ដូចយើងដឹងហើយថា អានច្រើន ចេះច្រើន ហើយនេះក៏មិនមានន័យថា
ឱ្យតែអ្នកអានសុទ្ធតែចេះនោះទេ ព្រោះថាមានសិស្សមួយចំនួន
ខំអានអើយខំអាន នៅតែមិនពូកែដូចគេសោះ។ ចំណុចនេះ
មកពីអ្នកទាំងនោះ
មិនបានយល់ច្បាស់ពីគន្លឹះក្នុងការអានជោគជ័យ។ ពេលនេះ Khmer79
សូមជូនវិធីសាស្ត្រ ប្រាំ ដោយហៅកាត់ខ្លីជាអក្សរអង់គ្លេសថា PQRST
ដូចខាងក្រោម ដើម្បីបំប៉នដល់ជំនាញសិក្សារបស់អ្នក៖
១. Preview មើលមេរៀនមុន លើមុខវិជ្ជាណាដែលនឹងរៀន
មុនថ្នាក់ចាប់ផ្តើមដោយមើលត្រួតៗលើចំណុចសំខាន់ៗនៃមេរៀននោះ។ ឧ.
រៀនអំពីប្រទេសចិនពេលរសៀល គូរមើលមេរៀននេះ មុនគ្រូនៅពេលព្រឹក។
២. Question ឆ្ងល់ នូវសំណួរ ឬបញ្ហា
លើមេរៀនដែលយើងនឹងត្រូវរៀន
ដើម្បីឱ្យយើងផ្ចង់ចិត្តអានដោយយកចិត្តទុកដាក់ក្នុងការស្វែងរក
ចម្លើយ។ ឧ. អានទាក់នឹង GANGNAM STYLE នោះអ្នកទាំងអស់គ្នា
គួរចោទសួរខ្លួនឯងថា តើ PSY នឹងបានបញ្ចប់ការសិក្សានៅទីណាខ្លះ?
បើលោកអ្នកសំណួរដូច្នេះ
ប្រាកដលោកអ្នកពិតជាខំអានវាដោយម៉ត់ចត់
ដើម្បីស្វែងរកចម្លើយជាក់ជាពុំខាន។
៣. Read អាន កសារ ឬសៀវភៅ ដោយយកចិត្តទុកដាក់
ត្រូវចេះដាក់អារម្មណ៏នឹងមេរៀន។ ឧបមាថា លោកកំពុងអាន
អត្ថបទទាក់ទងទៅនឹង ការភូមិសាស្ត្រប្រទេសរុស្សី លោក
អ្នកត្រូវដាក់អារម្មណ័ថា
លោកអ្នកកំពុងឈរនៅក្នុងទឹកដីរុស្សីអ៊ីចឹងដែរ។
៤. Summary សង្ខេប នូវអ្វីដែលបានអានចប់
ហើយសាកបិទភ្នែកគិតលទៅមើល តើអ្នកចាំ
និងចេះបានអ្វីខ្លះពីការអាននេះ។ វាជួយឱ្យអ្នកអាន
អាចចេះមេរៀនច្បាស់ និងចងចាំបានល្អ។
៥. Test តេស្ត ខ្លួនឯងមើល តើខ្លួនមានការយល់ដឹងដល់កម្រិតណា
បន្ទាប់ពីបានអាន។ អ្នក អាចដាក់សំណួរសូរខ្លួនឯង បួនប្រាំសំណូរ
ហើយព្យាយាមឆ្លើយ ដោយមិនត្រូវមើលឯកសារជាដាច់ខាត ចង់ដឹងថាតើ
អ្នក មានសមត្ថភាពប៉ុណ្ណា។ លោក អ្នក
ក៏អាចពឹងឱ្យមិត្តភក្តិចោទជាសំណួរ ហើយអ្នកជាអ្នកឆើ្លយ។
សរុបមក វិធីសាស្រ្ត PQRST មាន Preview Question Read Summary Test។
យើងសង្ឃឹមថា លោកអ្នក នឹងយកវាទៅអនុវត្ត
ដោយផ្តើមអនុវត្តវិធីទាំងប្រាំនេះ
មកលើអត្ថបទដែលបានបញ្ចប់ខាងលើនេះ ដើម្បីងាយចងចាំមេរៀននេះ៕
ដកស្រង់ពី Khmer79.com
No comments:
Post a Comment