Wednesday, October 9, 2013

អង្គការអន្តរជាតិ

អង្គការ​សហប្រជាជាតិ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អង្គការ​អន្តរជាតិ​មួយ​ដែរ។
គ្រាន់តែឮពាក្យអង្គការ ប្រាកដណាស់សម្រាប់អ្នកដែលបានឆ្លងកាត់របបខ្មែរក្រហម ពិតបានដឹងពីវាច្បាស់គ្រាប់គ្នាជាក់ជាពុំខានឡើយ។ ពួកគាត់ទាំងនោះ ច្បាស់ជាឆ្លើយយ៉ាងរហ័សថា គឺអង្គការនេះហើយដែលបានសម្លាប់សាច់ញាតិរបស់ពួកគាត់ ព្រមទាំងធ្វើឲ្យពួកគាត់រស់នៅវេទនា ស៊ីអត់ស៊ីឃ្លាន។ ប៉ុន្តែ សម្រាប់បរិបទបច្ចុប្បន្ននេះ ពាក្យ«អង្គការ»ត្រូវបានប្រជាជនកម្ពុជា ព្រមទាំងពិភពលោកទាំងមូល ប្រើសម្រាប់សម្តៅលើ ក្រុមឬស្ថាប័នមួយ ដែលជួយមនុស្សជាតិ ឲ្យបានរួចផុតពីគ្រោះភ័យ។
ទាំងអស់គ្នាប្រាកដជាបានស្គាល់អង្គការសហប្រជាជាតិឬអង្គការណាតូ ជាក់ជាពុំខាន។អង្គការទាំងអស់បានធ្វើប្រតិបត្តិការ ដោយសប្បុរសដើម្បីជួយពិភពលោក។តើអង្គការទាំងអស់នោះ មានប្រភពមកពីទីណាហើយធ្វើអ្វីខ្លះដែរ?
អង្គការអន្តរជាតិ (International Organization) ភាពច្រើនកើតចេញមកពីប្រទេសមហាអំណាច និងមានធនធាន ក្នុងន័យជួយរក្សាសណ្តាប់ធ្នាប់ពិភពលោកនិងជួយអភិវឌ្ឍប្រទេសក្រីក្រ។ វាក៏មានបង្កប់ន័យនយោបាយផងដែរពីព្រោះថា ទោះតិចឬច្រើនក្តី បណ្តាអង្គការទាំងនោះ បានទទួលឥទ្ធិពលពីរដ្ឋាភិបាលរបស់ខ្លួនមិនខាន។អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីរក្សាសន្តិភា់ពពិភាពពិភពលោក បន្ទាប់សង្គា្រមលោកលើកទីពីរបានបញ្ចប់។ បច្ចុប្បន្ន វាជាអង្គការកំពូលរបស់ពិភពលោកសម្រាប់សម្របសម្រួលបញ្ហានានាទាំងនយោបាយទាំងវប្បធម៌ព្រមទាំងសេដ្ឋកិច្ចផងដែរ។ អង្គការបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសជាសមាជិកពិសេសពួកប្រទេសមហាអំណាច ដែលមានសិទ្ធិវេតូ។ អង្គការណាតូក៏ជាឧទាហរណ៍មួយទៀតសម្រាប់បង្ហាញពីអង្គការអន្តរជាតិបានផងដែរ។ គោលបំណងចំបងរបស់ណាតូ គឺរក្សាសន្តិភាពជូនពិភពលោក ដែលអង្គការនេះត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើទីពីរ។ អង្គការអន្តរជាតិខ្លះ មានលក្ខណៈជាអង្គការសាសនា ឬពាណិជ្ជកម្ម។ ដូចជាអង្គការទស្សនៈពិភពលោកដែលជាអង្គការគ្រិស្តសាសនាបានបោះមូលដ្នាននៅកម្ពុជាជាដើម បានចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនហើយជាផលមកវិញអង្គការនេះ ទទួលបានភាពងាយស្រួលក្នុងការផ្សព្វផ្សាយសាសនាបានផងដែរ។មួយទៀតនោះ អង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលមានសមាជិក ១៥៧ប្រទេស បានជួយសម្របសម្រួលការដោះដូរពាណិជ្ជកម្មពិភពលោករវាងប្រទេសជាសមាជិក ចូលរួមកាត់បន្ថយអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មពិភពនិងចូលរួមដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មផងដែរ។ ជាផលមកវិញ អង្គការនេះបានបង្ខំឲ្យប្រទេសនីមួយៗ អនុវត្តតាមគោលការណ៍របស់ខ្លួនមានដូចជានយោបាយទីផ្សារសេរីជាដើម។
សរុបអង្គការអន្តរជាតិ កំពុងដើរតួនាទីយ៉ាងសំខាន់ណាស់ សម្រាប់ការរីកចម្រើននៃពិភពលោកសព្វថ្ងៃនេះ ទាំងសុខសន្តិភាព ទាំងស្ថិរភាពនយោបាយ ពិសេសការអភិវឌ្ឍសេដ្ឋកិច្ចនៃបណ្តាប្រទេសតតិយលោក។

No comments: