះ​ 128, 64, 32, 16, 8, 4, 2, 1 ។ ដើម្បី​រក​ចំនួន​ Binary ពី Decimal យក​ត្រូវ​យក​លេខ​ Decimal ( 155 ) ទៅ​ប្រៀប​ធៀប​នឹង​ចំនួន​លេខ​ស្វ័យ​គុន​ ដូច​ខាង​ក្រោម​ ៖
1- តើ​លេខ​ 155 ធំ​ជាង​ឬ​ស្មើ​ 128 ដែរ​ឬ​ទេ​? ដោយ​សារ​តែ​ 155 ធំ​ជាង​ យើង​ត្រូវ​សរសេរ​លេខ​ 1 សម្រាប់​លេខ​Binary នៅ​ខាង​ឆ្វេង​បំផុត​ បន្ទាប់​មក​ ដក​ចំនួន​ 128 ចេញ​ពី 155 យើង​នៅ​សល់​ 27
2-រំកិល​ទៅ​កាន់​លេខ​ស្វ័យ​គុន​តូច​ជាង​បន្ទាប់​ទៀត​ តើ​លេខ​ 27ធំ​ជាង​ឬ​ស្មើ​ 64 ដែរ​ឬ​ទេ​ ? បើ​មិន​ស្មើ​ទេ​​ ដូច​នេះ​ត្រូវ​សរសេរ​លេខ​ 0 សម្រាប់​លេខ​ Binary បន្ទាប់​ទៀត​ រួច​ប្រៀប​ធៀប​ជាមួយ​លេខ​ស្វ័យ​គុន​បន្ទាប់​ទៀត​
3- តើ​លេខ​ 27 ធំ​ជាង​ឬ​ស្មើ​លេខ​ 32 ដែរ​ឬ​ទេ​ ? មិន​ធំ​ ឬ​ស្មើ​លេខ​ 32 ទេ​ ដូចនេះ​ត្រូវ​សរសេរ​លេខ​ 0 សម្រាប់​លេខ​ Binary បន្ទាប់​
4- តើ​ 27 ធំ​ជាង​លេខ​ 16 ដែរ​ឬ​ទេ​ ? ពិត​ជា​ធំ​ជាង​ ដូច​នេះ​ត្រូវ​សរសេរ​លេខ​ 1 សម្រាប់​លេខ​ Binary បន្ទាប់​ ហើយ​ដក​ 16 ចេញ​ពី​ 28 យើង​បាន​ 12
5- តើ​ 11 ធំ​ជាង​ 8 ដែរ​ឬ​ទេ​ ? ធំ​ជាង​ ដូច្នេះ​ត្រូវ​សរសេរ​លេខ​ 1 សម្រាប់​លេខ​ Binrary បន្ទាប់​ រួច​ដក់​លេខ​ 8 ចេញ​ពី​ 11 យើង​បាន​ចំនួន​ 3
6- តើ​ 3 ​ ធំ​ជាង ឬ ស្មើ​​លេខ​ 4 ដែរ​ ឬ ទេ​ ? មិន​ធំ​ ឬ​ស្មើ​លេខ​ 4 ទេ​ ដូចនេះ​ត្រូវ​សរសេរ​លេខ​ 0 សម្រាប់​លេខ​ Binary បន្ទាប់​
7- តើ​ 3 ធំ​ជាង​ឬ​ស្មើ​លេខ​ 2 ដែរ​ឬ​ទេ? ​ធំ​ជាង​ ដូច្នេះ​ត្រូវ​សរសេរ​លេខ​ 1 សម្រាប់​លេខ​ Binrary បន្ទាប់​ រួច​ដក់​ចំនួន​ 2 ចេញ​ពី​ 3 យើង​បាន​ចំនួន​ 1
8- តើ​ 1 ធំ​ជាង​ឬ​ស្មើ​លេខ​ 1 ដែរ​ឬ​ទេ? ស្មើ​គ្នា​​ ដូចនេះ​ត្រូវ​សរសេរ​លេខ​ 1 សម្រាប់​លេខ​ Binary បន្ទាប់​ ។ ដោយ​សារ​តែ​មិន​មាន​ស្វ័យ​គុន​​នៅ​សល់​ទេ ដូច​នេះ​លោកអ្នក​​នឹង​ទទួល​បាន​លេខ​ Binrary គឺ​ 10011100 ដែល​នេះ​គឺ​ជា​លេខ​ Binary ស្មើ​នឹង​ចំនួន​លេខ​ 155 ឬ អាច​សរសេរ​ថា​ 156 គោល​ដប់​ ស្មើ​ 10011100 គោល​ពីរ​ ។

វិធីក្លាយជា អ្នកជំនាញវ៉ែប

មួយវ៉ែបសៃត៍(a website)ជា មួយសំណុំទំព័រអេឡិចត្រូនិច (an assembly of electronic pages) ជាទូទៅ កើតឡើងដោយ ភាសាHTML(Hypertext Markup Language) និងភាសា CSS។ វ៉ែបសៃត៍នីមួយៗ ផ្ទុក(contains) អត្ថបទ, រូបភាពក្រាភីក (graphic images) មានអានុភាពពហុមីឌា (Multimedia effects) ដូចជា ឯកសារសំលេង, ឯកសារវិដេអូ ឬ/និង ឯកសារជីវចល (animation files) … ។ បណ្តាធាតុតែងកម្មវិធី (programming elements) ដទៃទៀត ដូចជា ចាវ៉ា( Java), ចាវ៉ាស្គ្រីប(JavaScript), ភីអីឆ៍ភី(PHP) និង ស្កឹល(SQL) រួមចំណែក តែងរំលេច(design) រូបរាង និង បង្កើនគុណភាព ទំព័រវ៉ែបសាយត៍ ។
អ្នកជំនាញវ៉ែប(Webmaster) មានភារកិច្ច ធ្វើគ្រប់ប្រតិបត្តិការ(operations) ដែលទាក់ទិនដល់ គោលគំនិត(Concept) នៃមួយតំបន់បណ្តាញ អិនរើណែត (an Internet site) ដូចជា៖
  • គ្រប់គ្រង ប្រព្រឹត្តិកម្មរូបភាព (graphic treatment) នៃវ៉ែបសាយត៍(Website)
  • គ្រប់គ្រង ប្រព្រឹត្តិកម្មរូបភាពពត៌មាន (Infographic treatment) នៃវ៉ែបសាយត៍(Website)
  • រ៉ាប់រង តំហែទាំ(Ensure the maintenance) ខ្លឹមសារវ៉ែបសាយត៍ (Website essence), កិច្ចការផ្សាយពាណិជ (Commercial publicity affairs)
  • និង ការងារពហុប្រភេទ ដូចជាតែងវ៉ែប(Web edition) , អភិបាលវ៉ែប(Web administration), អ្នកបញ្ចូលគ្នា ពហុមីឌា(Multimedia Integrator), អភិវឌ្ឍPHP, អ្នករកទីផ្សារវ៉ែប(Webmarketer), មើលនិងផ្ទៀងស្តាប់ (Audiovisual) អតិថិជន, … ។
មុខរបរអ្នកជំនាញវ៉ែប(webmaster) វិវត្តទៀងទាត់(constant evolution) រៀងរាល់ថ្ងៃ ព្រោះមានការបញ្ចូលគ្នាញឹកញយ សភាវៈអភិវឌ្ឍ (Integrate development axes) ថ្មីៗ។

១- មានកម្មវិធីអ្វីខ្លះ ដែលអ្នកជំនាញវ៉ែប(Webmaster) ត្រូវ/គួរ ប្រើប្រាស់ ?
ជាទូទៅនៅបស្ចឹមប្រទេស ថេរកាលបណ្តុះបណ្តាល ពី”ក”ដល់”អ” (A ដល់ Z) អ្នកជំនាញវ៉ែបម្នាក់ គឺ 700ម៉ោង ប៉ុន្តែ អ្នកអាច រៀនខ្លួនឯង បណ្តើរៗ លើបណ្តាញ(online) ៖
  • កម្មវិធីដ៏ប្រណីត សំរាប់រចនាទំព័រវ៉ែប ៖ Dreamweaver 8, Photoshop CS3, Fireworks 8, Flash 8
  • ភាសាដ៏ប្រសិទ្ធិភាព សំរាប់រចនាទំព័រវ៉ែប ៖ (X)HTML/CSS, ASP.net, Javascript, Actionscript, PHP, SQL
ហើយសាកល្បង ដោយឥតគិតថ្លៃ បញ្ចេញស្នាដៃលើ ១ ២
២-អ្នកណាខ្លះ ដែលនឹងអាចក្លាយជា អ្នកជំនាញវ៉ែប(Webmaster)?
ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាឧកញ៉ា ឬ កសិករ, មិនថានាយករដ្ឋមន្ត្រី ឬ បុគ្គលិករាជការ, មិនថាឧត្តមសេនីយ ឬ ពលទោ អោយតែមានកំរិតវប្បធម៌ យ៉ាងតិចត្រឹម ទុទិយភូមិ(បាក់ឌុប) ហើយធ្លាប់ប្រើប្រាស់ញឹកញាប់ ខំព្យូរើ ប្រជាពលរដ្ឋខ្មែរ ដែលមាន ចំណង់ចំណូលចិត្ត ផ្នែកពត៌មានវិទ្យា អ្នកទាំងនោះ គួរចេះតែងអត្ថបទអោយ ងាយយល់ពិរោះស្តាប់ ដើម្បីដាក់លើវែបសៃត៏ ប្រកាសនេះ ជាត្រីវិស័យតំរង់ទិស ប្រជាពលរដ្ឋខ្មែរ ដែលមានបំណង ក្លាយជាអ្នកជំនាញវ៉ែប (Webmaster) នាអនាគត។ គេហទំព័រ និង មេរៀនជាវិដេអូ ពន្យល់លំអិត គឺ នៅទីនេះ ។ អ្នកក៏អាច ទាញយកមេរៀនតាម នេះ ដែរ ។
ពាក្យដែលប្រើ៖
  1. អភិបាលករ វ៉ែបសៃត៍ : Web site administrator
  2. អភិបាលកិច្ច វ៉ែបសៃត៍ : Web site administration
  3. អ្នកជំនាញវ៉ែប : Webmaster
  4. ពហុមីឌា : Multimedia (ពត៌មាន ដែលមានរូប/វិដេអូ សំលេង និងអក្សរ ច្របល់គ្នា)
  5. តែងរំលេច : design
  6. អ្នកតាក់តែងវ៉ែប : Web designer

របៀបបិទផ្ទាំង Download Manager ក្នុង Firefox

       នៅពេលអ្នកទាញយក Files ដោយប្រើ Firefox នៅពេលដែលទាញយកត្រូវបានបញ្ចប់ ។​ Mozilla Firefox នៅ​តែ​បន្ត​ការ​បង្ហាញ ​ផ្ទាំង Download Manager ដែល​ធ្វើ​ឱ្យ​អ្ន​ក​មានអា​រម្មណ៍​រំខាន​ខ្លាំង​ណាស់ ប្រសិន​អ្នក​ទាញ​យក​កម្ម​វិធី​តូចៗ ញឹក​ញាប់​នោះ លោក​អ្នក​ត្រូវ​បិទ​ផ្ទាំង Download Manager ម្តង​ហើយ​ម្តង​ទៀត​។  Firefox អនុញ្ញាត​អោយ​អ្នក​កំណត់​ផ្ទាំង Download Manager ដោយ​ស្វ័យ​ប្រវត្តិ​នៅ​រាល់​ពេល​ដែល Files ទាំង​នោះ​ទាញ​​យក​ចប់។
       ខាងក្រោយនេះជាវិធីកំណត់ អោយ Firefox មិទផ្ទាំងទាញយកដោយស្វ័យប្រវត្តិ៖

របៀបទី ១

  1. បើក Mozilla Firefox browser។
  2. វាយ about:config  នៅក្នុងរបាអាស័យដ្ឋាន (Address Bar)។
  3. Firefox នឹងបង្ហាញផ្ទាំងព្រមានមួយ ។ ចុចប៊ូតុង  I'll be careful I promise! ដើម្បីបន្ត។

    Automatically Close Download Manager in Mozilla Firefox
  4. នៅក្នុងប្រអប់ស្វែងរក វាយឃ្លា closewhendone ។ អ្នកគួរតែឃើញ ឃ្លា browser. download. manager. closeWhenDone សូមមើលរូបបង្ហាញខាងក្រោម។

    Automatically Close Download Manager in Mozilla Firefox
  5. តម្លៃទូទៅរបស់វាគឺ  false។ ចុចពីរដងលើវា ដើម្បីផ្លាស់ប្តូរតម្លៃរបស់វា ទៅ  true វិញ។ បិទហើយបើក Mozilla Firefox ឡើងវិញ។

របៀបទី២

  1. ក្នុងផ្ទាំង Firefox ចុចលើប៊ូតុង ពណ៌ទឹកក្រូច(ប្រសិនបើមិនបានបើក របាមីនុយ) បន្ទាប់មកចុចលើ Options → Options​ដូចបាន​បង្ហាញ​ក្នុង​រូប​។
    Automatically Close Download Manager in Mozilla Firefox
  2. នៅក្នុងផ្ទាំង Options សូមចុចរបា General
  3. ដាក់ធីកត្រង់ឃ្លា  close it when all downloads are finished សូមមើលរូបខាងក្រោម

    Automatically Close Download Manager in Mozilla Firefox
  4. ចុចប៊ូតុង OK ដើម្បីរក្សាទុក។

វិធី ​​​៥ យ៉ាង​ជួយ​​ឲ្យ​ការ​ប្រើ​ប្រាស់​ Facebook កាន់​តែ​ប្រសើរ

       Facebook គឺជាបណ្ដាញ​ព័ត៌សង្គម​ដ៏​ធំ​​​ដែល​​បង្កើត​​ឡើង​​ដោយ​លោក​ Mark Zuckerberg​ កាល​ពី​ឆ្នាំ 2004​ និង​មាន​​ចំនួន​​អ្នក​​ប្រើ​​ប្រមាណ​ 955 លាន​នាក់​​ នា​ពេល​បច្ចុប្បន្ន​​​។ ​សព្វថ្ងៃ​ Facebook ​មិន​ត្រឹម​តែ​ជា​​បណ្តាញ​សង្គម​សម្រាប់​​សង្គម​ទូទៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថា​ជា​បណ្តាញព័ត៌​សង្គម​សម្រាប់​ក្រុម​គ្រួសារ​​​និង​ មិត្ត​ភក្តិ​ជិត​ស្និត​​ផង​ដែរ​​​។
ខាង​ក្រោម​ជា​ការ​បង្ហាញ​ខ្លះ​ដែល​ជួយ​ឲ្យ​​ការ​ប្រើ​ប្រាស់​ទំព័រ​ Facebook របស់​អ្នក​កាន់​មាន​ភាព​​​ប្រសើរ​ជាង​មុន ៖
  1. រៀប​ចំ​ chat
    ​បើ​កទំព័រ​ Facebook ​បន្ទាប់​មក​នៅ​ជ្រុង​ខាង​ស្ដាំ​​​ផ្នែក​ខាង​​ក្រោម​នៃ Facebook chat window ចុច​លើ​​រូប​តំណាង​ Options ដែល​នៅ​ជាប់​ប្រអប់​ Search ហើយ​យក​ពាក្យ​ Advanced setting ​ដើម្បី​​កំណត់​នូវ​មុខងារ​បី​ដូច​ខាង​ក្រោម​៖ ​

    • Turn on chat for all​ friends except.. កំណត់​​​ការ​បើក​ chat ជា​មិត្ត​គ្រប់​គ្នា​​លើក​លែង​តែ​​មិត្ត​ដែល​មាន​​​បន្ថែម​​ឈ្មោះ​​​​ក្នុង​ ​ប្រអប់​ខាង​ក្រោម​​។
    • Turn on chat for only somes friends…កំណត់​ការ​បើក​​​ chat ជា​មិត្ត​មួយ​ចំនួន​ដែល​អ្នក​បាន​​បញ្ចូល​ឈ្មោះ​​ក្នុង​ប្រអប់​​ខាង​ក្រោម។
    •  Turn off chat គឺ​​បិទ chat តែ​ម្ដង​​ហើយ​ messages ដែល​​​មិត្ត​អ្នក​​​​បាន​ផ្ញើ​​មក​​ វា​នឹង​រត់​ទៅ​​ messages box​​ របស់​អ្នក​​វិញ។
  2. លាក់ App Notifications
    ចូល​ទៅ​កាន់ Account Setting រួច​ចុច​ Notifications នៅ​ផ្នែក​​ខាង​ឆ្វេង​ បន្ទាប់​មក​ស្វែង​រក​នៅ other Applications  ចុច​ដោះ​​​សញ្ញា​ Tick ចេញ​ពី​​ Application មួយ​ណា​ដែល​យើង​ចង់​លាក់​វា​ ។
  3. Upload រូប​ភាពជា​កម្រង​​ (Album) ​​ឲ្យ​មានកម្រិត​ភាព​ច្បាស់​
    ​ពេល​អ្នក​ធ្វើ​ការ​បញ្ចូល​រូប​ភាពជា​កម្រង​ ឬ Create Photo Album ​លើ​ Facebook ​អ្នក​​​ត្រូវ​​ចុច​​លើ​ប្រអប់​ High Quality ជា​មុន​ដើម្បី​ឲ្យ​រូប​ភាព​ដែល​ទាញ​ដាក់​មាន​ភាព​ច្បាស់​ល្អ ព្រោះ​ពេល​ខ្លះ​រូប​ដែល​បង្ហោះ​ទៅ​ មិត្ត​របស់​អ្នក​អាច​មើល​​ឃើញ​មិន​ច្បាស់​ដូច​រូប​ដើម​។
  4. ប្រើ ​“View As” Option
    ​យល់​ដឹង​អំពី​អ្វី​ដែល​អ្នក​​មាននៅ​លើទំព័រ Facebook ​របស់​អ្នក​ថា ​តើ​អ្នក​​ផ្សេង​ដែល​ជា​មិត្ត​របស់​​​​អ្នក​អាច​ឃើញ​អ្វី​​ខ្លះ​នៅ​លើ​ទំព័រ Timeline របស់​អ្នក​
    • នៅ​លើ​ timeline ចុច​លើ​​សញ្ញា​ setting នៅ​​ជាប់​បន្ទាប់​ពី “Activeity Log”
    • បន្ទាប់​ចុលើ​ពាក្យ​​ “View As…”​
    •  សូម​វាយ​ឈ្មោះ​អ្នក​ណា​ម្នាក់​ក្នុង​ប្រអប់​ខាង​ផ្នែក​លើ​​នៃ​ Timeline និង​​ខាង​ក្រោម​នៃ​ search for people, place and things នោះ​​​អ្នក​​​នឹង​​​​​​​ឃើញ​​​​នូវ​អ្វី​ដែល​​គេ​​​អាច​ឃើញ​នៅ​លើ​​​ Timeline របស់​អ្នក​​​។
  5.  Reposition Your Timeline Photos
    ពេល​​​​អ្នក​បង្ហោះ​​រូប​​​​​ទៅ​លើ​ទំព័រ Facebook វា​នឹង​​មិន​​​អាច​បង្ហាញ​​រូប​បាន​ពេញ​ទាំង​មូល​នោះ​ទេ  ព្រោះ​ Facebook បង្ហាញ​ត្រឹម​ទំហំ​មួយ​​ដែល​បាន​កំណត់​​​ ដូច​នេះ​មាន​​រូប​ខ្លះពេល​​បង្ហាញ​​ត្រូវ​​​បាត់​​ចំកន្លែង​​សំខាន់ តែ​អ្នក​កុំ​បារម្មរណ៍​​ព្រោះ​​អ្នក​អាច​រៀប​​​វា​ឡើង​វិញ​បាន​ដោយ​គ្រាន់​ តែ ចុច​ Edit Photo នៅ​លើ​រូប​​ស្ថិត​លើ Timeline របស់​អ្នក​រួច​ជ្រើស​យក​ពាក្យ “Reposition Photo” បន្ទាប់​មក​យក​ mouse ទាញ​ខិត​ចុះ​ឡើង​ឬ​ឆ្វេង​ស្តាំ​​ទៅ​តាម​ចិត្ត​អ្នក​ចង់​​បាន​​​បង្ហាញ​វា​នៅ ​លើ facebook  ។

រាល់ឯកសារដែលទាញយក ទៅផ្ទុកក្នុង Dropbox ដោយស្វ័យប្រវត្តិ

        តើលោកអ្នកអាចទាញយកឯកសារផ្សេងៗពីអ៊ីនធើណេតរត់ទៅផ្ទុកក្នុង Dropbox(សេវា​ផ្ទុក​ឯក​សារ​លើ​អ៊ីន​ធើ​ណេត​) បាន​ដែរ​រឺទេ​? ដូច​ច្នេះ​ លោក​​អ្ន​ក​​អាច​​ចំ​ណេញ​​ពេល​វេលា មិន​ចាំ​បាច់​ធ្វើ​តាម​ដំណាក់​កាល​ច្រើន​​សម្រាប់​ការ​រក្សា​ទុក​ឯក​សារ​ទៅ​ ​ក្នុង​គណនី Dropbox របស់​លោក​អ្នក​ទៀត​ទេ។ Click Downloader គឺជា Extension(កម្ម​វិធី​បន្ថែម​) សម្រាប់ Google Chrome ដែល​អាច​អោយ​លោក​អ្នក​ទាញ​យក​ឯកសារ​ពី​អ៊ីន​ធើ​ណេត យក​ទៅ​ផ្ទុក​លើ​គណនី Dropbox បាន​ដោយ​ងាយ។
       នៅ​ពេល​ដែល​លោក​អ្នក​បាន​ដំឡើង Click Downloader កម្ម​វិធី​បន្ថែម "upload to Dropbox" ដែល​ជា​​ជម្រើស​​ថ្មី​​​មួយ​​ទៀត​​នៅ​​ពេល​​លោក​​អ្ន​ក​​ចុច កណ្តុរស្តាំ(Right Click) នៅ​​លើ​​តំណ​​ភ្ជាប់​​ផ្សេងៗ រឺ​លើ​រូបភាព ឯកសារ ជាដើម។

Upload-to-Dropbox

របៀបទាញយកឯកសារទៅផ្ទុកក្នុង Dropbox

        ដំឡើង “Click Downloader” ទៅ​ក្នុង​កម្ម​វិធី​ស្វែង​រក Google Chrome​ បន្ទាប់​មក​បិទ​រូច​បើក Google Chrome សារ​ឡើង​វិញ។ ដើម្បី​ផ្ទុក​ឯក​សារ រូប​ភាព កម្ម​វិធី​ដំឡើង រឺក៏​ឯក​សារ PDF គឺ​លោក​អ្នក​គ្រាន់​តែ​ចុច Right Click លើ​តំណ​ភ្ជាប់​ទាញ​យក(download link) និង​ជ្រើស​យក​ពាក្យ "upload to Dropbox"។
បន្ទាប់​មក​វា​នឹង​បើក​ទំព័រ​ចូល​ប្រើ​ប្រាស់​គណ​នី Dropbox របស់​លោក​អ្នក។                         
       សូមចូលប្រើប្រាស់គណនី Dropbox របស់លោកអ្នក និងផ្តល់​ការ​អនុញ្ញាត​ចំពោះ​កម្ម​វិធី​នេះ គឺ​ជា​ការ​​ស្រេច។
ប្រភពឯកសារ៖ http://techtrickz.com

ដាក់ប៊ូតុង Dislike ទៅ Facebook ក្នុង Google Chrome

បណ្តាញព័ត៌មានសង្គមដ៏ល្បីល្បាញបានបង្កើតប៊ូតុង Like នៅគ្រប់ទីកន្លែងនៅលើអ៊ីនធើណេត។ ប៉ុន្តែមនុស្សជាច្រើនគិតថាគួរតែមានប៊ូតុង Dislike មួយទៀត ដូចច្នេះមនុស្សអាចឃើញ ប្រសិនបើ​ព័ត៌ រឺគេហទំព័រនោះត្រូវបានគេមិនចូលចិត្ត រឺក៏ Comment ជាដើម។ ប្រសិនបើលោកអ្នកប្រើ Google Chrome លោកអ្នកអាចដាក់ប៊ូតុង Dislike ដោយប្រើ FB Dislike ដែលជា Extension របស់ Chrome។
សូមធ្វើតាមជំហានដូចខាងក្រោមៈ

Facebook Dislike Button
  1. បើក Google Chrome បន្ទាប់មកចុចលើតំណនេះ FB Dislike extension
  2. សូចចុចលើប៊ូតុង Install។
    Facebook Dislike Button Extension for Chrome
  3. ក្រោយពេលដំឡើងចប់ លោកអ្នកនឹងបានឃើញប៊ូតុង Dislike បន្ថែមមួយទៀតនៅក្នុងទំព័រ Facebook រឺទំព័រផ្សេងៗ។
    Facebook Dislike Button

បើក Profile Review Feature នៅក្នុង facebook

            ដំបូងអ្នកណាក៏អាច Post គ្រប់យ៉ាងដោយ tagged ជាមួយនឹងឈ្មោះរបស់លោកអ្នក ហើយអ្វី​ទាំង​អស់​​​​នោះ​នឹងបង្ហាញនៅលើ Facebook Profile របស់លោកអ្នក។ Facebook ពេល​បាន​បញ្ចូល​លក្ខណៈ​​សន្តិ​សុខ​​​ថ្មីដើម្បីការពារ ដែលគេហៅថា Profile Review។ Profile Review រក្សារាល់រូបថត និង​កា​រ​បង្ហោះ​Tag ដោយប្រើឈ្មោះរបស់អ្នក ពីការបង្ហាញនៅលើ Profile ដោយគ្មានការអនុញ្ញាតពី​លោក​អ្នក។ ពេលនេះ រាល់ពេលដែលមាននណាម្នាក់ Post អ្វី ដោយប្រើឈ្មោះរបស់អ្នក(Tag) អ្នកនឹង​ត្រូវសួរជាមុខ ដើម្បីទទួលការ Postនោះ។ របៀបបើក Profile Review :
  1. ចូលទៅកាន់តំណរនេះ www.facebook.com រួចចូលទៅកាន់គណនី Facebook របស់លោក​អ្នក។
  2. ចុចលើសញ្ញាព្រួញចុះក្រោម ដែលនៅបន្ទាប់ Home  => Privacy Setting ។​ (មើលរូបខាងក្រោម)
    Facebook Profile Review
  3. លើទំព័រ Privacy Setting ចុចលើ Edit Setting ត្រង់ How Tags work។
    Facebook Profile Review
  4. ចុចលើ Profile Review ។
    Facebook Profile Review
  5. ប្តូរ តម្លៃពី Disable ទៅជា Enable នៅក្នុង DropDown Listbox។
    Facebook Profile Review
  6. ជាចុងក្រោយត្រឡប់មក How Tags Work វិញ ចុចលើ ប៊ូតុង Done ។ 

របៀប Log In ប្រើប្រាស់គណនីច្រើន នៅក្នុង Firefox

       ប្រសិនបើអ្នកមានគណនីច្រើន ហើយចង់បើកវានៅក្នុង Browser ក្នុងពេលតែមួយនោះ​មិនអាច​ធ្វើ​ទៅ​​បាន​នោះឡើយ លុះត្រាតែចាកចេញពី គណនីមួយសិន ទើបអាចចូលប្រើប្រាស់គណនី​មួយ​ផ្សេងទៀតបាន។ នៅពេលនេះគឺអាចធ្វើបានហើយ ដោយការបន្ថែម(Add on) MultiFox របស់ Mozilla Firefox ។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ

  1. ចូលទៅកាន់វែបសាយនេះ https://addons.mozilla.org/en-US/firefox/addon/200283/
  2. ចុចលើប៊ូតុង Continue to Website

  3. ចុចលើ Install Extension(ឃ្លាពណ៌ខៀវ)
  4. ប្រសិនបើ Firefox បង្ហាញរបាបញ្ជាក់ ពណ៌ទឹកលឿងមក សូចចុចប៊ូតុង Allow
  5. ចុចលើប៊ូតុង Install។
  6. ក្រោយពេលដំឡើងបញ្ចប់ សូម Restart(បិទរួចបើកវិញ) Browser។

  7. ប្រសិនបើលោកអ្នកចង់ Log In ទៅក្នុងគណនីសេវាកម្មផ្សេងៗគ្នា​(ឧទា. Google, yahoo, Facebook...) បន្ទាប់មកជ្រើសរើស យក File => New Identity profile.(មើលរូបខាងក្រោម)

បន្ថែមល្បឿន Firefox អោយកាន់តែលឿន

       Mozilla Firefox បានក្លាយជា Browser ដែលពេញនិយមប្រើបំផុត តាមរយៈ Extension រឺ Add-on ​ដែល​ត្រូវ​បាន​គេប​​ង្កើត​​ជា​ច្រើន ហើយ​ច្រើន​ជាង Browser ផ្សេង​ទៀត។​ Firefox គឺជា Browser ដែល​លឿន​​បំផុត​ តែ​នៅពេ​​ល​បើក​ប្រើ​ដំបូង​គឺលោ​ក​អ្នក​មាន​អារម្មណ៍​ថា​វា​យឺត​ខ្លាំង​ណាស់ ​ ហើយ​ចំណាយ​ពេល​វេលា​ផ្ទុក​ទិន្នន័យ​​យូរ​ដែល​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ មួរម៉ៅ​ខ្លះដែរ។
       Mozilla Firefox ប្រើ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ SQLITE ដើម្បីរក្សាទុក​ទិន្នន័យទាំងអស់ ដូចជា ការ​កំណត់​(setting), ប្រវត្តិ​ការ​ប្រើ​ប្រាស់(history) និង Cookies(ចំនាំ ​ទំព័រ​ដែល​បាន​ចូល​មើល)។ ដូច្នេះ​វា​ធ្វើ​អោយ Firefox ត្រូវ​ផ្ទុក​ទិន្នន័យ​ច្រើន ហើយ​ធ្វើ​អោយ​កា្លយ​ជា​បំណែក(Fragment) ដែល​ធ្វើ​អោយ​វា​ចាប់​ផ្តើម​កាត់​បន្ថយ​ល្បឿន​របស់ Firefox។ SpeedyFox គឺ​ជា​គ្រឿង​បំពាក់​តូច​មួយ​ដែល​ជួយ​សម្រួល​នូវ​បញ្ហារ​ខាង​លើ​របស់ Firefox ដោយ​លុប​នូវ​រាល់​ទិន្ន័យ​ចាស់ៗ និង​បង្រួម​បំណែក(Compact) ទិន្នន័យ​។

  1. ចុចលើតំណនេះដើម្បីទាញយក SpeedyFox
  2. បើក SpeedyFox ដែលបានទាញយក បន្ទាប់មកចុចលើប៊ូតុង Optimize(សូមមើលរូបខាងក្រោម)
  3. បិទនូវរាល់កម្មវិធីត្រូវសំអាត ដែលកំពុងបើកប្រើប្រាស់នៅឡើយ បន្ទាប់មកចុចប៊ូតុង Retry
  4.  
ចំណាំថា៖ SpeedyFox មិនលុបរាល់ទិន្នន័យដូចជា Bookmark, ប្រវត្តិប្រើប្រាស់ ពាក្យសម្ងាត់ជាដើម។ ដើម្បី​​រក្សា​​ល្បឿន​ Firefox អោយ​​ដំណើរ​​ការ​​លឿន​​ដូច​​ប្រក្រតី គប្បី​​ធ្វើ​​ការ​​សំអាត​​រាល់​​មួយ​​សប្តាហ៍​ម្តង​។

កំទេចគេហទំព័រក្នុងពេល30 វិនាទី

       ប្រសិនបើលោកអ្នកមានការធុញថប់នឹងការងារ រឺការសិក្សានៅសាលា រឺការិយាល័យ លោក​អ្នកអាចបំបាត់សេចក្តីអផ្សុកនោះមកជា បើកគេហទំព័រណាមួយនៅក្នុង Browser ទៅជាវីដេអូ​ហ្គេម​ហើយបាញ់លេងកម្សាន្ត។ Destroy-the-Web គឺជា Add-On មួយរបស់ Firefox ដែលអាចអោយលោក​អ្នកធ្វើការកំទេចគេហទំព័រណាមួយ ដើម្បីយកពិន្ទុ។
       សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. ចុចលើតំណភ្ជាប់នេះ https://addons.mozilla.org/
  2. ចុចលើប៊ូតុង Continue to Download ពណ៌បៃតង បន្ទាប់មកចុចលើប៊ូតុង Add to Firefox ដើម្បី​ដំឡើង Destroy-the-Web នៅលើ Browser របស់លោកអ្នក។
    Download the Destroy the Web addon for Firefox
    ទំហំរបស់វាប្រហែលជា 7.0 Mb ។
  3. បន្ទាប់ពីដំឡើងចប់ សូម Restart Firefox ។
  4. ក្រោយពេលដែល Firefox បានបង្ហាញសារជាថ្មី លោកអ្នកនឹងបានឃើញរូបតូចរបស់  Destroy-the-Web នៅលើរបាឧបករណ៍ប្រើប្រាស់(Toolbar)។ ដើម្បីចាប់ផ្តើមលេងហ្គេម​នេះ លោកអ្នកគ្រាន់តែចុចលើរូបតូចរបស់ Destroy-the-Web។
    Starting the Destroy the Web game in Firefox
  5. ពេលនោះ ហ្គេមនឹងចាប់ផ្តើមនៅលើគេហទំព័រដដែលហ្នឹង។​ លោកអ្នកមានពេលសាម​សិប​នាទី​ដើម្បីបាញ់កំទេចរូបភាព អក្សរ រឺសញ្ញាផ្សេងៗដែលនៅលើគេហទំព័រទាំងនោះ។ ពិន្ទុ​នឹងបង្ហាញ នៅ​ពេលដែលធាតុណាមួយត្រូវបានបាញ់កំទេច។
    Playing the Destroy the Web game in Firefox
  6. រយៈពេលសាមសិបនាទី ត្រូវបានបញ្ចប់ រឺនៅពេលដែលលោកអ្នកបានបាញ់កំទេចធាតុ​នៅ​លើ​គេហទំព័រនោះអស់ ផ្ទាំងពិន្ទុនឹងបង្ហាញចេញមក។ លោកអ្នកអាចធ្វើការបញ្ជូន​ពិន្ទុ(ចុច​លើ​ប៊ូតុង Submit) សម្រាប់ការកំទេចគេហទំព័រដូចគ្នា ជាមួយនឹង​អ្នកប្រយុទ្ធផ្សេងទៀត ។
    Submit the scored for the Destroy the Web game
  7. លោកអ្នកអាចធ្វើការកែប្រែជម្រើសអំពី Add-On ណាមួយតាមរយៈរបាមីនុយ ដោយចូលតាម​ Tools → Add-ons បន្ទាប់មកចុចប៊ូតុង Options របស់ Add-On ណាមួយ។
    Options for Destroy the Web addon
    លោកអ្នកអាចជ្រើសរើសគុណភាពចលនា នៅពេលបាញ់កំទេចគេហទំព័រណាមួយ រឺអាច​បិទរឺក៏បើកសំលេងបានផងដែរ។
 របៀបដាក់ ផែនទី ទៅក្នុងវែបសាយរបស់អ្នក

នៅក្នុងមេរៀននេះខ្ញុំសូមបង្ហាញ អ្នកទាំងអស់គ្នាអំពីរបៀបដាក់ ផែនទីរបស់ Google ទៅក្នុងគេហទំព័ររបស់លោកអ្នក។ ការដាក់ ផែនទី​ទី​តាំង​កន្លែង​របស់​លោក​អ្នក​គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់ សម្រាប់​អតិថិជន ក្នុងការស្វែងរកទីតាំងរបស់អ្នក តាមរយៈផែនទីនេះ ជាពិសេស​សម្រាប់គេហទំព័រ​ក្រុមហ៊ុន ឬកន្លែងផ្សេងៗ។
សូមមើលពីរបៀបដាក់ ផែនទីទៅក្នុងគេហទំព័រដូចខាងក្រោមៈ
  1. ចូលទៅកាន់ Google maps => ស្វែងរកទីតាំងរបស់អ្នក ដោយវាយក្នុងប្រអប់ស្វែងរកនេះ
  2. ជ្រើសរើសប្រភេទផែនទី ដែលស្ថិតនៅជ្រុងខាងស្តាំ។
  3. កម្រិតទំហំផ្ទៃផែនទី ទៅតាមកម្រិតពង្រីក ឬបង្រូមដែលអ្នកចង់បាន។
  4. ចុចលើសញ្ញា    ដើម្បីចម្លងកូដទៅដាក់ក្នុងគេហទំព័ររបស់អ្នក។
    ចម្លងកូដខាងលើនេះយកទៅដាក់ ទៅទីតាំងណាមួយលើគេហទំព័ររបស់អ្នក។ Customize and preview embeded map គឺអាចអោយអ្នក​កែសម្រួល​ ប្រវែង និងកំពស់ តាមការចង់បានរបស់អ្នក។
  5. បន្ទាប់ពីចម្លងកូដយកទៅដាក់នៅកន្លែងណាមួយហើយនោះ អ្នកសាកល្បងវាមើល???? 

របៀបដាក់រូបតំណាង នៅក្នុង blogger

នៅក្នុងមេរៀននេះ ខ្ញុំសូមបង្ហាញលោកអ្នក ពីរបៀបដាក់រូបតូច ដែលគេហៅថា Favicon មកពីពាក្យថា (Favorites Icon)។ Favicon គឺជារូបតំណាងតូចមួយ ដែលមានខ្នាត 16px x 16px ប៉ុណ្ណោះ ដែលលោកអ្នកនឹងបានឃើញ វានៅក្នុងរបាអាស័យដ្ឋាន និភ្ជាប់ជាមួយឈ្មោះវែបសាយរបស់លោកអ្នក សូមមើលរូបខាងក្រោម។
favicon
ការមានរូបតំណាងផ្ទាល់ខ្លួនគឺជាភាពទាក់ទាញមួយ ស្រាប់អ្នក ក៏ដូចជាអ្នកចូលទស្សនាទំព័ររបស់លោកអ្នក ។ បច្ចុប្បន្នអ្នកប្រើប្រាស់ ប្លុកអាចមានរូបតំណាង ឬ Favicon ផ្ទាល់ខ្លួនជាមួយនឹងរូបស្អាតៗ ដាក់នៅជ្រុងមួយនៃគេហទំព័ររបស់លោកអ្នក។
កាលពីមុនខ្ញុំបានព្យាយាម ចូលទៅដាក់ តាមរយៈ >> Dashboard >> Layout
layoutបន្ទាប់មក ចុច Edit តែវាមិនងាយក្នុងការប្តូរនោះទេ។
FireShot Pro Screen Capture #004 - 'Blogger_ ក្រចេះដួងចិត្ត - Layout' - www_blogger_com_blogger_g_blogID=5268125694758726539#pageelements
ពេលនេះខ្ញុំសូមបង្ហាញវិធីងាយៗ ដូចខាងក្រោម ៖ ជំហានទី១. ចូលទៅកាន់គណនីរបស់លោកអ្នក >> Dashboard >> Template >> Edit HTML (>> Process) ។
ជំហានទី២. សូមធីកនៅត្រង់  “Expand widget templates” ដើម្បីពន្លាតទាំងអស់។
ជំហានទី៣. សូមចុច  (CTRL + F) ដើម្បីស្វែងរកឃ្លា ៖  <b:skin>
ជំហានទី៤. ចម្លងកូដខាងក្រោមនេះដាក់ ពីលើ <b:skin> ។
<link href=”your-favicon-links-goes-here” rel=”icon” type=”image/gif”/>
ចម្លងអាស័យដ្ឋាន រូបភាពរបស់លោកអ្នក ជំនួសលើ ឃ្លា  your-favicon-links-goes-here ។ លោកអ្នកអាចដាក់រូបភាពមានចលនា ឬក៏គ្មានចលនាក៏បានដែរ។
ប្រសិនបើមិនទាន់មាន តំណរូបភាព សូមចុចទីនេះ tinypichttp://Tinypic.com អនុញ្ញាតអោយលោកអ្នក ផ្ទុករូបភាព ឡើងដោយឥតគិតថ្លៃ។ អានបន្តរ   របៀប ផ្ទុករូបភាពឡើងលើអ៊ីនធើណេត

ដឹង​ទេ​ស្ថាបនិក Yahoo! ជា​ជន​ជាតិ​អ្វី?

ក្រុមហ៊ុន​ល្បីៗ​លើ​​ពិភព​លោក ភាគ​ច្រើន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស្បែក​ស​ដូចជា​អាមេរិក និង​អឺរ៉ុប​​ និង​មិន​សូវ​មាន​ជន​ជាតិ​អាស៊ី​ស្បែក​លឿង​នោះទេ។ ចុះ​ចំណែក Yahoo វិញ​មាន​ស្ថាបនិក​ជា​ជនជាតិ​អ្វី​ដែរ? ចម្ងល់​​​នេះ​​​នឹង​លាត​ត្រដាង​ជូន​ប្រិយមិត្ត​​ឲ្យ​ដឹង​​តាម Sabay ដូច​ខាង​ក្រោម៖
ពាក់​វ៉ែនតា ​ក្នុង​ទឹក​មុខ​ញញឹម​​ស្រស់​ស្រាយ​ លោក Jerry Yang ជា​ជនជាតិ​​អាមេរិក​ ប៉ុន្តែ​ដើម​កំណើត​តៃវ៉ាន់។ លោក​កើត​នៅ​ថ្ងៃ​ទី៦ ខែ វិច្ឆិកា ឆ្នាំ​១៩៦៨។ បុរស​អាយុ ៤៤ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​ជំនួញ​លើ​ប្រព័ន្ធ Internet និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Yahoo ផង​ដែរ។
រូប​លោក​ និង​ដៃគូ​ស្ថាបនិក​របស់​លោកគឺ David Filo (បច្ចុប្បន្ន​ជា​ប្រធាន Yahoo) បាន​បង្កើត Yahoo! នៅ​​​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៩៥
ជីវិត និង ការសិក្សា៖
Yang កើត​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ១៩៦៨។ ពេល​មាន​អាយុ ១០ឆ្នាំ​ លោក​បាន​ផ្លាស់​ទៅរស់​នៅ​ក្នុង​ទី​ក្រុង​​ San Jose រដ្ឋ California ជា​មួយ​ម្ដាយ និង​ប្អូន​ប្រុស​របស់​លោក។ នៅ​អាមេរិក​ដំបូង​ ​លោក​ចេះ​តែ​ពាក្យ​អង់គ្លេស​មួយ​ម៉ាត់​គត់​រហូត​ដល់​រយៈ​ពេល ៣ឆ្នាំ​​ ទើប​ភាសា​អង់គ្លេស​របស់​លោកអាច​​និយាយ​បាន​ស្ទាត់​ជំនាញ រួច​គាត់​បាន​ផ្លាស់​ទៅ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​ជាន់​ខ្ពស់ Advance Placement ។
​លោក​បាន​បញ្ចប់​អនុវិទ្យាល័យ Sierranmont , ​វិទ្យាល័យ Piedmont Hills បន្ទាប់​មក​​រៀន​បរិញ្ញាបត្រ និង​អនុបណ្ឌិត​​ផ្នែក​វិស្វករ​អគ្គិសនី​នៃ​សាកលវិទ្យាល័យ Stanford។
ការងារ
ខណៈ​ពេល​រៀន​នៅ Stanford លោក Yang និង David Filo បាន​បង្កើត​គេហទំព័រ Internet មួយ​ឈ្មោះ Jerry and Dave’s Guide ទៅ​កាន់ WWW ក្នុង ​ឆ្នាំ​១៩៩៤។ ក្រោយ​មក​​បាន​ដាក់​ឈ្មោះ Yahoo! ក្នុង​ឆ្នាំ​១៩៩៥ ​​ភាព​ល្បីល្បាញ​របស់​ Yahoo! ក៏​ចាប់​ផ្ដើម​​មាន​តាំង​ពី​ពេល​នោះ​មក។
ដំណែង CEO របស់ Yahoo!
លោក Yang បាន​ធ្វើ​ជា​នាយក​ប្រតិបត្តិ (CEO) របស់ Yahoo! ក្នុង​ចន្លោះ​ខែមិថុនា ឆ្នាំ​២០០៧ ដល់​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​​គាត់​ត្រូវ​វិនិយោគិន​​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​​ការ​ មិន​បង្កើន​ប្រាក់​ចំណូល និង​តម្លៃ​ភាគហ៊ុន។ Yahoo! បាន​តែង​តាំង​លោក​ស្រី Carol Bartz ជា CEO ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០០៩។ ប្រាំ​ថ្ងៃ​ក្រោយ​មក​លោក Yang បាន​ប្រកាស​​លាលែង​​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០០៩។ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​​ក្រុមប្រឹក្សា​នាយក​របស់​ក្រុមហ៊ុន​លក់​ឧបករណ៍ Network CISCO ផង​ដែរ ​តែ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលានោះ​ទេ។

 ក្រុមហ៊ុន​បច្ចេកវិទ្យា​​​ផ្ដល់​ល.ខ​ល្អ​​បំផុត​លើ​លោក
និស្សិត​ដែល ​បាន​បញ្ចប់​ការ​សិក្សា​ហើយ​កំពុង​ស្វែងរក​ការងារ​ធ្វើ​រមែង​ចង់​បាន​ ក្រុមហ៊ុន​ឬ​ស្ថាប័ន​ការងារ​ណា​ដែល​ផ្ដល់​ប្រាក់បៀវត្សរ៍​ខ្ពស់​រួម​ជាមួយ​ នឹង​អត្ថប្រយោជន៍​បូក​បន្ថែម​ជា​ច្រើន​ទៀត​ដូច​ជា៖ ម៉ោង​ការងារ​សមរម្យ មាន​ពេល​ឈប់​សម្រាក​លំហែ​កាយ ប្រាក់​លើក​ទឹក​ចិត្ត បរិយាកាស​ការងារ​ល្អ ឋានៈ បុណ្យសក្ដិ និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ តើ​ពិត​ជា​មាន​ក្រុមហ៊ុន​ល្អ​ដូច​ការ​រំពឹង​ទុក​ខាង​លើ​នេះ​មែន​ឬ?
ដើម្បី​បញ្ចប់​ចម្ងល់​នេះ Sabay បាន​ដក់​ស្រង់​យក​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១០ ដែល​​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​ក្រុមហ៊ុន​ផ្ដល់​លក្ខខណ្ឌ​ការងារ​ល្អ​ ផ្ដាច់​គេ​លើ​លោក​គឺ Google។ តើ​ធ្វើ​ការ​នៅ Google ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៅ?
យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ therichest និង businessreviewusa បាន​ឲ្យ​ដឹង​ថា Google គឺ​ជា​ក្រុមហ៊ុន​រុករក​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ បាន​ផ្ដល់​អត្ថប្រយោជន៍​និង​លក្ខខណ្ឌ​ការងារ​ល្អ​ៗ​ជា​ច្រើន​សម្រាប់​ បុគ្គលិក​របស់​ខ្លួន​ដូច​ជា៖
- ទទួល​ទាន​អាហារ​ដោយ​ឥត​គិត​ថ្លៃ
- ទទួល​ទាន​ភេសជ្ជៈ​និង​កាហ្វេ​ដោយ​ឥត​គិត​ថ្លៃ
- ផ្ដល់​ជូន​កន្លែង​លេង​កីឡា​មួយ​ចំនួន​ដូច​ជា៖ បោះ​ប៉េតង់ បោះ​ប៉ូលីង និង​កីឡា​ជា​ច្រើន​ប្រភេទ​ទៀត
- កន្លែង​ហាត់​ប្រាណ​លក្ខណៈ outdoor
- កន្លែង​សម្រាប់​សម្រាក​លំហែ​កាយ​បន្ទាប់​ពី​ធ្វើ​ការ​ហត់​ប្រកប​ដោយ​ផាសុកភាព
- ផ្ដល់​ជូន​សេវា​បោក​គក់​ដោយ​ឥត​គិត​ថ្លៃ
- កញ្ចប់​សេវា​កម្ម​លើ​យានយន្ត​
- មាន​វេជ្ជបណ្ឌិត​ចាំ​ពិនិត្យ​ជំងឺ​ជូន​នៅ​នឹង​កន្លែង
- មាន​ឱកាស​ជួប​ជាមួយ​តារា​ល្បីៗ​ដែល​បាន​មក​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ក្រុមហ៊ុន
- ចែក​ជូន​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​ឥត​គិត​ថ្លៃ និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។
តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​គឺ​ប្រភព​មិន​បាន​បញ្ជាក់​ពី​ចំនួន​ប្រាក់បៀវត្សរ៍​ដែល​បុគ្គលិក​ទទួល​បាន​នោះ​ទេ។





របៀប​ block និង unblock នរ​ណា​​ម្នាក់​លើ​ Facebook

ជា ​ធម្មតា​បណ្ដាញ​សង្គម​ Facebook ​គឺ​ជា​​​ឧបករណ៍​​ ឬ​មធ្យោបាយ​ដែល​មនុស្ស​ជា​ច្រើន​អាច​ទំនាក់​ទំនង​​​គ្នា​បាន​យ៉ាង​ប្រសើរ​​។ តែ​អ្វី​ដែល​ជា​​បញ្ហា​គឺ​ការ​បន្ថែម​ និង​ទទួល​មិត្ត​ដោយ​មិន​ស្គាល់​ពី​​ប្រវត្តិ​ទាល់​​តែ​សោះ! វា​ជា​បញ្ហា​មួយ​ដែល​យើង​ស្មាន​មិន​ដល់​ ព្រោះ ​អ្នក​ខ្លះ​ជា​មនុស្ស​ដែល​មិន​ល្អ​នោះ​ទេ​ ជួន​កាល​ពួក​​គេ​បង្ហោះ​រាល់​អ្វីៗ​ដែល​អ្នក​គិត​ថា​ឃើញ​ហើយ​គួរ​ឲ្យ​​​ធុញ​ ទ្រាន់​​និង​មិន​គួរ​ឲ្យ​ឃើញ​សោះ​។ ដូច​នេះ​​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បិទ​មិន​ឲ្យ​មាន​ទំនាក់​ទំនង​​ជា​មួយ​អ្នក ​ទាំង​នោះ?ទាក់​ទង​និង​សំនួរ​ខាង​លើ​ មាន​អ្នក​ប្រើ​ Facebook មួយ​ចំនួន​គាត់​ទៅ​ unfriend តែ​វា​​​មិន​មាន​ប្រសិទ្ធ​ភាព​ប៉ុន្មាន​​ទេ ព្រោះ​​​​គេ​​នៅ​អាច​បន្ត​ការ​តាម​ដាន​សកម្ម​ភាព​​​របស់​អ្នក​​​បាន​​នៅ​ឡើយ ​ ដូច​នេះ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ​ គឺ​ត្រូវ​ block អ្នក​នោះ​តែ​ម្ដង។​ ការ​ធ្វើ​បែប​នេះ​វា​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់ ដោយ​ហេតុ​ថា​ពេល​ block រួច​សូម្បី​តែ​ ស្វែង​រក​ឈ្មោះ​​របស់​អ្នក​​​ក៏​ពួក​គេ​​មិន​អាច​រក​ឃើញ​ដែរ ហើយ​វា​បាន​​ធ្វើ​ការ​ unfriend រួច​ជា​ស្រេច​​តែ​ម្ដង​​។
របៀប​​ធ្វើការ​​ Block ៖
ចូល​ទៅ​កាន់​ទំព័រ​ Facebook របស់​អ្នក​​
របៀប​ទី​​១​
  • ​​ចូល​ទៅ​កាន់​ Pravacy settings
  • នៅ​ត្រង់​ពាក្យ Blocked People and Apps យក​ពាក្យ​ Manage Blocking
  • នៅ​​​ Block users ផ្នែក​ខាង​ស្ដាំ​ដៃ​​ត្រង់​ពាក្យ​ Name ធ្វើ​ការ​​​បំពេញ​ឈ្មោះ​នរណា​ម្នាក់​ដែល​អ្នក​ចង់ block រួច​ចុច​ Enter ហើយ​រក​ភិនភាគ​​ម្នាក់​នោះ
  • បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា​ block
របៀប​ទី​​​២៖
  • ចូល​ទៅ​កាន់​ profile របស់​អ្នក​នោះ​ ចុច​​សញ្ញា​ settings ខាង​ស្ដាំ​ជាប់​​​ Message
  • យក​ពាក្យ​ Report/Block….
  • Check (ចុច) លើ​ប្រអប់​ខាង​ឆ្វេង​ Block…
  • ចុច​លើ​ពាក្យ​ Continue ជា​ការ​ស្រេច​
របៀប​ unblock មិត្ត
  • ចូល​ទៅ​កាន់​ Pravacy settings
  • ត្រង់​ពាក្យ Blocked People and Apps យក​ពាក្យ​ Manage Blocking
  • នៅ​​​ Block users ផ្នែក​ខាង​ស្ដាំ​ដៃ​​ត្រង់​ពាក្យ​​នៅ​ខាង​ក្រោម​ប្រអប់​ Name​: និង​ Email: អ្នក​នឹង​ឃើញ​ឈ្មោះ​ មិត្ត​ដែល​អ្នក​បាន​ blocked ដូច​នេះ​សូម​ចុច​លើ​ពាក្យ​ Unblock នៅ​ខាង​ក្រោយ​ឈ្មោះ​មិត្ត​អ្នក​
  • ពេល​នេះ​អ្នក​អាច​ទំនាក់​ទំនង​សារ​ជា​ថ្មី​ជា​មួយ​មិត្ត​អ្នក​ហើយ​
អគុណ​រាល់​ការ​​​តាម​ដាន​របស់​អស់​លោក​អ្នក​​យើង​ខ្ញុំ​សង្ឃឹម​ថា​​ អត្ថបទ​ខាង​លើ​នឹង​អាច​ជួយ​​ដល់​​ឲ្យ​អ្នក​មាន​ភាព​កាន់​តែ​ងាយ​ស្រួល​ក្នុង ​ការ​ប្រើ Facebook ៕
អត្ថបទ​ចំណង​ជើង​ “​​ របៀប​ block និង unblock នរ​ណា​​ម្នាក់​លើ​ Facebook ” ជា​អត្ថបទ​ដើម​ដំបូង​នៅ​លើ​គេហ​ទំព័រ​  www.porpok.com​




របៀប​លុប​ Apps ចេញ​ពី Facebook

Apps នៅ​លើ Facebook ជា​កម្មវិធី​ដែល​គេ​បង្កើត​ឡើង​ដោយ​ប្រើ​ជា​មួយ​និង​គណនី​ Facebook ហើយ​វា​មាន​ច្រើន​ប្រភេទ​ទៅ​តាម​ការ​បង្កើត​ឡើង​របស់​អ្នក​បង្កើត​ ។ Apps មិន​ប្រាកដ​​តែ​ជា​កម្មវិធី​នោះ​ទេ ​តែ​វា​​ក៏​អាច​ជា​ហ្គេម​ផង​ដែរ​ ។ Apps មួយ​ចំនួន​វា​មាន​ប្រយោជន៍​តែ ​ Apps ខ្លះ​វា​ជា​​ការ​​កម្សាន្ត​មួយ​ពេល​ហើយ​ក៏​អស់​តម្លៃ តែ​សូម​ចាំ​ថា​ពេល​ដែល​អ្នក​បាន​ដំឡើង​ពួក​វា​រួច​រួល​ហើយ​​គឺ​វា​នៅ​ជាប់​ គណនី​របស់​អ្នក​ជា​និច្ច ។ប្រិយ​មិត្ត​​ធ្លាប់​បាន​ដឹង​ហើយ​ថា​ពេល​ដែល​យើង​ទាញ​យក​ App មក​ប្រើ​ម្ដង​ៗ​វា​តែង​តែ​ឲ្យ​យើង​ធ្វើ​តម្រាប​តាម​ជំហាន​វា​ជា​និច្ច​ដូច​ ជា​ការ​​ចុច​ “allow ​​” ដើម្បី​ឲ្យ​ App នោះ​អាច​ទាញ​យក​ព័ត៌មាន​​ទាំង​អស់​របស់​​យើង​ដែល​មាន​លើ Profile។ ​នេះ​ហើយ​ដែល​ជា​កត្តា​គ្រោះ​ថ្នាក់​ ពី​ព្រោះ​ពេល​ដែល​វា​ត្រូវ​បាន​ដំឡើង​រួច​រាល់​លើ​គណនី​របស់​យើង​​វា​មិន​ ត្រឹមតែ​អាច​​ទាញ​យក​ព័ត៌មាន​របស់​យើង​តែ​ពេល​​ដំឡើង​ទេ តែ​ដល់​ពេល​ដែល​យើង​ប្ដូរ​ផ្លាស់​ឬ​ធ្វើ​ការ​កែប្រែ​ Profile មួយ​ចំនួន​ដូច​ជា Password ក៏​វា​អាច​ទាញ​​យក​សារ​ជា​ថ្មី​ផង​ដែរ ។ ជា​ការ​គាប់​​សូម​ធ្វើ​ការ​​គិត​ឲ្យ​បាន​ច្បាស់​ថា​តើ Apps ទាំង​នោះ​មាន​តម្លៃ​​សម្រាប់​យើង​ឬ​ទេ? ហើយ​​​ត្រូវ​ឈ្វេង​យល់​អំពី​វា​ឲ្យ​បាន​ច្រើន​មុន​ពេល​ដំឡើង​​ប្រើ​ព្រោះ Apps ខ្លះ​គឺ​​ខ្លែង​ក្លាយ​ទេ មាន​ន័យ​ថា​គេ​បង្កើត​វា​ដើម្បី​អាច​ទាញ​យក​ព័ត៌មាន​សំខាន់ៗ​នៃ​ Profile របស់​យើង​តែ​ប៉ុណ្ណោះ​ ហើយ​គេ​ចង់​ធ្វើ​អ្វី​ក៏​បាន​​ទៅ​តាម​ចិត្ត​របស់​គេ​មក​លើ​គណនី​ Facebook របស់​យើង​។
ការ​លុប​ចេញ​នូវ Apps មួយ​ចំនួន​នៅ​លើ​គណនី Facebook ជា​ការ​ធានា​បាន​នូវ​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ចំពោះ​ការ​ប្រើ​ប្រាស់ ដូច​នេះ​​សូម​ធ្វើ​ទៅ​តាម​ជំហាន​ខាង​ក្រោម​ដើម្បី​ចូល​ទៅ​លុប Apps  ។
វិធី​លុប​ Apps ចេញ​ពី Facebook ៖
វិធី​ទី​១:
  1. ​ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​នៅ​លើ Facebook ចុច​ត្រង់​នេះ​​ដើម្បី​ចូល​ទៅ​កាន់ App Setting
  2. ចូល​ទៅ​កាន់​គណនី Facebook របស់​អ្នក​
  • ​​នៅ​ផ្នែក​ខាង​លើ​​សូម​ចុច​លើ​សញ្ញា​ក្បាល​ព្រួញ​ផ្កាប់​ចុះ​ដែល​នៅ​​​ជាប់​បន្ទាប់​ពី​”​Home” រូច​​ចុច​យក​ពាក្យ “Privacy Setting “
  • បន្ទាប់​មក​សូម​ Scroll ចុះ​ទៅ​ខាង​ក្រោម​ដោយ​ស្វែង​រក​ពាក្យ “Ads,Apps and Websites” ​
  • បន្ទាប់​ពី​រក​ឃើញ​ហើយ​​​ចូរ​ចុច​លើ​ពាក្យ “Edit Settings” ដែល​នៅ​ផ្នែក​ខាង​ចុង​នៃ​ពាក្យ​នោះ​ដូច​រូប​ខាង​ក្រោម​
  • បន្ទាប់​មក​ទៀត​​សូម​ចុច​លើ​ពាក្យ “Edit Settings” ដែល​មាន​ដូច​រូប​ខាង​ក្រោម​
3. មិន​​ថា​តែ​​​​ចំណុច​ 1 ឬ ២ ​នោះ​ទេ ​​បើ​កាល​ណា​មក​ដល់​​ចំណុច​រួម​នេះ​ហើយ​​សូម​​​ធ្វើ​ការ​ជ្រើស​រើស​នូវ​ App​ មួយ​ណា​ដែល​អ្នក​ចង់​លុប​ជា​មុន​សិន​
  • បន្ទាប់​មក​សូម​ចុច​លើ​សញ្ញា​ខ្វែង​(សញ្ញា​លេខ​គុណ​)​ ដែល​នៅ​ជាប់​ខាង​ស្ដាំ​នៃ​ពាក្យ “Edit” ឬ​ក៏​ចុច​លើ​ពាក្យ “Edit’ តែ​ម្ដង​ក៏​បាន​ ករណី​ចុច​លើ​ពាក្យ “Edit” សូម​ចុច​លើ​ពាក្យ “Remove Application” ដូច​រូប​ខាង​ក្រោម​
  • ​​ចុច​លើ​ Button ដែល​មាន​ពាក្យ​ថា​ “Remove” (ប្រសិន​​បើ​​ផ្ទាំង​សារ​ដែល​លោត​មក​មាន​ដាក់​​ប្រអប់​​តូច​មួយ​នៅ​ផ្នែក​ ខាង​ក្រោម​ជ្រុង​ខាង​ឆ្វេង​​សូម​​កុំ​ភ្លេច​ចុច​លើ​ប្រអប់​នោះ​ផង )
វិធី​ទី​២:
  1. ​នៅ​ផ្នែក​ខាង​លើ​​សូម​ចុច​លើ​ Button ដែល​មាន​ពាក្យ​ថា ​”​Home”
  2. នៅ​ផ្នែក​ខាង​ឆ្វេង​​សូម​រក​ពាក្យ​ថា “App Center” សូម​មើល​រូប
  3. ចុច​លើ​ពាក្យ “My Apps” ​សូម​មើល​រូប​
  4. បន្ទាប់​មក​ចុច​ជ្រើស​រើស App មួយ​ណា​ដែល​ចង់​លុប​
  5. ​សូម​ចុច​លើ​សញ្ញា​ខ្វែង​(សញ្ញា​លេខ​គុណ​)​ ​ដែល​នៅ​ផ្នែក​ខាង​ចុង​​នៃ​​ App នោះ​(​ខាង​ស្ដាំ​ដៃ​)​
ពេល​នេះ​កម្មវិធី​ឥត​ប្រយោជន៍​បាន​លុប​ចេញ​ពី​គណនី​របស់​អ្នក​រួច​​ហើយ​ ដូច​នេះ​វា​នឹង​មិន​អាច​ធ្វើ​ការ​ទាញ​យក​ព័ត៌មាន​ផ្សេងៗ​ពី Profile របស់​អ្នក​ទៀត​ទេ ៕
អត្ថបទ​ចំណង​ជើង​ “របៀប​លុប​ Apps ចេញ​ពី Facebook” ជា​អត្ថបទ​ដើម​ដំបូង​របស់​គេហទំព័រ​  www.porpok.com​​ ។រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​​ក្រុមហ៊ុន Porpok Venture Co., Ltd​.




តើ​ខ្ញុំ​អាច​ហាមឃាត់​​គេ​មិន​អោយ​ Add ខ្ញុំ​ចូល​ Group ថ្មីៗ​បាន​ទេ?

ក្នុង ​ពេល​មួយ​រយៈពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​យើង​សង្កេត​ឃើញ​ថា​មាន​ Facebook Group របស់​កម្ពុជា​បាន​បង្កើត​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ​។ ស្រប​ពេល​ដែល​មាន​ការ​រីកចម្រើន​នៃ​ចំនួន​ក្រុម​លើ​ Facebook យើង​សង្កេត​ឃើញថា​ក៏​មាន​ User ភាគ​ច្រើន​ណាស់ ​អោយ​ទទួល​ការ​រំខាន​ពី​​ Add ពួក​គេ​អោយ​ក្លាយ​ជា​សមាជិក​ក្រុម​ដែល​គេ​មិន​មាន​ចំណាប់​អារម្មណ៍​នោះ​។ ការ​រំខាន​មាន​​ច្រើន​ដូច​ជា​៖
  • ទទួល​អ៊ីមែល​ពី​ក្រុម​ជា​ច្រើន​​​ ពេល​មា​ន​ការ​ Post លើ​ក្រុម​ទាំង​នោះ​។
  • បង្ហាញ​ post ពី​ក្រុម​​ពាស​ពេញ​នៅ​ក្នុង​ feed របស់​អ្នក​ប្រើ​ប្រាស់។
  • ទទួល​ការ​ជូន​ដំណឹង​លើ​ ឧបករណ៍​ដូច​ជា​ទូរស័ព្ទ​ tablet និង​ កុំព្យូទ័រ។
មាន​សំនួរ​ជា​ច្រើន​ពី​ប្រិយ​មិត្ត​ពពក​សួរ​ថា​ “ខ្ញុំ​អាច​បញ្ឈប់​ការ​ Add ចូល​ Group ថ្មីៗ​ពី​អ្នក​​ដទៃ​បាន​ទេ?”​
កំណត់​ចំណាំ
  • មុខ​ងារ​ Add ចូល​ Group នេះ​វា​ស្រដៀងគ្នា​និង​ Tagged នៅ​ក្នុង​ photo ដែល​។ មាន​តែ​ Friend របស់​អ្នក​ទេ ​ដែល​អាច​ Add អ្នក​បន្ត​ចូល​ Group ថ្មីៗ​បាន​។
  • នៅ​ពេល​ដែល​អ្នក​​ត្រូវ​បាន​ Add បញ្ចូល​ក្នុង​ Group ថ្មី ដោយ​មិត្ត​របស់​អ្នក​ អ្នក​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ការ​ Add នេះ។
វិធីសាស្ត្រ​ការ​ពារ
  • សូម​ចាំ​ថា​មាន​តែ​​ Friends របស់​អ្នក​ទេ​ដែល​អាច​​ Add អ្នក​ចូល​ Group ថ្មី​ៗ​បាន ដូច្នេះ ប្រសិន​បើ​គេ​ជា​មិត្ត​ពិតប្រាកដ​របស់​អ្នក​​ អ្នក​អាច​ប្រាប់​គេ​កុំ​អោយ​ Add ​តាម​ចិត្ត​របស់​គេ​ ប៉ុន្តែ​បើសិន​ជា​អ្នក​នោះ​គ្រាន់​តែ​ជា​មិត្ត​លេង​សើច​ អ្នក​អាច​ unfriend ជា​មួយ​នឹង​គេ​បាន​ នោះ​គេ​នឹង​មិន​អាច​ Add អ្នក​ទៅ​ Group ថ្មីៗ ទៀតហើយ។
  • អ្នក​អាច​ចាក​ចេញ​ពី​ Group វិញ​ដោយ​គ្រាន់​តែ​ ទៅ​កាន់​ Group ដែល​អ្នក​ចង់​ចាក​ចេញ​រួច​ចុច​ដូច​រូប​ខាង​ក្រោម​ជា​ការ​ស្រេច៖
    នៅ​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ Group ហើយ គេ​នឹង​មិន​អាច​ Add អ្នក​ចូល​ក្រុម​វិញ​បាន​ទេ លុះត្រាតែ​អ្នក​ស្នើ​សុំ​ចូល​ក្រុម​ដោយ​ខ្លួន​ឯង​វិញ​។





​ធ្វើ​​យ៉ាង​ម៉េច​ទើប​មាន​​មិត្ត​លើស​ពី​ 5 ពាន់អ្នក​នៅ​លើ​ Facebook​

ការ ​មាន​មិត្ត​​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ជា​​ការ​​​ប្រសើរ​​ក្នុង​ការ​ចែក​រំលែក​ចំណេះ​​​​ដឹង​យ៉ាង​ច្រើន​ដូច​ជា៖​ ការ​ងារ​ ការ​សិក្សា ការ​កម្សាន្ត ​និង​ព្រឹត្តិការណ៍​​​​​ផ្សេងៗ​ទៀត​​ដែល​បាន​កើត​មាន។ ដូចនេះ​ហើយ​ទើប​អ្នក​ខ្លះ​មាន​មិត្ត​រហូត​ដល់​រាប់​ពាន់​នាក់ តែ​​ការ​ប្រើ​ប្រាស់​ Facebook គឺ​មាន​កំណត់​​ ព្រោះ​ Facbook អនុញ្ញាត​ឲ្យ​អ្នក​​ប្រើ​ម្នាក់ៗ​មាន​មិត្ត​ត្រឹម​តែ 5000 នាក់​ប៉ុណ្ណោះ​។ បើ​អញ្ចឹង​តើ​អ្នក​ដែល​​ចង់​មាន​​មិត្ត​លើស​ពី​ 5000 នាក់​ គេ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​មាន​មិត្ត​ លើស​ពី​នេះ?តើ​អ្នក​បាន​ឃើញ​ពាក្យ​ Subscribe នៅ​លើ​ Facebook profile  របស់​អ្នក​ឬ​ទេ​?​ Subscribe វាមាន​មុខ​ងារ​ដូច​ជា​ Facebook friends ដែរ​​តែ​វា​ខុស​​គ្នា​ត្រង់​ថា​ Facebook អ្នក​អាច​មាន​មិត្ត​ត្រឹម​​តែ​ 5000 នាក់​ប៉ុណ្ណោះ តែ Subscribe វិញ​អ្នក​អាច​មាន​​ទំនាក់​ទំនង​ជា​មួយ​អ្នក​ប្រើ​ដូច​គ្នា​​ដោយ​មិន​កំណត់ ។​ ឧទាហរណ៍​ Mark Zuckerberg មាន​​​​ Subscribed ដល់​ទៅ 13,443,300 នាក់
ហេតុ​អ្វី​ត្រូវ​ប្រើ​ Facebook Subscribe ៖
  1. Subscribe អាច​ឲ្យ​អ្នក​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ដោយ​មិន​កំណត់
  2. ​នាក់​ដែល​កំពុង​ស្វែង​រក​អ្នក​​ គេ​នឹង​ទទួល​បាន​រាល់​អ្វី​ដែល​អ្នក​បាន​​បង្ហោះ​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ Subscribe
  3. នាក់​​ដែល​ជា​ Subscribers អាច​ឃើញ​រាល់​អ្វី​ដែល​អ្នក​បង្ហោះ​ជា​ Public ប៉ុណ្ណោះ​ហើយ​គេ​ក៏​អាច​​ Comment ឬ Like លើ Post របស់​អ្នក​ដែរ
របៀប​បើក Subscribe
  • ចូល​ទៅ​កាន់​ Accout setting
  • Click លើ​ពាក្យ​ ‘Subscribers’ នៅ​​ផ្នែក​ខាង​ឆ្វេង​ដៃ​
  •  Check (ចុច) លើ​ប្រអប់​ខាង​ក្រោយ​ Allow Subscribers
  • ចុច Edit នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​​​ ‘Subscriber Comments’ រួច​កំណត់​​​​​យក​​​ Public(including Subscribers)​ ដើម្បី​​ឲ្យ​នាក់​​ដទៃ​អាច​​ឃើញ​រាល់​អ្វី​ដែល​​អ្នក​​បង្ហោះ​
  • បន្ទាប់​ពី​​នេះ​​ចូល​ទៅ​កាន់ Privacy Settings ដើម្បី​កំណត់​នាក់​​ដែល​អាច​ subscribe អ្នក​
  • ចុច​លើ​ពាក្យ ‘Edit Settings’ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​​ ‘How You Connect’
របៀប​ប្រើ​​ Subscribe
  • ចូល​ទៅ​កាន់​ Home page
  • ពេល​អ្នក​ចង់​បង្ហោះ​អ្វីៗ​អ្នក​ត្រូវ យក​ Public
  • ពុំ​ដូច្នេះ​ទេ​អ្នក​អាច​កំណត់​ឲ្យ​តែ​​​នាក់​ដែល​អ្នក​ចង់​​ឲ្យ​ឃើញ​ដូច​ Friends list ជា​ដើម




របៀប​កំណត់​​ការ​ជូន​ដំណឹង​ពី​ Group មក​កាន់​គណនី Facebook របស់​អ្នក​

បច្ចុប្បន្ន ​ Group គឺ​ជា​ផ្នែក​មួយ​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ Facebook យ៉ាង​ណា​មិញ​​​ចំពោះ​អ្នក​ដែល​ប្រើ Facebook ជា​ទូទៅ​យ៉ាង​ហោច​ណាស់​ក៏​មាន​ Group ពី​១ ឬ​ ២ ឡើង​ទៅ​ដែរ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំខាន​កាន់​តែ​ច្រើន​ប្រសិន​បើ​​​អ្នក ​ឯទៀត​​ធ្វើ​ការ​ post នៅ​ក្នុង Group​​s ទាំង​នោះ​ឥត​ឈប់​ឈរ​ ។ ដោយ​ឡែក​​លោក​អ្នក​ក៏​អាច​រៀប​ចំ​នូវ​ការ​ជូន​ដំណឹង​ពី Groups ទាំង​នោះ​ទៅ​តាម​ការ​ចង់​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ ដូច​ជា​​កំណត់​ឲ្យ​​មាន​ការ​ជូន​ដំណឹង​តែ​ពេល​មាន​មិត្ត​របស់​អ្នក​ចូល​ទៅ​​ post ​ឬ​មិន​​ទទួល​ការ​ជូន​ដំណឹង​សោះ​ ឬ​ក៏​​ដាក់​ឲ្យ​ទទួល​គ្រប់​ពេល នៅ​ពេល​មាន​នរណា​ម្នាក់​ post ទៅ​ក្នុង​ Group នោះ ។ តាម​រយៈ​នេះ​លោកអ្នក​នឹង​​ទទួល​បាន​ភាព​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ ដំណឹង​ពី Groups ណា​មួយ​ដែល​អ្នក​ចូលចិត្ត និង​ Groups ដែល​អ្នក​ចង់​ដឹង​តែ​ពី​ការ post របស់​មិត្ត​អ្នក ឬ​មិន​ចង់​ដឹង​ឮ​អ្វី​​ទាល់​​តែ​សោះ​ពី​ Groups នោះ​ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​​ដូច​​ជា​ការ​រៀប​រាប់​ខាង​លើ​ សូម​​ធ្វើ​ទៅ​តាម​ណែនាំ​ខាង​ក្រោម ។
​របៀប​កំណត់​​ការ​ជូន​ដំណឹង​ពី​ Group មក​កាន់​គណនី Facebook របស់​អ្នក​ ៖
  1. សូម​ចូល​ទៅ​កាន់​គណនី​ Facebook របស់​អ្នក​
  2. ចុច​​សញ្ញា​រង្វង់​មូល​តូច​(រាង​ជា​ក្រលាក់​ៗ)នៅ​ក្បែរHome -> ចូល​ទៅ​កាន់​ Privacy Settings
  3. រំកិល​​ទំព័រ​ចុះ​ក្រោម​​​ រក​ពាក្យ​ Notifcations រូច​ចុច​ទៅ​លើ​ពាក្យ “Edit” នៅ​ខាង​ក្រោយ​នៃ​​ពាក្យ ‘Group activity‘ ដូច​រូប​ខាង​ក្រោម​
  4. ​បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ដូច​រូប​ខាង​ក្រោម​ ​
  5. ​ដូច​រូប​ខាង​លើ សូម​ចុច​ទៅ​លើ ប្រអប់​ដែល​ស្ថិត​នៅ​​ខាង​ក្រោយ​ឈ្មោះ​នៃ​ Group ណា​មួយ​ដែល​​អ្នក​ចង់​ធ្វើ​ការ​​កំណត់​រួច​ជ្រើស​រើស​យក​នូវ​ប្រភេទ​ការ​ជូន ​ដំណឹង​​ដូច​ជា​​ :
    • “All Posts” មាន​ន័យ​ថា​ ទទួល​ការ​ជូន​ដំណឹង​គ្រប់​ពេល​ដែល​មាន​​​ post ​​ថ្មីៗ​នៅ​ក្នុង​ Group មួយ​នោះ​​
    • “Friends’s Posts” មាន​ន័យ​ថា​ ទទួល​ការ​ជូនដំណឹង​ពី​ Group តែ​ពេល​មាន​មិត្ត​របស់​អ្នក​​ post ប៉ុណ្ណោះ
    • “Off” មាន​ន័យ​ថា​ គឺ​អ្នក​មិន​ចង់​ទទួល​ការ​ជូន​ដំណឹង​​ពី​ Group ទាំង​ស្រុង​​ទោះ​​បី​ជា​មាន​នរណា post ក៏​ដោយ​
  6. ​​នៅ​ពេល​ដែល​កំណត់​ទៅ​លើ Group នីមួយៗ​រួច​រាល់​ហើយ​សូម​ចុច​​លើ​ពាក្យ​ថា Close ដែល​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​ Groups នោះ​ជា​ការ​ស្រេច​។ 




របៀប​​កំណត់​​ការ​បង្ហាញ​​​លេខ​ទូរស័ព្ទ​​​របស់​អ្នក​​​លើ Profile

​ កាល​ពី​ពេល​កន្លងមក​​ពពក​ធ្លាប់​បាន​​ចេញ​​អត្ថបទ​មួយ​ចំ​នួន​ទៅ​ហើយ​ដែល​ និយាយ​​​ទាក់ទង​នឹង​​គន្លឹះ​ក្នុង​ការ​ប្រើប្រាស់ Facebook  ហើយ​ថ្ងៃ​នេះ​​​ខ្ញុំ​សូម​លើក​យក​​អំពី​​វិធី​​​កំណត់​​ការ​បង្ហាញ​​​លេខ​ ទូរស័ព្ទ​​​របស់​អ្នក​​​លើ​ Facebook​ Profile ។ពិត​ណាស់​ថា​​ពេល​ដែល​អ្នក​ដាក់​លេខ​ទូរស័ព្ទ​​​ទំនាក់​ទំនង​​​នៅ​លើ​​ Facebook វា​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​​ក្នុង​​​ទទួល​បាន​លេខ​សំងាត់​ថ្មី​នៅ​ពេល​ដែល​ អ្នក​ភ្លេច​ តែ​នៅ​ពេល​អ្នក​ដទៃ​​មិន​មែន​ជា​មិត្ត​ជិត​ស្និត​ ចូល​ទៅ​កាន់ Facebook Profile របស់​អ្នក គេ​ក៏​អាច​​ឃើញ​នូវ​លេខ​ទូរស័ព្ទ​​​នោះ​ផង​ដែរ ។ ពេល​ខ្លះ​អ្នក​​​មិន​ចង់​​ឲ្យ​មនុស្ស​ទាំង​អស់​​សុទ្ធ​តែ​អាច​មើល​ឃើញ​លេខ​ របស់​អ្នក​ទេ ដូច​នេះ​អ្នក​ត្រូវ​តែ​ចេះ​ពី​វិធី​កំណត់​និង​រៀប​ចំ​ទៅ​តាម​ការ​ចង់​បាន ។
ខាង​ក្រោម​ជា​របៀប​កំណត់​​ឲ្យ​នរ​​ណា​ម្នាក់​អាច​ឃើញ​លេខ​ទូរស័ព្ទ​របស់​អ្នក​ឬ​អត់​ នៅ​លើ Profile ៖​
  1. ដំបូង​សូម​ចូល​ទៅ​កាន់​គណនី​ Facebook របស់​អ្នក
  2. បន្ទាប់​មក​ចូល​ទៅ​កាន់ Timeline របស់​អ្នក​​ដោយ​ចុច​លើ​ឈ្មោះ​អ្នក​នៅ​ក្បែរ​ Home
  3. នៅ​​ខាង​ក្រោម​រូប​ដែល​ជា “Cover” សូម​ចុច​យក​​ Button ដែល​មាន​ពាក្យ “Update Info” ឬ​ចុច​លើ​​​​កន្លែង​​ខាង​ក្រោម​ រូប​ថត​​​​របស់​​អ្នក​​ (Profile Picture) ដែល​មាន​បង្ហាញ​ពី​ព័ត៌មាន​​​​ការ​សិក្សា​ និង​ការ​ងារ​ជា​ដើម​
  4. Scroll ចុះ​ក្រោម​ បន្ទាប់​ពី​នេះ​​នៅ​ត្រង់​​ពាក្យ​ថា “Contact Info” សូម​ចុច​លើ​​​ពាក្យ “Edit” វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម៖
  5. ដល់​ទី​នេះ​សូម​​ប្រាកដ​ថា​អ្នក​នឹង​ផ្ដល់​​សិទ្ធិ​ជា “Public” “Friends” ឬ “Only Me” ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក តាម​ប្រឡោះ​ព័ត៌មាន​នីមួយៗ​
​ជា​ជម្រើស​ផ្សេង​​ទៀត​ អ្នក​អាច​​កំណត់​លក្ខណៈ​ពិសេស​​ជា​​ “Custom”
  1. ត្រង់​ពាក្យ “Make this visible to” សម្រាប់​បើក​ឲ្យ​នរ​ណា​ម្នាក់​អាច​ឃើញ​លេខ​ទូរស័ព្ទ​របស់​អ្នក
    - នៅ​ត្រង់​These people or lists: ជ្រើស​យក​ការ​កំណត់​តាម​ការ​ចង់​បាន​ដោយ​​​រើស​យក​ Specific People or Lists ដោយ ​វាយ​បញ្ចូល​ឈ្មោះ​ Friends list ឬ​ ឈ្មោះ​នរ​​ណា​ម្នាក់​​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​មើល​ឃើញ​ចូល​​ក្នុង​ប្រអប់​ ដែល​នៅ​​ខាង​ក្រោម​ (បញ្ជាក់​​ប្រសិន​បើ​អ្នក​មិន​ចេះ​របស់​បង្កើត​​ Friends list ទេ​សូម​ចុច​ត្រង់​នេះ​)
  2. ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​ដែល​ដាក់​ថា “Hide this from” វា​ប្រើ​សម្រាប់​​លាក់​​​​អ្នក​ណា​ម្នាក់​​ ឬ​ Friends list ណា​មួយ​​មិន​ឲ្យ​មើល​​ឃើញ​លេខទូរស័ព្ទ​របស់​អ្នក​ដោយ​រើស​យក​ Specific People or Lists ដោយ ​វាយ​បញ្ចូល​ឈ្មោះ​ Friends list ឬ​ ឈ្មោះ​នរ​​ណា​ម្នាក់​​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​មើល​ឃើញ​ចូល​​ក្នុង​ប្រអប់​ ដែល​នៅ​​ខាង​ក្រោម​ (បញ្ជាក់​​ប្រសិន​បើ​អ្នក​មិន​ចេះ​របស់​បង្កើត​​ Friends list ទេ​សូម​ចុច​ត្រង់​នេះ​)
  3. បន្ទាប់​មក​ចុច​ Save Changes
  4. ជា​កិច្ច​ចុង​​បញ្ចប់​ សូម​​​ចុច​ Save ដែល​ស្ថិត​នៅ​​ជ្រុង​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោម​គេ​ផង​។




របៀប​​​ចាប់​យក​រូប​ភាព​លើ​អ៊ីនធឺណិត​បោះ​ទៅ Facebook ដោយ​ប្រើ​​ Chrome

Facebook ​ជា​បណ្ដាញ​សង្គម​​​លើ​អ៊ីនធឺណិត​មួយ​ដែល​មាន​​​​ការ​កើន​​ឡើង​នូវ​គណនី​ចុះ ​ឈ្មោះ​​ប្រើ​ជា​រៀង​រាល់​ថ្ងៃ ។ បច្ចុប្បន្ន​​ប្រសិន​បើ​អ្នក​ប្រើ Facebook ​​ចង់​បាន​រូប​ណា​មួយ​មក​ដាក់​លើ Profile Picture  ផ្ទាល់​ខ្លួន​ ដំបូង​គាត់​ត្រូវ​​​​ទាញ​យក​នូវ​រូប​​ទាំង​នេះ ​ដាក់​ក្នុង​ថត​ផ្ទុក​​ឯកសារ​​​​ជា​មុន​សិន ទើប​ធ្វើ​ការ​បង្ហោះ​ពី​ថត​ផ្ទុក​ឯកសារ​​ទៅ Facebook ជា​ក្រោយ​​ បើ​យើង​គិត​ទៅ​​ការ​ធ្វើ​បែប​នេះ​​ពិត​ជា​ចំណាយ​ពេល​ច្រើន​និង​មាន​​ភាព​ លំបាក​បន្តិច​ ។​ ដូច្នេះ​ដើម្បី​អាច​ធ្វើ​ការ​បង្ហោះ​រូប​ទៅ​កាន់ Profile Picture លើ Facebook បាន​ឆាប់​រហ័ស​តាម​រយៈ​​ការ​ទាយ​យក​ពី​គេហទំព័រ​ផ្សេងៗ​លើ​អ៊ីនធឺណិត​​បូក​ រួម​ទាំង​ Facebook ឲ្យ​មាន​​ភាព​រហ័ស​នោះ​ ពពក​សូម​លើក​យក​នូវ​កម្មវិធី​​​​បន្ថែម​មួយ​លើ Chrome ដែល​អាច​ធ្វើ​ការ​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​​ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា “Upload Photos To Facebook Pages” ។ ​ចំពោះ​គុណ​ប្រយោជន៍​របស់​វា​មិន​ត្រឹម​តែ​អាច​​បង្ហោះ​រូប​ទៅ Profile Picture ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​អាច​​បង្ហោះ​ចូល​ក្នុង Facebook Pages ផង​ដែរ ​ដូច្នេះ ដើម្បី​​ប្រើ​នូវ​កម្មវិធី​នេះ​បាន​សូម​ធ្វើការ​ដំឡើង​​​វា​ជា​មុន​សិន ។
វិធី​ដំឡើង​កម្មវិធី “Upload Photos To Facebook Pages” ៖
  1. បើក​កម្មវិធី Chrome របស់​អ្នក​
  2. បន្ទាប់​មក​សូម​ចុច​​តំណ​ភ្ជាប់​នេះ​
  3. ​សូម​ចុច​លើ​ពាក្យ​ ” ADD TO CHROME”
  4. ពេល​មាន​​ផ្ទាំង​សារ​​​បង្ហាញ​មក​​សូម​​​​ចុច​លើ​ “​Add” រួច​រងចាំ​​មួយ​រយៈ​ជា​ការ​ស្រេច
ចំពោះ​វិធី​ប្រើ​សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម​៖

បញ្ជាក់​កម្មវិធី​​​ខាង​លើ​ប្រើ​សម្រាប់​តែ Google Chrome ប៉ុណ្ណោះ ។ ​​យើង​ខ្ញុំ​សង្ឃឹម​ថា​​ អត្ថបទ​ខាង​លើ​នឹង​អាច​ជួយ​​​​ឲ្យ​ការ​ចែក​រំលែក​រូប​លើ​​ Facebook ​របស់​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​​ជាង​​ការ​ប្រើ​បែប​ធម្មតា​ ​៕




បង្កើត​រូប​ភាព​ដាក់ Facebook Cover ​តាម​រយៈ​គំរូ​ដែល​មាន​សម្រាប់

Facebook គឺ​ជា​បណ្ដាញ​សង្គម​ដែល​ធំ​ជាង​គេ និង​កំពុង​ពេញ​និយម​​​​ជា​ខ្លាំង​នៅ​ក្នុង​សង្គម​មនុស្ស​បច្ចុប្បន្ន​មិន​ថា ​ តែ​ប្រទេស​កម្ពុជា​​យើង​ឬ​ប្រទេស​​ផ្សេងៗ​នោះ​​​ឡើយ​ ។ ដោយ​ឡែក​ចំពោះ​ការ​​រៀប​ចំ​នូវ​គណនី​ផ្ទាល់​ខ្លួន​​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញ​គឺ​វា​ពិត​ជា​សំខាន់​ណាស់​​សម្រាប់​អ្នក​ដែល​​​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​មួយ​នេះ ។ចំពោះ​​ការ​រៀប​ចំ​គណនី​ឲ្យ​ភាព​ស្រស់​ស្អាត​ ការ​ដាក់​រូប​ទៅ​លើ Facebook Cover ​គឺ​​ជា​ផ្នែក​មួយ​ដែល​ចាំ​បាច់​ត្រូវ​​ធ្វើការ​ជ្រើស​យក​រូប​ណា​ដែល​ស្រស់​ ស្អាត​ទើប​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ ។ រីឯ​​រូប​ស្រស់​ស្អាត​​ជា​ច្រើន​គឺ​ត្រូវ​បាន​​ឆ្លង​កាត់​តាម​ការ​រចនា​ដោយ​ ប្រើ​កម្មវិធី​​រចនា​រូប​ភាព​មួយ​ចំនួន តែ​​​​ប្រសិន​បើ​អ្នក​មិន​ចេះ​កម្មវិធី​ទាំង​នោះ​គឺ​វា​ពិត​ជា​ពិបាក​ដើម្បី ​ទទួល​បាន​រូប​ដ៏​ស្រស់​ស្អាត​មួយ ។
​ដោយ​ហេតុ​ថា ​រូប​សម្រាប់ Facebook Cover ហាក់​មាន​ភាព​សំខាន់​​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​​គេហទំព័រ​ CoverBud Designer ​ ដែល​​​​​ជា​ប្រភេទ​​កម្មវិធី​នៅ​លើ​អ៊ីនធឺណិត​អាច​​​​​ជួយ​អ្នក​ឲ្យ​បង្កើត​ នូវ​រូប​ភាព​ស្អាតៗ​សម្រាប់ Facebook Cover តាម​របៀប​ងាយៗ​​ជា​​មួយ​នឹង​គំរូ​រូប​ភាព​ជា​ច្រើន​ដែល​មាន​ស្រាប់ ​។ សូម​បញ្ជាក់​ថា ​កម្មវិធី​នេះ​គឺ​ត្រូវ​ធ្វើ​ការ​​ភ្ជាប់​ទៅ​គណនី Facebook របស់​អ្នក​ដើម្បី​អាច​ទាញ​យក​រូប​ភាព​ដែល​ជា​ porfile មក​​រចនា ។ ដូច្នេះ​ ថ្វី​បើ​ប្រភព​បាន​បញ្ជាក់​ថា នឹង​មិន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ចេញ​ក្រៅ​នូវ profile របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត តែ​​​មិន​​អាច​ទុក​ចិត្ត​ទាំង​ស្រុង​​​នោះ​ទេ​​ ​​សូម​​​សម្រេច​ចិត្ត​ឲ្យបាន​ច្បាស់​មុន​នឹង​ចូល​ទៅ​កាន់​គេហទំព័រ​នេះ ​យើង​ខ្ញុំ​​សូម​មិន​ទទួល​ខុស​​ត្រូវ​ចំពោះ​ការ​​ប្រើ​ប្រាស់​របស់​អ្នក​នោះ ​ទេ !
របៀប​បង្កើត រូប​ភាព​សម្រាប់ Facebook Cover ដោយ CoverBud Designer ៖
  1. ចូល​ទៅ​កាន់​គេហទំព័ររបស់ CoverBud Designer ​រួច​ចុច​យក ‘Login with Facebook’ ឬ​ចាំ​ Login តាម​ក្រោយ​
  2. ជ្រើស​រូប​​គំរូ​ដែល​អ្នក​ពេញ​ចិត្ត​​​តាម​រយៈ Popular ឬ Recent
  3. បន្ទាប់​មក​យក​ពាក្យ Customize >>​ Authorize Coverbud ដើម្បី​ភ្ជាប់​ទៅ​កាន់​គណនី​ Facebook របស់​អ្នក​ >> Ok (សម្រាប់​មិន​ទាន់ Login)
  4. ​​​​ជ្រើស​រើស​រូប​ភាព​សម្រាប់​​ផ្ទៃ​ខាង​ក្រោយ​ ​>> NEXT
  5. បំពេញ​រូប​ទៅ​តាម​ប្រភេទ​គំរូ​ដែល​អ្នក​​ចង់​បាន  >> NEXT
  6.  កំណត់​ពណ៌​ទៅ​ឲ្យ​​ស្ដាយ​របស់​រូប​ >> NEXT
  7. ​​សរសេរ​អក្សរ​បញ្ចូល​ និង​កំណត់​ទំហំ ​ឬ​ម៉ូដ​​
  8. បន្ទាប់​មក​យក​ពាក្យ PUBLISH >> Continue
  9. ដាក់​ឈ្មោះ​​ឲ្យ​រូប​ភាព Facebook Cover របស់​អ្នក​ >> Publish
  10. >> Apply Cover on Facebook ជា​ការ​ស្រេច​
ជា​លទ្ធផល​អ្នក​នឹង​ទទួល​បាន​ដូច​រូប​ខាង​ក្រោម :






របៀប​ដាក់​ Password ថ្មី​ឲ្យ Facebook ពេល​​បាត់​ ដោយ​ប្រើ​មុខងារ “Trusted Contacts ”

Facebook មាន​ចំនួន​អ្នក​ប្រើ​ជា​​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ​សម្រាប់​ការ​ប្រើ​​នូវ​បណ្ដាញ​សង្គម Facebook ​គឺ​មាន​អ្នក​​​ខ្លះ​ប្រើ​ជា​ប្រចាំ​ថ្ងៃ​ និង​អ្នក​ខ្លះ​ទៀត​យូរៗ​ទើប​ចូល​​ប្រើ​ម្ដង ​ដោយ​ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​​​​អ្នក​ទាំង​នោះ​​នឹង​​មាន​ការ​ភ្លេច​នូវ​​​ Password ដែល​បាន​ប្រើ​នៅ​ក្នុង Facebook  ដែល​យើង​អាច​និយាយ​ថា បាត់​ Password ទាំង​ស្រុង ។​តែ​យ៉ាង​ណា​មិញ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ខាង​លើ​ Facebook ក៏​បង្កើត​នូវ​មុខ​ងារ​ពិសេស​មួយ​ផង​ដែរ​ ដែល​ជួយ​​​ដល់​ការ​សំគាល់​​ឈ្មោះ​គណនី Facebook បាន​យ៉ាង​ច្បាស់​លាស់ និង​ងាយ​ស្រួល​​សង្គ្រោះ​ពេល​បាត់ Password ឬ​បាត់​ទាំង Email ទី​ ១ និង ទី ២ ​មុខ​ងារ​នោះ​មានឈ្មោះ​ថា “Trusted Contacts” ។ នៅ​ក្នុង “Trusted Contacts” លោក​អ្នក​អាច​ធ្វើ​ការ​​បញ្ចូល​នូវ​​មិត្ត Facebook ដែល​ជិត​ដិត​នឹង​អ្នក​​ចាប់​ពី ៣ ទៅ ៥ ឈ្មោះ​គណនី ហើយ​គណនី​ទាំង​នេះ​ហើយ​ដែល​ជា​អ្នក​ជួយ​សង្គ្រោះ​​អ្នក​ នៅ​ដែល​​បាត់ Password ឬ ទាំង Email ។
ដំណើរការ​របស់ “Trusted Contacts” គឺ​ធ្វើ​ការ​​ផ្ញើ​​លេខ​សំងាត់​ទៅ​​កាន់​មិត្ត​របស់​អ្នក​ដែល​បាន​បញ្ចូល​ទៅ ​ក្នុង Contacts ​នៅ​ពេល​ដែល​អ្នក​​​​មិន​អាច​ចូល​ប្រើ​គណនី Facebook​ បាន​​​ដោយ​សារ​​បាត់​ Password ឬ Email ​ពេល​នោះ​​អ្នក​ត្រូវ​ទំនាក់​ទំនង​ទៅ​មិត្ត​របស់​អ្នក​ជា​បន្ទាន់​ដើម្បី​ សូម​លេខ​​សំងាត់​ដែល Facebook បាន​​ផ្ញើ​ឲ្យ រួច​បញ្ចូល​នូវ​លេខ​ទាំង​នោះ​តាម​ការ​ណែ​​នាំ​របស់ Facebook នោះ​អ្នក​នឹង​ទទួល​បាន​គណនី Facebook ​ប្រើ​វិញ​​ធម្មតា ។
បញ្ជាក់​មុន​នឹង​ធ្វើ​ការ​បញ្ចូល​នូវ​ឈ្មោះ​មិត្ត​ទាំង​នោះ​អ្នក​ត្រូវ​ មានការ​​​ច្បាស់​លាស់​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​មិត្ត​ទាំង​នោះ​ផង ​​ដើម្បី​ការ​ពារ​ក្លាច​​មានការ​​បន្លំ​ណា​មួយ​កើត​ឡើង​នៅ​ពេល​ក្រោយ ។
របៀប​​បញ្ចូល​ឈ្មោះ​មិត្ត​ Facebook ទៅ​ក្នុង​​​មុខងារ “Trusted Contacts ” ៖
  1. បើក​គណនី Facebook របស់​អ្នក​
  2. ចុច​លើ​តំណ​ភ្ជាប់​នេះ​ដើម្បី​ចូល​ទៅ​កាន់ Security Settings
  3. ជ្រើស​យក​ពាក្យ “Trusted Contacts”
  4. រួច​យក​ពាក្យ “Choose Trusted Contacts” រួច​​វាយ​បញ្ចូល​ឈ្មោះ​​មិត្ត​ទាំង​ ៣ ឬ ៥ ដែល​អ្នក​ចង់​​ដាក់​
  5. បន្ទាប់​មក​ចុច​លើ​​ពាក្យ “Confirm” ( Facebook អាច​នឹង​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចូល​នូវ Password សារ​ជា​ថ្មី​)
ដោយ​​ឡែក​បន្ទាប់​ពី​​បញ្ចូល​នូវ​ឈ្មោះ​មិត្ត​ទាំង​នោះ​រួច​ហើយ នោះ​មិត្ត​របស់​អ្នក​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ដូច​រូប​ខាង​ក្រោម ។

ការ​ប្រើ​មុខ​ងារ “Trusted Contacts” ៖
នៅ​ពេល​អ្នក​​បាត់​ Password រួច​​ធ្វើ​ការ​​ស្នើសុំ​ជំនួយ​ពី Facebook តាម​រយៈ​មុខ​ងារ “Trusted Contacts’ នោះ​​ Facebook នឹង​តម្រូវ​​​ឲ្យ​អ្នក​​ធ្វើ​ការ​បញ្ចូល​​នូវ​លេខ​សំងាត់​​​​​ទាំង​ឡាយ​ដែល​ ​​ទទួល​បាន​ពី​មិត្ត​របស់​អ្នក​ទាំង​នោះ ។

ចំណែក​មិត្ត​របស់​អ្នក​នឹង​ទទួល​បានការ​ជូន​ដំណឹង​ដែល​ជា​ការ​បញ្ជាក់​​ពី​គណនី​របស់​អ្នក​​​ដូច​រូប​ខាង​ក្រោម​ :

​ហើយ​ពួក​គេ​នឹង​ទទួល​បាន​នូវ​លេខ​សំងាត់​ដូច​ខាង​ក្រោម :

សូម​បញ្ជាក់​បន្ថែម​ថា លេខ​សំងាត់​ខាង​លើ​នេះ​ហើយ​​ដែល​អ្នក​​ត្រូវ​ធ្វើ​ការ​សូម​ពី​មិត្ត​អ្នក​ គ្រប់​ចំនួន​តាម​ការ​ទាម​ទារ​របស់ Facebook ៕




របៀប​ចុះ​ឈ្មោះ​​សាកល្បង​ប្រើ​មុខ​ងារ Graph Search របស់ Facebook

កាល ​ពី​​ចុង​ខែ​មករា Facebook ទើប​តែ​បាន​ប្រកាស​ចេញ​នូវ​មុខ​ងារ​ថ្មី Graph Search ដែល​ពោរពេញ​ទៅ​ដោយ​អត្ថ​ប្រយោជន៍​ជា​ច្រើន ​ហើយ​ចំពោះ​​លទ្ធភាព​ដែល​មុខងារ​នេះ​អាច​ធ្វើ​បាន​មាន​ដូច​ជា​ ស្វែង​រ​កន្លែង​មួយ​ចំនួន​ដែល​នៅ​ក្បែរ​អ្នក ដូច​ជា​​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​​​ជា​ដើម ។ ​ក្រៅ​ពី​នេះ​អ្នក​អាច​ធ្វើ​ការ​ស្វែង​រក​​នូវ​រូប​របស់​មិត្ត​អ្នក​​បាន​ ដោយ​ងាយៗ​ដោយ​គ្រាន់​តែ​វាយ ‘Photos of …(ឈ្មោះ​មិត្ត​របស់​អ្នក​) ‘ នោះ​វា​នឹង​ចាប់​យក​នូវ​រាល់​រូប​ទាំង​អស់​ដែល​មិត្ត​អ្នក​បាន​កំណត់​ជា​ Public ​ដើម្បី​អាន​លំអិត​ពី​មុខងារ Graph Search សូម​ចុច​នៅ​ទី​នេះ… ។ សូម​បញ្ជាក់​ថា​ ចំពោះ​មុខ​ងារ Graph Search​ បច្ចុប្បន្ន​ Facebook បាន​ផ្ដល់​ឲ្យ​​សម្រាប់​​តែ​​អ្នក​ប្រើ​មួយ​ចំនួន​ប៉ុណ្ណោះ  ដូច្នេះ​សម្រាប់​​អ្នក​ឯទៀត​ទាល់​តែ​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រើ​ទើប​​មាន​នៅ​ មុខ​ងារ​នេះ ។ ​ខាង​ក្រោម​នេះ​ជា​របៀប​ដែល​ជួយ​ឲ្យ​លោក​អ្នក​អាច​​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រើ ​សាកល្បង​នូវ​មុខ​ងារ Graph Search​ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ប្រសិន​បើ​អ្នក​ចង់​សាកល្បង​ប្រើ​​នូវ​ មុខ​ងារ​នេះ ។
​សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម​​នេះ​ជាមុន​សិន​ប្រសិន​បើ​អ្នក​មិន​ទាន់​ស្គាល់​​ច្បាស់​នូវ​មុខងារ Graph Search ​​នៅ​ឡើយ ​៖

របៀប​ចុះ​ឈ្មោះ​ប្រើ​មុខងារ Graph Search ៖
  • ដំបូង​សូម​ចូល​ទៅ​កាន់​គណនី Facebook របស់​អ្នក​ជា​មុន​សិន​
  • បន្ទាប់​មក​សូម​ចុច​ត្រង់​​តំណ​ភ្ជាប់​នេះ​​​ដើម្បី​ចូល​ទៅ​កាន់​កន្លែង​ចុះ​ឈ្មោះ​​មុខងារ Graph Search
  • នៅ​​ក្នុង​ទំព័រ​ដែល​បាន​ផ្ដល់​ជា​តំណ​ភ្ជាប់​ខាង​លើ សូម​​ scroll ទៅ​កាន់​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​ រួច​ចុច​លើ​ពាក្យ​​ថា “Try Graph Search” ដែល​មាន​ដូច​រូប​ខាង​ក្រោម​
  • បន្ទាប់​ពី​ចុច​ទៅ​លើ​ពាក្យ​​ “Try Graph Search” បាន​ន័យ​ថា​លោក​អ្នក​បាន​ចុះ​ឈ្មោះ​ប្រើ​សាកល្បង​ជាមួយ​នឹង​​មុខងារ Graph Search រួច​រាល់​ហើយ​​ ហើយ​បន្ទាប់​ពី​នេះ​អ្នក​នឹង​ទទួល​បាន​នូវ​​ប្រអប់​ Search ថ្មី​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​មុន ។
តាម​រយៈ​ការ​ផ្ដល់​ជូន​មុខ​ងារ Graph Search អ្នក​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​ដែល​​កាន់​តែ​​​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​ប្រើ​ Facebook ដូច​ជា​ស្វែង​រូប​មិត្តភ័ក្ដិ និង​​អ្វី​ៗ​ដែល​ពួកគេ​ចូល​ចិត្ត​ជា​ដើម៕




វិធី ​​​៥ យ៉ាង​ជួយ​​ឲ្យ​ការ​ប្រើ​ប្រាស់​ Facebook កាន់​តែ​ប្រសើរ

Facebook ជា​បណ្ដាញ​សង្គម​ដ៏​ធំ​​ដែល​បង្កើត​ឡើង​ដោយ​លោក​ Mark Zuckerberg​ កាល​ពី​ឆ្នាំ 2004​ និង​មាន​​ចំនួន​​អ្នក​​ប្រើ​​ប្រមាណ​ 955 លាន​នាក់​​នា​ពេល​បច្ចុប្បន្ន​​​។ ​សព្វថ្ងៃ​ Facebook ​មិន​ត្រឹម​តែ​ជា​​បណ្តាញ​សង្គម​សម្រាប់​​សង្គម​ទូទៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថា​ជា​បណ្តាញ​សង្គម​សម្រាប់​ក្រុម​គ្រួសារ​​​និង​មិត្ត​ភក្តិ​ជិត​ស្និត​​ផង​ដែរ​​​។ខាង​ក្រោម​ជា​ការ​បង្ហាញ​ខ្លះ​ដែល​ជួយ​ឲ្យ​​ការ​ប្រើ​ប្រាស់​ទំព័រ​ Facebook របស់​អ្នក​កាន់​មាន​ភាព​​​ប្រសើរ​ជាង​មុន ៖
  1. រៀប​ចំ​ chat
    ​បើ​កទំព័រ​ Facebook ​បន្ទាប់​មក​នៅ​ជ្រុង​ខាង​ស្ដាំ​​​ផ្នែក​ខាង​​ក្រោម​នៃ Facebook chat window ចុច​លើ​​រូប​តំណាង​ Options ដែល​នៅ​ជាប់​ប្រអប់​ Search ហើយ​យក​ពាក្យ​ Advanced setting ​ដើម្បី​​កំណត់​នូវ​មុខងារ​បី​ដូច​ខាង​ក្រោម​៖ ​
    • Turn on chat for all​ friends except.. កំណត់​​​ការ​បើក​ chat ជា​មិត្ត​គ្រប់​គ្នា​​លើក​លែង​តែ​​មិត្ត​ដែល​មាន​​​បន្ថែម​​ឈ្មោះ​​​​ក្នុង​ ​ប្រអប់​ខាង​ក្រោម​​។
    • Turn on chat for only somes friends…កំណត់​ការ​បើក​​​ chat ជា​មិត្ត​មួយ​ចំនួន​ដែល​អ្នក​បាន​​បញ្ចូល​ឈ្មោះ​​ក្នុង​ប្រអប់​​ខាង​ក្រោម។
    •  Turn off chat គឺ​​បិទ chat តែ​ម្ដង​​ហើយ​ messages ដែល​​​មិត្ត​អ្នក​​​​បាន​ផ្ញើ​​មក​​ វា​នឹង​រត់​ទៅ​​ messages box​​ របស់​អ្នក​​វិញ។
  2. លាក់ App Notifications
    ចូល​ទៅ​កាន់ Account Setting រួច​ចុច​ Notifications នៅ​ផ្នែក​​ខាង​ឆ្វេង​ បន្ទាប់​មក​ស្វែង​រក​នៅ other Applications  ចុច​ដោះ​​​សញ្ញា​ Tick ចេញ​ពី​​ Application មួយ​ណា​ដែល​យើង​ចង់​លាក់​វា​ ។
  3. Upload រូប​ភាពជា​កម្រង​​ (Album) ​​ឲ្យ​មានកម្រិត​ភាព​ច្បាស់​
    ​ពេល​អ្នក​ធ្វើ​ការ​បញ្ចូល​រូប​ភាពជា​កម្រង​ ឬ Create Photo Album ​លើ​ Facebook ​អ្នក​​​ត្រូវ​​ចុច​​លើ​ប្រអប់​ High Quality ជា​មុន​ដើម្បី​ឲ្យ​រូប​ភាព​ដែល​ទាញ​ដាក់​មាន​ភាព​ច្បាស់​ល្អ ព្រោះ​ពេល​ខ្លះ​រូប​ដែល​បង្ហោះ​ទៅ​ មិត្ត​របស់​អ្នក​អាច​មើល​​ឃើញ​មិន​ច្បាស់​ដូច​រូប​ដើម​។
  4. ប្រើ ​“View As” Option
    ​យល់​ដឹង​អំពី​អ្វី​ដែល​អ្នក​​មាននៅ​លើទំព័រ Facebook ​របស់​អ្នក​ថា ​តើ​អ្នក​​ផ្សេង​ដែល​ជា​មិត្ត​របស់​​​​អ្នក​អាច​ឃើញ​អ្វី​​ខ្លះ​នៅ​លើ​ទំព័រ Timeline របស់​អ្នក​
    • នៅ​លើ​ timeline ចុច​លើ​​សញ្ញា​ setting នៅ​​ជាប់​បន្ទាប់​ពី “Activeity Log”
    • បន្ទាប់​ចុលើ​ពាក្យ​​ “View As…”​
    •  សូម​វាយ​ឈ្មោះ​អ្នក​ណា​ម្នាក់​ក្នុង​ប្រអប់​ខាង​ផ្នែក​លើ​​នៃ​ Timeline និង​​ខាង​ក្រោម​នៃ​ search for people, place and things នោះ​​​អ្នក​​​នឹង​​​​​​​ឃើញ​​​​នូវ​អ្វី​ដែល​​គេ​​​អាច​ឃើញ​នៅ​លើ​​​ Timeline របស់​អ្នក​​​។
  5.  Reposition Your Timeline Photos
    ពេល​​​​អ្នក​បង្ហោះ​​រូប​​​​​ទៅ​លើ​ទំព័រ Facebook វា​នឹង​​មិន​​​អាច​បង្ហាញ​​រូប​បាន​ពេញ​ទាំង​មូល​នោះ​ទេ  ព្រោះ​ Facebook បង្ហាញ​ត្រិម​ទំហំ​មួយ​​ដែល​បាន​កំណត់​​​ ដូច​នេះ​មាន​​រូប​ខ្លះពេល​​បង្ហាញ​​ត្រូវ​​​បាត់​​ចំកន្លែង​​សំខាន់ តែ​អ្នក​កុំ​បារម្មរណ៍​​ព្រោះ​​អ្នក​អាច​រៀប​​​វា​ឡើង​វិញ​បាន​ដោយ​គ្រាន់​ តែ ចុច​ Edit Photo នៅ​លើ​រូប​​ស្ថិត​លើ Timeline របស់​អ្នក​រួច​ជ្រើស​យក​ពាក្យ “Reposition Photo” បន្ទាប់​មក​យក​ mouse ទាញ​ខិត​ចុះ​ឡើង​ឬ​ឆ្វេង​ស្តាំ​​ទៅ​តាម​ចិត្ត​អ្នក​ចង់​​បាន​​​បង្ហាញ​វា​នៅ ​លើ facebook  ។




របៀប​​ការ​ពារ​គណនី​ Facebook ឲ្យ​មាន​សុវត្ថិភាពខ្ពស់

បច្ចុប្បន្ន ​មាន​គណនី Facebook ជា​ច្រើន​ដែល​កំពុង​ទទួល​រង​ដោយ Spams ចូល​លុក​លុយ​​ក្នុង​គណនី​ ​របស់​គេ ហើយ Spams ទាំង​នោះ​វា​ថែម​ទាំង​បាន​នាំ​យក​នូវ​ឈ្មោះ​គណនី​​​ ទៅ​ធ្វើ​ការ​ comment ផ្សេងៗ​​នៅ​តាម​ Page និង​ Group មួយ​ចំនួន​​ទាំង​ម្ចាស់​​របស់​គណនី​ទាំង​នោះ​មិន​បាន​ដឹង​ផង​ដែរ ។ ​​ដូច្នេះ​​ដើម្បី​ការ​ពារ​​ឲ្យ​គណនី​របស់​អ្នក​មាន​សុវត្ថិភាព​ និង​មិន​​​ឲ្យ​ spams ចូល​លុក​លុយ​គណនី​ Facebook របស់​អ្នក​បាន ​គឺ​មាន​តែ​យើង​ត្រូវ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មុន ។
​តើ​ធ្វើ​ដូច​ម្ដេច​ទើប​​អាច​ការពារ​គណនី Facebook ឲ្យ​មាន​សុវត្ថិភាព ?
  • គិត​មុន click :​ មាន​ links ជា​ច្រើន​ដែល​អ្នក​ទទួល​បាន​ពី​ Page និង​​មិត្ត​របស់​អ្នក ប៉ុន្តែ​សូម​កុំ​ធ្វើ​ការ click ឲ្យ​សោះ​នៅ​ពេល​ដែល​​មាន​ការ​សង្ស័យ​លើ links ទាំង​នោះ ។ ​នៅ​ពេល​ដែល​មាន​មិត្ត​​ណា​ម្នាក់​របស់​​អ្នក​គេ​បាន click នៅ​លើ link ដែល​ជា​ spam នោះ​​ spam ​វា​នឹង​អាច​ធ្វើ​ការ​ផ្ញើ និង tag អ្នក​ចូល​ទៅ​ក្នុង spammy post ដោយ​​អ្នក​នឹង​មិន​ដឹង​អ្វី​ទាំង​អស់ ។ ម្យ៉ាង​វិញ​ទៀត​គួរ​គប្បី​កុំ​ ​download  អ្វី​ដែល​យើង​មិន​ច្បាស់ ​(ដូច​ជា​: a .exe file ជា​ដើម​)។
  • ដាក់​ password ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​ : គប្បី​ប្រើ​ទាំង​លេខ​ អក្សរ និង​សញ្ញា​ផ្សេងៗ​បញ្ចូល​គ្នា​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ៦ តួ​​ទើប​ជា​ការ​ប្រសើរ ​​។ ក្រៅ​ពី​នេះ​​សូម​កុំ​​ព្យាយាម​ប្រើ​នូវ​ password ដដែលៗ​ចំពោះ​គណនី​ផ្សេងៗ​ទៀត​ដូច​ Email ជា​ដើម ​ហើយ​សូម​​​មាន​ការ​ផ្លាស់​ប្ដូរ​ passwords ទាំង​នោះ​ឲ្យ​បាន​ញឹក​ញាប់​ផង​ ដើម្បី​ធានា​បាន​សុវត្ថិភាព​កាន់​តែ​ប្រសើរ​ ។
  • កុំ​ទៅ​ login គណនី​របស់​អ្នក​នៅ​តាម​​គេហទំព័រ​​ផ្សេងៗ ((ex: email address និង​ password)​​​ : ពេល​ខ្លះ​មាន​គេហទំព័រ​មួយ​ចំនួន​​​នឹង​សន្យា​ថា​ធ្វើ​ការ​ផ្ដល់​នូវ​អ្វី​មួយ​ដែល​គួរ​ជា​ទី​ទាក់​ទាញ​​ ប្រសិន​​បើ​អ្នក​ login គណនី​របស់​អ្នក និង share ​វា​ ​នោះ​គេ​នឹង​អាច​នាំ​យក​នូវ​​គណនី​របស់​អ្នក​បាន​ទាំង​ស្រុង​តាម​រយៈ email address និង password ។
  • ត្រូវ​ login តាម​រយៈ www.facebook.com តែ​មួយ​គត់ : ​មាន​​គេហទំព័រ​​មួយ​ចំនួន​ដែល​​បាន​រៀប​ចំ page របស់​គេ​មើល​ទៅ​ហាក់​ដូច​ជា Facebook ប៉ុន្តែ​វា​គឺ​ក្លែង​ក្លាយ​ទេ ។ ​ដូច្នេះ​មុន​ពេល​ដែល​វាយ​បញ្ចូល​​នូវ Email address ក៏​ដូច​ជា password សូម​​ធ្វើការ​​ពិនិត្យ​​ឲ្យ​បាន​ច្បាស់​សិន​​ចាំ​​វាយ​បញ្ចូល​ជា​ក្រោយ ជា​ពិសេស​គឺ URL : www.facebook.com ឬ​អត់ ​​​នៅ​ពេល​​មាន​ការ​សង្ស័យ​ទៅ​លើ URL នោះ​​​យើង​​ក៏​អាច​វាយ​ facebook.com បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ browser  ​​ដើម្បី​ទទួល​បាន URL ​ពិត​របស់ Facebook ។
  • Update កម្មវិធី​ browser : ​សម្រាប់​កំណែ​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​កម្មវិធី​ អ៊ីនធឺណិត browser ​គឺ​តែង​តែ​​បញ្ចូល​​នូវ​ប្រព័ន្ធ​ការ​ពារ​សុវត្ថិភាព​​ខ្ពស់ ។ ​ហើយ​កម្មវិធី​ទាំង​នោះ​មាន​ដូច​ជា​ :
  • ដំណើរការ Anti-virus software  ដើម្បី​​ការ​ពារ​ម៉ាស៊ីន​របស់​អ្នក​ពី viruses និង malware ។ អ្នក​អាច​រៀន​​និង​ download free តាម​រយៈ​ software ខាង​ក្រោម​ :
  • កំណត់​ឲ្យ​អ្នក​ដទៃ​អាច​​ស្វែង​រក​​អ្នក​តាម​លេខ​ទូរស័ព្ទ​នៅ​លើ​ Facebook

    តើ​លោក​អ្នក​​ធ្លាប់​បាន​ជ្រាប​ទេ​ថា​ក្រៅ​ពី​​ជម្រើស​​ស្វែង​រក​មិត្ត​អ្នក​ តាម​រយៈ​​ឈ្មោះ​នៅ​លើ​ ទំព័រ​ Facebook អ្នក​ក៏​អាច​ស្វែង​រក​មិត្ត​ ​​​ជា​​លេខ​ទូរស័ព្ទ​​ជំនួស​ឲ្យ​​ឈ្មោះ​បាន​​​ផង​ដែរ ​ មាន​ន័យ​ថា​នៅ​ពេល​​ដែល​អ្នក​ចង់​ឲ្យ​​នរ​ណា​ម្នាក់​​​ភ្ជាប់​ទំនាក់​ទំនង​ តាម​រយៈ​បណ្ដាញ​សង្គម​ Facebook អ្នក​ក៏​អាច​ឲ្យ​លេខ​ទូរស័ព្ទ​ទៅ​​​​គេ​ ដើម្បី​​​ស្វែង​រក​​អ្នក​បាន​។
    របៀប​កំណត់​​ឲ្យ​​អ្នក​ដទៃ​​អាច​​​ស្វែង​រក​​​អ្នក​​តាម​រយៈ​​​លេខ​ទូរស័ព្ទ​ ៖
    1. ​​ចូល​ទៅ​កាន់ Privacy Settings
    2. Scroll mouse ចុះ​ក្រោម​ ស្វែង​រក​ពាក្យ “How You Connect”  រួច​ចុច​​លើ​ពាក្យ “Edit Settings” នៅ​ផ្នែក​ខាង​​ស្តាំ​
    3. ចូល​ដល់​ទីនេះ​អ្នក​​​អាច​ជ្រើស​រើស​ទៅ​តាម​ការ​​ចង់​បាន​​​
      + Who can look you up using the email address or phone number your provided? កំណត់​អ្នក​ដទៃ​ដែល​​​​អាច​ស្វែង​រក​អ្នក​ តាម​រយៈ​អ៊ីមែល​ និង​លេខ​ទូរស័ព្ទ​​អ្នក​ ជា​ Everyone ឬ Friends of Friends ឬក៏​ Friends
      + Who can send you friend requests? កំណត់​អ្នក​ដទៃ​ដែល​អាច​ផ្ញើ​ friend requests ដល់​អ្នក​
      + Who can send your Facebook messages? កំណត់​អ្នក​ដទៃ​ដែល​អាច​ផ្ញើ​សារ​ផ្សេងៗ​ដល់​អ្នក​
    សំគាល់ ​៖ គណនី​របស់​អ្នក​ត្រូវ​ដាក់​លេច​​លេខ​ទូរស័ព្ទ​​​នៅ​ក្នុង​ Profile  បើ​​ពុំ​ដូច្នេះ​ទេ​​អ្នក​ផ្សេង​នឹង​មិន​អាច​ស្វែង​រក​អ្នក​តាម​រយៈ​ ទូរស័ព្ទ​បាន​ឡើយ​ ។
    យើង​ខ្ញុំ​សង្ឃឹម​ថា​​ អត្ថបទ​ខាង​លើ​នឹង​អាច​ជួយ​​ដល់​​​​អ្នក​ ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ក្នុង ​ការ​ប្រើ Facebook ៕




    របៀប​ដែល​អ្នក​អាច​រាយការណ៍​រឿង​មិន​ប្រក្រតី​​នៅ​លើ Facebook

    យើងទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ Facebook ជា​ឧបករណ៍​មួយ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​​ដែល​អាច​អោយ​យើង​អាច​ទំនាក់​ទំនង​ គ្នា​​និង​ទទួល​ព័ត៌មាន​នានា​ជុំវិញ​ពិភព​លោក​ ។ យ៉ាង​ណា​មិញ​វា​ក៏​មាន​​ផល​អវិជ្ជមាន​មួយ​ចំនួន​ដូច​ជា​ មាន​មិត្ត​ជាច្រើន​ Add អ្នក​ចូល​ Facebook Group ដោយ​មិនបាន​សុំ​ការ​អនុញ្ញាតិ​ពី​អ្នក​ ឬ​មាន​គេ​បន្លំ​ធ្វើ​ជា​អ្នក​លើ​ Facebook និង​មាន​បញ្ហា​ជា​ច្រើន​ទៀត​ ។ វិធី​តែ​ម្យ៉ាង​ដែល​អ្នក​អាច​ដោះ​ស្រាយ​បាន​គឺ​ការ​រាយការណ៍​ភាព​មិន​ ប្រក្រតី​ទាំង​អស់​ទៅ​កាន់​ Facebook ​ ប៉ុន្តែ​ការ​រាយការណ៍​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​អាស្រ័យ​ទៅតាម​​ប្រភេទ​នៃ​ភាព ​មិន​ប្រក្រតី​ទាំង​នោះ​ ។
    ពពក​សូម​លើក​យក​វិធី​ដែល​អ្នក​អាច​រាយការណ៍​​ពី​ភាព​មិន​ប្រក្រតី​ដែល​មាន​ករណី​ដូច​ខាង​ក្រោម៖
    រាយការណ៍​ពី​ Timelines មិន​ប្រក្រតី
    1. ចុច​លើ​សញ្ញា​ ​នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ស្តាំ​នៃ​ Timeline ដែល​អ្នក​ចង់​រាយការណ៍ ។
    2. ជ្រើសរើស Report/Block ដើម្បី​រាយ​ការណ៍​ភាព​មិន​ប្រក្រតី​របស់​គណនី​នោះ​
    រាយការណ៍​ពី​ Ads (ផ្ទាំង​ពាណិជ្ជកម្ម) មិន​ប្រក្រតី​ ដូចជា​មាន​រូប​អាសអាភាស ។ល។​
    1. នៅ​ពេល​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​​មិន​ប្រក្រតី​ សូម​យក​ Mouse pointer ដាក់​លើ​ផ្ទាំង​នោះ​រួច​ចុច​សញ្ញា​ X នៅ​ជ្រុង​ខាង​ស្តាំ​ផ្នែក​ខាង​លើ​
    2. ជ្រើសរើស​ពាក្យ Hide this ad ដើម្បី​រាយការណ៍​ពី​​ផ្ទាំង​ពាណិជ្ជកម្ម​មិន​ប្រក្រតី​ណា​មួយ​ ឬ​រើស​យក​ពាក្យ Hide all from ដើម្បី​លាក់​មិន​អោយ​បង្ហាញ​ពី​​ពាណិជ្ជ​កម្ម​ទាំង​ឡាយ​ណា​ដែល​ផ្សាយ​ដោយ​​​ទីភ្នាក់ងារ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ​
    រាយការណ៍​ពី​ Events (កម្មវិធី​ជួប​ជុំ​ឬ​ជប់លៀង​) ដែល​មិន​ប្រក្រតី
    1. ចុច​លើ​ Event ​ដែល​អ្នក​ចង់​រាយការណ៍​
    2. អូស​ចុះ​ទៅ​ក្រោម​បំផុត​នៃ​ event Wall រួច​ចុច​​តំណ​ភ្ជាប់​ Report Event ។ អ្នក​ប្រហែល​ជា​ត្រូវ​អូស​ចុះ​ក្រោម​ជា​ច្រើន​លើក​​ដើម្បី​អាច​រក​ឃើញ​តំណ​ភ្ជាប់​ខាង​លើ
    រាយការណ៍​ពី​ Groups (ក្រុម​​) ដែល​មិន​ប្រក្រតី
    1. ចូល​ទៅ​កាន់​ក្រុម​ដែល​អ្នក​ចង់​រាយការណ៍
    2. ចុច​លើ​ នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ស្តាំ​នៃ​ Group
    3. ជ្រើសរើស​​យក​ពាក្យ​ Report Group ពី​ Menu​ ដែល​ធ្លាក់​ចុះ​មក
    រាយការណ៍​ពី​ Messages ដែល​មិន​ប្រក្រតី
    1. បើក​ Message ដែល​អ្នក​ចង់​រាយការណ៍
    2. ចុច​បើក​ Actions menu ដែល​នៅ​ផ្នែក​ខាង​ស្តាំ​នៃ​សារ​
    3. ជ្រើសរើស​យក Report as Spam ប្រសិន​បើ​សារ​នោះ​ជា​ Spam ឬ រើស​យក Report Conversation ប្រសិន​បើ​សារ​នោះ​​មាន​អត្ថន័យ​គំរាមកំហែង​ យាយី​ ឬ​សារ​ពី​គណនី​នរណា​ម្នាក់​ដែល​ត្រូវ​​បាន​គេ​ Hacked ។
    រាយការណ៍​ពី​ Pages ដែល​មិន​ប្រក្រតី
    1. ចូល​ទៅ​កាន់​ទំព័រ​ដែល​​អ្នក​ចង់​រាយការណ៍
    2. ចុច​សញ្ញា នៅ​ខាង​ក្រោម​រូប​ Cover របស់​ page
    3. ចុច​ Report Page
    រាយការណ៍​ពី​ Photos ឬ​ Videos ដែល​មិន​ប្រក្រតី
    1. ចុច​លើ​ Photo ឬ Video ដែល​អ្នក​ចង់​រាយការណ៍​
    2. ចុច​លើ​សញ្ញា​
    3. ជ្រើសរើស​ពាក្យ​ Report This Photo Report This Video
    រាយការណ៍​ពី​ Posts ដែល​មិន​ប្រក្រតី
    1. រំកិល​ mouse pointer ទៅ​កាន់​សញ្ញា​ X ឬ​សញ្ញា​ព្រួញ​នៅ​ជ្រុង​ខាង​ស្តាំ​នៃ​ Post ដែល​អ្នក​ចង់​រាយការណ៍​
    2. ចុច​ Report post or spam
    រាយការណ៍​ពី​ Posts នៅ​លើ Timeline របស់​អ្នក​​ដែល​មិន​ប្រក្រតី
    1. រំកិល​ mouse pointer ទៅ​កាន់​សញ្ញា​​ខ្មៅដៃ​ នៅ​ជ្រុង​ខាង​ស្តាំ​នៃ​ Post ដែល​អ្នក​ចង់​រាយការណ៍​
    2. ចុច​ Report/Mark as Spam 
    3. ជ្រើសរើស​ Report
    រាយការណ៍​ពី​ Profiles ​​ដែល​មិន​ប្រក្រតី
    1. ចុច​​លើ Profile ដែល​អ្នក​ចង់​រាយការណ៍
    2. ចុច​ Report / Block This Person ដែល​មាន​ទីតាំង​នៅ​ផ្នែក​ខាង​ក្រោម​ជ្រុង​ខាង​ឆ្វេង​នៃ​ទំព័រ​
    រាយការណ៍​ពី​ Questions ​​ដែល​មិន​ប្រក្រតី
    1. ចុច​លើ​ចំណង​ជើង​សំនួរ​ រួច​ចុច​តំណ​ភ្ជាប់ Report នៅ​ពី​ក្រោម​ Asked By
    2. ដើម្បី​រាយការណ៍ យក​ mouse pointer ដាក់​ពី​លើ post ជា​សំនួរ​រួច​ចុច X

      តើ​អ្នក​ញៀន​​នឹង​ Facebook ​មែន​ទេ? ​Facebook Nanny អាច​ជួយ​បាន

      អ្នកគ្រប់​គ្នា​ដឹង​ហើយ​ថា​ Facebook ជា​ឧបករណ៍​​​ដ៏​ប្រសើរ​​សម្រាប់​​ការ​ប្រាស្រ័យ​ទាក់​ទង​និង​​ទំនាក់​ទំនង​ សង្គម​ ប៉ុន្តែ​កុំ​ភ្លេច​ថា​វា​ជា​​អាវុធ​មុខ​ពីរ​​​ មាន​ន័យ​ថា​វា​ក៏​ជា​​​​ឧបករណ៍​ដែល​បង្ក​ការ​រំខាន​​ដ៏​ខ្លាំង​ខ្លា​ផង​ដែរ​ ជា​ពិសេស​សម្រាប់​​​សិស្ស​និស្សិត​ និង​អ្នក​ធ្វើការ​ផង​ដែរ។ ​​
      ក្រុម​​និពន្ធ​របស់​គេហទំព័រ​ porpok.com បាន​ស្វែង​រក​កម្មវិធី​​​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​​រំខាន​នេះ​បាន ។ កម្មវិធី​បន្ថែម​​របស់ Chrome ដែល​មាន​ឈ្មោះ​ថា​ Facebook Nanny អាច​លប់​បំបាត់​ការ​រំខាន​នេះ​​ប៉ុន្តែ​នូវ​តែ​ផ្តល់​អោយ​អ្នក​នូវ​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។
      តើ​វា​ដំណើរ​ការ​បែប​ណា?
      1. រាល់​ពេល​ដែល​អ្នក​​ទទួល​បាន​ការ​ជូន​ដំណឹង​ (Notification) អ្នក​អាច​ចូល​ទៅ​កាន់​ Facebook ក្នុង​រយះ​ពេល​តែ​១​នាទី​ប៉ុណ្ណោះ​ ។​
      2. បន្ទាប់​ពី​អស់​នាទី​ខាង​លើ​ហើយ​ ​អ្នក​មិនអាច​​​បើក​មើល​ Facebook ទៀត​ទេ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ (Notification) ថ្មី  ។​
      3. អ្នក​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចូល​ទៅ​កាន់​ Message និង​ Profile គ្រប់​ពេល​វេលា​ អ្នក​អាច​ posts និង chat ជា​មួយ​មិត្ត​អ្នក ។
      របៀប​ដំឡើង​កម្មវិធី​បន្ថែម​ Facebook Nanny
      1. ចូល​ទៅកាន់​ Chrome បើ​ Tab ថ្មី ចុច​លើ​ពាក្យ ​Web Store នៅ​ផ្នែក​ខាងក្រោម​ជ្រុង​ខាង​ស្ដាំ ឬ​ ចុច​តំណ​ភ្ជាប់​នេះ​សម្រាប់​អ្នក​កំពុង​អាន​អត្ថបទ​នេះ​លើ Chrome
      2. បន្ទាប់​មក​សូម​វាយ​ពាក្យ​ Facebook Nanny ក្នុង​ប្រអប់​ Search​​ the store រួច​យក​លទ្ធផល​ “Facebook Nanny” from Sean Gransee ដោយ​ចុច​
      3. ពេល​មាន​​ផ្ទាំង​សារ​​​បង្ហាញ​មក​​សូម​​​​ចុច​លើ​ “​Add” រួច​រងចាំ​​មួយ​រយៈ​ជា​ការ​ស្រេច
      4. ចាប់​ពី​ពេល​ដំឡើង​រួច​អ្នក​នឹង​​ឃើញ​ផ្ទាំង​ដូច​ខាង​ក្រោម​នេះ​ប្រសិន​ បើ​អ្នក​មិន​ចាំបាច់​ត្រូវ​ប្រើ​ Facebook ដូច​លក្ខខ័ណ្ឌ​ខាង​លើ (តើ​វា​ដំណើរ​ការ​បែប​ណា?)
      តែ​ទោះ​បី​ជា​យ៉ាង​​ដើម្បី​កាត់​បន្ថយ​​ការ​រំខាន​​ Facebook តម្រូវ​អោយ​អ្នក​មាន​ឆន្ទៈ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្លួន​អ្នក។




      របៀប​​លុប​សារ​​របស់ Facebook ដោយ​ចុច​ម្ដង​លុប​ទាំង​អស់​

      ដំណើរ ​​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​រយៈ​​ការ​ផ្ញើ​សារ​នៅ​លើ​ Facebook កំពុង​​​​​​ទទួល​បាន​​ការ​ពេញ​និយម​យ៉ាង​​ច្រើន​ពី​សំណាក​នាក់​ប្រើ​ប្រាស់ ។ ​សព្វ​ថ្ងៃ​ Facebook មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ប្រើ​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​តែ​នៅ​ប្រទេស ​គេ​ទេ សូម្បី​តែ​ប្រទេស​កម្ពុ​ជា​យើង​ក៏​អញ្ចឹង​ដែរ​​​ ។​ រហូត​មក​ដល់​​ពេល​នេះ​ចំនួន​អ្នក​ប្រើ​ Facebook នៅ​កម្ពុជា​​​​​​​​​បាន​កើន​រហូត​ដល់​​​​​​ 634,660 នាក់​ហើយ​ បើ​ធៀប​ទៅ​​កាល​ពី​ បី​ ខែ​មុន​ដែល​មាន​អ្នក​ប្រើ​ចំនួន 551,580 គឺ​កើន​បាន​ចំនួន 83,080 នាក់​ ឯណោះ ។ចំពោះ​ការ​ប្រើ​ប្រាស់​វិញ​​ ការ​ Chat ជា​ប្រយោគ​ខ្លីៗ​ និង​ការ​ផ្ញើ​សារ​ជា​ច្រើន​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​សារ​ផ្ទុក​ក្នុង​គណនី​មិន​ តិច​នោះ​ទេ ​ហើយ​អ្នក​ក៏​ពិបាក​ក្នុង​ការ​លុប​វា​ចោល​ដែរ ​​ព្រោះ​ពេល​ចង់​លុប​​​អ្នក​ត្រូវ​​ចូល​ទៅ​កាន់​ Messages List ​ហើយ​ ចុច​  ‘Archive’  ម្ដង​មួយៗ​​តែ​ការ​ធ្វើ​បែប​នេះ​វា​មិន​បាន​លុប​ចេញ​​ទាំង​ស្រុង​នោះ​ទេ​គឺ​ វា​រក្សា​ទុក​នៅ​កន្លែង​មួយ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​​​​ វា​អាច​និង​ត្រលប់​​មក​បង្ហាញ​សារ​ជា​ថ្មី​ពេល​មាន​​​​សារ​ចេញ​ពី​អ្នក​ដែល​ បាន​ផ្ញើ​ពី​មុន​នោះ​ ។

      Facebook Fast Delete Messages ជា​កម្មវិធី​បន្ថែម​ទៅ​លើ Chrome ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​លុប​​​​សារ​ម្ដង​បាន​ទាំង​អស់ ឬ​លុប​​ម្ដង​មួយៗ​ដោយ​រហ័ស​​នៅ​លើ​ Facebook ។​ ​តើ​អ្នក​ចង់​លុប​សារ​ម្ដង​ទាំង​អស់​នៅ​លើ​ Facebook​ របស់​អ្នក​ទេ​?​សូម​ធ្វើ​តាម​វិធី​ខាង​ក្រោម​ដើម្បី​ដំឡើង​​កម្មវិធី​នេះ។
      1. ចុច​លើ​ពាក្យ ​Web Store នៅ​ផ្នែក​ខាងក្រោម​ជ្រុង​ខាង​ស្ដាំ
      2. បន្ទាប់​មក​សូម​វាយ​ពាក្យ​ ​Facebook Fast Delete Messages ក្នុង​ប្រអប់​ Search​​ the store
      3. ជ្រើស​រើស​យក​លទ្ធផល​ “Facebook Fast Delete Me…” ពី​ from Ravan Scafi ដោយ​ចុច​ ADD TO CHROME​ ​ដូច​រូប​ខាង​ក្រោម
      4. ពេល​មាន​​ផ្ទាំង​សារ​​​បង្ហាញ​មក​​សូម​​​​ចុច​លើ​ “​Add” រួច​រងចាំ​​មួយ​រយៈ​ជា​ការ​ស្រេច
      ក្រោយ​ពី​​ធ្វើ​ការ​ដំឡើង​រួច​​​​​លោក​អ្នក​អាច​​​លុប​​​សារ​ម្ដង​​​​ ទាំង​អស់​ ក្នុង​ពេល​តែ​មួយ​ដោយ​ចុច​តែ​ម្ដង​​​ ។​ សូម​ចូល​ទៅ​កាន់ Messages List របស់​អ្នក ​នោះ​អ្នក​នឹង​ឃើញ​មាន​​​ Button ថ្មី​មួយ​ជាប់​ និង​ Button ‘New Message’ នៅ​ផ្នែក​ខាង​លើ​ ហើយ​​នៅ​កន្លែង​ផ្សេង​ទៀត​​​មាន​ពណ៌​ក្រហម​​គឺ​​ជា​ Delete Message ដែល​វា​អាច​ឲ្យ​អ្នក​លុប​សារ​ណា​មួយ​ដែល​អ្នក​ចង់​លុប​ភ្លាម​ ។

      ​​យើង​ខ្ញុំ​សង្ឃឹម​ថា​​ អត្ថបទ​ខាង​លើ​នឹង​អាច​ជួយ​​ដល់​​​​អ្នក​មាន​ភាព​កាន់​តែ​ងាយ​ស្រួល​ក្នុង ​ការ​ប្រើ Facebook ៕

      ការពារ​ Facebook Account អ្នក​ពី Hacker

      ជា​ធម្មតា​ការ​ប្រើ​ប្រាស់​ Facebook ពី​កន្លែង​ផ្សេង​ៗ​គ្នា​គឺ​វា​មិន​សូវ​ជា​មាន​សុវត្ថិភាព​នោះ​ទេ ពី​ព្រោះ​ពេល​ខ្លះ​អ្នក​បាន​ Log in ចូល​ក្នុង​កុំព្យូទ័រ​អ្នក​ដ៏​ទៃ​ហើយ​ភ្លេច Log out ចេញ​មក​វិញ ឬ​អាច​មាន​ Hacker ដែល​ព្យាយាម​ចូល​ក្នុង Accountនេះ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​គេ​អាច​ ចូល​ទៅ​គ្រប់គ្រង Facebook Account របស់​អ្នក​បាន។ ដូចនេះ​យើង​នឹង​បង្ហាញ​ពី​របៀប​ការពារ​ Facebook Account របស់​អ្នក​និង​របៀប​ Block ឬ​បញ្ចប់​នូវ​សកម្មភាព​ណា​មួយ​ដែល​អ្នក​ចង់​បញ្ឈប់​វា។

      . ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Facebook របស់​អ្នក​រួច​ចុច​ជ្រើសរើស​យក Account Settings បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើស​រើស​យក​ពាក្យ Security ដែល​នៅ​ខាង​ឆ្វេង។
      .​អ្នក​ត្រូវ​ចុច​លើ Log in Notification
      . ឆែក​មើល​ទៅ​លើ​ប្រអប់​ Email និង Text message រួច​ចុច​ធិក​លើ​វា បន្ទាប់​មក​អ្នក​ត្រូវ​ចុច Save Changes ដើម្បី​ផ្លាស់​ប្ដូរ​វា។ បញ្ជាក់៖ ប្រសិន​បើ​អ្នក​ដែល​ដាក់​ keep me log in ក្នុង​Browser ត្រូវ​ដោះ​វា​ចេញ​បើ​ពុំ​ដូច​នោះ​វា​មិន​ឱ្យ​យើង Save Changes បាន​ទេ។

      នៅ​ពេល​ដែល​អ្នក​បាន​អនុវត្ត​ដូច​ខាង​លើ​ហើយ​អ្នក​ត្រូវ​អនុវត្ត​ជំហាន​មួយ​ទៀត​គឺ​ការ​យល់ព្រម​ដើម្បី Log in ចូល​(Log in Approvals)។​ការ​ធ្វើ​បែប​នេះ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ការ​ពារ​ Account ពី​ Hacker ជា​ដើម។
      . ចូល​ក្នុង Account Settings ហើយ​បន្ទាប់​មក​ចុច​ជ្រើស​រើស​យក Security
      . ចុច​លើ Log in Approvals
      .​ចុច​លើ​ធិក​លើ​ប្រអប់​ Require me to enter a security code each time an unrecognized computer or device tries to access my account

      . វា​នឹង​ចេញ​ផ្ទាំង pop up មួយ​នៅ​លើ Window របស់​យើង​ដើម្បី​ឱ្យ​យើង​ដំណើរការ។ បន្ទាប់​មក​វា​នឹង​ផ្ញើ​សារ​ទៅ​កាន់​ទូរស័ព្ទ​របស់​អ្នក​ដើម្បី​ទទួល​យក Code
      . វាយ​លេខ​កូដ​តាម​សារ​ក្នុង​ទូរស័ព្ទ​របស់​អ្នក រួច​ចុច Submit Code

      .​បន្ថែម​ឈ្មោះ​ទៅ​កាន់​ Device របស់​អ្នក​រួច​ចុច Next បន្ទាប់​មក​ចុច​ Close។ឥឡូវ​នេះ​ Account របស់​អ្នក​នឹង​មាន​សុវត្ថិភាព​ខ្ពស់​ហើយ​វា​នឹង​ទាម​ទារ​ Security Code នៅ​ពេល​ដែល​មាន​គេ​ព្យាយាម​ចួល​ Account អ្នក។
      របៀប​បញ្ឈប់​សកម្មភាព​ដែល​អ្នក​សង្ស័យ
      .​ចូល​ទៅ​កាន់​ Facebook រួច​ចុច​លើ Account Settings រួច​ចុច​លើ Security
      . ចុច​លើ​ Active Session
      . ប្រសិន​បើ​អ្នក​កត់​សម្គាល់​ថា​មាន​សកម្មភាព​មិន​ស្រួល​លើ Account របស់​អ្នក​ អ្នក​អាច​ចុច​លើ End Activity លើ​សកម្មភាព​នោះ​រួច​ Confirm បញ្ជាក់​វា​ថា​នឹង​ត្រូវ​ដក​ចេញ។
      ចុង​បញ្ចប់​អ្នក​អាច​ការពារ​គណនី​របស់​អ្នក​យ៉ាង​មាន​សុវត្ថិភាព​និង​ងាយ​ស្រួល៕

      វិធី Block អ្នក​ប្រើ​ប្រាស់​នៅលើ Facebook កុំ​ឱ្យ​មានទំនាក់ទំនងជាមួយអ្នក

      មិត្តអ្នកអានបានដឹងរួចមកហើយអំពី គេហទំព័រ faceebook ដែល​ទស្សនាវដ្តីយើងខ្ញុំបានលើកយកមក​បង្ហាញ អំពីវិធីសាស្រ្តមួយចំនួន​ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់ លើគេហទំព័រនេះទទួលបាន​នូវ​ភាព​ងាយស្រួល ។
      ​ក្នុង​ពេលនេះខ្ញុំ នឹងលើកយកអំពីវិធីសាស្រ្ត ក្នុង​ការ Block អ្នក​ប្រើ​ប្រាស់​ដែល​អ្នកបាន បញ្ចូលពួកគេជាមិត្ត ជាសមាជិក ឬ​ក៏​មិនមែនជាសមាជិក ក៏​លោកអ្នក​អាច Block ពួកគេបានដែរ ការ Block បែបនេះចង់បានន័យថារាល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់អ្នក គឺពួកគេ​ទាំងអស់​នោះ មិនអាច​មើលឃើញបានឡើយ មិនថែមទាំងប៉ុណ្ណោះ ពួកគេ​មិនអាច​ស្វែងរក​ឃើញ​នៅលើ​គេហទំព័រ Facbook បានឡើយ ។ រាល់ការធ្វើបានដូចនេះ​តម្រូវ​ឱ្យ​អ្នកត្រូវមាន ៖
      -  Facebook account
      - កុំព្យូទ័រ​របស់ត្រូវ​ភ្ជាប់​ជាមួយ Internet ដើម្បី​ដំណើរ​ការ Account របស់អ្នក​
      រាល់វិធី​ក្នុង​ការបិទសូមអ្នកមើល តាមជំហានដូច​ខាងក្រោម​៖

      ១. ជំហានទី១

      សូមអ្នក Login ចូលទៅកាន់ Facebook account របស់អ្នក នៅ​ផ្នែក​ខាងលើនៃគេហទំព័ររបស់ Facebook  សូមអ្នកចុចលើ Account បន្ទាប់មក ចុច Privacy Settings
      - បន្ទាប់ពីអ្នកចុចលើវា លោកអ្នក​នឹងបានឃើញនៅ​ផ្ទាំង​សម្រាប់​ធ្វើការ​ផ្លាស់ប្តូរ លំដាប់នៃដែន​កំណត់​របស់គេហទំព័រ​នីមួយ​ៗ​របស់ Facebook នៅ​ក្នុង​គេហទំព័រនៃរូប​ខាងក្រោម​៖

      ២. ជំហានទី២

      សូមអ្នកចុចលើពាក្យថា Edit your lists នៅ​ផ្នែក​ខាងក្រោម​ត្រង់ Block lists បន្ទាប់ពីអ្នកចុចអ្នកនឹងឃើញនៅរូបភាពដូច​ខាងក្រោម​៖
      សូមអ្នកបញ្ចូល ​ឈ្មោះ​របស់មនុស្ស ដែល​អ្នកចង់ Block ឬ ក៍ Email ចូលទៅ​ក្នុង​ប្រឡោះខាងលើ ដើម្បី​ស្វែងរក​បន្ទាប់មកវានិង​បង្ហាញ​ឈ្មោះ​ដែល​អ្នកបាន​ស្វែងរក​ដូច​ ខាងក្រោម សូមចុចលើ block នៅជិត​ឈ្មោះ​របស់គាត់​ដែល​អ្នកចង់ Block ។ សូមមើលរូប​ខាងក្រោម ៖
      បន្ទាប់ពី ​លោកអ្នក​ចុចលើ Block ហើយ មានន័យថាអ្នក​ទាំងអស់​នោះ នឹងត្រូវ​បានអ្នក block ពួកគេ ។ ដូច្នេះពួកគេ​មិនអាច​ធ្វើការ​បញ្ចូលអ្នកជាមិត្តរបស់ពួកគេបានឡើយ គាត់​មិនអាច​ឃើញអ្នកព្រមទាំង​ព័ត៌មាន​របស់អ្នក នៅលើ​គេហទំព័រ Facebook បានឡើយ ទោះបីជាអ្នក​កំពុង​ស្ថិត​នៅលើ​គេហទំព័រ Facebook ក៏​ដោយ ។
      អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២១ ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១១ ។

      របៀប​បង្កប់​ប្រកាស​​​ពី ​Facebook ​​ឲ្យ​បង្ហាញ​ក្នុង​អត្ថបទ​ប្លក (Embed Facebook Posts in Blogger)

         ឥឡូវ​នេះ Facebook បាន​អនុញ្ញាតិ​ឲ្យ​​យក​​​ប្រកាស (post) នៅ​ក្នុង Facebook យក​មក​ដាក់​បង្ហាញ​ក្នុង (Embed) ​ក្នុង​អត្ថបទ​ប្លក​របស់​យើង​បាន​ហើយ។ វា​ជា​​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​យើង ​ក្នុង​កា​ចាប់​យក អត្ថបទ រូបភាព វីដេអូ របស់​នរណា​ម្នាក់ យក​មក​ដាក់​ក្នុង​អត្ថបទ​ ដោយ​មិន​បាច់​ថត​ជា Screen (រូប​ផ្ទៃ​អេក្រង់) ដូច​មុន​ទៀត​ទេ។ មាន​ពេល​ខ្លះ​ព័ត៌មាន​ពី​ Facebook ខ្លី​ក៏​ពិត​មែន តែ​មាន​ន័យ​គ្រប់គ្រាន់ អាច​ឲ្យ​យើង​ចាប់​​យក​មក​ដាក់​ក្នុង​អត្ថបទ ដោយ​មិន​បាត់​ផ្នែក​ណាមួយ​នៃ​ប្រកាស​នោះ​ទេ​ ដូចជា ចូល​ចិត្ត មតិ ចែករំលែក​ ជា​ដើម។ ដូច្នេះ​បើ​ចង់​ដឹង​សូម​មើល​ខាង​ក្រោម​នេះ ៖

      1- របៀប Embed Facebook Posts ៖

      - កត់ត្រា​ចូល (Log In) ទៅ​ក្នុង​គណនី Facebook របស់​លោក​អ្នក ។
      - រក​មើល​​ប្រកាស​របស់​ខ្លួន​ឯង ឬ របស់​អ្នក​ដទៃ ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ចុះ​ក្រោម ​ជ្រើស​យក Embed Posts ។

      - សូម​ចម្លង​កូដ Embed ទុក​សិន។ មើល​រូប​ខាង​ក្រោម

      - ចូល​ទៅ​ក្នុង​គណនី Blogger របស់​លោកអ្នក ។
      - បើក​សរសេរ​អត្ថបទ​ថ្មី​មួយ ឬ​ យក​អត្ថបទ​ចាស់​មក​សាក​មើល។
      - ចំណាំ បើ​ចង់​ដាក់​ដំណើរការ​កូដ​ក្នុង​អត្ថបទ ត្រូវ​ឈរ​លើ​​តាប HTML ដើម្បី​ដាក់​កូដ​ក្នុង​អត្ថបទ។
      - បិទភ្ជាប់​កូដ Embed Facebook Posts ​ទៅ​ក្នុង HTML ជា​ការ​ស្រេច។ មើល​រូប​ខាង​ក្រោម

      លទ្ធផល​ដែល​ខ្ញុំ Embed Facebook Posts


          Facebook សម្រាប់​ខ្មែរ​គឺ​ជា​បណ្ដាញ​សង្គម​ធំ​ជាង​គេ​បំផុត ដែល​ជួយ​ផ្ដល់​ព័ត៌មាន​ ស្ថានការណ៍ រឿងរ៉ាវ​ ដែល​កើត​មាន​ក្នុង​សង្គម​ខ្មែរ តាម​រយៈ​សារ រូបថត វីដេអូ បាន​ច្រើន​ណាស់ ខណៈ​ដែល​ទូរទស្សន៍​ព្យាយាម​បិទបាំង​​មិន​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ដឹង!។ គ្មានអ្វី​ដែល​ឋិតឋេរ​អមតៈ​នោះ​ទេ លទ្ធផល​ដែល​អ្នក​មើល​ងាយ ជិះជាន់​ ប្រៀប​រាស្ត្រ​​របស់​ខ្លួន​ទៅ​នឹង​សត្វ​ឆ្កែ នឹង​ទទួល​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ៕

      របៀបបង្កើតFacebook Accountដោយមិនបាច់មានEmail

      សួស្ដីមិត្តអ្នកអានប្លក់អ្នកស្រុកខ្មែរទាំងអស់គ្នា! ថ្ងៃនេះប្លក់អ្នកស្រុកខ្មែរសូមលើកយកពីរបៀបបង្កើតគណនីហ្វេសប៊ុក ដោយមិនបាច់មានអ៊ីមេល
      ដើម្បីបង្កើតគណនីហ្វេសប៊ុក ដោយមិនបាច់មានអ៊ីមេលបានអ្នកត្រូវមានលេខទូរស័ព្ទផ្ទាល់ខ្លួន។

      ខាងក្រោមនេះជារបៀបបង្កើតគណនីហ្វេសប៊ុក ដោយមិនបាច់មានអ៊ីមេល៖



      • វាយអាសយដ្ឋាន m.facebook.com ក្នុងBrowser នៃកុំព្យូទ័រ ឬទូរស័ព្ទដៃដែលអ្នកកំពុងប្រើប្រាស់
      • អ្នកនឹងឃើញទំព័រមួយបើកឡើង














      • ចុច Create new account  អ្នកនឹងឃើញទំព័រថ្មីមួយ សម្រាប់បំពេញនូវព័ត៌មានផ្ទាល់ខ្លួន
















      សេចក្ដីពន្យល់

















      នេះជាគំរូ
      • បន្ទាប់ពីអ្នកបានបំពេញនូវព័ត៌មានផ្សេងៗទាំងនោះហើយ 
      • ចុចប៊ូតុង Sign Up
      • អ្នកត្រូវចងចាំព័ត៌មានទាំងនោះ ជាពិសេសពាក្យសម្ងាត់របស់អ្នក
      • បន្ទាប់មកទំព័រនេះតម្រូវឲ្យអ្នកបញ្ចូលលេខកូដសម្ងាត់ទាំង៥ខ្ទង់ ដែលFacebookបានផ្ញើរចូលលេខទូរស័ព្ទអ្នក
      • ចុចលើប៊ូតុង Confirm ដើម្បីបញ្ជាក់បន្ថែម

      (ចំណាំ៖ បើអ្នកមិនបានទទួលលេខកូដក្នុងរយៈពេល៥នាទីទេ អាចចុចពាក្យ Send Code Again ឬដោយសា​របញ្ហាពីក្រុមហ៊ុនទូរស័ព្ទចល័តដែលអ្នកប្រើប្រាស់។)
      ខ្ញុំផ្ដាំថាអ្នកអាចប្រើប្រព័ន្ធSmart។

      • បន្ទាប់ពីបញ្ជាក់បន្ថែម អ្នកតម្រូវឲ្យបំពេញលេខទូរស័ព្ទក្នុងប្រអប់ទី១ និងពាក្យសម្ងាត់ក្នុងប្រអប់ទី២
      • ចុចប៊ូតុង Log In












      ប្រសិនបើអ្នកតម្រូវឲ្យAdd Friends អ្នកអាចចុចSkip
      ឬ Done បាន









      បើតម្រូវឲ្យអ្នក
      • បញ្ចូលរូបភាព អ្នកអាចចុចSkipដើម្បីរំលងជំហាននេះ ឬ អ្នក
      • ចុចលើBrowse ហើយជ្រើសរើសរូបភាពដែលអ្នកពេញចិត្ត
      • ចុចUpload Picture






      សម្រេចថាអ្នកបានជោគជ័យ អ្នកឥឡួវទទួលបានគណនីហ្វេសប៊ុកមួយ

      •  អ្នកក៏អាចបើកធម្មតាបានដូចមានអ៊ីមេលដែរ គ្រាន់តែវាយលេខទូរស័ព្ទជំនួសអ៊ីមេលតែប៉ុណ្ណោះ
















      របៀប​លុប​ចោល​​ Group ​នៅ​ក្នុង​ ហ្វេសប៊ុក

      ជា​ធម្មតា​ការ​លេង​ ហ្វេសប៊ុក ​គឺ​យើង​អាច​ទំនាក់​ទំនង​គ្នា​ទៅវិញ​ទៅមក,​ អាច​បង្ហោះ​រូបភាព​ ឬ​ផ្ញើ​រូបភាព​ទៅ​ឱ្យ​គ្នា​ទៅវិញ​ទៅមក។​ ហើយ​យើង​ក៏​អាច​បង្កើត​ជា​ Group ដើម្បី​លេង​តែ​ក្នុង​ក្រុម​ដែល​យើង​បាន​បង្កើត​ឡើង​ ដោយ​បាន​ add នូវ​មិត្តភ័ក្ដិ​ទាំង​ឡាយ​ដែល​បាន​ស្គាល់​។
      ថ្ងៃនេះ​ CM​ នឹង​លើក​យក​នូវ​វិធី​មួយ​ដើម្បី​លុប​ចោល​នូវ​ Group​ ដែល​យើង​បង្កើត​នោះ​ចោល​។​ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖​

      មុន​ដំបូង​យើង​ត្រូវ​ចូល​ទៅ​ក្នុង​ Group ​ដែល​យើង​ចង់​លុប​បន្ទាប់​មក​ចុច​លើ​ពាក្យ​ About

      រួច​យើង​ត្រូវ​ Remove​ Member ​របស់​ក្រុម​ចោល​ទាំង​អស់​រួម​ទាំង​ Admin​ ផ្សេងៗ​ដែល​ក្រៅ​ពី​យើង​ ដោយ​ចុច​លើ​សញ្ញា​ខ្វែង​ដែល​នៅ​ខាង​ក្រោម​ឈ្មោះ​នៃ​ Member ពេល​នោះ​វា​នឹង​លោត​នូវ​ផ្ទាំង​មួយ​ដើម្បី​បញ្ជាក់​ ដូច​នេះ​យើង​ត្រូវ​ចុច​ Confirm ​ដើម្បី​លុប

      ធ្វើ​បែប​នេះ​រហូត​ដល់​អស់​សមាជិក​ក្រុម​ទាំង​អស់​ គឺ​សល់​តែ​យើង​ម្នាក់​ឯង​ បន្ទាប់​មក​យើង​ត្រូវ​មក​ផ្នែក​ខាង​ដើម​នៃ​ Group ​វិញ​ រួច​ចុច​លើ​សញ្ញា​មួយ​ដែល​នៅ​ជ្រុង​ខាង​ស្តាំ​ផ្នែក​ខាង​លើ​ រួច​ចុច​ Leave ​Group


      ពេល​នោះ​ វា​នឹង​ចេញ​នូវ​ផ្ទាំង​មួយ​សួរ​ថា ​តើ​យើង​ចង់​លុប​ Group ​នេះ​ឬ​ទេ? ដូច​នេះ​យើង​ត្រូវ​ចុច​ពាក្យ​ Delete

      បន្ទាប់​មក​ Group ​មួយ​នេះ​នឹង​ត្រូវ​បាន​លុប​ចេញ​ពី​ ហ្វេសប៊ុករបស់​អ្នកជា​ស្ថាពរ៕

      របៀប​លុប​គណនី Facebook របស់អ្នក​ចេញ​ពី Internet ជា​រៀង​រហូត

      Facebook គឺ ​ជា​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​មួយ​ដ៏​ធំ​ទូ​លាយ ដែល​អាច​ឲ្យ​យើង​ទំ​នាក់​ទំ​នង​គ្នា រាប់​អាន​គ្នា ចែក​រំ​លែក​ចំនេះ​ដឹង​គ្នា​ទូ​ទាំង​ពិភព​លោក។ ពេល​ខ្លះ​យើង​មាន​គណនី Facebook ពីរ រឺ​បី​ដើម្បី​ទុក​ធ្វើ​ការ​ទំនាក់​ទំនង​ផ្សេង​ៗ​គ្នា។ ចុះ​បើ​យើង​ចង់​លុប​គណនី​នោះ​ចេញ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?
      ថ្ងៃ​នេះ CM បាន​លើក​យក​នូវ​វិធី​សាស្ត្រ​ក្នុង​ការ​លុប​គណនី Facebook មក​បង្ហាញ​ជូន​អ្នក​ទាំង​អស់​គ្នា។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម៖ 
      មុន​ដំបូង យើង​ត្រូវ Logចូល​ទៅ​ក្នុង​គណនី​ណា​ដែលយើង​ចង់​លុប​ជា​មុន​សិន បន្ទាប់​មក​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចូល​ទៅ​ក្នុង​អា​ស័យ​ដ្ឋាន​វែប​សាយមួយ​នេះ https://www.facebook.com/help/contact.php?show_form=delete_account
      ពេល​នោះ​វា​នឹង​លោត​ចូល​ទៅ​ក្នុង Page ដូច​ខាង​ក្រោម៖

      បន្ទាប់​មក​យើង​ត្រូវ​ចុច​លើ​ពាក្យ Delete My Account រួច​វា​នឹង​លោត​ផ្ទាំង​មួយ​ចេញ​មក ដើម្បី​ឲ្យ​យើង​វាយ Password របស់​គណ​នីរបស់​យើង ដើម្បី​បញ្ជាក់​ថា​វា​ជា​គណនី​របស់​អ្នក​មែន ដូច​ខាង​ក្រោម៖

      ពេល​វាយ​រួច ចុច OK បន្ទាប់ ​មក អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​រង់​ចាំ​រយៈ​ពេល ១៤ថ្ងៃ នោះ​គណនី​របស់​អ្នក​ទាំង​អស់​គ្នានឹង​ត្រូវ​បាន​លុប​ជោគ​ជ័យ​ជា​ស្ថា​ពរ។
      ចំណាំ៖ កំឡុង​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​រង់ចាំ គឺ​មិន​ត្រូវ​បើក រឺ​ក៏​លេង​គណនី​នោះ​ឡើយ បើមិន​ដូច្នោះ​ទេ ការ​លុប​របស់​យើង​នឹង​បរាជ័យ៕

      លក្ខណ​៦​យ៉ាង​ជួយ​អ្នក​ប្រើ​អ៊ីនធឺណិត​ប្រ​កប​ដោយ​សុវត្ថិភាព

      នៅ​ខាង​ក្រោម​នេះ​យើង​ខ្ញុំ​លើក​យក​ពី​លក្ខណ​ពិសេសៗ ​ចំនួន​៦​ពី​ការ​ ប្រើប្រាស់ ​Web ​Browser ​ដើម្បី​ផ្ដល់​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត។​យើង​ដឹង​ហើយ​ថា ​បច្ចុប្បន្ន​នេះ​មាន​ក្រុម​ជា​ច្រើន​បាន​បង្កើត​ Web ​Browser​ ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិតថ្លៃ​ហើយ​កម្មវិធី​នីមួយ​យើង​សុទ្ធតែ​អាច​ យក​ទៅ​ប្រើ​បាន​ដូច​គ្នា​ប៉ុន្តែ​ខ្លះ​វា​មាន​លក្ខណ​ពិសេសៗ​ផ្សេងៗ​ពី​គ្នា។ ​តើ​យើង​គួរតែ​ជ្រើសរើស​មួយ​ណា​ដែល​ល្អ​ហើយ​ត្រូវ​ប្រើ​យ៉ាង​ដូចម្ដេច​ទើប​ ត្រូវ​តាម​គោល​បំណង​របស់​យើង?​ការ​ជ្រើសរើស​កម្មវិធី​ណាមួយ​មក​ប្រើ​គឺ​វា​ អាស្រ័យ​លើ​តម្រូវ​ការ​របស់​អ្នក​ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់​គឺ​ចំណេះ ​ដឹង​នៃ​ការ​ប្រើ​ប្រាស់​ប្រកប​តាម​ការ​ចង់​បាន​របស់​អ្នក​និង​មិន​បង្ក​ បញ្ហា​ដល់​អ្នក​និង​ការងារ​ផង​ដែរ។​ជា​បន្ត​យើង​ខ្ញុំ​លើក​យក​លក្ខណ​សំខាន់​ នៃ​កម្មវិធី ​Firefox ​ដែល​អ្នក​ប្រើ​ទាំង​ឡាយ​គូរ​យល់ដឹង​និង​ទាញ​យក​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ ​ទៅ​លើ​តួនាទី​នីមួយៗ​មាន​ភ្ជាប់​មក​ជាមួយ​និង​តួនាទី​បម្រុង​សម្រាប់​ដាក់​ បញ្ចូល​បន្ថែម។

      ១ បំបាត់​ភស្តុតាង​ក្រោយ​ពី​អ្នក​បាន​ប្រើ​អ៊ីនធឺណិត
      ជា​ធម្មតា​នៅ​ពេល​អ្នក​ប្រើ​អ៊ីនធឺណិត​អ្នក​ពិត​ជា​បាន​បើក​មើល​គេហ​ទំព័រ​ វ៉ិបសាយ​ផ្សេងៗ​ដោយ​វាយ​បញ្ចូល​អាសយដ្ឋាន​វ៉ិបសាយ​ទាំង​អស់​នៅ​ចូល​ក្នុង ​Navigation ​Toolbar​ ឬ​អ្នក​បាន​វាយ​ពាក្យ​សម្រាប់​ស្វែង​រក​ផ្សេង​នៅ​ក្នុង​ប្រអប់​ស្វែង​រក​( Search​ box )។​ប្រសិនបើ​អ្នក​មិន​ដឹង​ពី​វិធី​បាត់​ស្លាក​ស្នាម​ឬ​បំបាត់​នូវ​អ្វី​ដែល​ អ្នក​បាន​វាយ​បញ្ចូល​ទេ​នោះ​អ្នក​ផ្សេងៗ​ដែល​គេ​មក​ប្រើ​ក្រោយ​អ្នក​ពួក​គេ​ ពិតជា​ដឹង​ថា​អ្នក​បាន​វាយ​ពាក្យ​ស្វែង​រក​អ្វី​ហើយ​បាន​ធ្វើអ្វី​ខ្លះ​នៅ​ ក្នុង​កុំព្យូទ័រ​អ្នក​បាន​ប្រើ​នៅ​ក្នុង​ប្រអប់​ស្វែងរក​ឬ​នៅ​ក្នុង​ Navigation​ Toolbar។​ Web ​Browser ​វា​និង​ចងចាំ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​បាន​វាយ​បញ្ចូល​និង​បាន​បើក​វា​ មើល។

      -នៅ​លើ​ម៉ឺនុយ​ខាង​លើ​ចុច​លើ ​Tools > ​Options ​អ្នក​ទទួល​បាន​ផ្ទាំង​កិច្ចការ។

      -ចុច​លើ​ថេប​ Privacy នៅ​ត្រង់ History Firefox will:ជ្រើសរើស​យក ​ Never ​remember ​history ។​
      -នៅ​ត្រង់ ​You may​ also ​want to ​ចុច​លើ​ clear​ all​ current​ history ​ដើម្បី​សម្អាត​ឬ​លុប​អ្វី​ដែល​អ្នក​បាន​បើក​មើល​នៅ​ក្នុង​ Browser ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បន្ទាប់​មក ​OK។​ម្យ៉ាង​ទៀត​អ្នក​អាច​ចុច​លើ ​Tools > ​Clear ​Recent ​History… ។

      -Time range to​ clear ​ជ្រើស​រើស​យក​ Everything ​បន្ទាប់​មក​ជ្រើសរើស​យក​ការ​កំណត់​សម្អាត​ដោយ​ប្រើ​ check box។​
      -ចុច​លើ Clear Now ដើម្បី​សម្អាត​។
      ២ គ្រប់គ្រង​លើ Add-on
      Add-on គឺជា​តួនាទី​បំពេញ​បន្ថែម​ទៅ​លើ​តួនាទី​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​ហើយ​ វា​ក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​អ្នក​ប្រើ​ផង​ដែរ​ប្រសិនបើ​អ្នក​ប្រើ​មិន ​បាន​ដឹង​ពី​តួនាទី​នីមួយៗ​របស់​ពួក​វា​ឱ្យ​បាន​ច្បាស់។​បញ្ហា​មាន​ដូចជា​ ធ្វើ​ឱ្យ​អ៊ីនធឺណិត​មាន​ process​ speed ​យឺត​ខុស​ពី​ធម្មតា​ ធ្វើ​គាំង​កុំព្យូទ័រ​ពេល​បើក​កម្មវិធី ​Browser ​នេះ​ឡើង ​ស៊ី Speed ​អ៊ីនធឺណិត ​ធ្វើ​ឱ្យ ​Trojan ​ឬ Maleware ​ឆ្លង​ចូល​កុំព្យូទ័រ​តាម​រយ ​pop up ​និង​ធ្វើ​ឱ្យ​កុំព្យូទ័រ​មិន​អាច​ប្រើ​អ៊ីនធឺណិត​បាន​ទៀត​ផង។​ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​អ្នក​យល់​ច្បាស់​ពី​តួនាទី​របស់​ពួក​វា​នោះ​អ្នក​អាច​កំណត់​ប្រើ ​បាន​យ៉ាង​រីករាយ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ។

      -អ្នក​និង​បាន​ទទួល​ Page ​សម្រាប់​ជ្រើសរើស​យក​ Add-on ​ចេញ​ពី ​Browser ​នៃ​កម្មវិធី​នោះ។

      -នៅ​ក្នុង​ទំព័រ​ខាង​លើ​អ្នក​អាច​បន្ថែម ​add-on ​ដែល​មាន​ស្រាប់។
      ៣ បញ្ឈប់​ដំណើរការ Add-on
      -អ្នក​អាច​បញ្ឈប់​ដំណើរការ​របស់ ​Add-on ​ដែល​អ្នក​គិត​ថា​វា​ធ្វើ​ឱ្យ​មាន​ដំណើរការ​យឺត​នៅ​ពេល​អ្នក​បើក​ប្រើ​ អ៊ីនធឺណិត​ដោយ​ចុច​លើ ​ Extensions ​នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ​បន្ទាប់​មក​អ្នក​និង​ឃើញ​ជម្រើស​មាន​ស្រាប់​នៅ​ខាង​ ស្ដាំ​ដៃ​សម្រាប់​អ្នក​កំណត់​យក​មាន ​Options, ​Disable, ​& Remove ​ជា​ដើម។

      ៤ បញ្ឈប់​សកម្មភាព Plugin
      អ្នក​ដឹង​ហើយ​ថា Plugin​ វា​និង​ចាប់​ផ្ដើម​មាន​សកម្មភាព​ភ្លាម​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ដំណើរការ​ គេហទំព័រ​ណាមួយ​មាន​ដែល​គេ​បាន​បញ្ចូល​សកម្មភាព​ផ្សេង​ឬ​ជា​វីដេអូ​ក្លិប​ជា ​ដើម​ដោយ​ចុច​លើ ​Plugins ​នៅ​ខាង​ឆ្វេង។

      -ដើម្បី​បញ្ឈប់​ចុច​លើ ​ Disable ​ នៅ​ខាង​ស្ដាំ​ដៃ។
      ៥ កត់ត្រា​អាសយដ្ឋាន​វ៉ិបសាយ​សំខាន់ៗ
      -Bookmarks​គឺ​យើង​ប្រើ ​Bookmarks ​ដើម្បី​ធ្វើការ​កត់​ត្រា​នូវ​អាសយដ្ឋាន​សំខាន់ៗ​ទុក​សម្រាប់​ទាញ​យក​ទៅ​ ប្រើ​ប្រាស់​នៅ​ពេល​ក្រោយ។ -ចុច​លើ ​Bookmarks >​ show All Bookmarks។

      -បន្ទាប់​មក​អ្នក​អាច​ជ្រើស​រើស ​address ​ទាំង​ដើម្បី ​Back up​ យក​ទៅ​ប្រើ​នៅ​លើ​កុំព្យូទ័រ​ផ្សេងៗ​បាន។

      -អ្នក​អាច ​Export​ ឬ ​Backup​ ទៅ​ជា ​file ​ផ្សេងៗ​បាន។
      ៦ កំណត់​មក​ភាព​ដើម​វិញ​ក្រោយ​ពី​មាន​បញ្ហា
      -ក្នុង​ករណី​ធ្វើ​ការងារ​ផ្សេងៗ​ហើយ​ជួប​បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​អ្នក​អាច​ចុច​លើ ​Tools >​ Options។

      -ចុច​លើ Restore to Default ​ដើម្បី​ត្រឡប់​ទៅ​ភាព​ដើម​វិញ។

      បង្កើត​ប្លក់​ផ្ទាល់ខ្លួន​របស់​អ្នក​ជាមួយ ​Tumblr

      បច្ចុប្បន្ន​នេះ​មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​ បង្កើត​ Blog។ ​យ៉ាង​ណា​ក៏​ដោយ​ប្រសិនបើ​អ្នក​ចង់​បង្កើត​ប្លក់​មួយ​ដែល​មាន​ប្រព័ន្ធ​ ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ​ប៉ុន្តែ​បើ​អ្នក​មិន​សូវ​យល់​ដឹង​ច្រើន​ពី​ បច្ចេកវិទ្យា​ដែល​មាន​លើ​ទីកន្លែង (Site) មួយ​ចំនួន​។ ​Tumblr ​ជា​គេហទំព័រ​មួយ​ដែល​ផ្ដល់​ឱ្យ​អ្នក​អាច​បង្កើត​ប្លក់​ផ្ទាល់ខ្លួន​បាន​ Tumblr ​វា​មាន​សមត្ថភាព​ខ្ពស់​និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។
      បច្ចេកវិទ្យា​និង​ទីកន្លែង​ (Site) ​គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។ ​សមត្ថភាព​ក្នុង​ការ​ផ្លាស់ប្ដូរ​គឺ​មាន​កំរិត​ខ្ពស់​ហើយ​ចំពោះ​ការ​ផ្សព្វ​ ផ្សាយ​ពាណិជ្ជកម្ម​វិញ​គឺ​មាន​តែមួយ​និង​កម្រ​នឹង​កើត​មាន​ទៀត​ផង។
      ប្រសិន​បើ​អ្នក​ជា​អ្នក​មាន​បទពិសោធន៍​ក្នុង​ការ​ប្រើ​ប្រាស់​ប្លក់​ច្រើន​ ក្នុង​ពេល​ណា​មួយ​អ្នក​ប្រហែល​ជា​មាន​បញ្ហា​មួយ​ចំនួន​ដែល​អ្នក​មិន​ដឹង​ថា​ ដោះស្រាយ​តាម​របៀបណា ​ប៉ុន្តែ​បើអ្នក​ជា​អ្នក​ប្រើ​ប្រាស់​ប្លក់​ថ្មី​ឬ​គាប់​ជួន​ នេះ​ជា​ឱកាស​ដ៏ល្អ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក។ ​Tumblr ​បាន​ប្រើ​ប្រាស់​មូលដ្ឋានគ្រឹះ​នៃ ​Templates ​ដែល​មាន​នៅ​លើ ​CSS ​ហើយ​អ្នក​អាច​ធ្វើការ​ផ្លាស់ប្ដូរ​វា​បាន​យ៉ាង​ទូលំ​ទូលាយ។

      តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើត ​Tumblr Site ​ថ្មី​មួយ​បាន​ឬ​ហៅថា ​Tumblog
      ជាទូរទៅ​អ្នក​ចាំបាច់​ត្រូវ​តែមាន​គណនី ​(Account)​ ផ្ទាល់ខ្លួន​មួយ​បន្ទាប់​មក​ចូរ​ទៅកាន់​តំណរ​ភ្ជាប់​នេះ http://www.tumblr.com/ ​ហើយ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​នឹង​បង្កើត​ប្លក់​ផ្លាល់​ខ្លួន​របស់​អ្នក។ ​ទីកន្លែង ​(Site) ​នេះ​ត្រូវ​ការ​អស័យដ្ឋាន​អ៊ីមែល​របស់​អ្នក​ លេខ​សម្ងាត់​មួយ​និង​ URL ​មួយ។

      URL ​ជា​អាសយដ្ឋាន​មួយ​ដែល​អាច​ស្វែងរក ​Tumblog ​របស់​អ្នក​បាន​។ អ្នក​អាច​ប្រើ​ប្រាស់ ​Domain ​របស់​ Tumblr ​ឬ​ប្រើ​ប្រាស់​Domain​ name​ផ្ទាល់​ខ្លួន​របស់​អ្នក​ក៏​បាន​ដែរ។​ Tumblr ​បាន​បញ្ចូល​ (Add)​ រូបតំណាង​មួយចំនួន​ដើម្បី​បង្ហោះ​ (Post) ទៅ​កាន់​ Screen ​កុំព្យូទ័រ​របស់​អ្នក​ដូច្នេះ​អ្នក​អាច​មើលឃើញ​ពេល​អ្នក​បាន​បញ្ចូល​រូបភាព ​ផ្ទាល់ខ្លួន​របស់​អ្នក។

      ចុច​លើ​រូប​តំណាង​ឱ្យ​រូបភាព។

      អ្នកអាច ​Upload ​រូបភាព​ណាមួយ​ពីកុំព្យូទ័រ​របស់​អ្នក​ឬ​ឆ្ពោះ​ទៅកាន់​រូបភាព​ដែល​បាន​ រក្សាទុក​នៅលើ​គេហទំព័រ។ ​បញ្ចូល​ចំណង​ជើង​មួយចំនួន​បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Create ​Post។
      មាតិកា​គំរូ​ដែល​បាន​បង្ហោះ​ទាំងអស់​គឺ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ដូច្នេះ​ អ្នក​អាច​មើល​ឃើញ​នូវ​ប្រសិទ្ធភាព​ដែល​អ្នក​បាន​បង្ហោះ។ ​ដើម្បី​ចូល​ទៅកាន់​តំណ​ភ្ជាប់​នៃ ​Theme ​បាន​លុះ​ត្រាតែ​អ្នក​ចុច​លើ​ប៊ូតុង​ Cumstomize ​appearance​ ពេល​នោះ​វា​នឹង​បង្ហាញ ​Menu​ ដូច​រូប​ខាង​ក្រោម​ដែល​តំណភ្ជាប់ ​Theme ​នោះវា​ស្ថិត​នៅ​ផ្នែកខាង​លើ​នៃ​ទំព័រ។

      ប្រសិនបើ Theme​ ទាំងអស់​នេះ​អ្នក​មិន​ពេញចិត្ត​ទេ​អ្នកអាច​ចុលលើ​ប៊ូតុង​ Browse more​ themes… ​ដើម្បី​ស្វែង​រក ​Theme ណា​មួយ​ដែល​អ្នក​ពេញចិត្ត។

      បន្ទាប់​ពី​ជ្រើសរើស​បាន​នូវ ​Theme ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ​ ចូរ​ចុច​លើ​ប៊ូតុង​ SAVE + CLOSE​ ឬ ​SAVE​ប្រសិនបើ​អ្នក​មានការ​បារម្មណ៍​ថា​ការ​ជ្រើសរើស ​Theme ​របស់​អ្នក​មិន​បាន​ត្រឹមត្រូវ​តែ​អ្នក​បាន​ចុច​លើ​ប៊ូតុង ​SAVE ​រួច​ក៏​ដោយ​ អ្នក​ក៏​អាច​ចុច​លើ​ប៊ូតុង ​CANCEL ​ដើម្បី​ធ្វើការ​បដិសេធ​វិញ។

      ឥឡូវនេះ​តើ​អ្នក​បាន​ឃើញ​អ្វី​ខ្លះ​នៅ​លើ ​Dashboard ?​ ក្នុង​ពេល​នេះ​អ្នក​អាច​ចាប់​ផ្ដើម​សាក​ល្បង​បង្ហោះ​រូបភាព​ឬ​ក៏​មាតិកា​មួយ ​ចំនួន​។​Tumblr​ ប្រើ​រាស់​បាន​ជា​មួយ​គ្រប់​ប្រភេទ​នៃ ​Media ​ដោយ​ផ្ទាល់។

      ខាងក្រោម​នេះ​យើង​នឹង​លើក​យក​នូវ​មុខងារ​នីមួយ​នៃ ​Dashboard ​មក​បង្ហាញ​ជូន​អ្នក​ឱ្យ​បាន​ដឹង​កាន់​តែច្បាស់។
      ១. Text = បញ្ចូល (Add) ចំណងជើង​មួយ​និង​អាច ​Format​ អត្ថបទ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​អ្នក​ក៏​អាច​បញ្ចូល ​(Add)​ តំណរភ្ជាប់​និង​រូបភាព​បាន​ច្រើន​ពី​វ៉ិបសាយ​បើ​អ្នក​ចង់។
      ២. Photo =​ បញ្ចូល​ចំណង​ជើង​ រូបភាព​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ឬ​វ៉ិបសាយ ​Rich​ Text​ និង​តំណរភ្ជាប់​ប្រសិនបើ​អ្នក​គិត​ថា​ចាំ​បាច់។
      ៣. Quote = ​សម្រង់​ពាក្យ​និង​ប្រភព​នៃ​អត្ថបទ​ប្រសិន​បើ​មាន។​ Theme​ នីមួយ​មាន ​អក្សរ​ ព័ណ៌ ​ទំហំ ​គ្រោង​(Layout) ​បាន​កំណត់​ទុក​ជាមុន​សម្រាប់​សម្រង់​ពាក្យ ​(Quote)។
      ៤. Link = ចំណងជើង​ URL​ សម្រាប់​តំណរភ្ជាប់​និង​ការ​ពិព័ណ៌នា​នៅ​ក្នុង ​Rich Text​ ដោយ​ស៊េរី។
      ៥. Chat = វា​មិនមែន​ជា​កម្មវិធី ​Chat ​ដែល​ទាក់​ទាញ​ទេ​ ប៉ុន្តែ​វា​ជា​មធ្យោបាយ​មួយ​ដើម្បី​ថតចម្លង​ (Record) ​ការពិភាក្សា​ដូច្នេះ​វា​ធ្វើ​ឱ្យ​អ្នក​ងាយស្រួល​អាន។
      ៦. Audio = ប្រើ​សម្រាប់​ Upload​ ស្វែង​រក ​ប្រភព​ខាង​ក្រៅ​ (External​ Source) ​នៃ​ដន្ត្រី។
      ៧. Video = ​ប្រើ​សម្រាប់​ Upload​ និង ​Embed​ វីដេអូ

      បញ្ឈប់​ការ​ទទួល​អ៊ីមែល​រំខាន​ពី ​Facebook

      តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ធុញ​ទ្រាន់​ជាមួយ​ការ​ពិនិត្យ​មើល​អ៊ីមែល​ជា​ច្រើន​ដែល​ផ្ញើ​ចូល​អ៊ីមែល​របស់​អ្នក​ពី Facebook?
      វា​ជា​ការ​ពិត​ណាស់​មាន​អ្នក​ប្រើប្រាស់​សេវាកម្ម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ជា​ច្រើន​នាក់​បាន​លាន់មាត់​ថា​ពួក​គេ​តែង​តែ​ទទួល​បាន​សារ​ជា​ច្រើន​ពី​ មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ចំណាយ​ពេល​អាន​និង​ចំណាយ​ ពេល​ច្រើន​ដើម្បី​មើល​និង​ស្វែង​រក​លុប​អ៊ីមែល​ឥត​ប្រយោជន៍​ចេញ​ពី​ Inbox ​នៃ​អ៊ីមែល​របស់​ពួក​គេ។​ដែល​អ៊ីមែល​ទាំង​អស់​នោះ​តែងតែ​ចូល​មក​រំខាន​ គ្រប់ពេល​មាន​ចំនួន​យ៉ាង​ច្រើន​មក​ពី​គ្រប់ទិសទី​និយាយ​ជា​រួម​គឺ​អ៊ីមែល​ នោះ​ត្រូវ​បាន​ផ្ញើ​មក​ពី​អ្នក​ប្រើ ​Facebook ​ទាំង​អស់​ទោះបី​អ្នក​មិន​បាន​ចូល​ជា Friend ក៏​ដោយ។

      ប្រសិនបើ​អ្នក​មាន​ភាព​ធុញទ្រាន់​ជាមួយ​អ៊ីមែល​ទាំង​នោះ​ដែល​តែងតែ​ចូល​ ក្នុង ​In-box ​របស់​អ្នក​សូម​កុំ​អារម្មណ៍​ដូច​បាន​លើក​ខាង​លើ​នៅ​ពេល​នេះ​អ្នក​អាច​ បញ្ឈប់​ពួក​វា​បាន​យ៉ាង​ងាយស្រួល​ពី​ការ​រំខាន​អ្នក​គ្រប់​ពេល​ដោយ​យើង​ ខ្ញុំ​លើក​យក​ចំណុច​ងាយៗ​ដែល​ជួយ​អ្នក​បំបាត់​នូវ​ភាព​ធុញទ្រាន់​និង​ចំណាយ​ ពេល​ច្រើន​ក្នុង​ការ​មើល​អ៊ីមែល។​សូម​មើល​ការ​អនុវត្តន៍​ដូច​ខាង​ក្រោម៖
      ១- Log in ​ចូល ​Account ​Facebook ​របស់​អ្នក​នៅ​ក្នុង​ Home page​ សូម​ចុច​នៅ​លើ ​Account ​របស់​អ្នក​ផ្នែក​ខាង​ស្ដាំ។

      -ជ្រើសរើស​យក​ Account ​Setting ​និង​មាន​ផ្ទាំង​សារ​មួយ​បង្ហាញ​ព័ត៌មាន​ដល់​អ្នក។

      ២-ចុច​លើ​ពាក្យ​ថា​ ‘ Notifications ‘ ​ថេប​បន្ទាប់​មក​អ្នក​និង​ឃើញ​មាន​តួនាទី​ដោយ​មាន​ឈ្មោះ​នីមួយ​បញ្ជាក់​ សម្រាប់​ឱ្យ​អ្នក​ធ្វើការ​ជ្រើសរើស​យក​ជម្រើស​ណា​ដែល​អ្នក​មិន​ចង់​ប្រើ​ដោយ ​ដក​ check ​ចេញ​ពី Check box។​ក្រោយ​ពី​អ្នក​បាន​ជ្រើសរើស​រួច​ហើយ​សូម​ចុច​លើ ​Save ​Change ​ដើម្បី​រក្សា​ការ​កំណត់​អ្វី​ដែល​អ្នក​បាន​រើស​យក។

      ៣-អ្នក​ក៏​អាច​ចូល​ទៅ​កាន់​ចុច​ទៅ​លើ​ Icon នៅ​ផ្នែក​ខាង​លើ​នៃ​ Home page >​ “ See All Notifications“ ​បន្ត​មក​ទៀត​ចុច​លើ ​“ Notifications Setting“​ នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ។

      -ចុច​លើ​ “Notifications​ Setting” ​ភ្លាម​នោះ​អ្នក​អាច​ធ្វើការ​បិទ​អ៊ីមែល​ពី​អ្នក​ប្រើ​ប្រាស់​ Facebook​ ដែល​តែងតែ​ផ្ញើ​អ៊ីមែល​មក​អ្នក​ដោយ​ការ​ដក​ Check ​ចេញ​ពី ​Check​ box។
      ៤-ដើម្បី​បិទ​ Facebook​ notifications​ថ្មី​ទៀត​នោះ​ដោយ​អ្នក​គ្រាន់តែ​ដាក់​នៅ​ជ្រុង​ខាង​ស្ដាំ​ខាង ​លើ​នៃ​ទីតាំង​បញ្ជូន​ដំណឹង​(post) ​បន្ទាប់​មក​ចុច​លើ​សញ្ញា ​X​ នោះ​អ្នក​និង​ឃើញ​ប៊ូតុង​ “Remove“ ​បង្ហាញ​អ្នក។
      ៥-ចុច​លើ​សញ្ញា​ X ​បន្ទាប់​មក​អ្នក​និង​មាន​ជម្រើស​មួយ​ចំនួន​ដើម្បី​លាក់​រាល់​ post ​ទាំង​នោះ​ពី​អ្នក​ដែល​បាន​ផ្ញើ​មក​ឬ​អ្នក​ដែល​បាន​ post​ ឬ page ​នោះ​ឬ​ក៏​ធ្វើ​វា​ឱ្យ​ទៅ​ជា ​Spam​វិញ។
      ៦-ទោះ​បី​ជា​អ្នក​បាន​រារាំង​ហើយ​ក៏​ដោយ​ក៏​អ្នក​អាច​មើល​ប្រភេទ​នៃ​បាន​ដែរ ​ដោយ​អ្នក​ចុច​លើ ​“ Most Recent“ ​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​ទំព័រ។

      -បន្ទាប់​ពី​អ្នក​បាន​ធ្វើ​តាម​ការ​ណែនាំ​ខាង​រួច​មក​សូម​លោកអ្នក​ចូល​ទៅ​ កាន់​អ៊ីមែល​ Account​ របស់​អ្នក​ដែល​អ្នក​បាន​យក​វា​ទៅ​ធ្វើការ​ចុះ​ឈ្មោះ​ប្រើ​នៅ​ក្នុង​សេវាកម្ម ​បណ្ដាញ​ទំនាក់​ទំនង ​Facebook ។​ដូច្នេះ​រាល់​អ៊ីមែល​ដែល​តែងតែ​ផ្ញើ​មក​រំខាន​អ្នក​លែង​មាន​ទៀត​ហើយ ​ហើយ​អ្នក​ក៏​មិន​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ពិនិត្យ​មើល​និង​លុបចោល​ ច្រើន​ដូច​មុន​ទៀត​ហើយ។​ម្យ៉ាង​ទៀត​ប្រសិន​បើ​អ្នក​ចង់​បិទ​នូវ​លក្ខណ​ ជាក់លាក់​ណាមួយ​អ្នក​អាច​ធ្វើការ​ជ្រើសរើស​និង​ធ្វើការ​កំណត់​បាន​នៅ​ក្នុង​ ជម្រើស​នៃ​ “Notifications“ ដោយ​គ្រាន់​តែ​អ្នក​ដាក់​ check box ​ឡើង​វិញ​ហើយ​ចុច​លើ​ប៊ូតុង “Save ​Changes“ ​ជា​ការ​ស្រេច។

      ហេតុផល​៣​យ៉ាង​ដែល​មុខជំនួញ​របស់​អ្នក​ត្រូវការ Facebook Fan Page


      បុគ្គលិក​ណា​មួយ​ដែល​ត្រូវការ​បង្កើត​សំណុំ​ឯកសាផ្ទាល់​ខ្លួន​(Profile)​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ដើម្បី​រៀបចំ​ធ្វើ Facebook Fan Page។ ដែល​បុគ្គលិក​នៃ​ក្រុមហ៊ុន​ឬ​អង្គភាព​របស់​អ្នក​នោះ​មាន​គណនី​របស់ Facebook រួចហើយ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន។ មិន​បាច់​បារម្មណ៍​ទេ គណនី​ផ្ទាល់​ខ្លួន​(personal account)​គឺ​ប្រើប្រាស់​បាន​តែ​មួយ​គត់​ដើម្បី​កំណត់​ទំព័រ​ជំនួញ​(business page)។ គ្មាន​ព័ត៌មាន​ផ្ទាល់ខ្លួន​ណា​របស់​អ្នក​នឹង​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​ទំព័រ​ជំនួញ​(business page)​នោះទេ។

      . Facebook ជា​ទីតាំង​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ចែករំលែក​ព័ត៌មាន​ពី​ក្រុមហ៊ុន​របស់​អ្នក
      Facebook Fan Pages អនុញ្ញាត ​ឱ្យ​មាន​ទីតាំង ជំនួញ​និង​អង្គភាព​ដើម្បី​បង្កើត​សកម្មភាព​នៃ​តារាង​ផ្សាយ​ពាណិជ្ជកម្ម​របស់ ​ពួក​គេ​និង​ព័ត៌មាន​ដើម្បី​ទំនាក់ទំនង បង្ហាញ​រូបភាព​និង​អត្ថបទ​នៅលើ Online។ មុខងារ​ទាំង​នេះ​គឺ​វា​អស្ចារ្យណាស់​ដើម្បី​បង្ហាញ​នូវ​ព័ត៌មាន​។ ខ្ញុំ​ជឿជាក់​ថា​មុខ​ជំនួញ​របស់​អ្នក​ប្រាកដ​ជា​មាន​គេហទំព័រ​រួចហើយ ប៉ុន្តែ​តើ​វា​មាន​អនុភាព​ជាង​ទីតាំង​(site)​ Facebook ដែរ​ឬ​ទេ? ព្រោះ​វា​មាន​ប្រើ​ប្រាស់​ច្រើន​ជាង 175លាន​នាក់។

      3. Facebook អនុញ្ញាត​ឱ្យ​អ្នក​អាច​សន្ទនា​ជាមួយ​អ្នកប្រើប្រាស់​និង​អ្នកចែកចាយ​បន្ដរ
      វា ​ធ្វើការ​ដើម្បី​ផ្ដល់​ព័ត៌មាន​ត្រលប់​មក​វិញ​យ៉ាង​អស្ចារ្យ។ ព្រោះ​លក្ខណ​នៃ​ទំព័រ​ពិភាក្សា​ដែល​អ្នក​បាន​បង្កើត​រួចរាល់​អ្នក​អាច​ ធ្វើការ​ពិភាក្សា​បន្ដរ​ជាមួយ​អតិថិជន ស្ទង់មតិ​និង​ប្រមូល​ព័ត៌មាន​ត្រលប់​មកវិញ។ Facebook ជា ​ទីតាំង​ដ៏អស្ចារ្យ​ក្នុងការ​ចាប់ផ្ដើម​ប្រសិនបើ​អ្នក​ជា​សមាជិក​ថ្មី។ ព្រោះ​ការផ្លាស់​ប្ដូរ​ជា​ការ​នាំមក​សម្រាប់​ជំនួញ​ដែល​អ្នក​នឹង​ធ្វើ។ ការផ្លាស់​ប្ដូរ​ទាំង​នេះ​ជា​គោលការណ៍​មួយ​ដែល​អ្នក​អាច​ធ្វើការ​ទំនាក់​ ទំនង​ជាមួយ​អ្នកប្រើប្រាស់​និង​អ្នកចែកចាយ​បន្ដរ​ដែល​វា​មាន​ឥទ្ធិពល​ទាំង Online និង Offline


      ជម្រើស​ដ៏​សម្រាប់​អ្នក​ត្រូវ​ការ​រក្សា​ទិន្នន័យ​លើ​សេវា​កម្ម​ឥត​គិត​ថ្លៃ

      ប្រហែល​ជា​លោកអ្នក​មួយ​ចំនួន​បាន​ដឹង​រួច​ខ្លះ​ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​សេវាកម្ម​ជា​ច្រើន​ដែល​ដាក់​ឱ្យ​ប្រើប្រាស់ ​សម្រាប់​ការ​រក្សា​ទិន្នន័យ​ក៏​ដូចជា​ការ​ការ​ដាក់​បង្ហាញ​ព័ត៌មាន​ផ្សេងៗ​ ដើម្បី​បង្ហាញ​ដល់​អ្នក​ដែល​បាន​ធ្វើការ​ការ​ឬ​ស្វែង​រក​ទិន្នន័យ​នៅ​តាម​ បណ្ដាញ​អ៊ីនធឺណិត។​នៅ​ក្នុង​ការ​ស្វែង​រក​សេវាកម្ម​ប្រើប្រាស់​ឥតគិតថ្លៃ​ នេះ​ដែរ​ក៏​មាន​អ្នក​ខ្លះ​ពួក​គាត់​មិន​ដឹង​ថា​ត្រូវ​ចូល​ទៅ​កាន់​វ៉ិបសាយ​ មួយ​ណា​ហើយ​ត្រូវ​ធ្វើ​ដូចម្ដេច​ទើប​អាច​ទទួល​បាន?
      ទាក់ទង​និង​ការ​ស្វែង​រក​បណ្ដាញ​គេហទំព័រ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ ឥតគិតថ្លៃ​នេះ​ដែរ​នៅ​ពេល​នេះ​យើង​ខ្ញុំ​សូម​ណែនាំ​លោកអ្នក​ឱ្យ​ស្គាល់​ពី​ គេហទំព័រ​មួយ​ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ក៏​ដូច​ជា​អ្នក​ ប្រើ​ប្រាស់​ទាំង​ឡាយ​ផង​ដែរ​នោះ​គឺ​គេហទំព័រ​ www.fileserve.com។


      -ចុច​លើ​ពាក្យ​ ” Sign up”​ នៅ​ត្រង់​ចំណុច​មាន​សញ្ញា​ព្រួញ​ដើម្បី​បង្កើត​ User ​Account ​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។​ដោយ​បំពេញ​ព័ត៌មាន​ទៅ​តាម​ការ ​ទាមទារ​របស់​គេហទំព័រ​ឬ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដែល​អ្នក​ត្រូវ​វាយ​ បញ្ចូល​មាន​អ៊ីមែល​ User name​ & ​Password​ ជា​ដើម។​បន្ទាប់​ពី​អ្នក​បាន​បង្កើត​រួម​នោះ​អ្នក​ទទួល​បាន​ Profile ​មួយ​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

      -(១)​ជា​ឈ្មោះ​ថ្មី​ដែល​អ្នក​បាន​បង្កើត​(User​ Account) ​និង​នៅ​ចំណុច​លេខ​(២)​ជា​សេវាកម្ម​ឥត​គិត​ថ្លៃ​ដែល​គេហទំព័រ​នេះ​បាន​ផ្ដល់ ​ឱ្យ​ដល់​គ្រប់​ User ​ដែល​បាន​ប្រើ​ប្រាស់​ជាមួយ​រួម​មាន​កម្រិត​ទំហំ​ដែល​អាច​រក្សា​ទិន្នន័យ​ បាន​(500 GB) ​ល្បឿន ​Download​ មាន​រហូត​ដល់​400kg/s​ ជា​ដើម។

      -ជាមួយ​ថេប ​” Upload “ ​លោក​អ្នក​អាច​ upload ​ឯកសារ​ឬ​កម្មវិធី​ផ្សេងៗ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ Upload​ ម្ដងៗ​មាន​ទំហំ​រហូត​ដល់​ 1024 ​MB​ហើយ​ក្នុង​នោះ​ដែរ​លោកអ្នក​អាច ​Upload ​ម្ដង​បាន​មួយ ​File ឬ​បាន​ច្រើន ​File ​ក្នុង​ពេល​តែ​មួយ។​ដែល​នេះ​ជា​មធ្យោ​បាយ​ដ៏​ងាយស្រួល​មួយ​សម្រាប់​លោកអ្នក​ ភ្ជាប់ ​Link ​ជាមួយ​គេហទំព័រ​ប្លក់(Blog)ផ្សេងៗ​បាន​យ៉ាង​ស្រួល។

      -បន្ទាប់​ពី​យើង​បាន​ Upload ​យើង​ទទួល​បាន​ Link ​សម្រាប់​យក​ទៅ​ប្រើប្រាស់​នៅ​លើ​ទំព័រ​ផ្សេងៗ។

      (១)-ជា ​Link ​សម្រាប់​ទាញ​យក ​File ​ឬ​ឯកសារ​ដែល​អ្នក​បាន ​Upload រី​ឯ​នៅ​ត្រង់​(២)​ជា​ទីតាំង​សម្រាប់​ឱ្យ​យើង​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​ផ្សេងៗ ​ដែល​ជា​បណ្ដាញ​គេ​កំពុង​ពេញ​និយម​ប្រើ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ។

      -ដូច​ក្នុង​រូប​ខាង​លើ​យើង​ឃើញ​ថា​នៅ​លើ​គេហទំព័រ​ស្ទើរតែ​គ្រប់​បណ្ដាញ​ ទាំង​អស់​ដែល​ដាក់​ឱ្យ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។​ម្យ៉ាង​បើ​ផ្អែក​ទៅ​លើ​ ព័ត៌មាន​នៅ​លើ​គេហទំព័រ​នេះ​បាន​បញ្ជាក់​ថា​ប្រសិនបើ​អ្នក​ដែល​បាន​ Upload​ File ​ហើយ​មាន​គេ​Download​ យក​មើល​ច្រើន ​User​ ឬ​ Account​ ដែល​បាន ​Upload​ ឯកសារ​នោះ​និង​ទទួល​បាន​ប្រាក់​ទៀត​ផង​។

      -គំនិត​គូរ​ពិចារណា៖​ទោះបីជា​មាន​ព័ត៌មាន​បាន​បញ្ជាក់​យ៉ាង​នេះ​ក៏​ ដោយ​ក៏​លោកអ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជាមួយ​និង​ការ​ទាមទារ​ផ្សេងៗ​របស់​ គេហទំព័រ​ដូច​ជា​ការ​វាយ​បញ្ចូល Account & password នៃ ID Card ធនាគារ​របស់​អ្នក​ជា​ដើម។​ពី​ព្រោះ​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ឆរ​ បោក​ជា​ច្រើន​នៅ​គ្រប់​មធ្យោបាយ។


No comments: