Monday, May 26, 2014

កំពូល​តារា​អាស៊ី ៨ដួង មាន​សម្រស់​​បបូរមាត់ បង្កប់​​ដោយ​​មន្តស្នេហ៍ ត្រេក​ត្រអាល​​បំផុត

ចិន៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤នេះ បានប្រាប់ឲ្យដឹងថា តារាស្រីអាស៊ី ៨ រូប ដែលមានឈ្មោះ ក្នុងបញ្ជីជាតារាមានបបូរមាត់ ដ៏ស្រស់ស្អាតសិចស៊ី នៅអាស៊ី ដោយការស្ទង់មតិអ្នកអាន និងអ្នកយកព័ត៌មាន។ តារាមានបបូរមាត់ គួរឲ្យគ្រឺតខ្នាញ់ទាំងនោះ រួមមាន នាង Ishihara Satomi, នាង Song Hye Kyo ,នាង Yoon Eun Hye ,នាង Shu Qi,នាង Yao Chen,នាង IU,នាង Linda Lee ឬ Linda Ly និងនាង Takei Emi ។ បើយោងតាមគេហទំព័រដដែល បាននិយាយថា ភាពស្រស់ស្អាត និងល្បីល្បាញរបស់ពួកនាង គឺទស្សនិកជន និងអ្នកគាំទ្របាន ផ្តោតអារម្មណ៍យ៉ាងខ្លំាង ទៅលើបបូរមាត់ស្រស់ឥតខ្ចោះ ពោរពេញដោយមន្តស្នហ៍។ បើតាមការវាយតម្លៃ ពីប្រព័ន្ធអនឡាញ ត្រូវបានចាត់ទុកថា តារាអាស៊ីដែលមាន បបូរមាត់ស្រស់ឥតខ្ចោះ កំពុងតែប្រកួតប្រជែង ជាមួយនឹងបបូរមាត់ តារាសម្តែងល្បី លើពិភពលោក គឺនាង Angelina Jolie ។
នាង Ishihara Satomi ជាតារាសម្តែង ប្រទេសជប៉ុន ត្រូវគេហទំព័រ Sina របស់ចិន និយាយថា នាងតារាដែលមាន បបូរមាត់សិចស៊ី និងស្រស់ស្អាត ជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី ហើយជាតារាសម្តែង សិចស៊ីបបូរមាត់ នៅក្នុងប្រទេសជប៉ុនដែរ បើតាមការស្ទង់មតិ។ ចំណែកនាង Song Hye Kyo ជាតារាសម្តែងកូរ៉េ ខាងត្បូងទទួលបាន ចំណាត់ថ្នាក់ លេខ ២ និងនាង Yoon Eun Hye ចំណាត់ថ្នាក់លេខ ៣៕

ព្រឹត្តិការណ៍​នយោបាយ​ថៃ ៖ មេទ័ព​ឡើង​កាន់​អំណាច , យី​ង​ឡាក់ រួចខ្លួន គ្រោង​បង្កើត​រដ្ឋាភិបាល​និរទេស​ជាមួយ​បង​ប្រុស និង​ស៊ូ​ថេ​ប បង់​ប្រាក់​ធានា​នៅ​តុលាការ

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៤​នេះ លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-Ocha) អគ្គមេបញ្ជាការ​កងទ័ព​ថៃ និង​ជា​មេ​រដ្ឋប្រហារ​យោធា ត្រូវ​បាន​ព្រះ​ចៅ​ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត (Bhumibol Adulyadej) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ជាតិ​ទាំងមូល ដោយ​លោក​មេទ័ព​រូប​នេះ​បាន​ធ្វើ​សច្ចាប្រណិធាន​គ្មាន​វត្តមាន​ព្រះ​ភក្ត្រ​ ព្រះមហាក្សត្រ​ថា "​ខ្ញុំ​ស្បថ​ថា នឹង​អនុវត្តន៍​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ស្មោះស្ម័គ្រ​បំផុត ហើយ​សង្ឃឹមថា រាល់​បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​រាជរដ្ឋាភិបាល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​ បំផុត​" ។​
… [សូមអានបន្តនៅ DTN7.COM]

ឃើញនាងក្រមុំស្រស់​ស្អាត កម្លោះនាងសុំ​ជិះកង់​ទៅ​ផ្ទះ​ជាមួយ លុះដល់ពាក់កណ្តាល​ផ្លូវ ក៏ចាប់រំលោភរហូតបាន​សម្រេច

កំពង់ឆ្នាំង៖ យុវជនឈាមរាវតណ្ហាក្រាស់ម្នាក់ ត្រូវកម្លាំង​ប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បានឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៤ បន្ទាប់ពី​ធ្វើ​សកម្មភាព ចាប់រំលោភ​នារី​ម្នាក់ នៅ​ក្នុងភូមិ​ជាមួយគ្នា រហូត​បានសម្រេច ខណៈដែលសុំនាងក្រមុំជិះកង់ទៅផ្ទះជាមួយ លុះពេលដំណើរទៅដល់កន្លែងស្ងាត់ក៏ចាប់នាងបង្ខំរួមរ័កតែម្តង។​
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យ ​ឈ្មោះ មឿ​ន វុទ្ធី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ចំណែក​នារី​រងគ្រោះ ស .ហ អាយុ​១៥​ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។នារី រងគ្រោះ បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា មុនពេលកើតហេតុគឺនៅ​ថ្ងៃទី​២៥ ឧសភា នាង​បាន​ទៅលេង​បុណ្យនៅក្នុងភូមិខាងលើ មើលគេ​រាំ​ធុងបាស់ រហូតដល់​ព្រលប់ ទើប​ត្រឡប់មកផ្ទះ​វិញ​។
នាងបន្តថា នៅពេលដែលជិះកង់ត្រឡប់មកផ្ទះវិញ បានជួបនិងឈ្មោះ មឿ​ន វុទ្ធី នៅតាមផ្លូវដោយគេ សុំនាងទៅជាមួយផង។លុះពេលធ្វើដំណើរដល់​កន្លែង​ស្ងាត់ គ្មានមនុស្ស និងដាច់ផ្ទះអ្នកស្រុក ផងនោះឈ្មោះ​មឿ​ន វុទ្ធី ក៏បាន​ធ្វើសកម្មភាព ចាប់នាងខ្ទប់មាត់និងសម្រាតខោអាវនាងចេញអស់ ហើយរំលោភ​នាង រហូតដល់ទីជម្រៅសម្រេច​តែម្តង​។
ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោលឈឹង មិនដឹងជាទៅទីណា ។ភ្លាមៗនោះដែរនាងរងគ្រោះ​បាន​ប្រាប់​ឪពុកម្តាយរបស់នាង អោយបាន​ដឹង ពី​រឿងព្រមទាំងទៅប្តឹង​សមត្ថកិច្ច ទើបរហូតដល់ថ្ងៃទី២៦ ឧសភានេះ ក៏ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ​តែម្តង ។
ឆ្លើយចំពោះមុខសមត្ថកិច្ច ឈ្មោះ មឿន វុទ្ឋី​បាន​ឆ្លើយ​សារភាព  រូបគេ​ពិតជាបាន ប្រព្រិត្តដូចជាការរៀបរាប់ខាងលើ ពិតប្រាកដមែន ប៉ុន្តែរូបគេមិនបាន​បង្ខំនាងរងក្រោះឡើយ ដោយសារ តែនាងក្រមុំរូបនោះ ជាអ្នកឌុបរូបគេបង្ហួស​ទៅក្នុង​ព្រៃ​ជើងភ្នំស្ងាត់ ដោយ ឃើញ​ឱកាសល្អ បណ្តាលអោយតណ្ហារបស់គេពុះកញ្ច្រោល មិនអាចគ្រប់អារម្មណ៍ខ្លួនឯងបាន ពីព្រោះសាច់នាងស ខ្ចី រូបគេ ក៏​ធ្វើ​សកម្មភាព​រំលោភ​តែម្តងទៅ ៕ដោយ បូរី
សម្ថកិច្ចឃាត់ខ្លួួនយុវជនឈាមរាវ

ប្រាយុទ្ធ ចាន់អ៊ូចា​​ជានរណា? ជាមេទ័ពថៃ​​ជាន់ខ្ពស់ និង ជាខ្លាភាគ​ខាងកើត ក្នុងជួរ​កងទ័ព

នៅព្រឹក​ថ្ងៃទី២៦​ឧសភា មេបញ្ជាការ កងទ័ពជាន់​ខ្ពស់ថៃ​លោក ប្រាយុទ្ធ ចាន់អ៊ូចា  ត្រូវបាន​ទទួល​​ការ​តែងតាំង​​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​​ជាតិ ដើម្បីសន្ដិភាព​ និង សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេល​ធ្វើរដ្ឋប្រហារ​ បន្ទាប់ពីលោក​បាន​ប្រកាស ប្រើច្បាប់​​អាជ្ញា​សឹក​កាល​ពីថ្ងៃទី២០ឧសភា ហើយពីរ​ថ្ងៃក្រោយមក គឺនៅថ្ងៃទី២២ឧសភា លោកក៏ប្រកាស​ធ្វើរដ្ឋប្រហារ។ ការតែងតាំងនេះ គឺក្រោមព្រះរាជ​អនុញ្ញាត​​​របស់​​ព្រះមហាក្សត្រ​ថៃ ដើម្បីគ្រប់គ្រង និងរៀបចំប្រទេសថៃ ​ឱ្យមានសណ្ដាប់ធ្នាប់​ឡើងវិញ។ នេះបើតាមការបញ្ជាក់​របស់លោក​ប្រាយុទ្ធ​​នៅក្នុងសន្និសីទកាសែត បន្ទាប់ពីបានទទួលការតែងតាំង។ តើមេទ័ព​ដែលជា​សមាជិកខ្លា ភាគខាងកើត​ នៅក្នុងជួរកងទ័ព និង បានបញ្ចប់សាលាបណ្ឌិតសភា យោធា រូបនេះមានប្រវត្តិយ៉ាងណាខ្លះ?
ស្តាប់សម្លេង៖
ប្រវត្តិខ្លះៗរបស់មេទ័ពថៃលោកប្រាយុទ្ធ ចាន់អូចារ Prayuth Chan-ocha
លោកប្រាយុទ្ធ ចាន់អូចារ Prayuth Chan-ocha កើត ថ្ងៃទី 21 ខែមិនា ឆ្នាំ 1954 លោកបានឡើងកាន់តំណែង ជាមេបញ្ជាការកងទ័ព​ជាន់ខ្ពស់ថៃ កាលពីខែតុលាឆ្នាំ២០១០។ មិនត្រឹមតែជាមេទ័ពថៃធម្មតានោះទេ តែលោកប្រាយុទ្ធ ត្រូវបានគេចាត់ទុកថា ជា​មេបញ្ជាការ​ម្នាក់​ ដែលមានភាពស្មោះត្រង់ និង មានភាពម៉ឺងម៉ាត់ក្នុងការដឹកនាំកងទ័ព។ អ្វីដែលគេដឹងច្បាស់បំផុតនោះ គឺលោក ប្រាយុទ្ធ  បានប្រកាន់ជំហរមួយគឺ ប្រឆាំងនឹងចលនាធ្វើការផ្លាស់ប្ដូរ ក្រុមអាវក្រហម​ជាក្រុមគាំទ្រ ដល់អតីតនាយករដ្ឋមន្ដ្រីថៃ​លោកថាក់ ស៊ីនស៊ីណវ៉ាត្រា និង រដ្ឋាភិបាលរបស់ប្អូនស្រីលោកថាក់ ស៊ីន គឺលោកស្រី យីងឡាក់។
ការសិក្សារបស់មេទ័ពជាន់ខ្ពស់ថៃរូបនេះ

លោកប្រាយុទ្ធបានសិក្សានៅ វិទ្យាស្ថានកងទ័ព និង មហាវិទ្យាល័យ ជាតិ និង ការពារជាតិ នៃប្រទេសថៃ។ លោកបានចូលរួមវគ្គ ទ័ពថ្មើរជើង មូលដ្ឋាន និង ទ័ពថ្មើរជើង កម្រិតខ្ពស់ មុននឹងបានសិក្សា យកបរិញ្ញាបត្រ នៅក្នុងការ បណ្ឌិតសភាយោធា។ លោក​ប្រាយុទ្ធ​ធ្លាប់ ជាសមាជិកនៃក្លឹប " ខ្លាភាគខាងកើត " ដែលភាគច្រើនអគ្គមេបញ្ជាការជាន់ខ្ពស់ជាច្រើន មានប្រវត្តិចេញពីក្លឹបនេះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា ពី បណ្ឌិតសភា យោធា លោកប្រាយុទ្ធ បានបម្រើការ នៅក្នុងកងវរសេនាធំ ថ្មើរជើង និង ធ្លាប់ជា​អនុប្រធាន បញ្ជាការឯកភាពទូទៅក្នុងកងពលថ្មើរជើង មុនក្លាយជា អនុប្រធាន បញ្ជាការឯកភាព ទូទៅសម្រាប់​កងទ័ពតំបន់ទី1។
និយាយពីបទពិសោធការងារវិញ បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ 2006 , លោកប្រាយុទ្ធ ត្រូវបានតែងតាំងជាតំណាងរាស្រ្តក្នុង រដ្ឋសភា តំណែងនេះលោក បានចូលរួមជាមួយ គណៈកម្មាធិការ ស្តីពី បរិស្ថាន និង ធនធានធម្មជាតិ ។ ក្រៅពីតួនាទីជាទាហាន លោក​ប្រាយុទ្ធមានតួនាទីជាក្រុមប្រឹក្សានៅក្នុងក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនផ្គត់ផ្គង់ អគ្គិសនី ជាតិ។ ពីឆ្នាំ 2007 ដល់ ឆ្នាំ 2010 លោកគឺជា នាយក នៃក្រុមហ៊ុន ប្រេង សាធារណៈថៃ។ ហើយនៅឆ្នាំ2010 លោក ជាអគ្គនាយកនៃធនាគារ យោធាថៃ និង ជាប្រធាន ក្លឹបបាល់ទាត់ សម្ពន័្ធយោធា។
លោកប្រាយុទ្ធ ប្រកាន់ជំហរមួយគឺ ប្រឆាំងនឹងចលនាធ្វើការផ្លាស់ប្ដូរក្រុមអាវក្រហម តែហេតុអ្វីរូបនេះនិយាយថា​យោធានៅ​កណ្តាល?
ត្រឹមបបូរមាត់ប៉ុណ្ណោះ ចំពោះពាក្យថាមិនលម្អៀង ព្រោះបន្ទាប់ពីលោកចូលកាន់តំណែង​​​​​ លោកចង់ឱ្យកងទ័ពថៃ ឈរនៅចំ​កណ្ដាល​​​​​ជានិច្ច ជាពិសេសក្នុងរឿងនយោបាយ ដោយមិនលម្អៀង ទៅភាគីនយោបាយណាមួយឡើយ ប៉ុន្តែសកម្មភាព​របស់​លោក ត្រូវបាន​សាធារណជន លើកជាសំណួរ ជុំវិញសកម្មភាពចូលខ្លួន ក្នុងឆាកនយោបាយថៃ។ ជាពិសេស​អ្នកដែល​នៅពីក្រោយ​ការ​បង្ក្រាប ក្រុមអាវក្រហមក្នុងការបះបោរ កាលពីខែមេសាឆ្នាំ 2009 និង ខែមេសា ខែឧសភា ឆ្នាំ2010  គ្មានអ្នកណាឡើយ​ក្រៅពី​មេទ័ពរូបនេះ។
បន្ថយអំណាចដើម្បីឲ្យគេមើលឃើញថាមិនលម្អៀង

លោកប្រាយុទ្ធតែងតែ ហៅរដ្ឋប្រហារយោធា ថាមិនមែនជា រដ្ឋប្រហារ តែជាទង្វើរដើម្បីការពារជាតិ ក្នុងនោះលោកបាន​បន្ថយ​អំណាច​​​​របស់ខ្លួន បន្ទាប់ពីក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានដាក់សម្ពាធ តាមរយៈការចូលជ្រៀតជ្រែក ក្នុងការស៊ើបអង្កេត​ទៅលើ​ក្រុមបាតុករដែលស្លាប់ កាលពីឆ្នាំ២០១០ ខណៈពេលដែលពួកគេធ្វើការតវ៉ា ។ ក្រោយមក​ទៀត​លោក ប្រាយុទ្ធ​ក៏បានដើរតួ​ជា​មនុស្សម្នាក់​ដែលសំខាន់ ក្នុងការទំនាក់ទំនង ជាមួយសាច់ញាតិ ជនរងគ្រោះដែលត្រូវស្លាប់ ក្នុងការតវ៉ា  ហើយបានសហការ​ជាមួយ​​រដ្ឋាភិបាល របស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលឈ្នះនូវកៅអីសភា ក្នុងឆ្នាំ២០១១ រីឯរដ្ឋាភិបាលវិញ ក៏បាន​សហការ​ យ៉ាងពេញដៃពេញជើង ជាមួយមេទ័ពរូបនេះផងដែរ។
រដ្ឋប្រហាដោយយោធា បានកើតឡើងចៀសមិនរួច ក្រោមហេតុផល ការពារផលប្រយោជន៍ជាតិ តើលោកមេទ័ពរូបនេះ​នឹងរៀបចំ​ការបោះឆ្នោតដែររឺទេ?
លោកប្រាយុទ្ធ បានលើកឡើងថា ការបោះឆ្នោតនឹងត្រូវរៀបចំឡើង ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ តែក៏ត្រូវមើល​ពី​ស្ថានភាព​ជាក់ស្ដែង នៅពេលបច្ចុប្បន្នដែរ បើស្ថានភាពអំណោយផល ពេលវេលានៃការបោះឆ្នោត ​ក៏អាចរៀបចំបាន​ឆាប់រហ័ស​ដែរ។ ផ្ទុយទៅវិញ បើបញ្ហាអសន្ដិសុខ នៅតែកើតមាន វាពិតជាលំបាក​សម្រាប់ការរៀបចំ ការបោះឆ្នោត​ទៅតាមការស្នើសុំ។ ចំណុចនេះ ខ្ញុំក៏ចង់រំលឹកសុភក្រ័ដែរថា ជាទូទៅ និង តាមបទពិសោធកន្លងមក យោធាតែងតែកាន់តំណែង មួយឆ្នាំ ឬ ពីរឆ្នាំទើប​រៀបចំ​​ឲ្យមានរដ្ឋាភិបាលថ្មី។ ដោយឡែករដ្ឋាភិបាលថ្មី ដែលតែងតាំង ទោះជាតាមរយៈការបោះឆ្នោតក៏ដោយ ក៏ត្រូវទម្លាក់​តាមរយៈ​ ការប្លន់អំណាច ព្រោះតែអំណាចយោធា និង ឥទ្ធិពលព្រះមហាក្សត្រ មានច្រើនលើសលប់។
នាថ្ងៃ​អនាគត​លើកលែងតែ រដ្ឋាភិបាលដែលចេញពី ការរៀបចំរបស់រាជវាំង និងយោធា ទើបអាចឈរជើង ជាប់រហូតផុតអាណត្តិ តែដរាបណាខ្សែស្រឡាយ លោកថាក់ស៊ីន រឺ សូម្បីដៃជើងក្តី ក៏មិនអាចឈរនៅរឹងមាំបានដែរ ព្រោះការរំលំរបបលោកថាក់ស៊ីន ក្នុងបំណងជីកទាំងឬស។
ជាក់ស្តែងរដ្ឋាភិបាលលោកស្រីយីងឡាក់​ប្អូនលោកថាក់ ស៊ីន ក៏មិនអាចចៀសផុតដែរ ទោះជាលោក​ប្រាយុទ្ធ ចាន់អ៊ូចា ដែលតាម​គម្រោង​នឹងចូលនិវត្ដិន៍ នៅខែកញ្ញាឆ្នាំ២០១៤នេះ ប៉ុន្ដែបានផ្អាកចូលនិវត្ដិន៍ ដោយសារតែភាពចលាចល ភាពជាប់គាំង​នយោបាយ ក្នុងប្រទេសថៃ លោកក៏បានសម្រេចចិត្ដប្រឆាំងនឹងអំពើហិង្សា ដែលអូសបន្លាយយ៉ាងយូរនេះ ។
អត្ថបទដោយយ៉ាន់ លីណា

Sunday, December 29, 2013

មានដឹងស្រាទាំង ១០ណា ដែលមានតម្លៃថ្លៃជាងគេ ដែររឺទេ?


រោងចក្រផលិតស្រា បានបើកសម្ពោធជាច្រើន នៅតាមប្រទេសនានា ក្នុងពិភពលោក ដោយមានក្រុមហ៊ុនជាច្រើន បានសម្រិតសម្រាំងទាំងគុណភាព និងរសជាតិរបស់ស្រា ឲ្យស័ក្តសមជាមួយនឹងតម្លៃរបស់វា។
ក្នុងនោះ ឲ្យតែមានពិធីជប់លៀងម្តងៗ ដូចជារាត្រីស្រមោលស ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជួបជុំមិត្តភក្តិជាដើម មិនថាខ្នាតធំ រឺតូចទេ ម្ចាស់កម្មវិធីទាំងអស់ រមែងមិនដែលភ្លេចរៀបចំស្រាថ្លៃៗ សម្រាប់ទុកទទួលភ្ញៀវកិត្តិយសឲ្យបានល្អិតល្អន់នោះទេ ពោលគឺដើម្បីលើកមុខមាត់ក្រុមគ្រួសារ របស់ម្ចាស់កម្មវិធីនោះ។
ម៉្លោះហើយ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់ស្រាទាំង ១០ ដែលមានតម្លៃថ្លៃជាងគេ នៅលើពិភពលោក ដែលចំណាត់ថ្នាក់នេះ ទើបតែបញ្ចេញដោយគេហទំព័រ Wine-Searcher.com កាលពីថ្មីៗនេះ តែប៉ុណ្ណោះ។
លេខ ១០៖  ស្រា Henri Jayer Vosne-Romanee
ផលិតនៅប្រទេស បារាំង
តម្លៃ ៣ ៥៧២ ដុល្លារសហរដ្ឋអាមេរិក

លេខ ៩៖  ស្រា Domaine Leroy Musigny Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៤ ៣៧៦ ដុល្លារសហរដ្ឋអាមេរិក
លេខ ៨៖  ស្រា Domaine de la Romanee-Conti Montrachet Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៤ ៦៧២ ដុល្លារសហរដ្ឋអាមេរិក
លេខ ៧៖  ស្រា Domaine Georges & Christophe Roumier Musigny Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៤ ៦៩២ ដុល្លារសហរដ្ឋអាមេរិក
លេខ ៦៖  ស្រា Joh. Jos. Prum Wehlener Sonnenuhr Riesling Trockenbeerenauslese
ផលិតនៅប្រទេស អាឡឺម៉ង់
តម្លៃ ៥ ៣២៩ ដុល្លារសហរដ្ឋអាមេរិក
លេខ ៥៖  ស្រា Domaine Leflaive Montrachet Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៥ ៨០៧ ដុល្លារសហរដ្ឋអាមេរិក
លេខ ៤៖  ស្រា Henri Jayer Cros Parantoux, Vosne-Romanee Premier Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៦ ១២៧ ដុល្លារសហរដ្ឋអាមេរិក
លេខ ៣៖  ស្រា Egon Muller-Scharzhof Scharzhofberger Riesling Trockenbeerenauslese
ផលិតនៅប្រទេស អាឡឺម៉ង់
តម្លៃ ៦ ៩៣៤ ដុល្លារសហរដ្ឋអាមេរិក
លេខ ២៖  ស្រា Domaine de la Romanee-Conti Romanee-Conti Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ១២ ៥២៧ ដុល្លារសហរដ្ឋអាមេរិក
លេខ ១៖  ស្រា Henri Jayer Richebourg Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ១៦ ១៩៣ ដុល្លារសហរដ្ឋអាមេរិក
តើប្រិយមិត្តចង់សាកទទួលទានស្រាមួយណា ក្នុងចំណោមស្រាទាំង ១០ខាងលើ?
ដោយ RoMeo
ខ្មែរឡូត

ជាង​ចម្លាក់​របស់​ន័រវែស​ពិត​ជា​មិនធម្មតា​មែន

ស្ថិត​នៅ​​ក្នុង​សួន​ដ៏​ល្បី​ឈ្មោះ Frogner រូបចម្លាក់​ទាំង​នេះ​គឺ​ជា​ស្នាដៃ​​​តែ​មួយ​គត់​របស់​​ខ្មោច​ជាង​ចម្លាក់​​ជនជាតិ​ន័រវែស​លោក Gustav Vigeland ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ថា​ជា​កំពូល​ជាង​ចម្លាក់​​​ដ៏​ចំណាន​គ្មាន​គូរ​ប្រៀប​នៅ​សតវត្ស​ទី​២០​​។
ក្រោម​ការ​លះបង់​​របស់​លោក លោក​ Vigeland បាន​សាងសង់​រូបចម្លាក់​ដ៏​​ល្អឯក​ទាំង​នេះ​ឡើង​លើ​ទឹកដី​ទីក្រុង​Oslo របស់​ប្រទេស​នេះ បន្ទាប់​ពី​គាត់​បាន​​ផ្លាស់​មក​រស់​នៅ​ទី​នេះ​កាល​ ពី​ឆ្នាំ​១៩២០។ចាប់តាំង​ពី​ពេល​នោះ​មក ​លោក​​ខិតខំ​សាងសង់​រូបចម្លាក់​​ដ៏​រស់រវើក​ ពោរពេញ​​ទៅ​ដោយ​ភាព​ទាក់ទាញ​ផុស​ឡើង​នៅ​ទីក្រុង​នេះ​ ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​លោក​តែ​មួយ​គត់​។ ​​
​ទោះបី​ជា​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​ នៅ​ក្នុង​ឆ្នាំ​១៩៤៣​ ក្តី ក៏ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​​នៅ​តែ​ល្បី​សុះសាយ​ និង​ដក់ជាប់​ដល់​មនុស្ស​ជំនាន់​ក្រោយ​នៅ​ពេល​ណា​​យ​ដែល​គេ​បាន​ឃើញ​រូប​ ចម្លាក់​​ទាំង​នេះ៕
ប្រែសម្រួល៖ Narin
ប្រភព៖ amusingplanet

ជាង​ចម្លាក់​របស់​ន័រវែស​ពិត​ជា​មិនធម្មតា​មែន

ស្ថិត​នៅ​​ក្នុង​សួន​ដ៏​ល្បី​ឈ្មោះ Frogner រូបចម្លាក់​ទាំង​នេះ​គឺ​ជា​ស្នាដៃ​​​តែ​មួយ​គត់​របស់​​ខ្មោច​ជាង​ចម្លាក់​​ជនជាតិ​ន័រវែស​លោក Gustav Vigeland ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ថា​ជា​កំពូល​ជាង​ចម្លាក់​​​ដ៏​ចំណាន​គ្មាន​គូរ​ប្រៀប​នៅ​សតវត្ស​ទី​២០​​។
ក្រោម​ការ​លះបង់​​របស់​លោក លោក​ Vigeland បាន​សាងសង់​រូបចម្លាក់​ដ៏​​ល្អឯក​ទាំង​នេះ​ឡើង​លើ​ទឹកដី​ទីក្រុង​Oslo របស់​ប្រទេស​នេះ បន្ទាប់​ពី​គាត់​បាន​​ផ្លាស់​មក​រស់​នៅ​ទី​នេះ​កាល​ ពី​ឆ្នាំ​១៩២០។ចាប់តាំង​ពី​ពេល​នោះ​មក ​លោក​​ខិតខំ​សាងសង់​រូបចម្លាក់​​ដ៏​រស់រវើក​ ពោរពេញ​​ទៅ​ដោយ​ភាព​ទាក់ទាញ​ផុស​ឡើង​នៅ​ទីក្រុង​នេះ​ ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​លោក​តែ​មួយ​គត់​។ ​​
​ទោះបី​ជា​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​ នៅ​ក្នុង​ឆ្នាំ​១៩៤៣​ ក្តី ក៏ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​​នៅ​តែ​ល្បី​សុះសាយ​ និង​ដក់ជាប់​ដល់​មនុស្ស​ជំនាន់​ក្រោយ​នៅ​ពេល​ណា​​យ​ដែល​គេ​បាន​ឃើញ​រូប​ ចម្លាក់​​ទាំង​នេះ៕
ប្រែសម្រួល៖ Narin
ប្រភព៖ amusingplanet

Marina Bay Sands អាគារដែលមានតម្លៃថ្លៃបំផុត លើពិភពលោក ស្ថិតក្នុងប្រទេសសឹង្ហបុរី

Marina Bay Sands គឺជាឈ្មោះអាគារដ៏ធំស្គឹមស្គៃមួយ ស្ថិតក្នុងប្រទេសសឹង្ហបុរី ហើយមានរហូតដល់ទៅ ៥៧ជាន់ និងមានកំពស់ ១៩៤ម៉ែត្រឯណោះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Moshe Safdie គឺជាអ្នកឌីស្ស៉ាញអាគារនេះ ហើយវាត្រូវបានសាងសង់ចប់រួចរាល់ កាលពីឆ្នាំ២០១០ ដោយក្រុមហ៊ុន Las Vegas Sands របស់សហរដ្ឋអាមេរិក ដែលចំណាយទឹកប្រាក់សរុបចំនួន ប្រហែល ៦ពាន់លានដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថា Marina Bay Sands ត្រូវបានសាងសង់ឡើង នៅក្បែរឈូងសមុទ្រ Marina Bay ស្ថិតក្នុងប្រទេសសឹង្ហបុរី ដែលមានផ្ទៃដីសរុប ២០ហិចតា។ ជាមួយគ្នានេះដែរ Marina Bay Sands ក៏ជាកាស៊ីណូ ដែលធំបំផុតនៅលើពិភពលោកផងដែរ ហើយថែមទាំងមានសួន ប្រវែង ៣៤០ម៉ែត្រ ដែលមានឈ្មោះថា SkyPark និងអាងហែលទឹក នៅលើកំពូលនៃអាគារ ប្រវែង ១៥០ម៉ែត្រទៀតផង។
យ៉ាងណាមិញ នៅក្នុងអាគារ Marina Bay Sands នេះ ក៏មានកន្លែងកំសាន្តផ្សេងៗ រួមទាំងផ្សារទំនើប សារមន្ទីរ និង រោងកុនដ៏ធំចំនួនពីរ ភោជនីយដ្ឋានចំនួន ៧ និងកន្លែងជិះស្គីលើទឹកកកមួយកន្លែងទៀតផង៕















តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ STOMP koolfuninfo
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត