បើ​និយាយ​​​ពី​ឈ្មោះ​​ សៀវ​ ឡុង​នី​ ​ពិត​ណាស់​ថា​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ ​ប្រាកដ​ជា​​​បាន​ដឹង​​ និង​​​ស្គាល់​ពី​សម្រស់​ដ៏​ល្អ​ឯក​​​របស់​នាង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ ​​ជា​នារី​ដ៏​រម្យទម​ម្នាក់​​ក្នុង​ខ្សែ​ភាពយន្ត​​​​ដែល​ប្រជាជន​ខ្មែរ​ ស្គាល់​រហូត​​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ គឺ​​ “រន្ទះ​ដាវ​ឥន្ទ្រី​ទេព​” ​ ​កាល​ពី​ឆ្នាំ​២០០៦។ តែ​​នាង​មិន​ត្រឹម​តែ​​ ស្រស់​សោភា​​​ប៉ុណ្ណោះ​ទេ​ ​នាង​​​ថែម​ទាំង​អាច​និយាយ​ភាសា​បាន​បី​ទៀត​​ផង​ គឺ​ ចិន​ ជប៉ុន​​ និង​អង់គ្លេស។

សៀវ​ ឡុង​នី​ មិន​​មែន​​​ចាប់​អាជីព​ជា​តារា​សម្ដែង​​​​តែ​មួយ​ប៉ុណ្ណោះ​ទេ​ នាង​ក៏​ជា​តារា​ម៉ូដែល អ្នក​រាំ និង​តារា​ចម្រៀង​​ទៀត​ផង។ ​​​​​កំពូល​តារា​សម្ដែង​​​​ស្រី​​រូប​ស្រស់​ម្នាក់​​នេះ​​​ ​ដែល​គេ​ស្គាល់​ឈ្មោះ​ពិតថា​​  Liu Yifei គឺ​ជា​កូន​​ស្រី​ទោល​​​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​​​ជា​លេខាធិការ​ទី ១ (1st Secretary) នៃ​ស្ថានទូត​ចិន​ប្រចាំ​​​នៅ​​ប្រទេស​បារាំង ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​​ភាសា​បារាំង និង​ម្ដាយ​​ជា​អ្នក​រាំ​អាជីព​ម្នាក់។ ​
សូម​អាន៖ ​​សៀវ​ឡុង​នី​ទាំង​៥​ជំនាន់នេះ ម្នាក់​ណា​សម្ដែង​សម​ជាង​គេ?

​​នាង​​​កើត​នៅ​ក្នុង​មន្ទីរពេទ្យ​ Tongji ​ខេត្ត​ Hubei ​សាធារណរដ្ឋ​ប្រជាមានិតចិន​កាល​ពី​ឆ្នាំ​១៩៨៧។ឪពុក​ម្ដាយ​របស់​នាង​​បាន​លែង ​លះ​​គ្នា​​នៅ​ពេល​នាង​មាន​អាយុ ៧ ឆ្នាំ​ ​ដូច្នេះ នាង​ត្រូវ​បាន​ម្ដាយ​យក​ទៅ​ចិញ្ចឹម​បីបាច់​តែ​ម្នាក់​ឯង។ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ  Liu Yifei បាន​ប្តូរ​ឈ្មោះ​របស់​នាង​ទៅ​ជា Liu Ximeizi  និង​ចាប់​ផ្ដើម​អាជីព​ដើរ​បង្ហាញ​ម៉ូដ ហាត់​រៀន​ច្រៀង រាំ និង​ដេញ​ព្យាណូ។ ​
នៅ​ពេល​ Liu Yifei ​មាន​អាយុ ១១ ឆ្នាំ   នាង និង​ម្ដាយ​​បាន​ប្ដូរ​លំនៅ​ទៅ​រស់​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ហើយ​ពេល​នោះ  Liu Yifei ក៏​បាន​ចូល​រៀន​នៅ​សាលា Louis Pasteur Middle School 67។  Liu Yifei បាន​ត្រលប់​​មក​​រស់​នៅ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ ២០០២ ដោយ​ពេល​នោះ​នាង​បាន​បន្ត​អាជីព​ជា​តារា​សម្ដែង​របស់​នាង។ ពីរ​បី​សប្ដាហ៍​ក្រោយ​មក  Liu Yifei ត្រូវ​បាន​សាលា​ភាពយន្ត  ​”Performance Institute of Beijing Film Academy”  អនុញ្ញាត​ឲ្យ​ចូល​រៀន។ ពេល​នោះ​នាង​មាន​អាយុ ១៥ ឆ្នាំ។  Liu Yifei បាន​បញ្ចប់​ការ​សិក្សា​នៅ Performance Institute of Beijing Film Academy  ក្នុង​ឆ្នាំ ២០០៦។​ ​​ដើម្បី​អាន​​ជីវប្រវត្តិ​នាង​លម្អិត​ សូម​ចុច​ត្រង់​នេះ
​​