ពិបាក គ្រប់គ្រងកំហឹងទេ?ចម្លើយគឺមិនពិបាកទេ តែក៏មិនស្រួលដែរ។កំហឹងអាចកើតឡើងនៅពេលដែលអ្វីមួយមិនសមបំណង របស់យើង។ពេលខ្លះកំហឹងអាចធ្វើអោយមនុស្សឃោរឃៅខុសពីលក្ខណៈធម្មតា របស់ខ្លួន។សូមកុំអោយកំហឹងគ្រប់គ្រង់ខ្លួនអ្នកបានអោយសោះ ដូចដែលអ្នកធ្លាប់មានបទពិសោធន៍ហើយ ការខឹងមិនដែលផ្ដល់ប្រយោជន៍ដល់អ្នកនោះទេ។ខាងក្រោមជាវិធីសាស្រ្ត អាចគ្រប់គ្រងកំហឹងបាន៖
1.ធ្វើជាអ្នកសម្របសម្រួលអារម្មណ៍និងតម្រូវការរបស់អ្នក មានន័យថា ត្រូវចេះទប់អារម្មណ៍និងគិតពីលទ្ធផលចុងក្រោយ។
2.គ្រប់គ្រងភាពតានតឹង។ កំហឹងអាចកើតចេញពីភាពតានតឹងដែរ ដូច្នេះត្រូវចេះគ្រប់គ្រងអារម្មណ៍អោយបានរីករាយ តាមរយៈការ ហាត់ប្រាណ ញ៉ាំអាហារដែលចូលចិត្ត និងគេងអោយគ្រប់គ្រាន់។អារម្មណ៍តានតឹងជាឃាតករផ្លូវងងឹត ដែលបំផ្លាញយើងទាំងផ្នែកខួរក្បាលនិងរាងកាយ។
3.អភ័យទោសអោយអ្នកដទៃ ត្រូវចាំថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ការអភ័យទោសអោយអ្នកដទៃមាន ប្រយោជន៍ខ្លាំងណាស់ ព្រោះអ្នកមិនចាំបាច់ចំណាយពេលបំភ្លេចរឿងនោះចោលទេ ជាពិសេសអារក្សាមិត្តភាពបានទៀត។
4.ទប់កំហឹង ស្ដាប់ហេតុផលសិន។ មានបញ្ហាជាច្រើនកើតឡើងដោយសារតែការយល់ច្រឡំដូច្នេះបើយើងចេះ សួរដេញដោលរកហេតុផលនិងពន្យល់ពីតម្រូវការរាងៗខ្លួននោះ បញ្ហាប្រាកដជាពិបាកនឹងកើតឡើងណា។
ប្រភព http://cambodia.mx
No comments:
Post a Comment