ប្រវត្តិរូបសង្ខេប ឬត្រូវបានគេស្គាល់ជាទូទៅថា CV (Curriculum Vitae) នោះ គឺជាទម្រង់នៃឯកសារ ស្តីអំពីប្រវត្តិនៃការសិក្សា និងមុខជំនាញ របស់បុគ្គល ដែលជាទូទៅវាត្រូវបានរៀបចំឡើងដើម្បីប្រើប្រាស់ក្នុងគោលបំណង ផ្សេងៗ ជាពិសេសគេប្រើវាដើម្បីដាក់ពាក្យចូលធ្វើការងារ។ CV គឺជាឯកសារទាក់ម៉ូយ សម្រាប់ លោក អ្នក លក់នូវចំណេះដឹង ជំនាញ សមត្ថភាព គុណសម្បត្តិ និងបទពិសោធ ឲ្យទៅនយោជក ឬថៅកែ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លោក អ្នក ឈានជើងកាន់តំណែងការងារ ឬការងារដែលលោក អ្នកប្រាថ្នា។ ហេតុនេះ ការសរសេរCV ល្អ ជួយឲ្យលោក អ្នក មានឱកាសច្រើនក្នុងការសម្រេចបំណងនេះ។ ប៉ុន្តែ បញ្ហាដែលតែងចោទឡើងនោះគឺថា តើធ្វើដូចម្តេច ទើបយើងអាចសរសេរ CV បានល្អទៅ? ចូរចងចាំថា នយោជក ភាគច្រើនចំណាយប្រហែលតែ ៤៥វិនាទីប៉ុណ្ណោះ ក្នុងការមើលត្រួតៗ ថាតើ CV របស់លោក អ្នក «ចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍»។
ខាងក្រោមនេះ គឺគន្លឹះមួយចំនួនដើម្បីរៀបចំ CV របស់លោក អ្នកឲ្យបានជាចាប់អារម្មណ៍ពីសំណាក់នយោជក ឬថៅកែ៖
- · ដំបូងត្រូវ សរសេរបញ្ជាក់ឲ្យច្បាស់ៗ ទៅលើការងារ ឬតំណែងណាមួយ ដែលលោក អ្នក ចង់ដាក់ពាក្យសុំ ហើយបង្ហាញពីជំនាញរបស់លោក អ្នក ដែលពាក់ព័ន្ធទៅនឹងការងារទាំងនោះ។
- · ចូរសរសេរវាដោយប្រុងប្រយ័ត្ន និងផ្ចិតផ្ចង់ក្នុងកម្រិតខ្ពស់បំផុតតាមតែអាចធ្វើទៅបាន ដោយរៀបវាឲ្យទៅតាមលំដាប់លំដោយ ងាយស្រួលអាន និងមានសណ្តាប់ធ្នាប់។
- · បន្ទាប់មក ប្រាប់ព័ត៌មានទាំងឡាយពីខ្លួនយើង តែត្រូវសង្ខេបវាឲ្យខ្លី ហើយងាយអាន។
- · ត្រូវប្រាកដថា រាល់ព័ត៌មានទាំងឡាយដែលបានបង្ហាញក្នុង CV សុទ្ធតែមានត្រឹមត្រូវ ហើយត្រូវពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យោករណ៍ឲ្យត្រឹមត្រូវ ពិសេសគឺបើលោក អ្នក ប្រាប់ថា លោក អ្នកមានជំនាញផ្នែកភាសានោះ ត្រូវសរសេរអក្ខរាវិរុទ្ធ និងវេយ្យោករណ៍ឲ្យបានត្រឹមត្រូវជាទីបំផុតតាមតែអាចធ្វើទៅបាន។
- · ចំណុចចុងក្រោយ ប្រសិនបើលោក អ្នក សង្កេតឃើញ CV ណាមួយរបស់លោក អ្នក តែងតែទទួលបានជោគជ័យ រាល់ពេលដាក់ពាក្យធ្វើការងារនោះ យកល្អគួរយកធ្វើវាទុកជាគំរូ សម្រាប់ប្រើប្រាស់លើកក្រោយទៀត ផ្ទុយទៅវិញ ប្រសិនបើវាមិនជោគជ័យទេនោះ គួរប្តូរវា រហូតទាល់តែទទួលបានជោគជ័យ៕ ប្រសិនវាតែងតែជួយបរាជ័យនោះ គួរសុំមើលគំរូ និងយោបល់ពីអ្នកដែលជោគជ័យ ដោយលោក អ្នក និយាយថា ប្រសិនបើអ្នក ប្រើគំរូនេះ នៅក្នុងទំព័រនេះ ជាចំណុចចាប់ផ្តើម អ្នក គឺមិនសូវជាមើលទៅខុសប៉ុន្មាននោះទេ។
No comments:
Post a Comment