ស្វែងយល់ ការទស្សទាយ តាមបាតដៃ
Ss |
ស្វែងយល់ ការទស្សទាយ តាមបាតដៃ
ពពួកសញ្ញា លើបាតដៃ
*កូនកោះ ជាសញ្ញា គ្មានអំណោយផល។ បើវា លេចឡើង, វា បន្ថយភាពអំណោយផល នៃខ្សែ ឬ នៃទួល ដែលមានវត្តមាន របស់វា។- លើ ខ្សែជីវិត, វាប្រកាសដំណឹង ភាពផុយស្រួយ ឬ ជំងឺ (លេខ ១, រូប ៤)
- លើ ខ្សែបញ្ញា, វាបញ្ជាក់ ភាពអន់ខ្សោយ នៃខួរក្បាល, គ្រោះថ្នាក់ អំពីជំងឺស្មារតី (លេខ ២, រូប ៤)
- លើ ខ្សែចិត្ត, វាបញ្ជាក់ ភាពខ្សោយបេះដូង (លេខ ៣, រូប ៤), ជាពិសេស កូនកោះ ថិតនៅក្រោមទួល ភពអាទិត្យ
- លើ ខ្សែវាសនា, វាបញ្ជាក់ ភាពបាត់បង់យ៉ាងធំ ជាសំភារៈ, ភាពតប់ប្រមល់ និងភាពព្រួយបារម្ភ នៃវិជ្ជាជីវៈ (លេខ ៤, រូប ៤)
- លើ ខ្សែសុខភាព, វាបញ្ជាក់ សញ្ញា ជំងឺធ្ងន់ធ្ងរ (លេខ ៦, រូប ៤);
- ក្រចកដៃ មូលនិងខ្លី, វាប្រកាសដំណឹង ជំងឺបំពង់ក និង ជំងឺផ្លូវដកដង្ហើម;
- ក្រចកដៃ វែង, វាប្រកាសដំណឹង ខ្សោយដើមទ្រូង និង ខ្សោយសួត
- ក្រចកដៃ ខ្លី, គ្មានដុះរួច, វាប្រកាសដំណឹង ដំណើរមិនល្អ និង សកម្មភាពខ្សោយ នៃបេះដូង
- ក្រចកដៃ ស្មើធេង, វាប្រកាសដំណឹង ជំងឺសរសៃប្រសាទ និង ភាពស្ពឹកលែងកំរើក
គ្រប់ខ្សែ ដែលបង្កជាកូនកោះ ឬ ដែលឆ្លងកាត់កូនកោះ ជាសញ្ញាអាក្រក់ មានឥទ្ធិពល លើខ្សែនោះ ឬ ផ្នែកនៃបាតដៃ ដែលមាន វត្តមាន របស់ កូនកោះ។ បើកូនកោះ ថិតលើទួល ណា បន្សោយប្រសិទ្ទិភាព នៃទួល នោះ។
**រង្វង់ លើទួល ភពអាទិត្យ (លេខ ៨, រូប ៤) ជាសញ្ញា អំណោយផល, ប៉ុន្តែ បើវា ថិតនៅទីតាំងដទៃ វាបង្កជាសញ្ញា គ្មានអំណោយផល។ បើវា ថិតលើ ទួល ភពចន្ទ, វាបង្អាប់អួរ ទួល ភពចន្ទ។
***ស្នាម ជាការដាស់តឿន បណ្តោះអាសន្ន ដោយព្យាករ ព្រឹត្តការ អាចកើតឡើង លើខ្សែ ដែលមាន វត្តមាន របស់វា
- លើ ខ្សែ បញ្ញា, វាប្រកាសដំណឹង ភាពប៉ះទង្កិច ឬ គ្រោះថ្នាក់ (លេខ ៩, រូប ៤)
- លើ ខ្សែ ជីវិត, វាជាសញ្ញា ជំងឺដែលគ្មានដឹងមុន
- លើ ខ្សែ សុខភាព, វាជាសញ្ញា ជំងឺគ្រុនក្តៅ
- លើ ខ្សែ ដទៃ, វត្តមាន នៃស្នាម មិនជាសំខាន់
សូមអានបន្ត នៅ ៖ http://khmeritforyou.blogspot.com/2008/10/blog-post.html
No comments:
Post a Comment