Monday, October 7, 2013
បង្កើត website សម្រាប់ដាក់ Adsense
មធ្យោបាយល្អជាងគេបំផុតនោះគឺត្រូវតែធ្វើវាទើបបានយើងអាចដឹង ពីវា ! ដើម្បីបង្កើត website មួយអាចនិយាយបានថាវាពិបាកតែក៏អាចនិយាយបានថាវាស្រួលក៏បាន នោះគឺអាស្រ័យទៅលើការយល់ដឹងពីវា និងរៀនបន្ថែមពីវា បន្ទាប់ពីយើងបានសាកល្បងធ្វើវាទើបបានយើងដឹងថាយើងអាចធ្វើបានឬ មិនបាន ។
អត្ថបទនេះនឹងបង្ហាញពីមធ្យោបាយ (វិធី) មួយចំនួនសម្រាប់ឲ្យអាចរកប្រាក់បានជាមួយ Adsense របស់ google ។ សូមព្យាយាមអានឲ្យយល់ពីន័យនិងការណែនាំផ្សេងៗ នោះលោកអ្នកនាងពិតជាអាចសម្រេចបាននូវគោលបំណងនេះជាពុំខានឡើយ ។
និយាយដោយខ្លី និងងាយយល់ “adsense” គឺជាវិធីរកប្រាក់ងាយស្រួលបំផុតយើងចង់រកតិចបានតិច យើងចង់រកច្រើនបានច្រើនគ្មានការកំណត់ គ្មានព្រំដែនអ្វីទាំងអស់ ។
Adsense ត្រូវបានបង្កើតឡើងដើម្បីឲ្យមនុស្សជាច្រើនទូទាំងពិភពលោកអាចរក ប្រាក់បានដោយពុំចាំបាច់ចេញពីក្នុងបន្ទប់ក៏បានដែរ ។ បន្ទាប់ពីយើងបានបង្កើត website រួចហើយ បានដាក់ adsense រួចហើយ យើងនឹងបង្កើតឲ្យមាន Traffic ចូលមកកាន់ website របស់យើង បន្ទាប់មក website យើងចាប់ផ្តើមទទួលបានប្រាក់ អាចនិយាយបានថា 10, 100, 1000, 10000 តិចឬច្រើនជាងនេះគ្មានអ្នកណាអាចស្មានបានឡើយ នោះអាស្រ័យទៅលើគំនិតដែលយើងបានបង្កើតវាឡើង ។
ទោះបីជាដូច្នេះក្តី, មានអ្នកបង្កើត website ខ្លះមានចិត្តលោភលន់ខ្លាំងចង់បានឲ្យ website ខ្លួនប្រមូលបានលុយឆាប់រហ័ស ក៏មានអ្នកខ្លះចង់បានរាប់ពាន់រាប់ម៉ឺនដុល្លារភ្លាមៗដោយមិនបាន គិតដល់បញ្ហាចំបងមួយចំនួនដែលនៅចំពោះមុខរបស់គេ តែគេនៅតែអាចធ្វើបាន និងរកបានតាមចំនួនដែលគេចង់បាន, Adsense ពិតជាអាចឲ្យគេធ្វើបាន និងរកបានតាមសេចក្តីប្រាថ្នារបស់គេ ។
អ្នកដែលអាចរកប្រាក់បានច្រើនជាមួយ adsense គឺគេបានធ្វើរឿងដូចខាងក្រោម :
១- គេបានដាក់ adsense ទៅក្នុង website ដែលមាន traffic ច្រើនរួចជាស្រេច មិនមែនដាក់ពេលចាប់ផ្តើមដំបូងនោះឡើយ ។
២- គេបានបង្កើត website ល្អៗមួយចំនួនធំហើយ Link website ទាំងអស់នោះចូលគ្នា គេសន្មត់ថា website និមួយៗត្រូវតែអាចរកប្រាក់ឲ្យគេបានយ៉ាងហោចណាស់ 500 ទៅ 1000 ដុល្លារក្នុងមួយខែ ។ ឧបមាថាយើងបានបង្កើត website ចំនួន 50 ក្នុងរយៈពេលចំនួនមួយឆ្នាំ ឬពីរឆ្នាំ គេអាចនឹងរកប្រាក់បានចំនួនប្រហែល 50,000 ដុល្លារក្នុង១ខែបានយ៉ាងងាយបំផុត បើយើងគិតសរុបក្នុង១ឆ្នាំ យើងអាចរកបានរហូត 600,000 ដុល្លារឯណោះ ។ យើងឃើញហើយថាបើអាចបង្កើតចង្កោមនៃ website ដែល Link ទៅរកគ្នាទៅវិញទៅមកនោះយើងពិតជាអាចបង្កើតចំនួនទឹកប្រាក់រកបាន ប្រសើរជាងបង្កើត website ហើយ ប៉ុន្តែមិនបាន Link ចូលគ្នា នេះគឺជាគន្លឹះសំខាន់តែមួយគត់ដើម្បីបង្កើតចំនួន click ក៏ដូចជាបង្វិលអ្នកចូល website យើងឲ្យបន្ត click ចូល website យើងមួយហើយមួយទៀតជាបន្តបន្ទាប់គ្នា យើងត្រូវរកវិធីធ្វើបែបនេះឲ្យបាន ហើយនេះគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់រកប្រាក់តាម Adsense ។
បើសិនជាយើងអាចបង្កើត website ចំនួន 50 ទៅ 100 ហើយរកវិធី Link website ទាំងនោះចូលគ្នាឲ្យដូចជាសំបុកពីងពាងបាន ឱកាសដែលយើងរកប្រាក់បានគឺមានច្រើនណាស់, ម្យ៉ាងវិញទៀត website របស់យើងគួរឲ្យស៊ីគ្នាទៅនិង adsense ដែលត្រូវបានដាក់ដោយ google នោះផង ។
សម្រាប់យើងដែលជាអ្នកទើបចាប់ផ្តើមធ្វើនាគ្រាដំបូងបែបនេះគួរតែ ចាប់ផ្តើមបង្កើតពីដើមទីទៅដែរ នេះគឺជា �ច្បាប់ធម្មជាតិ� ពីព្រោះយើងបានរៀនពីអ្វីៗទាំងអស់ពីដំបូងទីទៅ នៅពេលយើងយល់ពីវាច្រើនហើយនោះវាជាប្រការងាយស្រួលសម្រាប់យើង ដើម្បីបង្កើត website អាចឲ្យរកប្រាក់បានច្រើនថែមទៀតនៅពេលបន្តបន្ទាប់មក ។
ត្រូវធ្វើកិច្ចការនេះដោយសន្សឹមៗកុំបង្ខំចង់មានចង់បានលឿនពេក យើងមិនអាចធ្វើយប់នេះ ហើយថ្ងៃស្អែកឡើងក្លាយជាអ្នកមានបានភ្លាមនោះឡើយ គឺត្រូវតែធ្វើតាមសម្រួលកុំលោភលន់ខ្លាំងនាគ្រាដំបូង តែគួរព្យាយាមស្វែងយល់ឲ្យបានច្រើនឡើងថែមទៀតព្រមទាំងព្យាយាម ស្វែងរកពិសោធន៍ពីអ្នកដទៃមកបន្ថែមចំពោះអ្វីដែលយើងខ្វះ ។
តើយើងអាចផ្តើមដោយរបៀបណា ?
ដូចបាននិយាយពីលើរួចហើយ ជាបឋមគឺត្រូវបង្កើត website ជាមុនសិន ទីពីរគឺត្រូវរកវិធីបង្កើត traffic ចូលមកកាន់ website យើងគឺមានតែប៉ុណ្ណឹងគ្មានអ្វីលើសនេះឡើយ ហើយដេករង់ចាំទទួលលុយគឺជាការស្រេច ទោះបីយើងសម្ងំតែក្នុងបន្ទប់មិនចេញក្រៅសោះក៏គ្មានអ្នកណាបង្ខំ យើងរកប្រាក់បានប៉ុន្មានក៏គ្មានអ្នកណាដឹង ។ ត្រូវយល់ថាពេលយើងបង្កើត website រួចហើយ យើងបានដាក់ adsense អ្នកចូលមក website យើង (អ្នកណាម្នាក់មិនមែនទាំងអស់ឡើយ) គេចុចទៅលើ ads នោះ នោះយើងបានទទួលប្រាក់ភ្លាម តែបើគ្មានអ្នកណាចុចទេទោះបីមានអ្នកចូល website យើងក៏ពិតមែនតែគ្មានចុចទៅលើ ads ក៏យើងពុំបានទទួលមួយសេនណាពី google ដែរ ។
ខាងក្រោមនេះគឺជាការណែនាំខ្លះពីរបៀបនៃការធ្វើឲ្យមានមនុស្សចូលមក website យើងហើយអាចចុចទៅលើ “ads” ។
១- យើងត្រូវសម្រេចចិត្តថាតើ website របស់យើងនឹងជ្រើសរើសយកប្រធានបទអ្វីមកនិយាយ ?
ត្រូវចាំក្នុងចិត្តថា adsense អាចមានប្រសិទ្ធភាព (រកប្រាក់) ទៅបានលុះត្រាណា website របស់យើងគឺជា website ដែលផ្តល់ព័ត៌មាន ដំណឹង …៘ តួយ៉ាងដូចជាអត្ថបទនេះជាដើម បើសិនជាត្រូវបានធ្វើជាភាសាអង់គ្លេសហើយយក adsense មកដាក់នោះពិតជាមានមនុស្សច្រើនណាស់ចុចលើ adsense ដើម្បីស្វែងរកបន្តនូវអ្វីដែលគេចង់ដឹង ឯចំណែក adsense ដែល google បញ្ជូនយកមកដាក់លើ website យើងវិញគឺច្បាស់ជា adsense ដែលនិយាយដល់អ្វីទាក់ទង adsense ដែរជាពុំខានឡើយ ។
បើយើងនិយាយឲ្យស្រួលស្តាប់គឺត្រូវនិយាយពីអ្វីមួយ ពន្យល់អ្វីមួយដែលជាការចង់ដឹងរបស់អ្នកដទៃ ទោះជាអ្វីក៏ដោយឲ្យតែយើងអាចយកមកបកស្រាយពន្យល់គេបាននោះគឺ សុទ្ធសឹងអាចរកប្រាក់បានទាំងអស់ ហើយសូមកុំបារម្ភថាគ្មាន adsense ត្រូវជាមួយ content របស់យើងឲ្យសោះ មិនបាច់បារម្ភទេពីរឿងនេះ ។
បើយើងនិយាយពីការប្រើប្រាស់រថយន្តនោះ google និងបញ្ជូន ads ស្តីពីអ្វីដែលទាក់ទងដល់រថយន្តមកដាក់លើ website យើងជាមិនខានឡើយ ។
វិធីដែលងាយស្រួលជាងគេគឺជ្រើសរើសយកប្រធានបទណាមួយដែលយើងដឹង ច្រើនជាងគេមកដាក់ប្រសើរជាងយកប្រធានបទដែលយើងមិនដឹង មិនចេះមកសរសេរដាក់ វានឹងមានការលំបាកច្រើនសំរាប់យើងក្នុងការសរសេរនោះជាពុំខាន ។ បើធ្វើ adsense ឲ្យបានហ្មត់ចត់ តើអាចឲ្យយើងធ្វើមានធ្វើបានទេ ? គឺប្រាកដណាស់ 10% គឺពិតជាបាន ។
ដំបូងគេបង្អស់កុំទាន់សង្ឃឹមថា website ទីមួយដែលយើងបានបង្កើតអាចឲ្យយើងក្លាយទៅជាអ្នកមានបានភ្លាមៗ ឲ្យសោះគឺនៅឡើយទេ យ៉ាងហោចណាស់ក៏យើងត្រូវមាន website មួយចំនួនធំដែរមុនពេលយើងសម្រេចគោលដៅនេះបាន ។
សម្រាប់ website ដំបូងនេះវាបានត្រឹមតែជាគ្រូ ជាអ្នកបង្ហាញផ្លូវ ជាមេរៀន ជាពន្លឺសម្រាប់ website បន្តបន្ទាប់ទៀតប៉ុណ្ណោះ ។ លុយវាអាចនឹងមកនៅពេលដែលយើងមានពិសោធន៍ និងយល់បានស៊ីជម្រៅពីវា ដូច្នេះវាត្រូវការពេលយ៉ាងហោចណាស់ក៏មួយឆ្នាំ ឬលើសពីនេះមុនពេលដែលលុយចាប់ផ្តើមហូរចូលមកក្នុងដៃយើង ។
២- យើងចាំបាច់ត្រូវមានសមត្ថភាពបង្កើត website :
សូមកុំទិញ website ដែលគេបង្កើតរួចហើយពីព្រោះវាត្រូវបានគេលក់ឲ្យទៅមនុស្សជាច្រើន នាក់ មួយទៀតនោះគឺ website នេះវាដូចគ្នាទាំងអស់ (Clone) ជាមួយ website ដដែលនេះ ដែលត្រូវបានលក់ឲ្យទៅអ្នកដទៃទៀត ។ google ដឹងពីបញ្ហានេះលឿនជាងយើងទៅទៀត ហើយអាចបញ្ឈប់ website នេះមិនឲ្យទទួលបានអ្វីៗទាំងអស់ក្រៅពីនោះអាចត្រូវ Ban (បញ្ឈប់) ពីការទទួលបាន adsense ទៀតផងក៏មាន ។
website មួយដែលគ្មាន adsense គឺមិនអាចរស់បានឡើយពីព្រោះគ្មានចំណូលសម្រាប់ទប់ទល់ការចំណាយ ។
�ដាច់ខាតមិនត្រូវទិញ website ដែលគេដាក់លក់ជាសារធារណៈឡើយ� (គេអាចលក់ website នោះឲ្យមនុស្សច្រើនគ្នាណាស់)
សម្រាប់យើងទាំងអស់គ្នា ការបង្កើត website គឺដើម្បីស្លចំនួន Traffic ឲ្យទៅជាលុយសម្រាប់ចាយចិញ្ចឹមជីវិត ។
បើសិនជាយើងមិនរៀនបង្កើត website ដោយខ្លួនឯងទេនោះយើងនិងជួបការលំបាកច្រើនជាពុំខានឡើយ មិនគួរឲ្យមានករណី មានទូកហើយជួលគេចែវនោះទេ លើកលែងតែអ្វីដែលយើងធ្វើនោះគឺជា website ធំត្រូវការបុគ្គលិកបន្ថែម ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment