ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៥ ដែលធានាបាននូវភាពជោគជ័យគ្រប់ស្ថានភាពសេដ្ឋកិច្ចទាំងអស់៖
១. មិនពឹងពាក់លើនរណាម្នាក់
ភាពជោគជ័យវានឹងគេចពីអ្នកលុះត្រាតែអ្នកប្រាកដថាគ្មាននរណាម្នាក់អាចបង្កបញ្ហាដល់អ្នក និងគ្មាននរ ណាម្នាក់ដឹងថាមុនថាអ្នកនឹងទទួលបានជោគជ័យទេ។ ជោគវាសនារបស់អ្នកគឺស្រេចទៅលើអ្នកហើយគ្មាន នរណាអាចសម្រេចបានទេ។ ត្រូវមានការជឿជាក់លើខ្លួនឯង។
២. សន្មតថាសេដ្ឋកិច្ចនឹងមិនធ្វើឱ្យប្រសើរឡើងដល់អ្នក
អ្នកត្រូវធ្វើឱ្យខ្លួនអ្នកមានតម្លៃដូច្នេះនិយោជករបស់អ្នកគ្មានហេតុផលអ្វីសម្រាប់ការដេញអ្នកចោលនោះទេ។
សេដ្ឋកិច្ចថ្មីទាមទារការផ្លាស់ប្តូរផ្នត់គំនិតរបស់សហគ្រិនគឺតម្រូវឱ្យមានសមត្ថភាពក្នុងការងារខ្ពស់។ រឿងដ៏មាន ឥទ្ធិពលបំផុតដែលអ្នកអាចធ្វើបានគឺការស្វែងរកវិធីសាស្រ្តក្នុងការរកប្រាក់ចំណូលឱ្យបានច្រើន។ អ្នកក៏អាច នឹងពិចារណាលើការងារទីពីរឬចាប់ផ្តើមអាជីវកម្មជំរើសទី២នៅផ្ទះរបស់អ្នក។ ត្រូវមានការប្រជុំអំពីការងារ និងរឿងលុយកាក់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយឱ្យពួកគេដឹងស្ថានភាពចំណូល និងត្រូវមានការ លះបង់ខ្លះៗ។
៣. បង្កើនសកម្មភាពបន្ថែម
នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មលើកដំបូង ខណៈពេលដែលសេដ្ឋកិច្ចកំពុងតែលំបាក និងកត្តាមិនល្អផ្សេងៗទៀត នោះអ្នកនឹងអាចមានអារម្មណ៍ថាចង់បោះបង់ចោល។មិនត្រូវចុះចាញ់ទេ, ព្យាយាមបង្កើនសកម្មភាពការងារ ២ទៅ៣ដងបន្ថែមទៀត។
៤. មានគំនិតសុទិដ្ឋិនិយម
នាពេលអនាគត គឺពិតជាអស្ចារ្យសម្រាប់អ្នកទាំងទ្បាយណាដែលគិតវិជ្ជមាន។ ត្រូវធ្វើខ្លួនឱ្យជាមនុស្សសុទិដ្ឋិនិយម។ យើងរស់នៅក្នុងពិភពលោកមួយដែលមានរាប់ពាន់វិបត្តិក្នុងសេដ្ឋកិច្ច និងគ្រោះធម្មជាតិ។ ដូចនេះ អ្នកត្រូវតែញញឹមគ្រប់កាលៈទេសៈ។
៥. ត្រូវមានវត្តមានគ្រប់ទីកន្លែង
ឥឡូវនេះគឺជាពេលវេលាដែលត្រូវដើរគ្រប់ទីកន្លែង។ ភាពមិនច្បាស់លាស់គឺជាបញ្ហាប្រឈម ដ៏ធំបំផុតតែមួយគត់នៅក្នុងអាជីវកម្ម។ ប្រសិនបើអតិថិជនសក្តានុពលមិនដឹងឬស្គាល់អំពីអ្នក ឬអតិថិជនចាស់ៗមិនបានទាក់ទងអ្នកញឹកញាប់ អ្នកមិនអាចទទួលបានជោគជ័យទេ។ ភាពមានវត្តមានគ្រប់ទីកន្លែងគឺត្រូវអរគុណដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាFacebook ជាដើម។ សេដ្ឋកិច្ចកខ្វក់, មនុស្សគ្រប់គ្នាគឺមិនមានបំណងឱ្យវាកើតឡើងទេ។ ប៉ុន្តែត្រូវអនុញ្ញាតឱ្យឱកាសមួយ នេះធ្វើអ្នក ទាញយកចំណែកក្នុងទីផ្សារ។ កុំខ្លាចនឹងការបង្ហាញពីមហិច្ឆតារបស់អ្នកដល់ពិភពលោក។
ប្រភព http://ait.blogspot.com/2013/07
No comments:
Post a Comment