Sunday, September 29, 2013

ពេល​ណា​ទើប​នាង​ចង់​ឡើង​ឋានសួគ៌​?

 
130703_21a
ពេល​ខ្លះ​អ្នក​អាច​គិតថា គ្រាន់​តែ​បបួល​នាង​ឡើង​ឋានសួគ៌​មាន​ទៅ​ពិបាក​អី​? ប៉ុន្តែ​អ្នក​ក៏​មិន​អាច​សួរ​នាង​ត្រង់​ៗ​ថា​«អូន​ចង់​ឡើង​គ្រែ​ជាមួយ​បង​ទេ ​?​» ដូច្នោះ​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​នាង​មាន​ការ​ខ្មាសអៀន ឬ​ថា​មិន​ត្រូវ​ខឹង​អ្នក​ថែម​ទៀត​ផង។ ដូច្នេះ​អ្នក​គួរ​តែ​ចេះ​កត់សម្គាល់​ការ​និយាយ​ស្ដី និង​កាយវិការ​របស់​នាង​ដូច​ខាង​ក្រោម មុន​នឹង​ចាប់​ផ្ដើម​ដឹកដៃ​នាង​បង្កាត់​ភ្លើង​ស្នេហ៍​ដ៏​រោលរាល​នោះ។
កត់សម្គាល់​ការ​និយាយ​ស្ដី​របស់​នាង
នៅ​ពេល​ដែល​នាង​និយាយ​អ្វី​ទាក់ទង​នឹង​សិច​ឬ​រឿង​លើ​គ្រែ​ច្រើន នោះ​មាន​ន័យ​ថា នាង​ទំនង​ជា​ចង់​ធ្វើ​រឿង​ហ្នឹង​ជាមួយ​អ្នក។ នាង​អាច​លើក​ប្រធាន​បទ​នេះ​ក្រោម​រូបភាព​ផ្សេង​ៗ ដូចជា​ចាប់ផ្ដើម​និយាយ​ពី​មិត្តភក្តិ​និង​ស្ទីល​អនុវត្ត​លើ​គ្រែ​របស់​ ពួកគេ។ ជួនកាល​នាង​អាច​សួរ​នាំ​អ្នក​ពី​បញ្ហា​ផ្លូវភេទ។ សំខាន់​ឲ្យ​តែ​នាង​ចាប់ផ្ដើម​លើក​បញ្ហា​ទាក់ទង​នឹង​សិច​យក​មក​និយាយ បាន​ន័យថា​នាង​គិត​ស្រមៃ​ដល់​រឿង​នោះ​ខ្លះ​ៗ​ហើយ។
នាង​សរសើរ​ពី​គ្រែ​គេង
ស្ត្រី​មាន​ទម្លាប់​មិន​និយាយ​ហៅ​បុរស​ឡើង​គ្រែ​ត្រង់​ៗ​នោះ​ទេ​។ ប្រសិន​បើ​នាង​មាន​តណ្ហា​ពុះកញ្ជ្រោល​នាង​អាច​នឹង​ព្យាយាម​សម្ដែង​ឲ្យ​អ្នក​ ឃើញ​តាមរយៈ​ការ​សរសើរ​ពី​គ្រែ​គេង ជា​ភាសា​ជំនួស​ឲ្យ​ការ​អញ្ជើញ​អ្នក​មក​រួម​គ្រែ និង​សាកល្បង​ភាព​ស្រណុកស្រួល​នៅ​លើ​នោះ។
នាង​និយាយ​ស្ដី​អាសអាភាស
ស្ត្រី​មួយ​ចំនួន​អាច​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ស្ដី​ដោយ​ប្រើ​ ភាសា​បែប​ស៊ីជម្រៅ​ទាក់ទិន​នឹង​រឿង​ផ្លូវភេទ។ ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ​ក៏​អាច​ប្រើ​ភាសា​សរសេរ ដូចជា​ការ​ផ្ញើសារ​និយាយ​រឿង​កំប្លែង​បែប​អាសអាភាស​ឬ​ក៏​លើក​យក​ព័ត៌មាន​ ទាក់ទិន​នឹង​ប្រធានបទ​ផ្លូវភេទ​យក​មក​និយាយ​ដោយ​បើក​ចំហ​ជាមួយ​អ្នក។
នាង​ព្រលយ​ប្រាប់​ដោយ​ត្រង់​ៗ
ស្ត្រី​មួយ​ចំនួន​ក៏​មិន​ចូលចិត្ត​និយាយ​បញ្ឆិតបញ្ឆៀង​ដែរ។ ជួន​កាល​នៅ​ពេល​ដែល​នាង​ទស្សនា​ភាពយន្ត ឬ​អាន​សៀវភៅ​ដែល​មាន​លក្ខណៈ​សិចស៊ី នាង​ក៏​អាច​បន្លឺ​ប្រាប់​អ្នក​ភ្លាម​ៗ​ថា នាង​ចង់​ដើរ​តួសម្ដែង​បែប​ហ្នឹង​ជាមួយ​អ្នក។ ជួនកាល​នៅ​សុខ​ៗ នាង​ក៏​អាច​ធ្លោយ​មាត់​បង្ហើប​ប្រាប់​អ្នក​ដោយ​ត្រង់​និង​គ្មាន​តម្រុយ​អ្វី ​សោះ​ថា​នាង​ចង់​ឡើង​ឋានសួគ៌​។
សម្គាល់​កាយវិការ​របស់​នាង
មិន​ថា​ស្ត្រី ឬ​បុរស​ទេ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល ពួកគេ​អាច​បាត់បង់​ម្ចាស់ការ​លើ​សរីរាង្គ​មួយ​ចំនួន​របស់​ខ្លួន ដូចជា​ដៃ​ចាប់​ផ្ដើម​ប្រែ​ក្លាយ​ជា​រស់រវើក​រាវ​រក​ទីតាំង​សម្រើប​របស់​ ខ្លួន ឬ​របស់​ដៃគូ។ នាង​អាច​ចាប់​ដៃ​របស់​អ្នក​ឱប​អ្នក​ថើប​កញ្ចឹងក​របស់​អ្នក ឬ​ក៏​ប៉ះពាល់​បរិវេណ​ក្បែរ​អាប្អូន​តូច​។ ជួនកាល​នាង​អាច​មិន​អនុវត្ត​ត្រង់​ៗ ដោយ​នាង​ធ្វើ​ជា​ចេតនា​ផ្ដេក​ឬ​ដួល​លើ​អ្នក ដើម្បី​ឲ្យ​អ្នក​ឱបក្រសោប​នាង​មុន រួច​នាង​ក៏​មាន​លេស​តបត​មក​វិញ​ក៏​ថា​បាន​។
នាង​ទុក​ភ័ស្ដុតាង​ដោយ​ចេតនា
នៅ​ពេល​ដែល​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​សៀវភៅ​ទស្សនាវដ្ដី​បើកចំ​ទំព័រ​សុខភាព​ផ្លូវភេទ ឬ​ក៏​ទូរទស្សន៍​កំពុង​តែ​រំលេច​ឈុតឆាក​ដ៏​ក្ដៅគគុក​លើ​គ្រែ​នោះ វា​ក៏​អាច​ជា​ការ​រៀបចំ​របស់​នាង​ដែរ​។
នាង​ចង់​នៅ​តែ​២​នាក់​តទល់​ប្រសិន​បើ​ភ្លាម​ៗ​នាង​ស្រាប់​តែ​ជម្លៀស​ មិត្តភក្តិ សាច់ញាតិ​បងប្អូន ឬ​ក៏​កូន​ៗ​ចេញ​ពី​បន្ទប់​ដោយ​នៅ​សល់​តែ​អ្នក​និង​រូបនាង​តែ​២​នាក់​គត់​ ប៉ុណ្ណោះ នោះ​ជា​សញ្ញា​ថា នាង​ចង់​បបួល​អ្នក​ធ្វើ​កិច្ចការ​ឯកជន​ហើយ។ នោះ​គឺជា​ពេលវេលា​ដ៏​សមស្រប​ដែល​អ្នក​គួរ​តែ​ចាប់ផ្ដើម​ដុត​បញ្ឆេះ​ភ្លើង​ តណ្ហា​ហើយ។
ប្រសិន​បើ​អ្នក​នៅ​តែ​មិន​ទាន់​អាច​ស្មាន​ដឹង​ចិត្ត​របស់​នាង​ទេ​នោះ អ្នក​ក៏​អាច​សាកល្បង​ទៅ​ស្និទ្ធស្នាល​បបោសអង្អែល​រាងកាយ​របស់​នាង​ពី​កម្រិត ​រាក់ ទៅ​ជា​ស៊ីជម្រៅ។ ប្រសិន​បើ​នាង​ប្រកែក​តិច​ៗ​បៀបអៀន​នោះ សូម​អ្នក​បន្ត​សកម្មភាព​ទៅ​មុខ​ទៀត​ចុះ។ ប៉ុន្តែ​បើ​នាង​ស្រាប់​តែ​ប្រាប់​អ្នក​ត្រង់​ៗ​ដោយ​ទឹក​មុខ​ស្មើ​ថា នាង​មិន​ចង់ ឬ​ចាំ​លើក​ក្រោយ​នោះ អ្នក​ក៏​គួរ​តែ​គោរព​តាម​សេចក្ដី​សម្រេច​ចិត្ត​របស់​នាង​ផង​ដែរ៕ PR

No comments: