ចិន៖
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤នេះ
បានប្រាប់ឲ្យដឹងថា តារាស្រីអាស៊ី ៨ រូប ដែលមានឈ្មោះ
ក្នុងបញ្ជីជាតារាមានបបូរមាត់ ដ៏ស្រស់ស្អាតសិចស៊ី នៅអាស៊ី
ដោយការស្ទង់មតិអ្នកអាន និងអ្នកយកព័ត៌មាន។ តារាមានបបូរមាត់
គួរឲ្យគ្រឺតខ្នាញ់ទាំងនោះ រួមមាន នាង Ishihara Satomi, នាង Song Hye Kyo
,នាង Yoon Eun Hye ,នាង Shu Qi,នាង Yao Chen,នាង IU,នាង Linda Lee ឬ Linda
Ly និងនាង Takei Emi ។
បើយោងតាមគេហទំព័រដដែល បាននិយាយថា ភាពស្រស់ស្អាត និងល្បីល្បាញរបស់ពួកនាង
គឺទស្សនិកជន និងអ្នកគាំទ្របាន ផ្តោតអារម្មណ៍យ៉ាងខ្លំាង
ទៅលើបបូរមាត់ស្រស់ឥតខ្ចោះ ពោរពេញដោយមន្តស្នហ៍។ បើតាមការវាយតម្លៃ
ពីប្រព័ន្ធអនឡាញ ត្រូវបានចាត់ទុកថា តារាអាស៊ីដែលមាន បបូរមាត់ស្រស់ឥតខ្ចោះ
កំពុងតែប្រកួតប្រជែង ជាមួយនឹងបបូរមាត់ តារាសម្តែងល្បី លើពិភពលោក គឺនាង
Angelina Jolie ។
នាង Ishihara Satomi ជាតារាសម្តែង ប្រទេសជប៉ុន ត្រូវគេហទំព័រ Sina
របស់ចិន និយាយថា នាងតារាដែលមាន បបូរមាត់សិចស៊ី និងស្រស់ស្អាត
ជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី ហើយជាតារាសម្តែង សិចស៊ីបបូរមាត់
នៅក្នុងប្រទេសជប៉ុនដែរ បើតាមការស្ទង់មតិ។ ចំណែកនាង Song Hye Kyo
ជាតារាសម្តែងកូរ៉េ ខាងត្បូងទទួលបាន ចំណាត់ថ្នាក់ លេខ ២ និងនាង Yoon Eun Hye
ចំណាត់ថ្នាក់លេខ ៣៕
No comments:
Post a Comment