៥ យ៉ាងជួយឱ្យស្ត្រីសម្រាលកូនបានស្រួល
ពាក្យ ឆ្លងទន្លេ ដែលភាសាខ្មែរយើង
ប្រើសម្រាប់ស្ត្រីដែលប្រសូត្របុត្រនោះគឺមានអត្ថន័យជ្រាលជ្រៅណាស់
ព្រោះថាការសម្រាលកូនវាពិបាកបីដូចជាការហែលឆ្លងទន្លេយ៉ាងអញ្ចឹង
ដែលទន្លេមួយដ៏ធំ
ហើយមនុស្សម្នាក់ព្យាយាមឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងឆ្លងកាត់
ចរន្តទឹកកួចព្យុះរលកគ្រប់បែបយ៉ាង ។ ចំណែកឯការសម្រាលបុត្រវិញ
ក៏ដូច្នេះ ព្រោះថាខ្មែរយើងសម័យបុរាណ
មានស្ត្រីជាច្រើនដែលត្រូវស្លាប់ក្នុងពេលសម្រាលកូន ។ បច្ចុប្បន្ន
ដោយសារវិស័យវេជ្ជសាស្ត្រមានការរីកចម្រើន
កត្តាគ្រោះថ្នាក់ក្នុងពេលសម្រាលកូនរបស់ស្ត្រីត្រូវកាត់បន្ថយ ។
តែទោះជាយ៉ាងណាក៏ដោយ នៅមានស្ត្រីមួយចំនួន
នៅជនបទទទួលរងគ្រោះផងដែរ
ដោយសារតែការមិនបានមកប្រសួត្រនៅមណ្ឌលសុខភាពឱ្យបានត្រឹមត្រូវ ។
យ៉ាងណាមិញគួរយល់ដឹងថា ស្ថានភាពសម្រាលបុត្ររបស់ស្ត្រី
គឺមិនដូចគ្នាទេ អាស្រ័យទៅលើភាពថ្លោសក្នុងផ្ទៃរបស់ទារក
និងរូបរាងរបស់ម្តាយរហូតដល់មានស្ត្រីខ្លះ
ពិបាកក្នុងការសម្រាលក៏ត្រូវវះកាត់ផងក៏មាន ។
សូមណែនាំនូវគន្លឹះសំខាន់ៗ ៥យ៉ាង ដែលផ្តល់សារៈប្រយោជន៍ដល់ស្ត្រី ក្នុងពេលសម្រាល ៖
សូមណែនាំនូវគន្លឹះសំខាន់ៗ ៥យ៉ាង ដែលផ្តល់សារៈប្រយោជន៍ដល់ស្ត្រី ក្នុងពេលសម្រាល ៖
- នៅពេលសម្រាល សូមព្យាយាមផឹកទឹក ប្ញទឹកផ្លែឈើឱ្យបានច្រើន ។
- កុំព្យាយាមដើរច្រើន នៅពេលអ្នកមានសញ្ញាឈឺពោះដំបូងហើយត្រូវព្យាយាមសម្រាកឱ្យបានច្រើនតាមដែលអាច ។
- បរិភោគតិចៗតែច្រើនដង សូមអ្នកញ៉ាំអាហារតិចៗ តែឱ្យបានច្រើនដង ។ ជាពិសេសនោះគឺ ផ្លែឈើដែលផ្តល់សារៈប្រយោជន៍សម្រាប់អ្នកក្នុងពេលសម្រាល ។
- នៅពេលអ្នកនៅក្នុងបន្ទប់សម្រាក សូមព្យាយាមសម្រាកឱ្យបានច្រើនដើម្បីរក្សាកម្លាំង ។
- គិតអ្វីដែលវិជ្ជមាន ក្នុងពេលសម្រាល សូមអ្នកគិតអ្វីតែវិជ្ជមាន អ្វីដែលនឹង សូមកុំគិតពីរឿងអវិជ្ជមានឱ្យសោះ ដែលអាចឱ្យប៉ះពាល់ដល់ស្មារតី ព្រមទាំងអារម្មណ៍ របស់អ្នកឱ្យមានភាពព្រួយបារម្ភ ប្ញតក់ស្លុត ។
No comments:
Post a Comment