Tuesday, October 8, 2013

ស្លាកសញ្ញាក្រុមហ៊ុន​បច្ចេកវិទ្យាទាំង ១០​ដែលមានតម្លៃ​ថ្លៃជាងគេ

Looking Today
ដើម្បីសាងកេរ្តិ៍ឲ្យល្បី និងមានគេទទួលស្គាល់ច្រើននោះ វាមិនមែនជារឿងងាយទេ។ ជាក់ស្ដែងនៅពេលនេះ Apple បានចំណាយពេលអស់ជាច្រើនឆ្នាំ ទម្រាំធ្វើឲ្យស្លាកសញ្ញា (Brand name) Apple ជាប់លំដាប់ថ្នាក់លេខ ១ នៅលើពិភពលោក។
ថ្មីៗនេះ  Interband បានចុះផ្សាយជាសាធារណៈ នូវស្លាកសញ្ញាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានតម្លៃថ្លៃជាងគេទាំង ១០ សម្រាប់ឆ្នាំ ២០១៣។
១. ក្រុមហ៊ុន Apple៖ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Apple បានយកឈ្នះក្រុមហ៊ុនភេសជ្ជ Coca-Cola ដោយស្លាកសញ្ញា Apple មានតម្លៃ៩៨,៣ពាន់លានដុល្លារអាមេរិក។
Looking Today
២. ក្រុមហ៊ុន Google៖ ស្ទើតែអ្នកប្រើប្រាស់អ៊ីនធើណែត ១០០ភាគរយ បានពឹងផ្នែក និងស្គាល់ Google ច្បាស់ ជាពិសេសនេះពេលនេះ Google មាន Android មួយទៀតដែលបានធ្វើឲ្យស្លាកសញ្ញា Google កាន់តែមានតម្លៃថ្លៃលើសមុន។ សម្រាប់ឆ្នាំ ២០១៣នេះ ស្លាកសញ្ញា Google មានតម្លៃ ៩៣,២ពាន់លានដុល្លារអាមេរិក។
Looking Today
៣. ក្រុមហ៊ុន International Business Machines (IBM)៖ បានធ្លាក់ពីលេខ ៣មកនៅលេខរៀងទី៤ សម្រាប់ឆ្នាំ ២០១៣ នេះ។ យោងតាមតួលេខរបស់ Interband បានបញ្ជាក់ថា ស្លាកសញ្ញា IBM មានតម្លៃ ៧៨,៨ពាន់លានដុល្លារអាមេរិក។
Looking Today
៤. ក្រុមហ៊ុន Microsoft៖ ជាក្រុមហ៊ុនផលិត Software យក្ស ហើយថ្មីៗនេះ ទើបតែទិញអាជីវកម្ម ទូរស័ព្ទចល័តពីក្រុមហ៊ុន Nokia។ ស្លាកសញ្ញាក្រុមហ៊ុន Microsoft នៅក្នុងឆ្នាំនេះមានតម្លៃ ៥៩,៥ពាន់លានដុល្លារអាមេរិក។
Looking Today
៥. ក្រុមហ៊ុន Samsung៖ ជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំជាងគេរបស់កូរ៉េ ដែលបច្ចុប្បន្នកំពុងតែជោគជ័យខ្លាំងលើទីផ្សារស្មាតហ្វូន និង Tablet។ សម្រាប់ឆ្នាំ ២០១៣ នេះ ស្លាកសញ្ញា Samsung មានតម្លៃ ៣៩,៦ពាន់លានដុល្លារអាមេរិក។
Looking Today
៦. ក្រុមហ៊ុន Intel៖ ជាក្រុមហ៊ុនផលិត Chip ធំមួយសម្រាប់កុំព្យូទ័រ និងស្មាតហ្វូន ដែលកាលពីឆ្នាំមុន ទទួលបានប្រាក់ចំណូលសរុបមកពីការលក់ មានចំនួន ៥៣,៣ពាន់លានដុល្លារអាមេរិក។  ស្លាកសញ្ញាក្រុមហ៊ុន Intel នៅក្នុងឆ្នាំនេះមានតម្លៃ ៣៧,២ពាន់លានដុល្លារ អាមេរិក។
Looking Today
៧. ក្រុមហ៊ុន Cisco៖ ថ្មីៗនេះ ទើបតែសហការជាមួយនឹងបណ្ដាញសង្គម Facebook ដើម្បីផ្ដល់ជួននូវសេវាកម្ម  WiFi ឥតគិតថ្លៃនៅតាមបណ្ដាងហាងលក់រាយជាច្រើនកន្លែង។ សម្រាប់ឆ្នាំ ២០១៣ នេះ ស្លាកសញ្ញា Ciscoមានតម្លៃ ២៩ពាន់លានដុល្លារអាមេរិក។
Looking Today
៨. ក្រុមហ៊ុន Hewlett-Packard (HP)៖ ជាក្រុមហ៊ុនផលិតកុំព្យូទ័រមួយ របស់សហរដ្ឋអាមេរិក ដែលកាលពីឆ្នាំ ២០១២ ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ១២,៦៥ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់ Interband បានឲ្យដឹងថា ស្លាកសញ្ញា HP នៅក្នុងឆ្នាំ ២០១៣នេះ មានតម្លៃ ២៥,៨ពាន់លានដុល្លារអាមេរិក។
Looking Today
៩. ក្រុមហ៊ុន Oracle៖ ជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់សហរដ្ឋអាមេរិក ក្រោមការស្ថាបនាឡើងដោយស្ថាបនិក Larry Ellison ដែលជាមហាសេដ្ឋីមួយរូបផងដែរ។ ស្លាកសញ្ញាក្រុមហ៊ុន Oracleនៅក្នុងឆ្នាំនេះមានតម្លៃ ២៤ពាន់លានដុល្លារ អាមេរិក។
Looking Today
១០. ក្រុមហ៊ុន Amazon៖ ជាក្រុមហ៊ុនលក់ទំនិញតាមរយៈអ៊ីនធើណែតធំជាងគេ ដោយក្នុងមួយឆ្នាំៗ មានប្រាក់ចំណូលរាប់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់ Interband បានឲ្យដឹងថា ស្លាកសញ្ញា Amazonនៅក្នុងឆ្នាំ ២០១៣នេះ មានតម្លៃ ២៣,៦ពាន់លានដុល្លារអាមេរិក៕
Looking Today

No comments: