ខាងក្រោមនេះគឺជាមុខងារគន្លឹះសំខាន់ទាំង៥ ដែលត្រូវអនុវត្តន៍នៅក្នុងយុទ្ធសាស្ត្របណ្ដាញសង្គម (social media strategy) ៖
- ការកំណត់កាលវិភាគ (Scheduling)៖ បណ្ដាញសង្គមមិនដែលសម្រាកនោះទេ ប៉ុន្តែមិនមែនមានន័យថាអ្នកដែលធ្វើការលើបណ្ដាញសង្គមមិនត្រូវ សម្រាកនោះដែរ! សូមប្រាកដថាប្រព័ន្ធគ្រប់គ្រងបណ្ដាញសង្គមដែលអ្នកកំពុងប្រើ អាចជួយអ្នកក្នុងការកំណត់កាលវិភាគទុកជាមុន ដូច្នេះសូម្បីតែលោកអ្នកនៅទីក្រុងញូវយ៉កក៏អ្នកអាចកំណត់កាលវិភាគ ក្នុងផ្ញើសារទៅកាន់អតិថិជនរបស់អ្នកនៅឯទីក្រុងតូក្យូនៅថ្ងៃ ធ្វើការរបស់ពួកគាត់បានដែរ ។ប្រសិនបើលោកអ្នកចង់បានមុខងារដែលពិសេសជាងនេះ លោកអ្នកចាំបាច់ត្រូវរកមើលកម្មវិធីណាដែលអាចផ្ដល់នូវលទ្ធភាព ក្នុងការដាក់កាលវិភាគផ្ញើសារបានច្រើនដង ក្នុងការកំណត់ម្តងៗ។ វាជាមុខងារដែលអាចជួយសន្សំពេលវេលានៅពេលដែលអ្នកមានយុទ្ធនា ការណ៍ ឬការប្រកួតប្រជែងជាច្រើនដែលត្រូវការផ្ញើសារក្នុងចំនួនយ៉ាង ច្រើនក្នុងកំឡុងពេលវេលាណាមួយ ។
- ការកំណត់ភូមិសាស្ដ្រ (Geo) ៖ នៅពេលដែលគិតដល់ទំនាន់ទំនងជាមួយនឹងអតិថិជនដែលស្ថិតក្នុង តំបន់ផ្សេងៗគ្នា ពួកគាត់ប្រហែលជាមានតម្រូវការខុសគ្នា និយាយភាសាផ្សេងគ្នា ឬមានការនិយម/ទំនោរខុសគ្នា ។ លោកអ្នកនឹងត្រូវការកម្មវិធីមួយដែលមានមុខងារ Searches និង Filters លទ្ធផលតាមភាសា ដើម្បីអោយលោកអ្នកទទួលបាននូវព័ត៌មានពាក់ព័ន្ធ សម្រាប់តំបន់ដែលមានប្រជាសាស្ត្រខុសៗគ្នា ។
- ការស្វែងរកតាមពាក្យគន្លឺះ (Keywords) ៖ បណ្ដាញសង្គមក៏ជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្ម ក្នុងការទទួលបាននូវស្ថានភាពនានាជុំខ្លួន ។ ការកំណត់នូវពាក្យគន្លឹះ (Keywords) ឬ រំហូរពាក្យគន្លឹះ (Search Streams) នឹងអាចផ្តល់ព័ត៌មាននានា ដូចជាអារម្មណ៍និងតម្រូវការរបស់អតិថិជនរបស់លោកអ្នក ។ ការធ្វើបែបនេះអាចជួយលោកអ្នកដើម្បីអភិវឌ្ឍន៍យុទ្ធសាស្ដ្រទីផ្សារ ដោយផ្អែកលើបែបបទនៃការរស់នៅ និងចំណង់ចំណូលចិត្តរបស់អតិថិជន (Customers’ Lifestyle and Preferences) ។Keywords គឺមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់តាមដានសកម្មភាពរបស់ដៃគូ ប្រជែងនោះទេ ប៉ុន្តែវាក៏ល្អផងដែរ ក្នុងការតាមដាននូវក្រុមហ៊ុនឬផលិតផលជំនួសអោយក្រុមហ៊ុនឬផលិតផល របស់អ្នក ។ ប្រសិនបើផលិតផលរបស់អ្នកជារឿយៗត្រូវបានទិញដោយភ្ជាប់នឹងផលិតផល មួយទៀត លោកអ្នកត្រូវតាមដានសកម្មភាពលើបណ្តាញសង្គមរបស់ក្រុមហ៊ុនដែលលក់ ផលិតផលមួយទៀតនោះ ដើម្បីឆ្លៀតឱកាសនៃការផ្សព្វផ្សាយពិសេសនិងការលក់ថ្មីៗរបស់ពួកគេ ដោយហេតុថាអតិថិជនរបស់ពួកគេ ក៏អាចជាគោលដៅអតិថិជន ដែលងាយនឹងក្លាយជាអតិថិជនរបស់យើងផងដែរ ។
- ការសហការ (Collaboration) ៖ វាត្រូវមនុស្សពីរនាក់ដើម្បីបង្កើតអោយចេញជាទំនាក់ទំនងសង្គម ដូចនឹងការរាំចង្វាក់តាំងហ្គូដែរ។ ការសហការគឺជាចំណុចមួយដ៏សំខាន់នៅពេលដែលត្រូវការអភិវឌ្ឍន៍ និងប្រតិបត្តិឲ្យមានប្រសិទ្ធភាពនូវយុទ្ធនាការណ៍លើបណ្ដាញសង្គម ។ សូមធ្វើអោយប្រាកដថាកម្មវិធីគ្រប់គ្រងបណ្ដាញសង្គមរបស់អ្នកអាចឲ្យ អ្នកមានភាពងាយស្រួលបំផុតក្នុងការសហការជាមួយក្រុមការងារដើម្បី ធ្វើអោយច្បាស់ថាអ្នកអាចប្រតិបត្តិយុទ្ធសាស្ត្រគ្រប់គ្រងបណ្ដាញ សង្គមមួយប្រកបដោយជោគជ័យខ្ពស់ ។
- ការធ្វើរបាយការណ៍ (Reporting)៖ ពីពេលមុនបណ្តាញសង្គមត្រូវបានគេមើលឃើញថា វាគ្រាន់តែបង្កើតជាការផ្សព្វផ្សាយប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះវាក្លាយជាផ្នែកមួយនៃគម្រោងថវិកា ដោយហេតុថាក្រុមហ៊ុនបានប្រើប្រាស់ធនធានជាច្រើនលើបណ្ដាទាំងនេះ ត្រលប់មកវិញក្រុមហ៊ុនក៏មានការរំពឹងទុកពីរបាយការណ៍ដែលបង្ហាញ ពី លទ្ធផលនៃការវិនិយោគពីបណ្ដាញសង្គមផងដែរ។ត្រូវប្រាកថាកម្មវិធី គ្រប់គ្រងបណ្ដាញសង្គមរបស់អ្នកមានលទ្ធភាពក្នុងវិភាគមុខងារ សំខាន់ៗដូចជា click-through rates លើ shortened links និង clicks by region ក៏ដូចជា top referrers ។ វាមានសារសំខាន់ក្នុងទទួលបានការប្រើប្រាស់មុខងារ Facebook Insight និង Google Analytics ។កម្មវិធីដែលល្អបំផុត គឺជាកម្មវិធីដែលអាចផ្ដល់ជូនលោកអ្នកនូវសមត្ថភាព ប្រើប្រាស់នូវ មុខងាររង្វាស់ស្ទង់ប្រសិទ្ធភាពនៃយុទ្ធនាការលើបណ្ដាញសង្គមរបស់ អ្នក ។ ការធ្វើដូចនេះ នឹងអាចជួយឲ្យលោកអ្នកកំណត់ថាតើសារមួយណាដែលផ្ដល់លទ្ធផលក្នុង កម្រិតខ្ពស់ ហើយទម្រង់មួយណាដែលទទួលបានការឆ្លើយតបច្រើន និងថាតើម៉ោងណានៃថ្ងៃដែលល្អបំផុតក្នុងទាញចំណាប់អារម្មណ៍ប្រិយមិត្តរបស់អ្នក ។
ការទំនាក់ទំនងសង្គមគឺជាមធ្យោបាយសម្រាប់រក្សា អោយបានឧត្ដមភាពនៃប្រកួតប្រជែង វាជាអ្វីម្យ៉ាងដែលអាជីវកម្មត្រូវការជាចាំបាច់បំផុត ដើម្បីឈរទន្ទឹមគ្នាគ្រប់ចំនុចដែលពាក់ព័ន្ធ ។ កម្មវិធី HootSuite Pro ជួយក្រុមការងារឲ្យភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រិយមិត្តរបស់អ្នក និងអាចវិភាគលើយុទ្ធនាការនានា នៅលើបណ្ដាញសង្គមជាច្រើនក្នុងពេលតែមួយដូចជា៖ Twitter, Facebook និង LinkedIn ដោយប្រើក្ដារបញ្ជាដ៏មានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ៕
No comments:
Post a Comment