នេះជាឯកសារដែលបានបោះផ្សាយដោយគេហទំព័រឯកសារ
Wilileaks
ហើយត្រូវបានដកស្រង់ដោយទំព័រហ្វេសប៊ុកមួយមានឈ្មោះថា
ពត៌មានជំនួញ បង្ហាញពីឈ្មោះ មុខរបរ
និងប្រវត្តិតិចតួចរបស់មហាសេដ្ឋីនៅកម្ពុជា។
ទី១ លោកឧកញ៉ា គិត ម៉េង
៖ ក្នុងនាមជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Royal
Group of Companies គិត ម៉េង
ដែលក្នុងឯកសារនេះត្រូវបានគេចាត់ទុកថាជា “អ្នកលេងវ័យក្មេង” បានគ្រប់គ្រង និងដំណើរការមុខជំនួញ ធំៗជាច្រើន
ក្នុងប្រទេសកម្ពុជា និងធ្វើជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ទៀតផង។
លោកឧកញ៉ា គិត ម៉េង
ជានាយកក្រុមហ៊ុនទូរស័ព្ទ ម៉ូប៊ីតែល ០១២ និងធ្វើអជីវកម្មជាច្រើនទៀតហើយ
ក៏ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ទី២ លោកឧកញ៉ា លី
យ៉ុងផាត់ ៖ យោងតាមឯកសារនេះ លី យ៉ុងផាត់ ចូលរកស៊ីខាង ថ្នាំជក់ អគ្គិសនី កាស៊ីណូ
និងកន្លែងកម្សាន្ត ហើយ លី យ៉ុង ផាត់ មានទំនាក់ទំនងជាមួយអ្នកជំនួញ
និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ ដែលនៅទីនោះគាត់គឺជាប្រជាជនដែល មានសញ្ជាតិពីរ
(ថៃ-ខ្មែរ)។ លី យ៉ុងផាត់ ក៏ជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕
ទី៣ លោកឧកញ៉ា សុខ គង់ ៖
លោកឧកញ៉ា សុខ គង់ ចាប់ផ្តើមដំបូងដោយក្រុមហ៊ុនកៅស៊ូបន្ទាប់មកក្រុមហ៊ុន សូគីម៉ិច
ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមួយនៅកម្ពុជា ។
កាលពីឆ្នាំ១៩៩៩ក្រុមហ៊ុនសូគីម៉ិច ទទួលបានសិទ្ធិលក់សំបុត្រចូលទស្សនា
ប្រាសាទអង្គរវត្តក្នុងខេត្ត សៀមរាប។ ក្រុមហ៊ុនសូគីម៉ិច ក៏ត្រូវបានគេអះអាង
ថាបានបន្ទាបប្រាក់ចំណូលបានមកពីការលក់ សំបុត្រ និងមិនបានផ្តល់ថវិកា
គ្រប់គ្រាន់សម្រាប់កិច្ចការអភិរក្សប្រាសាទទេ ។ ឧកញ៉ា សុខ គង់ ជាប្រធាន
ក្រុមហ៊ុនសូគីម៉ិច ហើយក៏ជាអតីតប្រធានសភាពាណិជ្ជកម្មកម្ពុជាគ្រូប។
ទី៤ លោកឧកញ៉ា ឡាវ
ម៉េងឃីន និងលោកជំទាវ ជឹង សុភាព ៖ លោកឧកញ៉ាឡាវ ម៉េងឃីន
សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន និងលោកជំទាវ ជឹង សុភាព ឈ្មោះហៅក្រៅថា យាយភូ
ដោយត្រូវបានចាត់ទុកថា
ជាប្តីប្រពន្ធដែលមានទំនាក់ទំនងខាងសេដ្ឋកិច្ចនិងនយោបាយបំផុត ក្នុង
ប្រទេសកម្ពុជា យាយ ភូ និង ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភា របស់ គណបក្ស
ប្រជាជនកម្ពុជា គឺជាសហម្ចាស់កម្មសិទ្ធិក្រុមហ៊ុន Pheapimex។
លោកឡាវ ម៉េងឃីន
ក៏បានគ្រប់គ្រង Shukaku Inc និងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយលោក ហ៊ុនសែន និងលោក
ជំទាវ ប៊ុន រ៉ានី ។ សូមបញ្ជាក់ថា Shukaku Inc (សូកាគូអ៊ីន) គឺបានទទួលសិទ្ធិឲ្យវិនិយោគទីតាំងបឹងកក
ឲ្យក្លាយជាទីក្រុងរណប រយៈពេល៩៩ឆ្នាំ។
ទី៥ លោកជំទាវឧកញ៉ា លីម
ឈីវហូរ ៖ លោកជំទាវឧកញ៉ា លីម ឈីវហូរ ជានាយកក្រុមហ៊ុន Attwood
Export Import Co.Ltd។ លីម ឈីវហូរ
គឺជាស្រ្តីម្នាក់ដែលមានទំនាកទំនងល្អបំផុតរបស់កម្ពុជា។
ឯកសាររបស់ស្ថានទូតអាមេរិកបានឲ្យដឹងថា គាត់មានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយ យាយ
ភូ (លោកជំទាវ ជឹង សុភាព) ។លោកជំទាវឧកញ៉ាលីម ឈីវហូរ ប្រធានក្រុមហ៊ុន LCH
INVESTMENT GROUP
ទី៦ លោកឧកញ៉ា ស៊ីវ
គង់ទ្រីវ ៖ ដោយត្រូវបានគេចាត់ទុកថា ជាហេរញ្ញិកដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា
ស៊ីវ គង់ទ្រីវ គឺជាប្រធានក្រុមហ៊ុន KT Pacific Groupដែលជាក្រុមហ៊ុនផលិត និងចែកចាយ
ហើយគាត់បានគ្រប់គ្រងមុខជំនួញក្នុងស្រុកជាច្រើនទៀត៕
ទី៧ លោកឧកញ៉ា កុក អាន ៖
កុក អាន ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា
បានចាប់ផ្តើមមុខជំនួញដោយការដោះដូរទំនិញរវាងកម្ពុជា
និងវៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយក្រោយមកបន្ថែមមុខជំនួញខាងការនេសាទ ថ្នាំជក់
និងកាស៊ីណូ។ ឯកសារនេះបានឲ្យដឹងថា កុក អាន បានជួយបង់ប្រាក់សងជំងឺចិត្តចំនួន៥០លានដុល្លារទៅឲ្យប្រទេសថៃ
ចំពោះការខូចខាតស្ថានទូតថៃកាលពីឆ្នាំ២០០៣៕
ទី៨ លោកឧកញ៉ា ម៉ុង
ឫទ្ធី ៖ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងអ្នកជំនួញ ម៉ុង ឫទ្ធី
គឺជាស្ថាបនិកក្រុមហ៊ុន Mong Rithy Group Ltd ដែលដើមឡើយបាននាំចេញកៅស៊ូមុនពេលពង្រីកខ្លួនទៅនាំចេញប្រេងដូង
និងចិញ្ចឹមសត្វ។ គាត់ក៏ពាក់ព័ន្ធនឹងការសាងសង់
ហើយត្រូវបានពិពណ៌នាក្នុងឯកសារនោះថា «ទំនងជាមហាសេដ្ឋីជំនួញ
និងសម្ព័ន្ធមិត្តដ៏ស្និទ្ធជាងគេបំផុតជាមួយលោកនាយករដ្ឋ ហ៊ុន សែន»។
លោក ម៉ុង ឫទ្ធី
បានឲ្យដឹងកាលពីម្សិលមិញថា៖ «ខ្ញុំផ្តល់អំណោយឲ្យរដ្ឋាភិបាល ដើម្បីជួយប្រជាជន
និងជួយជាតិ។ វាជារឿងធម្មតាទេចំពោះអ្នកជំនួញ»៕
ទី៩ លោកឧកញ៉ា ពុង ឃាវសែ
៖ ពុង ឃាវសែ «អ្នកត្រួសត្រាយផ្នែកធនាគារ» ។ លោក ពុង ឃាវសែ
រកស៊ីចំណេញប្រាក់ជាច្រើនក្នុងប្រទេសកាណាដា
មុនពេលបង្កើតធនាគារកាណាឌីយ៉ាដែលជាធនាគារដំបូងបំផុតមួយក្នុង ចំណោមធនាគារធំៗជាច្រើនទៀតនៅកម្ពុជា។
គាត់ក៏មានចំណាប់អារម្មណ៍លើការរកស៊ីខាងពាណិជ្ជកម្មផងដែរ
ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប៊ុន រ៉ានី
៕
ច្បាប់ចំលងពី៖
ហ្វេសប៊ុក ពត៌មានជំនួញ
85359_millionaire_in_cambodia.jpg
No comments:
Post a Comment