គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាបច្ចុប្បន្ន
ក្លាយជាវិញ្ញាសាដ៏សំខាន់មួយ សម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់គ្នា
ដោយសារតែមានមនុស្សរបួស និងស្លាប់ជារៀងរាល់ថ្ងៃ។
យោងតាមរបាយការណ៍ឆ្នាំ២០១០ បានឲ្យដឹងថា
មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន
ប្រមាណជាពីរម៉ឹននាក់
ក្នុងនោះបានបណ្តាលឲ្យមានអ្នកស្លាប់ជាង១ពាន់ប្រាំរយនាក់
ដែលមានយ៉ាងហោចណាស់មានមនុស្សស្លាប់ ចំនួនប្រាំនាក់
ក្នុងមួយថ្ងៃៗ។
គ្រោះថ្នាក់ចរាចរណ៍បានកំពុងតែបន្តកើនឡើងឥតឈប់ពីមួយឆ្នាំទៅមួយ
ឆ្នាំ ដែលបណ្តាលឲ្យកម្ពុជាបាត់បង់នូវធនធានមនុស្ស
ទ្រព្យសម្បត្តិឯកជន និងសាធារណៈយ៉ាងច្រើន។
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាគ្រោះថា្នក់ចរាចរណ៍
និងការរងរបួសធ្ងន់ភាគច្រើន បណ្តាលមកពីកំហុសរបស់មនុស្ស
ចំណុចដប់ចំណុច។ ហេតុនេះហើយ ដើម្បីចៀសវាងនូវកំហុសទាំងនេះ
យើងសូមលើក ចំណុចចំនួនដប់ សម្រាប់ជាដំណោះស្រាយ។
ការធ្វេសប្រហែសរបស់អ្នក ក្នុងពេលបើកបរតែបន្តិចបន្តួច
អាចបំផ្លាញជីវិតអ្នក និងអ្នកដទៃបាន។ អាស្រ័យហេតុនេះ
ចូរចងចាំចំណុចសំខាន់ទាំង១០ នេះរាល់ពេលការធ្វើដំណើររបស់អ្នក។
១. ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ
ដោយត្រូវពាក់ខ្សែទ្រចង្ការ រាល់ពេលធ្វើដំណើរ
ទោះទៅទីជិតយ៉ាងណាក៏ដោយ។
២. កុំបើកបរក្រោយពេលពិសារជាតិស្រវឹង៖
នៅពេលដែលជាតិស្រវឹងចូលក្នុងខ្លួនអ្នក ទោះមិនទាន់ស្រវឹងក្តី
វាធ្វើអ្នកបាត់ស្មារតី មិនអាចដឹងពីល្បឿនពិតប្រាកដបានទេ។
តែប្រសិនបើអ្នកបានពិសារជាតិស្រវឹងហើយ
អ្នកអាចប្រើប្រាស់ម៉ូតូឌុប/កង់បី,
ពឹងសាច់ញាតិមកទទួល/ឲ្យអ្នកមិនពិសារគ្រឿងស្រវឹងមកបើកបរ
ជំនួស ឬហូបស្រានៅផ្ទះដោយមិនបាច់បើកបរ។
៣.កុំបើកបរហួសល្បឿនកំណត់៖ នៅក្នុងទីប្រជុំជន កង់បី/ ម៉ូតូ
ត្រូវបើកបរក្នុងល្បឿន៣០ Km/១h ហើយចំពោះរថយន្តធុនតូច៤០ Km/១h
ចំណែកនៅក្រៅទីប្រជុំជនវិញ កង់បី/ម៉ូតូ រថយន្តធុនតូច
ត្រូវបើកក្នុងល្បឿន ៩០ Km/១h។
៤. កុំវ៉ា/ជៀងក្នុងស្ថានភាពគ្រោះថ្នាក់៖ កុំជែង
នៅកន្លែងមានសញ្ញាហាមជែង, នៅត្រង់ផ្លូវកោង ផ្លូវឡើងទូល
ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល, នៅលើស្ពាន/ពេលចុះចំណោត,
កុំជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងតែជែងគ្នា)។
បើចាំបាច់ក្នុងការជែង ត្រូវប្រាកដថា អ្នកបើកយានខាងមុខ
និងខាងក្រោយដឹងពីការសុំជែងរបស់ខ្លួន, ត្រូវបង្កើនល្បឿន
និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត។
៥. កុំបើកបរ លើសល្បឿនចំណុះ
៦. គោរពសិទ្ធិអាទិភាព៖ បន្ថយល្បឿន
នៅពេលអ្នកមកជិតដល់ផ្លូវប្រសព្វជាមួយផ្លូវធំៗ
ហើយផ្តល់សិទ្ធិដល់ការធ្វើចរាចរណ៍ដល់អ្នកដែលនៅលើដងវិថី។
៧. កុំប្រើទូរសព្ទដៃពេលបើកបរ៖ ជៀសវាងប្រើទូរសព្ទ
បើមិនចាំបាច់ តែបើបន្ទាន់ខ្លាំង
ត្រូវឈប់កៀកចិញ្ចើមថ្នល់ខាងស្តាំ ដែលគ្មានចរាចរណ៍មមាញឹក,
ប្រើខ្សែភ្ជាប់សម្លេងមកក្រៅ (កាស់)។
៨. ត្រូវត្រួតពិនិត្យយានយន្ត មុនពេលចេញដំណើរ ដូចជា
ហ្វ្រាំង, សំបកកង់, កុងទ័រល្បឿន, ចង្កូត, ភ្លើងស៊ីញ៉ូ, ភ្លឺមុខ
ក្រោយ, ស៊ីផ្លេ, កញ្ចក់មើលក្រោយ…។
៩. បំពាក់សម្ភារៈចំណាំង៖ ស្លៀកសម្លៀកបំពាក់ពណ៌ស្រស់ៗ, ដល់វត្ថុមានចំណាំង, ភ្លើងបំភ្លឺ។
១០. ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត៕
No comments:
Post a Comment