Sunday, November 10, 2013

តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​មាន​រហូត​ទៅ​៩៥ប៉ុន្តែ​អ្នក​ដែល​បដិបត្តិ​តាម​ធម៌​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​ភាគ​ច្រើនមាន​តែ​ទៅ​លើ​មនុស្ស​ចាស់ដែល​ជា​អ្នក​កាន់​សីល។បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយបារម្ភ​ទៅ​លើ​ក្រុម​យុវជន​នៅ​ក្នុងប្រទេស​កម្ពុជា។
ព្រះពុទ្ធសាសនា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។នៅ​ពេល​បច្ចុប្បន្ន​នេះគេ​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ជាច្រើន​អង្គកំពុង​ចូល​រួម​ធ្វើ​សកម្មភាព​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​កម្ពុជាតាមរយៈ​ការ​ចុះ​អប់រំ​ផ្ទាល់​នៅ​តាម​សហគមន៍និង​បាន​ទេសនា​អប់រំ​ធម៌​វិន័យនិង​សីលធម៌​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយមាន​ដូច​ជាវិទ្យុទូរទស្សន៍ជាដើម។
ព្រះសង្ឃ​ព្រះនាមទុយលីណាគង់​នៅ​វត្ត​ពិភិទ្ធារាមមាន​ថេរ​ដីកា​ថាក្រៅ​ពី​ព្រះអង្គ​បួស​ជា​សង្ឃ​គង់​នៅ​ក្នុង​វត្តព្រះអង្គ​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ចំណែក​លើ​ការងារ​អភិវឌ្ឍន៍​សង្គម។ក្នុង​នោះ​ព្រះអង្គ​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​សហគមន៍ទស្សនៈ​សីលធម៌​ព្រះពុទ្ធសាសនានិង​បាន​សម្ដែង​ធម្មទេសនា​តាម​វិទ្យុ។
ព្រះអង្គ​ស្ម័គ្រចិត្ត​ដោយ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាលនិង​ផ្សព្វផ្សាយ​ពីផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹងហើយ​និង​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា៖ «បើក​វគ្គ​បណ្ដុះ​បណ្ដាល​លើក​ឡើង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹងក៏​ដូច​ជាដំណោះ​ស្រាយការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋនិង​យុវជន​ទាំង​អស់​រស់នៅ​ក្នុង​ឃុំ​គោល​ដៅ​ហ្នឹងឲ្យ​គាត់​មាន​ការ​ភ្ញាក់​រលឹក​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹងមាន​ការ​បើក​សិក្ខាសាលាអញ្ជើញ​វាគ្មិន​ចូល​រួមដើម្បី​បកស្រាយ​អំពី​បញ្ហា​ហ្នឹងហើយ​មាន​ការ​ចូល​រួម​ប្រជុំ​តាម​សហគមន៍ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់»
នៅ​ក្នុង​សកម្មភាព​នេះព្រះអង្គ​បាន​ជំរុញ​ឲ្យ​មេឃុំចៅសង្កាត់សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់មេភូមិឲ្យ​មាន​ការ​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ចូល​រួមដើម្បី​ប្រជុំ​ផ្សព្វផ្សាយ​ស្វែង​យល់​ពី​ការងារ​សង្គមដែល​ជា​បញ្ហា​ប្រឈម​ជាច្រើន​ទៀតនៅក្នុង​សង្គម​កម្ពុជា។ព្រះអង្គ​បន្ត​ថានៅ​ពេល​ព្រះអង្គ​និមន្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយតែង​តែ​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សាដែល​កើត​ចេញ​ដោយ​សារ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។នៅ​ក្នុង​ព្រះពុទ្ធសាសនាព្រះអង្គ​បាន​សម្ដែង​ធម៌​ផ្ដោត​ទៅ​លើ​ការ​ដឹកនាំ​សត្វឲ្យ​រួច​ផុត​ពី​ទុក្ខ​ក៏​ពិត​មែនប៉ុន្តែ​ទន្ទឹម​គ្នា​នោះព្រះអង្គ​បាន​បន្សល់​នូវ​ទ្រឹស្ដី​មួយ​ចំនួន​សម្រាប់​អ្នក​រស់នៅ​ក្នុង​បច្ចុប្បន្នភាព។
ព្រះអង្គ​បាន​លើក​យក​ទ្រឹស្ដី​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ​សម្ដែង​ទាក់​ទិន​ទៅ​សីល​ប្រាំនៅ​ក្នុង​ចំណុច​សីល​ប្រាំព្រះអង្គ​ហាម​ការ​បៀតបៀន​អាយុ​ជីវិត​គ្នាការ​កាប់​សម្លាប់​គ្នានេះ​ជា​ទ្រឹស្ដី​មួយ​ដែល​ព្រះអង្គ​បាន​សម្ដែង​ទុកសម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ដែល​រស់នៅ៖ «នេះ​ជា​ទ្រឹស្ដី​ដែល​ព្រះអង្គសម្ដែង​ចូល​រួម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងនៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ហ្នឹង។ពីព្រោះបើ​សិន​ជា​មនុស្ស​ទាំង​អស់​អនុវត្តន៍គោរព​តាម​ពាក្យពេចន៍​ទ្រឹស្ដី​របស់​ព្រះអង្គដែល​បាន​បន្សល់​ទុក​ហ្នឹង​មកអត់​មាន​ការ​ផឹក​ស្រាអំពើ​ហិង្សា​កើត​ឡើង​ដោយ​សារ​គ្រឿង​ស្រវឹង​ទាំង​អស់»
អ្នក​សម្រប​សម្រួល​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព (ភីឌីភី)សាខា​ខេត្ត​បាត់ដំបងអ្នកស្រីកែវឈូកបាន​ថ្លែង​ថាវិស័យ​ព្រះពុទ្ធសាសនា​កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា។នៅ​តាម​ទីអារាម​ជា​កន្លែង​បណ្ដុះ​ធនធាន​មនុស្សនិង​ជួយ​ដល់​សិស្សនិស្សិតដើម្បី​ស្នាក់នៅ​រៀន​សូត្រ។ព្រះពុទ្ធសាសនា​បាន​ជួយ​អភិវឌ្ឍន៍​ផ្នែក​ស្មារតីតាម​រយៈ​ព្រះសង្ឃ​ទេសនាការ​ផ្សព្វផ្សាយ​នៅ​តាម​វិទ្យុនិង​ទូរទស្សន៍អំពី​ដំបូន្មាន​ល្អដែល​ធ្វើ​អោយ​មនុស្ស​កាត់​បន្ថយ​ហិង្សាធ្វើ​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​រាប់អាន​គ្នា៖ «ក្រៅ​ពី​ហ្នឹងព្រះសង្ឃ​បាន​ចូល​រួម​ចំណែក​ក្នុង​ការបង្ហាត់​បង្រៀន​អក្សរសាស្ត្រជាក់ស្ដែង​ដូច​នៅ​បាត់ដំបងយើង​នេះមាន​សកលវិទ្យាល័យ​ពុទ្ធិក​ព្រះសីហនុមិន​ថា​ព្រះ​សង្ឃ​ទេ​ដែល​អាច​បន្ត​ការ​សិក្សា​បានសូម្បីតែ​និស្សិត​ជា​គ្រហស្ថ​ក៏​អាច​បន្ត​ការ​សិក្សា​បានដូច​ថាសាលា​មាន​វិន័យ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ​ច្បាស់​លាស់»
លោកគឹមងួនប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ធម្មការ​ខេត្ត​បាត់ដំបងលោក​បាន​មាន​ប្រសាសន៍​ថាព្រះពុទ្ធសាសនា​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្មដើម្បី​ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​សង្គម​កម្ពុជា។ក្នុង​នោះព្រះសង្ឃ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះធម៌អប់រំ​សីលធម៌​សង្គមតាម​វិទ្យុទូរទស្សន៍និង​នៅ​តាម​សាលារៀន។នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់ដោយ​ខ្យល់​ព្យុះគឺ​វត្ត​អារាម​បាន​ជួយ​ជា​ថវិកាជា​សម្ភារៈនិង​កម្លាំង​កាយដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញក្រោយ​ពី​រង​ការ​ខូច​ខាត៖ «នៅ​តាម​វត្ត​អារាមព្រះសង្ឃ​បាន​ជួយ​ការងារ​សង្គមពិសេស​ជួយ​ដល់​កូន​ចៅ​ប្រជាពលរដ្ឋ​ក្រីក្រដែល​អត់​មាន​កន្លែង​ស្នាក់នៅ​រៀន​សូត្រ។វត្ត​អារាម​បាន​ក្លាយ​ជា​ទីតាំង​យ៉ាង​សំខាន់សម្រាប់​ជួយ​អោយ​សិស្ស​ស្នាក់​នៅដើម្បី​សិក្សា​រៀន​សូត្រអនាគត​ក្មេង​ក្លាយ​ជា​ធនធាន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង»
មនុស្ស​ចាស់​ជរាស្ត្រី​មេម៉ាយ​ក្រីក្រព្រះសង្ឃ​បាន​ជួយ​ផ្ដល់​ជា​ម្ហូប​អាហារជា​សំលៀកបំពាក់។ក្រៅពី​នេះព្រះសង្ឃ​ជួយ​ដល់​មជ្ឈមណ្ឌល​ផ្ដាច់​គ្រឿង​ញៀនផ្ដល់​ជា​សម្ភារៈម្ហូប​អាហារនិង​ឱវាទ​សម្រាប់​ឲ្យ​អ្នក​ញៀន​ថ្នាំ​ញៀនមាន​ការ​កែប្រែ​តាម​រយៈ​ការ​អប់រំ។ទន្ទឹម​គ្នា​នេះព្រះសង្ឃ​បាន​ចូល​ទៅ​អប់រំ​ទណ្ឌិត​នៅ​តាម​ពន្ធនាគារ។ទាំង​នេះសុទ្ធ​តែ​ជា​សកម្មភាព​របស់​ព្រះពុទ្ធសាសនាដើម្បី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម។
លោកគឹមងួន៖ «នៅ​កន្លែង​យើង​នេះយើង​មាន​មណ្ឌល​វិបស្សនា​នៅ​ទូទាំង​ខេត្ត​បាត់ដំបងមាន​៧​ទីតាំងជាពិសេស​សកម្មភាព​ខ្លាំងគឺ​នៅ​ខាង​ស្រុក​បាណន់ទ្រុង​មាន់ទ្រុង​ទាអា​ហ្នឹង​គឺ​ពុទ្ធបរិស័ទ​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ចូល​ទៅ​ក្នុង​ហ្នឹង។យើង​មាន​ឲ្យ​ធ្វើ​វិបស្សនា​កម្មដ្ឋាន​ទៅ​តាម​កម្រិតមាន​កម្រិត​បឋមមធ្យមនិង​ឧត្ដមយើង​សិក្សា​រយៈពេល​១០វគ្គមួយ​វគ្គ​១០​ថ្ងៃមួយ​វគ្គ​មាន​តាំង​ពី​កុមារ​អី​ក៏​មាន​ដែរ​នៅ​ក្នុង​ហ្នឹង។យើង​មាន​មណ្ឌល​វិបស្សនា​ដែល​ជា​សកម្មភាព​ជួយ​ខាង​ផ្នែក​ផ្លូវ​ចិត្តគេ​ហៅ​ថាមណ្ឌល​វិបស្សនា​លទ្ធិកា»
ក្រៅ​ពី​នេះព្រះសង្ឃ​បាន​បើក​អង្គការ​សម្រាប់​ជួយ​កុមារ​កំព្រា។ព្រះសង្ឃ​បាន​យក​ក្មេងៗ​ទាំង​នោះទៅ​ចិញ្ចឹមដោយ​បាន​បណ្ដុះ​បណ្ដាល​ពួក​គេ​ឲ្យ​រៀនរៀន​អក្សរសាស្ត្រ​ខ្មែររៀន​ជំនាញ​កាត់​ដេរ។
ព្រះសង្ឃ​ព្រះនាមទុយលីណាគង់​នៅ​វត្ត​ពិភិទ្ធារាមបាន​ថេរ​ដីកា​ថានៅ​ប្រទេស​កម្ពុជាមាន​ប្រជាពលរដ្ឋ​ខ្មែរ​៩៤​ទៅ​៩៥ជា​អ្នក​កាន់​ព្រះពុទ្ធសាសនាប៉ុន្តែ​មាន​អ្នក​បដិបត្តិ​តាម​ធម៌​ព្រះពុទ្ធ​មាន​តិចតួច​ណាស់។ក្រុម​យុវជន​នៅ​កម្ពុជាពុំ​បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ទេបញ្ហា​នេះ​គឺ​ជា​ការងារ​រួម​ទាំង​អស់​គ្នាទាំង​វិស័យ​ព្រះពុទ្ធសាសនានិង​អាណាចក្រដែល​ចូល​រួម​អប់រំ​ទប់ស្កាត់៖ «នៅ​ក្នុង​សង្គម​ខ្មែរ​យើង​នា​ពេល​បច្ចុប្បន្នយុវជន​អត់​សូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​រៀន​សូត្រ​អី​ប៉ុន្មាន​ទេគ្រាន់​សប្បាយ​ច្រើនគាត់​មិន​ទាន់​មាន​វ័យ​អី​គ្រប់គ្រាន់​ផងគាត់​មាន​ស្នេហា​អ៊ីចឹង​ទៅជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ធនធាន​មនុស្ស។បញ្ហា​ដ៏​សំខាន់​មួយ​ទៀតគឺ​យុវជន​តែង​តែ​ផឹក​នូវ​គ្រឿង​ស្រវឹង​ដែល​បញ្ហា​ហ្នឹង​កើត​ឡើង​ដោយ​សារ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹងហើយ​ជំរុញ​ឲ្យ​យុវជន​ហ្នឹង​អ្ហែងផឹក​នូវ​គ្រឿង​ស្រវឹងហើយ​ជាពិសេស​នៅ​ក្នុង​ស្រុក​ខ្មែរស្នើ​គ្រប់​ទីកន្លែង​ទាំង​អស់គ្រប់​ផ្ទាំង​ប៉ាណូ​ទាក់​ទងទៅ​នឹង​ផ្លាក​យីហោ​គ្រឿង​ស្រវឹង​មាន​គ្រប់​ទីកន្លែង​ទាំង​អស់»
ព្រះអង្គ​បន្ត​ថាកម្ពុជា​មាន​យុវជន​៣០ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រហែល​១៥​លាន​នាក់។កម្ពុជាជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​កម្លាំង​ពលកម្មដែល​ពួក​អ្នក​វិនិយោគទុន​ក្រៅ​ប្រទេស​សម្លឹង​ឃើញ​ថាអាច​ដាក់​ទុន​ទៅ​បានព្រោះ​មាន​កម្លាំង​ពលកម្មប៉ុន្តែ​ផ្ទុយ​ទៅ​វិញគេ​មាន​ការ​បារម្ភ​ពី​ប្រទេស​កម្ពុជាដោយ​គេ​យល់​ថាកម្ពុជា​ទៅ​អនាគត​ពុំ​មាន​ធនធាន​មនុស្សដោយ​សារ​យុវជន​ខ្មែរ​ពុល​ទៅ​នឹង​គ្រឿង​ស្រវឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរយើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណាដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: