Monday, October 7, 2013

មធ្យោបាយ​20​យ៉ាង​ដើម្បី​បង្កើត Website traffic

we
នៅពេល​យើង​បាន​បង្កើត Website រួចហើយ យើង​មិន​អាច​នៅ​ស្ងៀម​មួយ​កន្លែង​ហើយ​ដេក​រង់ចាំ​អ្នក Log ចូលមក Website យើង​នោះ​ឡើយ ។ ទោះបី Website របស់​យើង​ត្រូវបាន​បង្កើត​ក្នុង​បំណង​អ្វី​ក៏ដោយ គឺ​តែង​ប្រាថ្នា​ចង់បាន​អ្នក Log ចូល​ឲ្យបាន​ច្រើន កាលណា​មាន​អ្នក Log ចូល Website របស់​យើង​ច្រើន​វា​គឺជា​មោទនភាព​មួយ​យ៉ាង​ធំ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ទីតាំង​មួយ​សម្រាប់​ឲ្យ​យើង​អាច​បន្ត​ធ្វើ​អ្វី​ទៅមុខ​ទៀត​បាន​តាម ​សេចក្តីប្រាថ្នា ។
មាន​វិធី​ច្រើនណាស់​ដែល​យើង​អាច​បង្កើន​ចំនួន ​អ្នក​ចូល​មក​កាន់ Website របស់​យើង​ដោយ​រួមទាំង​ទិញ​ចំនួន​អ្នក​ចូល​តាមរយៈ​ក្រុមហ៊ុន​ណា​មួយ បង្កើន​កម្មវិធី​ឲ្យមាន​អ្នក​ចូល​មើល​ច្រើន​តាមរយៈ​ការផ្តល់​អ្វីមួយ​ឲ្យគេ និង​មាន​វិធី​ផ្សេងៗ​ជាច្រើន​ទៀត​រាប់មិនអស់ ។
នៅពេលនេះ​យើង​សូម​លើកយក​ពី​វិធី​មួយចំនួន​ សម្រាប់​ជាការ​ពិចារណា​ដើម្បី​ជួយ​ធ្វើឲ្យ Website អាច​ទទួល​យក​អ្នក​ចូល​មើល​បាន​ច្រើន ដោយ​ប្រើ​វិធី​ងាយ​ដែល​ពុំ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ឡើយ ។
+ មធ្យោបាយ​ទី ១ :
វិធី​ទី ១: នេះ ​បើ​មើល​បន្តិច​ហើយ​មិន​បាន​ជា​ពិចារណា​នោះ​អាច​គិតថា​វា​សាមញ្ញ​ពេក ប៉ុន្តែ​បើសិនជា​យើង​គិត​ឲ្យបាន​យូរ​បន្តិច​នោះ​ទើប​ដឹង​ថា​វា​ជា​រឿង​មួយ​ សំខាន់​ណាស់ ។ បើសិនជា​យើង​គិត​ថា​វិធី​នេះ​វា​ងាយ​ពេក ឬ ពុំ​គួរ​គិត​ដល់​សោះ​នោះ​គួរ​រំលង​ចូល​ទៅ​មធ្យោបាយ​ផ្សេងៗ​ទៀត​តាម​ការ​គួរ ។
អ្នកបង្កើត Website ខ្លះ​, ពុំ​បាន​គិត​ដល់​ការរៀបចំ​ឲ្យមាន tag ឲ្យបាន​ត្រឹមត្រូវ​ដូចខាងក្រោម​ឡើយ
1- Title tag
2- Meta description tag
3- Meta keywords tag
ក្នុង attributes នី​មួយៗ​ខាងលើនេះ​, យើង​គួរតែ​រំឭក​ពី​ពាក្យ​សំខាន់​ដែល​ទាក់ទង​ដល់ Website របស់​យើង​ឲ្យបាន​ចំនួន​១​ដង តែ​មិន​ត្រូវឲ្យ​លើស​ពី​២​ដង​ដែរ ។ ប្រសិនបើ​យើង​ដាក់​វា​ច្រើនពេក (​លើស​ពី​ចំនួន​២) search engine អាច​រំលង website យើង​ចោល​ហើយ​ចាប់យក website ផ្សេង​ដែល​មាន​ន័យ​របស់​ឈ្មោះ​ប្រហែល​គ្នា​ជំនួស​វិញ ។
ឧទាហរណ៍​ថា យើង​នឹង​/​បាន​បង្កើត website មួយ​ឈ្មោះ “Skin care” ដូចនេះ opening HTML code របស់​យើង​នឹង​ត្រូវ​ដាក់​ដូច​របៀប​ខាងក្រោម​នេះ
<html>
<head>
<title> Skin Care Tips For People of All Ages </title>
<meta name=”description” content=”How to develop a healthy skin care repigmen”>
<meta name=”Keywords” content=”skin care, healthy skin, looking young”>
</head>

មាន search engine ជាច្រើន​បាន​ចាត់ទុក H1 H2 និង H3 ថា​ជា​ករណី​សំខាន់​ដែរ​, ដូចនេះ​យើង​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់ មិន​ត្រឹមតែ​ចំពោះ meta tag ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ H1 H2 និង H3 ឲ្យ​ដូចជា Meta name ដែរ ។
ហេតុ​នេះ​បើសិនជា​យើង​ចង់ឲ្យ​គេ​យល់​បាន​ពី website របស់​យើង​គួរតែ​ប្រើពាក្យ “skin care” នេះ​នៅក្នុង​ឃ្លា​របស់ H1 H2 និង H3 ។
ឧទាហរណ៍ :
<h1> skin care tips for women </h1>
ឃ្លា​នៃ code នេះ គួរ​ត្រូវ​បាន​ដាក់​ឲ្យ​កៀក​ជិត​ជាមួយ​ប្លុក​របស់ <body> tag បំផុត ឯ​ចំណែក H2 និង H3 ក៏​គួរតែ​ធ្វើ​ដូចគ្នានេះដែរ ។
សារសំខាន់រ​បស់ Meta tage :
ជាច្រើន​ឆ្នាំ​កន្លងមកហើយ Meta tag បាន​ក្លាយទៅជា tag ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការកំណត់​ថ្នាក់ Website របស់​យើង​ជាមួយ search engine , សព្វថ្ងៃ​នេះ​ផ្ទុយ​ទៅវិញ “search engine” ស្វែងរក​មើល page នានា​នៅក្នុង Website របស់​យើង​ដើម្បី Link ក្រៅពីនេះ search engine នៅ​បាន​គិត​ផង​ដែរ​ដល់ Website ណាខ្លះ​ដែល​បាន Link មក website របស់​យើង បន្ទាប់មក​ទើប search engine ឲ្យចំ​ណាត់​ថ្នាក់យើង​ជា​ក្រោយ ។
ទោះបីជា​យើង​បាន​ប្រើ Meta tag សំរាប់​បរិយាយ​ពី website របស់​យើង​ក៏ដោយចុះ (search engine ប្រើប្រាស់​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ទីនោះ​សម្រាប់​បង្ហាញ​ពេល​រក website យើង​ឃើញ​) ក៏​កុំ​សង្ឃឹមថា website យើង​នឹង​ទទួល​បាន​អ្នក​ចូល​មើល​ច្រើន​ភ្លាមៗ​ដែរ ពីព្រោះ website កើត​ឡើង​ថ្មី​រាល់ថ្ងៃ បើសិន​ជា​មួយ​ខែ​មុន search engine អាច​រក website យើង​ឃើញ​តែ​នៅ​ខែ​នេះ ឬ​ឆ្នាំក្រោយ​អាច​មិន​ប្រាកដ​ជា​រក​ឃើញ​ឡើយ លើកលែងតែ​អ្នក​ចូល​វាយ​ចំ​ឈ្មោះ website យើង​តែ​ម្តង ។
+ មធ្យោបាយ​ទី ២ :
Website ដូចជា Google, yahoo, Live, AOL, ជាដើម អាច​ចាប់​អ្នក​ចូល website យើង​រហូត​រាប់​ពាន់ រាប់​ម៉ឺន​នាក់​ក៏​ថា​បាន ដូចនេះ​វា​ជា​ប្រការ​មួយ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ដឹង​ពី spider និង bots របស់​គេ​ឲ្យ​អាច​ស្គាល់​ពី​ន័យរ​បស់ website យើង ។
Spider គឺជា script ដែល search engine បញ្ជូន​ចេញ​មក​កាន់ website របស់​យើង​ដើម្បី​ប្រមូល​ព័ត៌មាន​មួយចំនួន​របស់ website យើង ជាពិសេស code នៅក្នុង website របស់​យើង​, មាតិកា​, តើ​មាន​អ្នក​ចូល​ច្រើន​ឬ​តិច​, តើ​មាន website ណាខ្លះ Link មកកាន់ website របស់​យើង ដោយ​យោង​ទៅ​តាម​ព័ត៌មាន​ដែល script របស់ spider នោះ​ប្រមូលបាន​វា​នឹង​ដាក់​ចំណាត់ថ្នាក់ website របស់​យើង​ទៅ​តាម​វិធី​គណនា​របស់ search engine នោះ ។
សូម​ចាំ​ក្នុង​ចិត្ត​ថា HTML គឺជា​មិត្ត​ដ៏​ល្អ​បំផុត​សំរាប់​យើង Flash Java រួម​ទាំង​ភាសា​ផ្សេង​ទៀត​មើលទៅ​ហាក់​ពិតជា​ល្អ​មែន ប៉ុន្តែ​អាច​មិន​ជា​ទី​ចាប់ចិត្ត​សំរាប់ search engine ឡើយ នៅពេល spider ចេញ​ស្វែងរក website របស់​យើង ។
បច្ចុប្បន្ន​និង​មួយរយៈ​កន្លងមកនេះ google អាច​ចាប់ java script បាន​ប្រសើរ​ជាង​មុន​ច្រើន ប៉ុន្តែ​ជា​ការល្អ​បំផុត​មិន​អាច​ចោល​មិត្ត​ចាស់​របស់​យើង​គឺ HTML នោះ​បាន​ឡើយ​សូមកុំ​មើលរំលង​ត្រង់នេះ​ឲ្យសោះ ។
ក្នុង​ករណី​ខ្លះ​ដែល​យើង​ចង់ validate HTML code របស់​យើង យើង​គួរ​ចូល​ទៅ​កាន់ website W3C’s site រួច​ឲ្យគេ validate website ឲ្យ​យើង ។ ដក frame ចោល​បើ​អាច​ធ្វើទៅបាន​គឺជា​ការ​ល្អ ។
Search engine Spider មិន​ចូល​ចិត្ត និង​មិន​ស្គាល់ contents ដែល​ស្ថិត​នៅក្នុង frame ឡើយ​, ហេតុ​នេះ​បើ​យើង​មាន frame ហ៊ុំ content របស់​យើង​គួរតែ​ដក​វា​ចោល សូម​ដាក់​វា​ត្រឹមតែ​ពេល​ធ្វើ​បាន​ហើយ ពេល​សម្រេច​កិច្ចការ​ត្រូវ​ដក​វា​ចេញ​វិញ ។
នៅ​រាល់ពេល​ដែល​យើង Link ទំព័រ (Page) ផ្សេងៗ​នៅក្នុង website របស់​យើង​, យើង​ត្រូវ​ប្រើប្រាស់​ពាក្យ (keyword) សំខាន់​ដែល​ទាក់ទង​ដល់​ទំព័រ​នោះ ទាំង​ការឲ្យឈ្មោះ page និង​ការ link ទៅកាន់ page នោះ​ត្រូវ​ប្រើ​ពាក្យ​ដែល​ទាក់ទង​ដល់​គោលដៅ​របស់ website យើង​ជា​និច្ច ធ្វើ​បែបនេះ​វា​នឹង​ជួយ​បង្កើន page rank បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ប្រព័ន្ធ search engine ។
ឧទាហរណ៍ : បើ​យើង​បង្កើត website មួយ​ស្តីពី “Skin care” នោះ​ពាក្យ​ខ្លះ​ដែល​យើង​ត្រូវ​ប្រើ​គឺ Skin tip, skin so smooth, skin repain, skin tone …etc. យើង​ឃើញ​ហើយ​ថា​ពាក្យ keywords ទាំងនោះ​សុទ្ធតែ​មាន​ទាក់ទង​ដោយ​ចំ ឬ​ដោយ​ប្រយោល​នៅក្នុង website យើង ។
នៅ​រាល់ពេល​ដែល​យើង​ត្រូវ​ដាក់​ឈ្មោះ​ឲ្យ website របស់​យើង យើង​ចាំបាច់​ត្រូវ​គិតដល់ keywords ទាំងនោះ​មុនគេ​រួច​ទើប​ប្រើ​ពាក្យ​ណា​ផ្សេង​ទៀត​ជា​បន្ទាប់​ដើម្បីឲ្យ spider និង bot របស់ search engine ស្គាល់ keyword យើង​បាន​ភ្លាមៗ ។ កត្តា​មួយទៀត​នោះ​យើង​អាច​ប្រើ hyphen (-) សម្រាប់​ចែក​ពាក្យ​ពី​គ្នា​ដូចជា skin-care.html ជាដើម ។
ដោយ​ការប្រើប្រាស់​ពាក្យ keywords ធ្វើ​ជា​ឈ្មោះ​របស់ HTML page របស់​យើង​វា​ជួយ​បង្កើន​ប្រសិទ្ធភាព​ឲ្យ search engine ស្គាល់ website យើង​បាន​លឿន​ជាង ។​ ​យើង​អាច​យល់​បាន​ភ្លាម​ថា បើ​យើង​ប្រើពាក្យ skin-care.html និង​ប្រើ​ពាក្យ Page.html តើ​ឈ្មោះ​ណា​ដែល search engine ស្គាល់ website យើង​ច្បាស់​ជាង សូម​ពិចារណា​ចុះ​អាច​យល់​បាន​ហើយ ។
+ មធ្យោបាយ​ទី ៣ :
មាន search engine រាប់រយ ឬ​អាច​ថា​រាប់ពាន់​ឯ​ណោះ​នៅ​ក្នុង​ប្រព័ន្ធ web ដែល​យើង​ប្រើ​សព្វថ្ងៃនេះ ប៉ុន្តែ​ជា​ការពិត​មានតែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការគាំទ្រ និង​ត្រូវបាន​គេ​យកមក​ប្រើ​ជា​សកល ។ ក្នុងនោះ​មាន google, Live, yahoo, AOL និង Ask (​ឈ្មោះ​ដើម ask jeeves) web search ទាំងនេះ​គឺ​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​នេះហើយ search engine ទាំងនេះ​គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ website របស់​យើង​តម្រូវ ។
នៅពេលណា​ដែល website យើង​ត្រូវ​បាន​បង្ហាញឲ្យឃើញនៅ​ពេល​ណា​គេ search រក​ជាមួយ google ឬ yahoo នោះ​មានន័យ​ថា web search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​អាច​និង​រក website យើង​ឃើញ​ដូចគ្នា ។ ឧទាហរណ៍​ដូចជា Netscape (​បិទ​សេវា​) ក៏​ជា search engine មួយ​ដែរ ប៉ុន្តែ​លទ្ធផល​នៃ​ការ search គឺ Netscape ទាញ​យក​មក​ពី google ទៅវិញ​ទេ​មិនមែន search រក​ដោយ​ប្រើ engine របស់​ខ្លួនឯង​ឡើយ ។
ដូច្នេះ​មានន័យ​ថា​បើសិនជា​យើង Rank #1 នៅក្នុង google search engine, website ជា search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​ដាក់​ចំណាត់ (Rank) របស់ website ដូចគ្នា​ទៅ​និង​អ្វី​ដែល google បានដាក់​ដែរ ។
យើង​ហាក់ដូចជា​ពុំ​ចាំបាច់​ព្រួយបារម្ភ​ចំពោះ web search engine ផ្សេងៗ​ទៀតឡើយ គឺ​ព្យាយាម​ធ្វើយ៉ាងណា​សំដៅ​ចំ​ពោះ web search engine ធំ​មួយ​គឺជា​ការ​ស្រេច​នោះ​គឺ “google”, “yahoo”, “Live” ។
ខណៈពេល​ដែល​យើង​បាន​បង្កើត website របស់​យើង​បាន​ចំនួន ១៥​ទំព័រ ឬ​លើស​នេះ នោះ​យើង​អាច Submit website យើង​បាន​ហើយ ។
Live (​ពី​មុន​គឺ MSN) : http://search.msn.co.in/docs/submit.aspx
សូមឲ្យ​មាន​ចិត្ត​អំណត់​បន្តិច​, វា​អាច​ត្រូវការ​ពេល​រហូត​រាប់​អាទិត្យ ឬ​រាប់​ខែ​មុន​ពេល​ដែល website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​ជាពិសេស​គឺ​ជាមួយ google, ដោយឡែក Live អាច​ដាក់បញ្ចូល website យើង​បាន​លឿន​ជាង​គេ ។
ដើម្បី​ឆែក​មើល​ថា​តើ website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​រួចហើយ​ឬ​នៅ​នោះ គឺ​គ្រាន់តែ​វាយ​បញ្ចូល URL របស់​យើង​ទៅក្នុង search box នោះ​យើង​នឹង​ដឹង​ហើយ​ថា​លទ្ធផល​វា​យ៉ាងណា !
* សូម​កុំ​ព្យាយាម submit សារជាថ្មី
ម្ចាស់ website ជាច្រើន​មាន​ការ​អន្ទះសា​ខណៈពេល​ព្យាយាម​រង់ចាំ website របស់​ខ្លួន​បង្ហាញមុខ​នៅ​ក្នុង search engine ហើយ​ព្យាយាម submit ម្តង​ហើយ​ម្តងទៀត ការធ្វើ​បែប​នេះ​មានន័យ​ថា website របស់​យើង​អាច​នឹង​ត្រូវ​គេ​ផាត់​ចេញពី search engine ភ្លាម​បើ​យើង submit លើស​ពី​ម្តង ។ យើង​ដឹង​ហើយ​ថា​បន្ទាប់ពី submit រួច​យើង​ចង់​ឃើញ​លទ្ធផល​ចេញមក​ភ្លាមៗ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិនមែន​តែ website របស់​យើង​មួយ​ទេ​ដែល​បាន submit គឺមាន website រាប់​ម៉ឺន​ផ្សេងទៀត​ត្រូវបាន submit ជា​រៀងរាល់ថ្ងៃ ត្រង់នេះ​យើង​អាច​យល់​បាន​ហើយ​ថា វា​ត្រូវការ​ពេល​ច្រើន​ប៉ុន​ណា​ដើម្បី​ឲ្យ​យើង​ឃើញ​លទ្ធផល​ថា website ត្រូវបាន​ដាក់បញ្ចូល​រួច​នោះ ។
គ្រប់ web search engine ទាំងអស់​ចូល​ចិត្ត website ណា​ដែល​មាន contents ច្រើនៗ គឺ​ចាប់ពី ១៥ ទៅ ២០ ឬ​ច្រើន​ជាង​នេះ កាន់តែ​មាន pages ច្រើន​គឺ​កាន់តែ​ល្អ google ប្រាថ្នា​បែបនេះ សូម​បំពេញ​តាម​បំណង​របស់ google ចុះ ។
ចុះ​ចំណែក web engine ផ្សេង​ទៀត​វិញ​យ៉ាងណា​ដែរ​គឺ web search engine ផ្សេង​ទៀត​មាន​បំណង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី google ទេ គឺ​ស្រឡាញ់​តែ website ដែល​សម្បូរណ៍​ទំព័រ​ច្រើន​ប៉ុណ្ណោះ ទាំង google, yahoo, Live គឺ​សុទ្ធតែ​គិត​ដូច​គ្នា ។
+ មធ្យោបាយ​ទី ៤ :
Blogging បាន​កើន​ប្រជាប្រិយភាព​នៅក្នុង​រយៈពេល​មួយឆ្នាំ ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​, កាលពី​ដំបូង​គេ​ប្រើ Blog សំរាប់​ត្រឹមតែ​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​អ្នកយកព័ត៌មាន​ ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​វា​បាន​ក្លាយទៅជា​កន្លែង​រក​ប្រាក់​យ៉ាង​ស្ងាត់ស្ងៀម​ សំរាប់​អ្នក​មិន​ដឹង ប៉ុន្តែ​សំរាប់​អ្នក​ដែល​ដឹង Blog គឺជា​កន្លែង​រក​ប្រាក់​យ៉ាង​សកម្ម​មួយ​បី​ដូចជា​ផ្សារ​លក់ដូរ​ទំនិញ​យ៉ាង​ ដូច្នោះ​ដែរ ទោះបី​ថា​វា​តូច​ជា​កូន website នៅក្នុង website ក៏ពិតមែន​ប៉ុន្តែ​មាន​ទំហំ​ធំ​មិន​អាច​គណនា​បានឡើយ បើ​គេ​បូក​បញ្ចូល Blog ទាំងអស់​បញ្ចូល​គ្នា ។
Blog ភាគច្រើន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​អាចដាក់ comments, ជាមួយ comments នេះ យើង​អាច​ដាក់ website address របស់​យើង ។​ ​ ​ហេតុនេះ​ពេល​យើង​បាន​បង្កើត Blog មួយ យើង​ត្រូវ​ជ្រើសរើស​យក​ពាក្យសម្តី​សម្រាប់​និយាយ​ក្នុង comments របស់​យើង​ឲ្យមាន​ខ្លឹមសារ​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍ ឬ​មាន​អ្វី​មួយ​ធ្វើឲ្យ​គេ​ចង់ដឹង ។ ហេតុនេះ​ការចូលរួម​ជាមួយ Blog ណាមួយ​ក៏ដោយ​យើង​ត្រូវ​ដាក់ comments របស់​យើង​និយាយ​ពី website យើង​ធ្វើឲ្យ​គេ​ចង់ដឹង តែ​សូម​កុំ​ភ្លេច​ដាក់បញ្ចូល website address របស់​យើង​ជាមួយ comment នោះ​ផង ។
គោលបំណង​សំខាន់​របស់​យើង​គឺ :
1- ស្វែងរក​កន្លែង​បង្កើត Blog ដើម្បី​ណែ​នាំឲ្យ​គេ​ស្គាល់ Website របស់​យើង
2- ប្រមូល​នាំយក​អ្នក​នៅ​ក្នុង​ក្រុម​របស់ Blog យើង​ឲ្យមក​ចូល website យើង​តាម​វិធី​ផ្តល់​អ្វីមួយ​ឲ្យគេ ឬ​មាន​អត្ថបទ​សំខាន់​អ្វីមួយ​ដែល​គេ​អាច​យក​ទៅ​ប្រើ​ការ​បាន
3- Blog របស់​យើង​ត្រូវ​មាន​គោលដៅ​មួយ​គឺ​បង្ហាញ​ពី​អ្វី​នៅក្នុង website យើង និង​ប្រមូល​គេ​មក​កាន់​វិបសាយ (website) យើង
4- ចូលរួម​ជាមួយ website ផ្សេងៗ​ដែល​គេ​ឲ្យ​យើង​បង្កើត Blog បាន​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​ប្រយ័ត្ន​ជាមួយ​ពាក្យ​សម្តី​ដែល​យើង​និយាយ​ចេញទៅ​ត្រូវ​ឲ្យមាន​លក្ខណៈ​ មួយ​សមរម្យ​ជា​ពាក្យសម្តី​ល្អ ។

+ មធ្យោបាយ​ទី ៥ :
ចូលរួម​ជាមួយ​ការផ្លាស់ប្តូរ Link គ្នា​ជាមួយ website ផ្សេងៗ​ទៀត​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​ត្រូវ​ចាំ​ថា​កាលណា​មាន website ដទៃ​ទៀត​ជាច្រើន Link point មកកាន់ website យើង​កាន់តែ​ច្រើន​កាលណា​គឺ​កាន់តែ​ល្អ​ពីព្រោះ web search engine (google) ស្រឡាញ់​តែ website ណា​មាន​គេ Link ចូល​ច្រើន​ពីព្រោះ​គេ​យល់ថា website នោះ​ពិតជា​សំខាន់ ហេតុ​នេះ​បើ​មាន website ផ្សេង Link មកកាន់ website យើង​នោះ​មានន័យ​ថា​ក្រុម​អ្នក​ចូល website ផ្សេងៗ​ទាំងនោះ​ក៏​នឹង​ចូល​មក​កាន់ website យើង​ដែរ នេះ​គឺជា​ចំណុច​មួយ​ល្អ​បំផុត​សំរាប់​យើង​ទាំង​បង្កើន​ចំនួន​អ្នក​ចូល website យើង​ក៏​ដូចជា​បង្កើន Rank ឲ្យ website យើង​ជាមួយ search engine របស់ google ដែរ ។
ស្វែងរក website ណា​ផ្សេង​ដែល​មាន​ប្រភព​គោលដៅ​ស្រដៀង​យើង​រួច​សុំ​ប្តូរ Link (exchange link) ជាមួយ​គ្នា​បើ​គេ​យល់ព្រម​នោះ​ជា​ការល្អ​តែបើ​គេ​មិន​យល់ព្រម ហើយ​យើង​គិតថា website នោះ​មាន​មនុស្ស​ចូល​មើល​ច្រើន យើង​អាច​ចូល​ជា Member រួច post note ថា​យើង​មាន​ស្គាល់ website មួយ (​គឺ website យើង​) មាន​អ្វី​ផ្សេងៗ​ជាច្រើន ៘
គួរ​ព្យាយាម​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន website បើ website យើង​ជា​ខ្មែរ​សំដៅ​ចំ​ពោះ​ខ្មែរ​នោះ​យើង​មិន​ចាំបាច់​គិត​ដល់​ប្រភេទ​យ៉ាង​ ណា​នៃ website ទេ​គឺ​ឲ្យតែ website ខ្មែរ​គួរ​ចងមេត្រី​ជាមួយ​គេ​ទាំង​អស់ បើ website យើង​ធំជាងគេ​នោះ​គេ​កាន់តែ​ត្រេកអរ បើ​យើង​ចង​សម្ព័ន្ធ​ជាមួយ​គេ នេះ​គឺជា​រឿង​មួយ​មិន​អាច​មើល​រំលង​បានឡើយ ។
វិធី​មួយទៀត​នោះ​គឺ​យើង​បង្កើត website តូចៗ​ជាច្រើន​ដែល​មាន​ប្រធានបទ​ផ្សេងៗ​គ្នា​រួច​យើង​ពិចារណា​មើល​ថា​តើ​ មួយណា​ទទួលបាន​ការនិយម​ច្រើនជាងគេ នោះ​យើង​អាច​លៃលក​កែកុន website ធំ​របស់​យើង​តាម​ដែល​យើង​យល់​ឃើញ​បាន​ហើយ ។
+ មធ្យោបាយ​ទី ៦ :
ចំណុច​សំខាន់​មួយ​ស្តីពី website របស់​យើង​ដែរ​នោះ​គឺ​ត្រូវ​មាន​អ្វី​សំខាន់ៗ​មួយចំនួន​សម្រាប់​ជា​ ការទាក់ទាញ​អ្នក​ចូល​មក​អាន website របស់​យើង ។​​ ​ជា​អ្វីមួយ​សំខាន់​ដែល​យើង​អាច​នឹកគិត​ដល់ ជា​អ្វីមួយ​សម្រាប់ឲ្យ ជា​អ្វីមួយ​ដែល​គេ​ត្រូវការ​ចង់ដឹង​ពី​កន្លែង​របស់​យើង ដូចនេះ �​អ្វីមួយ​� ជា​គន្លឹះ​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​សំរាប់​យើង​ដែល​ជា​ម្ចាស់ website បង្កើន​ចំនួន​ព័ត៌មាន​ឲ្យបាន​ច្រើន បង្កើតឲ្យមាន​អ្វីៗ​ថ្មី​ជា​រៀង​រាល់ថ្ងៃ​មិន​មែន​រាល់​សប្តាហ៍ ឬ​រាល់​ខែ​នោះ​ទេ ។
មាន website មួយចំនួន​បាន​ទទួល​ចំនួន​អ្នក​ចូល​ទស្សនា​តិចតួច​ហើយ​មិន​ជា​ប្រចាំ​ផង ប៉ុន្តែ​នៅពេលដែល website នេះ​បង្កើន​ចំនួន​ព័ត៌មាន និង update បាន​ជាប់​ជា​ប្រចាំ​បានធ្វើឲ្យ website នោះ​កើន​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើនឡើងៗ​ជា​លំដាប់ ។
+ មធ្យោបាយ​ទី ៧ :
ក្នុងករណី​ដែល​យើង​ត្រូវ​ការផ្សព្វផ្សាយ​ អ្វីមួយ ឬ​មាន​អ្វី​សម្រាប់​លក់​មិន​ត្រូវ​ប្រើ​ពាក្យ បង្ខំ ឬ ជម្រុញ​គេ​ឲ្យ​ទិញនោះ​ឡើយ ប៉ុន្តែ​យើង​អាច​ប្រើ​វិធី​មួយ​ផ្សេងទៀត​គឺ បង្កើត​ឲ្យគេ​មាន​ការចាប់អារម្មណ៍​ចំពោះ​អ្វី​ដែល​យើង​មាន​ឲ្យគេ​ចង់ដឹង​សិន បន្ទាប់មក​ទើប​យើង​ចាប់ផ្តើម​បង្ហាញ​នូវ​អ្វី​ដែល​យើង​ចង់បង្ហាញ ។
តាម​ការពិត​ទៅ​វា​ជា​រឿង​មួយ​មិន​លំបាក​ណាស់​ ណា​ពេក​ទេ បើ​យើង​អាច​យល់​បាន​ពីអ្វី​ដែល​ជា​ប្រការ​សំខាន់​ក្នុង​រឿង​នេះ​តួយ៉ាង​ ដូចជា email វា​ជា​របស់​មួយ​សំខាន់​បំផុត​សំរាប់​ភ្ជាប់ Website ទៅ​អ្នក​ចូល​មក​មើល Website របស់​យើង ។ យើង​គួរ​រក​វិធី​ដើម្បី​ចាប់យក និង បង្កើត​អ្វី​ម្យ៉ាង​ដើម្បី​ប្រមូលយក email របស់​អ្នកទស្សនា website នៅពេល​យើង​មាន email របស់​អ្នក​ចូល website ច្រើន​រួចហើយនោះ យើង​អាច​ផ្សព្វផ្សាយ​អ្វី​ទៅ​គេ​ក៏បាន យើង​ចង់​ប្រាប់​អ្វី​ទៅ​គេ​ក៏​បាន​តាម​សេចក្តីប្រាថ្នា​របស់​យើង ។ សព្វថ្ងៃនេះ email ត្រូវបាន​គេ​លក់​យ៉ាង​ទូលំទូលាយ​នៅលើ​ប្រព័ន្ធ internet យើង​អាច​ទិញ​គេ​ក៏​បាន​អាចឲ្យ​គេ​ប្រមូល​មក​ឲ្យ​យើង​ក៏​បាន ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច​ដើម្បី​ធ្វើ​ដូច្នេះ ។
ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​អាច​ជា​ចំណុច​មួយ​សំខាន់​ដូចគ្នា​សម្រាប់​រក្សា​ចំណង​ ទាក់ទង​របស់​យើង​ជាមួយ​អ្នកមើល Website យើង តែ​ត្រូវ​ចាំ​ថា​ព្រឹត្តិ​ប័ត្រក្តី ទស្សនា​វ​ដ្តី​ក្តី ត្រូវតែ​មាន​អ្វី​ជា​សំខាន់​នៅក្នុង​នោះ ដែល​គួរ​ជាទី​ចាប់​អារម្មណ៍​របស់​គាត់ យើង​គួរ​សាកល្បង​ឲ្យ​គាត់​ចុះឈ្មោះ​ចូល​ជា​សមាជិក​ដើម្បី​ទទួលយក​ ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​ពី​យើង ដោយ​ធ្វើ​ក្នុង​១​ខែ​ឲ្យបាន​២​ដង​ទៅ​៤​ដង​ជាប្រចាំ ។
នៅក្នុង​នោះ (​ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​) គួរ​ត្រូវ​មាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​ផងដែរ ធ្វើ​បែប​នេះ​យើង​បាន​ទទួល​ប្រយោជន៍​ពី​ការផ្សាយ ឯ​អ្នក​ចូល​ទស្សនា Website យើង​គាត់​បាន​ដំណឹង​ពី​អ្វី​ដែល​យើង​បាន​ផ្សាយ គឺ​សមរម្យ​សម្រាប់​ទាំងអស់គ្នា ។
មាន​វិធី​ច្រើនយ៉ាង​ណាស់​ដែល​យើង​អាច​ធ្វើ​ រឿងនេះ​ទៅបាន លាយ​អត្ថបទ​ជាមួយ​ចំណុច​នៃ​មុខ​ទំនិញ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម ។ ឧទាហរណ៍ : ក្នុង​អត្ថបទ​មួយ​មាន​និយាយ​ដល់​ការថែរក្សា​ស្បែក​ដូចនេះ​បើសិនជា​មាន​គេ​ ផ្សាយ​ពាណិជ្ជកម្ម ស្តី​ពី​ការរក្សា​សម្ភស្ស នោះ​អត្ថបទ​យើង​គួរតែ​មាន​និយាយ​អ្វី​មួយ​ទាក់ទង​ដល់​របស់​ដែល​គេ​ផ្សាយ​នោះ អ្នក​ផ្សាយពាណិជ្ជកម្ម​ជាមួយ​យើង​គេ​ត្រេកអរ​បើ​យើង​ធ្វើ​ដូច្នេះ ឯ​អ្នក​អាន​គាត់​បាន​យល់​ពី​ផលិតផល​នោះ​ជា​បន្ថែម នេះ​គឺជា​រឿង​មួយ​ដែល​គួរ​ធ្វើ​ព្រោះ​ជា​ប្រយោជន៍​សម្រាប់​ទាំងអស់គ្នា ។
ដើម្បី​ជួយ​សំរួល​ដល់​ការលំបាក​រឿង​បញ្ជូន​ ព្រឹត្តិប័ត្រ​យើង​អាច​ជួល​ក្រុមហ៊ុន​បរទេស​ឲ្យគេ​ធ្វើ​រឿងនេះ​ឲ្យ​យើង​ ក៏បាន តម្លៃ​មិនជា​ថ្លៃ​ប៉ុន្មាន​ទេ គឺ​ពី 19 ដុល្លារ សម្រាប់ 500 ច្បាប់​ដល់ 149 ដុល្លារ​សម្រាប់ 25000 ក្រុមហ៊ុន​មួយ​នេះ​ស៊ីឈ្នួល​បញ្ជូន email ឲ្យ​យើង និង​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទៀត​ស្តីពី​អ្នក​ចូល website យើង ។ ក្រុមហ៊ុន​នោះ​គឺ aweber ។
+ មធ្យោបាយ​ទី ៨ :
វិធី​មួយទៀត​នេះ​គឺ​ការប្រើប្រាស់ autorspoder ដើម្បី​តាមដាន​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ចូល website យើង​ជាពិសេស​បើ​យើង​មាន ឬ​បាន​លក់​អ្វី​មួយ​ឲ្យ​គាត់ ឬ​អាច​ថា​ជា​សមាជិក​ក៏​ថា​បាន ។
សម្រាប់​ការឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​នេះ​យើង​អាច​ប្រើប្រាស់​ក្រុមហ៊ុន​ ខាងលើ​ដដែល​ដើម្បីឲ្យ​គេ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​យើង​ប្រសើរ​ជាង​ពីព្រោះ​គេ​ មាន​បច្ចេកទេស​និង​លទ្ធភាព​ច្រើនយ៉ាង​សំរាប់ធ្វើ​រឿងនេះ ។
+ មធ្យោបាយ​ទី ៩ :
Blog (​ពាក្យកាត់​មកពី​ពាក្យ “Web blogs”) មិន​ត្រឹមតែ​មិន​អស់​លុយ (Free) ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ងាយស្រួល​សំរាប់​ឲ្យ​យើង​បង្កើត​ផងដែរ វា​គឺជា​ឧបករណ៍​មួយ​យ៉ាង​មាន​ប្រសិទ្ធិភាព​សម្រាប់​បង្កើន Traffic (​ចំនួន​អ្នក​ចូល website យើង​) ឲ្យ​យើង​ឲ្យ​កាន់តែច្រើន​បាន ។
Blog ចាំបាច់​ត្រូវមាន​អ្វី​មួយ​សំខាន់ និង​ទាក់ទាញ​បំផុត​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ជា​មួយ​យើង នៅពេល​យើង​មាន​អ្នក​ចូលចិត្ត​ច្រើន​ហើយ​យើង​អាច​ណែ​នាំឲ្យ​គេ​ស្គាល់ website យើង​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន​កន្លែង (​ច្រើន Blog) ជាពិសេស​ជាមួយ website ណា​ដែល​គេ​ឲ្យ​យើង​បង្កើត​ដោយ free ព្យាយាម​ធ្វើឲ្យ​អ្នក​ចូល website ផ្សេង​ចូលមក website យើង​ឲ្យបាន​ច្រើន​, ត្រូវឲ្យ​មកពី website ផ្សេងៗ​គ្នា​តែ​ច្រើន វិធី​នេះ​ធ្វើឲ្យ search engine ធំៗ យល់ថា website យើង​ពិត​ជា​សំខាន់​បន្ទាប់មក​គេ​នឹង​ចាត់ទុក website យើង​ឲ្យមាន​ចំណាត់​ថ្នាក់​នៅ​លើ​គេ​មិន​ខាន​ឡើយ ។
+ មធ្យោបាយ​ទី ១០ :
គួរប្រើ RSS feed ប្រូ​ក្រាម​ដើម្បី​បញ្ជូន​អត្ថបទ​ដែល​អ្នក​អាច​ចង់បាន​ឲ្យដល់​គាត់​ផ្ទាល់​ តែម្តង ។ អ្វី​ដែល​ទៅ​ជាមួយ RSS feed នោះ​គឺ​ការផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​អត្ថបទ​នោះ វី​ធី​នេះ​ល្អ​ជាង​ការប្រើ Newsletter (​ព្រឹត្តិប័ត្រ​) ប៉ុន្តែ​នៅតែ​មិនសូវ​ជា​បាន​គ្រប់គ្រាន់​សេចក្តី​ដូច​ព្រឹត្តប័ត្រ​នៅឡើយ​ទេ ប៉ុន្តែ​អាច​ជំនួស​បាន​ព្រោះ​មិន​អស់​លុយ ។
+ មធ្យោបាយ​ទី ១១
- Forum (​វេទិកា​) គឺជា​វិធី​មួយ​បើក​ចំហរ​ឲ្យ​អ្នកចូល website យើង​គ្រប់គ្នា​បាន​បញ្ចេញ​ពី​គំនិត​យោបល់​របស់​គាត់ យើង​អាច​បាន​ដឹង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​គាត់​បាន​បញ្ចេញ​មក​នៅ​ ទីនោះ ។
ចាប់ផ្តើម​ដាក់​ជា​ប្រធានបទ​ខ្លះ​ចូលក្នុង Forum ដើម្បី​ស្វែងរក​អ្នក​ចាប់​អារម្មណ៍ ។
បើ​យើង​មិន​បាន​ដាក់​អ្វី​បញ្ចូល​សោះ (​យើង​ដាក់​ខ្លួនឯង​) នោះ​គ្មាន​អ្នកណា​គេ​ចាប់អារម្មណ៍​ទេ លើក​យក​ពី​រឿង​អ្វី​មួយ​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ដាក់ ព្យាយាម​បញ្ចូល​ចំលើយ សំនួរ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​សំគាល់ថា​ប្រធានបទ​ដែល​យើង​លើកយក​មក​ធ្វើ​ជា​ដើមចម​សម្រាប់​និយាយ គួរ​ត្រូវ​គិត​ដល់​អ្វី​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​គេ ឬ Website យើង​ខ្លួនឯង​ហ្នឹង​តែម្តង មិន​ត្រូវ​រង់ចាំ​ឲ្យ​អ្នក​ចូល​មក website យើង​ចាប់ផ្តើម​ឡើង​មុន​ឡើយ ។
យើង​ខ្លួនឯង​ត្រូវ​ចុះឈ្មោះ​ចូល​ជា memeber របស់ forum ផ្សេងៗ ក្រោយ​មក​យើង​អាច​នាំ​គេ​ឲ្យ​ស្គាល់​ពី website របស់​យើង​តាម​ក្រោយ​បាន ។​​ ​ជ្រើសរើស​រក forum របស់​ខាង​ណាមួយ​ដែល​មាន​ប្រធានបទ​នៃ​រឿង​ស្រដៀង​ទៅ​អ្វីដែល​យើង​បាន​ចុះ​ទៅ​ ក្នុង website របស់​យើង ។
ក្នុង​ករណី​ខ្លះ​យើង​ត្រូវ​ចូលរួម​ជាមួយ forum របស់​គេ​សិន​មុន​ពេល​យើង​បង្កើត forum របស់​យើង​ចៀសវាង​បង្កើត​ហើយ​តែ​គ្មាន​អ្នក​ចូលរួម​ជាមួយ​វា​មិនសូវ​ទទួលបាន​ ផ្លែផ្កា​ឡើយ ។
កុំ : ជាការ​ក្រើនរំលឹក សូម​កុំ​ដាក់ Forum នា​គ្រា​ដំបូងឲ្យសោះ​រហូត​មាន​គេ​ស្គាល់ website របស់​យើង​ច្រើន​ហើយ​ចាំ​យើង​រៀបចំ Forum នោះ​ទើប​ជា​ការប្រសើរ បញ្ចូល​ប្រធានបទ​ស្តី​ពី​អ្វី​មួយ និង​ឲ្យបាន​ច្រើនទើប​អាចទាក់ទាញ​គេ​ឲ្យ​ចាប់​អារម្មណ៍បាន ។
+ មធ្យោបាយ​ទី ១២ :
ពាក្យ​មួយ​ដែល​យើង​គួរតែ​ដាក់​ឲ្យមាន និង​មិន​គួរ​ខាន​សោះ​នោះ​គឺ “TELL -A- FRIEND (TAF)” (​សូម​ប្រាប់​មិត្តភក្តិ​អ្នក​) ពាក្យ​នេះ​ទោះបីថា​មិន​មាន​អ្វី​គួរ​ជាទី​ចាប់អារម្មណ៍​ក៏ពិតមែន ប៉ុន្តែ​មាន​កត្តា​ច្រើន​យ៉ាង​ល្អ​ណាស់​នៅក្នុង​នេះ ពី​ព្រោះ​បើសិនជា​មាន​អ្នកណា​ម្នាក់​និយាយ​ពី website យើង​ប្រាប់​បន្ត​គឺជា​រឿង​មួយ​ពិសេស​ណាស់ មនុស្ស​ជាច្រើន​នឹង​ស្គាល់ website របស់​យើង ។​ ​ ​ដើម្បី setup “Tell a friend” script (​ខូដ​) យើង​ត្រូវមាន website ដោយ​ខ្លួនឯង​, ពីព្រោះ​ថា​ដើម្បី install script ទៅក្នុង Host server របស់​យើង​បាន​ទាល់តែ​យើង​គឺ​ជា​ម្ចាស់ ទើប​យើង​អាចដាក់ script ណា​មួយ​ចូល​ទៅ​បាន ។
ក្នុងករណី​ដែល​យើង​មាន​បំណង install script អ្វី​មួយ​ដោយ​ខ្លួនឯង​យើង​ចាំបាច់​ត្រូវ​ចេះ​វី​ធី upload file និង configure website របស់​យើង​ខ្លះៗ ប៉ុន្តែ​ម្ចាស់​របស់ Host server គេ​អាច​ជួយ​យើង​បាន​ចំពោះ​បញ្ហា​នេះ ។
នៅក្នុង website នេះ “CGI resource index” មាន script ច្រើនណាស់​សំរាប់ TAF មួយវិញទៀត​ភាគច្រើន​នៃ script ទាំងនោះ​មិន​ចាំបាច់​ទិញ​ឡើយ ក្រៅពី​នេះ​យើង​នៅ​អាច​បន្ថែមបន្ថយ​អ្វីៗ​ផ្សេងៗ​ទៀត​បាន​ដូច​ជា ផ្ញើ Email និយាយ​ថា​អរគុណ​បើសិន​គេ​បាន​ប្រាប់​ទៅ​មិត្តភក្តិ​របស់​គេ​ពី website របស់​យើង ។
ក្រៅពី​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង​យើង​នៅ ​អាច​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​គេ​ធ្វើឲ្យ​យើងក៏​បាន​, ប៉ុន្តែ​បញ្ហា​មួយ​ដែល​មិនល្អ​នោះ​គឺ​បើ​យើង​ឲ្យ​ក្រុមហ៊ុន​ដទៃ​ណា​មួយ​គេ​ ធ្វើ​រឿង​នេះ​ឲ្យ​យើង នោះ​យើង​ពុំ​អាច​គ្រប់គ្រង​ចំពោះ​អ្វី​ដែល​មាន​នៅក្នុង email នោះឡើយ ។ ពីព្រោះ​អ្វី​ដែល​យើង​បាន​បំពេញ​នៅ​ក្នុង Forum ដែល​ក្រុមហ៊ុន​នោះ​ផ្តល់​ឲ្យ​យើង ក្រៅ​ពី​យក​សេចក្តី​ដែល​យើង​បាន​និយាយ​រៀបរាប់​នោះ​ទៅ​ផ្ញើ​ឲ្យ​អ្នក​ចូល website យើង ក្រុមហ៊ុន​នោះ​អាច​ឆ្លៀត​ឱកាស​ផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​នោះ​ព្រម​ជាមួយ​ផង​ ដែរ ។
រឿង​មួយ​ទៀត​នោះ​គឺ​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ ​រឿង​នេះ​ដោយហេតុថា​មាន​មនុស្ស​មិន​ល្អ​ខ្លះ​អាច​ប្រើ tell a friend របស់​យើង​នេះ​ដើម្បី spam អ្នកណា​ផ្សេងៗ​ទៀត រួច​វា​និង​បង្ក​ជា​បញ្ហា​ឲ្យ​យើង​ជា​ពុំខាន​ឡើយ ។​ ​ជ្រើសរើស​រក Tell a friend script ណាមួយ​ដែល​មាន captcha (captcha នេះ​គឺជា​រូបភាព​មាន​អក្សរ​និង​លេខ​លាយ​គ្នា​) អ្នក​ប្រើ​ត្រូវ​វាយ​អ្វី​ដែល​មាន​នៅក្នុង​នោះ​បញ្ចូល​មុន​អាច​បញ្ជូន​អ្វី​ មួយ​ចេញ​ទៅ​បាន នេះ​គឺជា​វិធី​ការពារ​ខ្លួន​យើង​ចៀសវាង​រងគ្រោះ​ដោយ​អំពើ​របស់​អ្នកដទៃ ។
+ មធ្យោបាយ​ទី ១៣ :
បង្កើតឲ្យមាន “Screen Saver” screen saver អាច​ជួយ​យើង​បាន​មួយចំណែក​ដែរ ដើម្បី​ធ្វើឲ្យ​គេ​ស្គាល់ website របស់​យើង​កាន់តែច្រើន ។ ទោះបីជា​វិធី​នេះ​វា​មិនសូវ​ជា​ល្អ​ណាស់ណា ហើយ​ម្យ៉ាងទៀត​វា​មិន �​ចំពោះ​� ដោយ​ត្រង់​ពេក​ក្តី ក៏​ប៉ុន្តែ​បើសិនជា​យើង​មាន screen saver ល្អៗ ហើយ​មាន​ទិដ្ឋភាព​គួរ​ជាទី​ចាប់អារម្មណ៍​នោះ អ្នក​បាន​ឃើញ​ពិតជា​និយម​ចូលចិត្ត​ច្រើន​ពុំខាន នៅលើ screen saver នោះ​យើង​មាន​ដាក់ address website របស់​យើង ធ្វើបែបនេះ​, អ្នក​ប្រើ screen saver និង​មាន​ការចាប់អារម្មណ៍​ជានិច្ច ចំពោះ website យើង ហាក់បីដូច​ជា​យើង​បាន​បោះត្រា​នៅក្នុង​អារម្មណ៍​របស់​គាត់​ដូច្នោះ​ដែរ ។
មានប្រូ​ក្រាម​ជាច្រើន​ដែល​អាច​ឲ្យ​យើង​បង្កើត screen saver ដោយ​ខ្លួន​យើង​ផ្ទាល់​បាន ប្រូ​ក្រាម​ទាំងនោះ​មាន :
* Screen Saver Builder (link) (​ទិញ​តម្លៃ $ 29.95 – $149.95)
* Screen Saver Studio (link) (​ទិញ $ 49.95)
- យើង​អាច​បង្កើត screen saver ដែល​មាន​សម្លេង​បទ​ចម្រៀង​ទៅតាម​ការចង់បាន​ដោយ​ប្រើ​ប្រូ​ក្រាម​ទាំងពីរ​ ខាងលើ​នេះ ក្រៅពីនេះ​នៅ​មាន​ប្រភេទ screen saver ដទៃ​ជា​ច្រើន​ទៀត​មាន​លក់​នៅ​តាម internet មាន screen saver ខ្លះ​មិន​ចាំបាច់​ទិញ​ទេ ប៉ុន្តែ​ពុំ​សូវ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វីៗ​បាន​ច្រើន​តាម​យើង​ចង់បាន ។
+ មធ្យោបាយ​ទី ១៤ :​ ​ ​បង្កើតឲ្យមាន​នៅ eBook
eBook គឺជា​សៀវភៅ​មាន​លក្ខណៈ​ជា​អេឡិចត្រូនិច​សំ​រាប់អាន​នៅលើ​កុំព្យូទ័​រ ឬ Print ចេញ​សំ​រាប់អាន​ក៏បាន ។ យើង​អាច​បង្កើត​វា​ច្រើន​ទំព័រ ឬ​តិច​អាស្រ័យ​ទៅតាម​ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។
យើង​អាច​បញ្ចូល​ប្រភេទ​ព័ត៌មាន​មានតម្លៃ ឬ​សំខាន់ៗ​ទៅក្នុង eBook រួច​ហើយ​លក់​វាឲ្យ​គេ​ទទេ​មិន​គិតថ្លៃ ក្នុង eBook នោះ​យើង​មាន​បញ្ចូល link មកកាន់ website របស់​យើង​ឆ្ពោះទៅ​រក​មាតិកា​ណា​សំខាន់​ផ្សេង​ទៀត​ដែល​យើង​ចង់ឲ្យ​គេ​ដឹង ឬ​ត្រូវ​ការលក់ ។ នៅក្នុង eBook នេះ​ដែរ​យើង​អាចដាក់​ពាណិជ្ជកម្ម​នៅក្នុង​នោះ និង​អ្វីៗ​ច្រើន​ទៀត​ដែល​យើង​ចង់​បញ្ចូល​ក្នុងនោះ ។
អ្នក​ដែល​បាន​យក eBook នោះ​ទៅ​ប្រើ​គេ​អាច​បញ្ជូន​បន្ត​ឲ្យ​អ្នកផ្សេង​ហើយ​អ្នក​ផ្សេង​ណា​នោះ និង​បញ្ជូន​បន្ត​ទៀត​ធ្វើឲ្យ​គេ​ដឹង​បាន​ពី website របស់​យើង ។​​ ​ព្យាយាម​បង្កើត eBook ល្អៗ​សំខាន់ៗ​ដើម្បី​ទាក់ទាញ​គេ​ឲ្យ​ចង់ link មកកាន់ website របស់​យើង ។
ប្រូ​ក្រាម​ដែល​ងាយស្រួល​បង្កើត eBook ជាងគេ​នោះ​គឺ Adobe Acrobat Professional យើង​អាច​ប្រើ​ភាសា​ខ្មែរ​បាន​ទាំង truetype ធម្មតា​និង unicode ក្រៅ​ពី​ពាក្យ​យើង​រៀបរាប់​យើង​នៅ​អាចដាក់​រូប សម្លេង ភ្លេង បាន​ទៀត​ផង ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​វា​មាន​ទំហំ​តូច​ល្មម​កុំឲ្យ​មាន​ ច្រើន​ទំព័រ​ពេក​ត្រឹម ២០០ ទំព័រ ។
ក្រៅពីនេះ​នៅ​មានប្រូ​ក្រាម​សំរាប់ធ្វើ eBook ច្រើន​ទៀត​ដែល​យើង​អាច​យកមក​ប្រើ​ការ​បាន​ភាគច្រើន​គឺ​យើង​ត្រូវ​ទិញ បញ្ហា​មួយទៀត​នោះ​គឺ​អ្នកអាន​ត្រូវមាន engine ពិសេស​មួយ install ទើប​គេ​អាច​អាន​របស់​យើង​បាន​តែ​មានប្រូ​ក្រាមខ្លះ​មិន​តម្រូវឲ្យមា​ន engine បន្ថែម​ទេ​គឺ​វា​មាន engine builtin ហើយ​ស្រាប់តែ​ម្តង ការសម្រេចចិត្ត​ថា​ប្រើ​ប្រូ​ក្រាម​អ្វី​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន​និង​ ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។
+ មធ្យោបាយ​ទី ១៥
បើសិនជា website របស់​យើង​គឺជា website ដែល​មាន​លក់រ​បស់រ​បរ​ផ្សេងៗ​យើង​គួរ​បង្កើតឲ្យមាន review products សំរាប់​អ្វី​ដែរ​យើង​បាន​លក់​ទៅ​ហើយ ។ គួរ​បង្កើត​ឲ្យមាន​ផ្នែក​ណាមួយ​នៅក្នុង website របស់​យើង​សំរាប់​ឲ្យ​អ្នក​ចូល​មក website របស់​យើង​គាត់​បាន​បញ្ចេញ​គំនិត​យោបល់​ស្តីពី website យើង សេវាកម្ម​របស់​យើង និង​របស់​ដែល​យើង​បាន​លក់​ចេញ​ទៅ​នោះ ។
ស្រាវជ្រាវ​រក code របស់ PHP នៅក្នុង internet ត្រង់​ពាក្យ “PHP Customer Review Script” ដើម្បី​ដាក់​បញ្ចូល​ក្នុង HTML របស់​យើង ។ Reviews ពី Customer គឺជា​កញ្ចក់​ទិព្វ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ចិត្ត​គំនិត​របស់​អ្នកទិញ (Clients) របស់​យើង និង​សេវា​របស់​យើង ។
+ មធ្យោបាយ​ទី ១៦
Youtube គឺជា​ទីតាំង​មួយ​យ៉ាង​ល្អ​សម្រាប់​ឲ្យ​យើង​បង្ហាញខ្លួន​យើង (Website) ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់ គួរ​បង្កើតឲ្យមាន Video ខ្លី​ជា Clip ដែល​មាន​រយៈពេល​ខ្លី​តែ​មាន​បញ្ចូល​នូវ website របស់​យើង​នៅក្នុង​នោះ​ឲ្យ​ហើយ​ស្រេច ព្យាយាម​រក ឬ​បង្កើត​រូបភាព​អ្វី​ដែល​ទាក់ទង​ដល់ website របស់​យើង​រួម​ទាំង​ផលិតផល​ផង ។ ចំពោះ​វិធី​នៃ​ការ upload video clip ទៅកាន់ you tube នោះ​គឺ​ងាយស្រួល​ណាស់​យើង​ត្រូវ​ចុះឈ្មោះ​ចូល​ជា​សមាជិក Member ជាមួយ youtube ជាមុនសិន ។
+ មធ្យោបាយ​ទី ១៧
មាន​អ្នកខ្លះ​ពុំ​ចូលចិត្ត​ឡើយ​រឿង​ទិញយក Traffic ពី​គេ ប៉ុន្តែ​បច្ចុប្បន្ន​ជា​ពេល​មួយ​យ៉ាង​លំបាក​ដើម្បី​រក​វិធី​ធ្វើឲ្យ search engine ធំៗ​ដាក់ website យើង​ចូល​ទៅក្នុង search engin list ។ ពីព្រោះ​មាន website រាប់មិនអស់​ដូច​តែ​យើង​ដែរ​ដែល​ព្យាយាម​ធ្វើ​យ៉ាងណាឲ្យ​គេ​ត្រូវ​បាន list ជាមួយ search engine ធំៗ​ទាំងនោះ ។
Pay Per Click (PPC) គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ដើម្បី​បង្កើត traffic ឲ្យដល់ website របស់​យើង ។
- Google Pay Per Click (link)
- Yahoo Search Marketing (link)
ទាំង​ពីរ​ក្រុមហ៊ុន​ខាងលើនេះ​អាច​ឲ្យ​យើង​ចុះ​ផ្សាយពាណិជ្ជកម្ម​ជាមួយ​ដើម្បី​បង្កើន traffic មកកាន់ website របស់​យើង ។
សំរាប់​យើង​ជា​អ្នក​ផ្សាយ​គឺ​យើង​បង់ប្រាក់​ សំរាប់តែ traffic យើង​បាន​ទទួល​មក​កាន់ website យើង​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ទាំងពីរ​នេះ​ដូចគ្នា​បាន​អនុញ្ញាត​ឲ្យ​យើង​ដាក់​ ចំនួន​ទឹក​លុយ​សម្រាប់​ផ្សាយ​ជាមុន ដូចនេះ​យើង​អាច​គ្រប់គ្រង​ចំនួន​ទឹកប្រាក់​ដែល​យើង​ហ៊ាន​ចំណាយ​ក្នុង​មួយខែៗ ធ្វើ​បែប​នេះ​យើង​អាចធ្វើ​បាន ។ ឧទាហរណ៍ : បើ​ដាក់ $100 សំរាប់​ការផ្សាយ​នៅពេល​ចំនួន click របស់ traffic ចូលមក website យើង​បាន​ចំនួន​គ្រប់​ស្មើ​ទឹក​លុយ​ហើយ​នោះ ចំនួន click និង​ត្រូវ​បញ្ចប់​ជា​ស្វ័យប្រវត្តិ ហេតុ​នេះ​យើង​មិនចាំបាច់​បារម្ភ​ឡើយ​ពី​ការ​ដែល​ត្រូវ​បង់ប្រាក់​ផ្សាយ​លើស​ កំរៃ ។
Ads របស់​យើង យើង​ដាក់​ដេញថ្លៃ​គឺ​ចាប់ពី 1​សេន រហូតដល់ ច្រើន​ដុល្លារ អាស្រ័យ​តាម​ការចង់បាន​របស់​យើង​ចំពោះ​អ្នក​ដែល​ព្រម​យក ads យើង​ដាក់​គឺ​គេ​មើល​តាម​ចំនួន​ទឹក​លុយ​ដែល​យើង​ឲ្យគេ បើ​យើង​ហ៊ាន​ឲ្យ​ថ្លៃនោះ​ចំនួន ads របស់​យើង​នឹង​ត្រូវ​បាន​ចេញ​មក​ច្រើន​ផង ច្រើន​កន្លែង បើ​យើង​ឲ្យគេ​ថោក​ពេក​គេ​កម្រ​ព្រម​ដាក់​ឲ្យ​យើងណាស់ ។ ឯ ads របស់​យើង​ក៏​ពុំ​សូវ​ត្រូវបាន​លេច​ចេញ​មក​ដែរ ។
អ្នកឯកទេស​ខ្លះ​មាន​ជំនឿ​ថា​ការចុះផ្សាយ ads per click ជាមួយ google និង yahoo ពិតជា​អាច​ជួយ​បង្កើន Ranking នៅក្នុង search engine បាន​ហើយ មិន​តែ​ប៉ុណ្ណោះ​ត្រូវបាន​គេ​ស្គាល់​ច្រើន​ជា​ពុំខាន ។
+ មធ្យោបាយ​ទី ១៨
ការបង្កើត​ឲ្យមាន​ជា contest នៅលើ website របស់​យើង​គឺជា​រឿង​មួយ​សមស្រប​ណាស់​បើសិនជា​យើង​មាន​លទ្ធភាព​ធ្វើ​វា​បាន ។ ប៉ុន្តែ​បង្កើតឲ្យមាន​ជា contest (​ការប្រកួត​) ណាមួយ​រមែង​ត្រូវការ​ឲ្យមាន​ការចា​ត់​ចែង​រៀបចំ​ច្រើន តែបើ​អាច​ធ្វើទៅបាន​វា​ពិតជា​អាច​ជួយ​បង្កើន​លទ្ធភាព​ឲ្យគេ​ស្គាល់ website យើង​បាន​ច្រើន​ជាក់​ជាពុំខាន ។ website បរទេស​ខ្លះ​បង្កើតឲ្យមាន contest ចំនួន ២ ទៅ ៤ ដង​ក្នុង​មួយឆ្នាំ ។
Contest ផ្តល់​ឲ្យ​យើង​នូវ​ប្រយោជន៍​ចំនួន ២​យ៉ាង​គឺ
1- ការ​ស្គាល់​ពី website យើង​កាន់តែ​ច្រើនឡើង
2- យើង​ប្រមូលបាន email ច្រើនឡើងៗ
រង្វាន់​សម្រាប់ contest គឺ​ចាំបាច់​ត្រូវ​ជា​របស់​មានតម្លៃ​គួរ​សមល្មម​ឲ្យគេ​ចង់​ចូលរួម​ជាមួយ បើ​រង្វាន់​នោះ​មិនសូវ​មាន​តម្លៃ​យើង​ក៏​នឹង​មិន​ទទួលបាន​ការចាប់អារម្មណ៍​ ដែរ ។​ ​ការប្រកួត​គួរតែ​ជ្រើសរើស​យក​វិធី​ងាយៗ​បំផុត​តែ​អាច​ឲ្យ​អ្នកណាៗ​ក៏​អាច​ ចូលរួម​ជាមួយ​បាន​ដែរ ។​​ ​ពុំ​ចាំបាច់​បង្កើតឲ្យមាន �​ខ​� លក្ខណ​ច្រើន​ស្មុគ្រស្មាញ​ឡើយ ធ្វើយ៉ាងណា​ឲ្យ​វា​មាន​លក្ខណៈ​ងាយៗ​បំផុត ដូចនេះ​គ្រប់គ្នា​គឺ​ចង់​ចូលរួម​ជាមួយ ។
+ មធ្យោបាយ​ទី ១៩
យើង​គួរ​បង្កើតឲ្យមាន​អ្វី​ម្យ៉ាង Free! Free! Free! អ្វី​ក៏ដោយ​ដែល​យើង​យល់​ថា​យើង​អាច​ឲ្យគេ free បាន​ដូច​ជា :
- eBook​ ​ ​ ​សៀវភៅ​អេឡិចត្រូនិច
- Electronic Magazine​ ​ទស្សនាវដ្ដី​អេឡិចត្រូនិច
- Free samples​ ​ ​វត្ថុ​គំរូ
- Free trial​ ​ ​សាកល្បង​ដោយ​មិន​គិតថ្លៃ
- Free tutorial​ ​ ​បង្រៀន​ដោយ​មិន​គិត​ប្រាក់
- etc​ ​ ​ ​និង​អ្វីៗ​ផ្សេងៗ​ទៀត
គិត​សិន​ថា​តើ​យើង​អាច​ធ្វើ​ដោយ​វិធី​ណា​បាន បង្កើតឲ្យបាន​ច្រើន​ជម្រើស​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​អ្នក​ចូល website យើង និង ពេញចិត្ត​ចំពោះ​អ្វី​ដែល​យើង​អាច​ឲ្យគេបាន ឥត​មាន​អ្នកណា​មួយ​មិន​ចូល​ចិត្ត​អ្វី​ដែល​គេ​ឲ្យ Free នោះឡើយ ។ គួរតែ​សាកល្បង​ធ្វើ ។
+ មធ្យោបាយ​ទី ២០
Content (​អត្ថបទ​) នៅក្នុង website យើង​គួរ​ត្រូវបាន​បង្កើន​ឲ្យបាន​ច្រើន​ញឹកញាប់​ផ្លាស់ប្តូរ​រូបរាង​ឲ្យបាន​ ច្រើនដង ធ្វើ​យ៉ាងនេះ​អាច​ឲ្យ​អ្នក​ចូល​គិតថា website របស់​យើង​មាន​អ្នកថែរក្សា និង ធ្វើការ​ជា​ប្រចាំ​, បើសិន​អ្នក​ចូល​មិនឃើញ​មាន​អ្វី​ប្លែកៗ​ទេនោះ គាត់​គិតថា​យើង​គ្រាន់តែ​គូរ​កង្កែប​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ហ្វូង​កង្កែប​មួយក្រុម​ឡើយ ។

No comments: