Wednesday, October 9, 2013

សិទ្ធិរបស់អ្នក ពេលត្រូវប៉ូលីសចាប់ខ្លួន

កំណើន​ជន​ជាប់​ឃុំ​នៅ​តាម​ពន្ធ​ធានា​គារ  ដែល ​អង្គការ​លី​កាដូ​ បាន​ឃ្លាំ​មើ់ល​ បាន​កើន​ឡើង​ជា​មធ្យម​ ប្រហែល​១៣% ក្នុង​មួយ​ឆ្នាំ​ៗ។ ចំនួន​នេះ​ជា​តួលេខ​ខ្ពស់​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ប្រសិនបើ​ ពេល​ខ្លះ​ លោក អ្នក មិនមាន​ទោស​កំហុស​ អ្វី​សោះ​ តែបែរ​ជា​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន ។ ក្នុង​ស្ថាន​ភាព​នេះ​ តើ​លោក អ្នក ត្រូវ​ធ្វើ​យ៉ាងណាទៅ? ចំណុច​ខាង​ក្រោម​នេះ អាច​ជា​មធ្យោបាយ​ក្នុង​ការ​ចរចា​ ឬតវ៉ា​ជាមួយនឹង​​ប៉ូលីស៖
  • លោក​ អ្ន​ក​ត្រូ​វសួរ​រក​​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក អ្នក​។
  • លោក អ្នក​ត្រូវ​សួរ​រក​ដីកាដែលបញ្ជា​ឲ្យ​ប៉ូលីស​​ចាប់​ខ្លួន​លោក អ្នក និង​ត្រូវ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​ឲ្យ​បាន​ច្បាស់​លាស់​ក្រែង​មាន​ការ​ភាន់​ ច្រឡំ​មនុស្ស។
  • លោក អ្នក​ មិន​ចាំ​បាច់​ឆ្លើ​យ​គ្រប់​សំណួរ​តាម​ការ​សួរ​របស់​ប៉ូលីស​នោះទេ ព្រោះ​លោក​អ្នក​ «មាន​សិទ្ធិ​បដិសេធ​មិន​ព្រម​ឆ្លើយ»។
  • លោក អ្នក​ អាច​ឆ្លើយ​ប្រាប់​ទៅ​ប៉ូលីស​​ ត្រឹម​តែ​ឈ្មោះ​ អាយុ​​ និ​ងអាសយដ្ឋាន ដែល​លោក អ្នក​ ត្រូវ​ការ​ផ្តល់​ដំនឹង​ ដូចជា​ឱពុក​ម្តាយ និង​សាច់ញាតិ។
  • លោក អ្នក​ មិន​ត្រូវ​ចាញ់​ការ​សំឡុត​ គំរាមកំហែង​របស់​ប៉ូលីស​ទេ លោក​ អ្នក ត្រូវ​ដឹងថា លោក អ្នក «មានសិទ្ធិ​ធានា​មិនឲ្យ​មាន​ការ​វាយ​ដំ ឬ​ធ្វើ​ទារុណ​កម្ម​មក​លើ​ខ្លួន​អ្នក​»។
  • លោក អ្នក​ ត្រូវ​ស្នើ​ឲ្យ​ប៉ូលីស​ រក​មេធាវី​មក​ការពារ​លោក អ្នក។
  • លោក អ្នក​ មិន​ត្រូវ​និយាយ​អ្វី​ទាំង​អស់​ មុន​ពេល​មេធាវី​មក​ដល់​ ឬ​អាណាព្យាបាលលោក អ្នក មិនទាន់​មក​ដល់​។
  • លោក អ្នក មិនត្រូវ​យល់​ព្រម​ចុះ​ហត្ថលេខា ឬ​ផ្តិត​មេដៃ ​លើ​ក្រដាស​ស្នាម ​ឬ​ក្រដាស​ស(ទទេ)​ ជា​ដាច់ខាត។ លោក អ្នក ត្រូវដឹង​ថា​ការ​ចុះ​ហត្ថលេខា​ ឬ​ផ្តិត​មេដៃ របស់​លោក អ្នក ត្រូវ​ធ្វើនៅ​មុខ​មេធាវី អាណាព្យាបាល ឬ​ព្រះ​រាជ​អាជ្ញា ជានិច្ច៕

No comments: