ដោយយោងតាមរបាយការណ៍ពីស្ថាប័ន
ប្រឹក្សាស្លាកយីហោលក្ខណៈសកលដែលមានឯកទេសខាងផ្ដល់សេវាកម្មនៅក្នុង
ម៉ាកយីហោដ៏ធំរបស់អាមេរិក Interbrand ថ្ងៃនេះបានឱ្យដឹងថា Apple
គឺជាក្រុមហ៊ុនដែលមានម៉ាកយីហោដ៏ល្បីមានតម្លៃជាងគេលើលោក។
អាន៖ Tim Cook ថា ២ឆ្នាំទៀត Tablet វ៉ាដាច់ PC ហើយ
ការស្ទាបស្ទង់បានធ្វើឡើងអស់រយៈពេល ១៣ឆ្នាំមកហើយពោលគឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០ម្ល៉េះ ហើយនៅឆ្នាំ ២០១១ Apple បានត្រឹមលេខ ២ ក្រោមក្រុមហ៊ុនភេសជ្ជៈ Cocacola ប៉ុណ្ណោះ តែបាននាំមុខក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗទាំងអស់ដូចជាក្រុមហ៊ុន IBM, Google និង Microsoft។ ចំណែកឯឆ្នាំ ២០១៣នេះ Apple បានលើកផុតគេបានលេខ ១ លើលោកដែលមានម៉ាកយីហោមានតម្លៃ និងល្បីជាងគេលើលោក។
ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ ២ បានទៅលើ Google និងក្រុមហ៊ុនបច្ចេកវិទ្យាបន្តបន្ទាប់គឺ IBM (លេខ ៤), Microsoft (លេខ ៥), Samsung (លេខ ៨) និង Intel (លេខ ៩) ជាដើម។
កាលពីពាក់កណ្ដាលឆ្នាំ ២០១៣ នេះ ក្រុមហ៊ុនផ្ដល់សេវាកម្មទំនាក់ទំនងទីផ្សារដ៏ពេញនិយម WPP បានប្រកាសទិន្នន័យចេញពីបញ្ជី BrandZ របស់ខ្លួនស្ដីពីក្រុមហ៊ុនដែលមានម៉ាកយីហោល្បីជាងគេចំនួន ១០០។ ក្នុងនោះ ក៏មាន Apple ដែលត្រូវបានចាត់ចូលមានម៉ាកយីហោល្បីបំផុតទូទាំងពិភពលោកចំណាត់ ថ្នាក់លេខ១ រួចមកហើយផងដែរ។
អាន៖ Apple ជាប់ក្នុងបញ្ជីម៉ាកល្បីជាងគេលើលោក
Apple ក្នុងឆ្នាំ ២០១៣ នេះបានបង្កើតភាពភ្ញាក់ផ្អើលដល់អតិថិជន និងសាធារណជនដោយបានដាក់ចេញ iPhone ស៊េរីថ្មីម្ដងពីរម៉ូដែល គឺ iPhone 5S និង iPhone 5C មិនធ្លាប់មានពីឆ្នាំមុនៗ។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានម៉ាកយីហោល្បីនាំមុខគេនេះ បានបំបែកកំណត់ត្រាលក់ iPhone ជំនាន់ថ្មីទាំងពីរ (iPhone 5S/5C) បានរហូតដល់ ៩លានគ្រឿង ក្នុងរយៈពេលដ៏ខ្លីត្រឹម ៣ថ្ងៃប៉ុណ្ណោះ។ ថ្មីមួយទៀតក្រៅពីនេះ គឺ iOS 7 ដែលមានកំណែប្រែយ៉ាងច្រើន កត់សំគាល់ខ្លាំងទៅរូបរាងត្រូវបានឌីហ្សាញថ្មីយ៉ាងស្រស់ស្អាត។
អាន៖ ៣ថ្ងៃ iPhone 5S/5C លក់បាន ៩លានគ្រឿង ដោយ 5S ខ្លាំងជាង 5C ៣ដង
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ macrumors

No comments:
Post a Comment