ការធ្លាក់
រដូវជាសញ្ញាបញ្ជាក់ពីការឈានដល់វ័យបន្ដពូជ គ្រប់ការ
ឬក៏ពេញក្រមុំរបស់កុមារី។ កាលពីមុនការធ្លាក់រដូវដំបូង
ឬពេញក្រមុំច្រើនកើតមាននៅពេលដែលកុមារីមានអាយុពី១៣ទៅ១៧ឆ្នាំ។
ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ មិនដឹងជាមូលហេតុអ្វីបានជា
កុមារីកាន់តែឆាប់ធ្លាក់រដូវដំបូង
ដែលកុមារីខ្លះមានអាយុត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។
លក្ខណៈទូទៅនៃរដូវដំបូង
តាមពិតធម្មជាតិបានតាក់តែងឱ្យ
ស្ដ្រីមានមេជីវិតញីនៅក្នុងខ្លួនជាស្រេចចាប់តាំងពីពេលចាប់កំណើត
មកម្ល៉េះ គ្រាន់តែមិន ទាន់ដល់ពេលដែលត្រូវបញ្ចេញមកតែប៉ុណ្ណោះ។
នៅពេលពេញវ័យត្រូវមានរដូវទើបមេជីវិតញីធ្លាក់ចុះមក
ដែលជាសញ្ញាប្រាប់ថាស្ដ្រី អាចឈានដល់វ័យបន្ដពូជបានហើយ។
ហេតុនេះហើយទើបស្ដ្រីត្រូវមានរដូវ។
កាលពីជំនាន់មុនភាពពេញវ័យរបស់ស្ដ្រីគឺនៅក្នុងវ័យ ១៧ ឬ១៨ឆ្នាំ។
ផ្ទុយទៅវិញបច្ចុប្បន្ននេះ
ស្ដ្រីឆាប់មានរដូវហើយការមករដូវដំបូងរបស់ស្ដ្រីធ្លាក់មកត្រឹម១១
ឬ១២ឆ្នាំតែប៉ុណ្ណោះ។
មូលហេតុនៃការឆាប់មានរដូវដំបូង
មានហេតុផលធំៗចំនួនពីរដែលបណ្ដាលឱ្យកុមារីឆាប់ធ្លាក់រដូវដំបូងនាពេលបច្ចុប្បន្ននេះ។
- កត្ដាចំណីអាហារ ៖ ដោយនៅពេលបច្ចុប្បន្ននេះមានចំណីអាហារបរិភោគគ្រប់គ្រាន់ ជាហេតុធ្វើឱ្យសុខភាពរបស់កុមារីពោរពេញទៅដោយវីតាមីន ថាមពល ជាហេតុធ្វើឱ្យការផលិតឈាមរដូវបានល្អ ទើបឱ្យមានការធ្លាក់រដូវ។
- កត្ដាសង្គម ៖ សម័យកាលកាន់តែទំនើប ធ្វើឱ្យការបញ្ជូនព័ត៌មានជារូបភាព ជាខ្លឹមសារអំពីការថែទាំសុខភាព សុខភាព បន្ដពូជ សុខភាពផ្លូវភេទជាដើម។ ទាំងនេះជាហេតុផលមួយដែលនាំឱ្យអារម្មណ៍របស់កុមារីឆាប់ទទួល និងស្វែងយល់អំពីរឿង អស់ទាំងនេះបានច្រើន។ ព័ត៌មានទាំងអស់នោះបានជំរុញឱ្យខួរក្បាលធ្វើការ នៅពេលដែលខួរក្បាលធ្វើការក៏បានបញ្ជាមកដៃស្បូនឱ្យ ធ្វើការដូចគ្នាដែរ។
ទោះបីជាយ៉ាងនេះ
កុមារីនៅពេលនេះឆាប់ធ្លាក់រដូវដំបូងក៏ដោយ
ក៏មានការសង្កេតមួយបានបង្ហាញថា ការធ្លាក់រដូវ
ដំបូងនៅពេលមានអាយុពី១០ទៅ១២ឆ្នាំរបស់កុមារីមានតែនៅតាមទីក្រុង
ឬទីប្រជុំជនតែប៉ុណ្ណោះ។ ដោយឡែកនៅតាមទីជនបទ
ការធ្លាក់រដូវដំបូងរបស់កុមារីច្រើនយឺតជាងកុមារីនៅទីក្រុង
ដោយផ្អែកលើការបរិភោគចំណីអាហារ ឬកត្ដាសង្គម និងព័ត៌មានដែល
បញ្ជូនទៅដល់ពួកគេ មិនបានពេញលេញដូចនៅទីក្រុង។
ផលប៉ះពាល់នៃការឆាប់មានរដូវដំបូង
រហូតមកដល់ពេលនេះមិនទាន់មានការ
ស្រាវជ្រាវណាមួយដែលបង្ហាញអំពីផលប៉ះពាល់នៃការឆាប់មករដូវនោះទេ។
ប៉ុន្ដែ បើតាមការប៉ាន់ស្មានចំពោះស្ដ្រីរូបណាដែលឆាប់មានរដូវដំបូង
ពួកគេងាយជួបប្រទះនឹងការឆាប់អស់រដូវដែរ។
ដំបូន្មានអ្នកជំនាញ
រហូតមកដល់ពេលនេះមានឪពុកម្ដាយជា
ច្រើនមានការព្រួយបារម្ភអំពីការឆាប់មានរដូវ ចំពោះកូនស្រីរបស់ខ្លួន។
នៅពេល នេះ លោកអ្នកបាន
ជ្រាបច្បាស់ហើយអំពីការប្រែប្រួលនៃការមានរដូវដំបូងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ឪពុកម្ដាយទាំងឡាយ
បន្ដការតាមដានសុខភាពរបស់កូនស្រីឱ្យបានជាប់ជាប្រចាំ
បើមានបញ្ហាមិនប្រក្រតីត្រូវនាំកូនទៅរកអ្នកជំនាញជាបន្ទាន់។
ដកស្រង់ ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩
ប្រភព Health Cambodia
No comments:
Post a Comment