សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យ ឈ្មោះ មឿន វុទ្ធី អាយុ២២ឆ្នាំ រស់នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ចំណែកនារីរងគ្រោះ ស .ហ អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។នារី រងគ្រោះ បានរៀបរាប់ប្រាប់ប៉ូលិសថា មុនពេលកើតហេតុគឺនៅថ្ងៃទី២៥ ឧសភា នាងបានទៅលេងបុណ្យនៅក្នុងភូមិខាងលើ មើលគេរាំធុងបាស់ រហូតដល់ព្រលប់ ទើបត្រឡប់មកផ្ទះវិញ។
នាងបន្តថា នៅពេលដែលជិះកង់ត្រឡប់មកផ្ទះវិញ បានជួបនិងឈ្មោះ មឿន វុទ្ធី នៅតាមផ្លូវដោយគេ សុំនាងទៅជាមួយផង។លុះពេលធ្វើដំណើរដល់កន្លែងស្ងាត់ គ្មានមនុស្ស និងដាច់ផ្ទះអ្នកស្រុក ផងនោះឈ្មោះមឿន វុទ្ធី ក៏បានធ្វើសកម្មភាព ចាប់នាងខ្ទប់មាត់និងសម្រាតខោអាវនាងចេញអស់ ហើយរំលោភនាង រហូតដល់ទីជម្រៅសម្រេចតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោលឈឹង មិនដឹងជាទៅទីណា ។ភ្លាមៗនោះដែរនាងរងគ្រោះបានប្រាប់ឪពុកម្តាយរបស់នាង អោយបានដឹង ពីរឿងព្រមទាំងទៅប្តឹងសមត្ថកិច្ច ទើបរហូតដល់ថ្ងៃទី២៦ ឧសភានេះ ក៏ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យតែម្តង ។
ឆ្លើយចំពោះមុខសមត្ថកិច្ច ឈ្មោះ មឿន វុទ្ឋីបានឆ្លើយសារភាព រូបគេពិតជាបាន ប្រព្រិត្តដូចជាការរៀបរាប់ខាងលើ ពិតប្រាកដមែន ប៉ុន្តែរូបគេមិនបានបង្ខំនាងរងក្រោះឡើយ ដោយសារ តែនាងក្រមុំរូបនោះ ជាអ្នកឌុបរូបគេបង្ហួសទៅក្នុងព្រៃជើងភ្នំស្ងាត់ ដោយ ឃើញឱកាសល្អ បណ្តាលអោយតណ្ហារបស់គេពុះកញ្ច្រោល មិនអាចគ្រប់អារម្មណ៍ខ្លួនឯងបាន ពីព្រោះសាច់នាងស ខ្ចី រូបគេ ក៏ធ្វើសកម្មភាពរំលោភតែម្តងទៅ ៕ដោយ បូរី
សម្ថកិច្ចឃាត់ខ្លួួនយុវជនឈាមរាវ
No comments:
Post a Comment