បច្ចុប្បន្ននេះ
ប្រព័ន្ធផ្សព្វផ្សាយសង្គមបានដើរតួនាទី
យ៉ាងសំខាន់ក្នុងការសម្រួលដល់ទំនាក់ទំនងពិភពលោក។ លោកអ្នក
ប្រាកដជាមានទំព័រហ្វេកប៊ូក ផ្ទាល់ខ្លួនជាក់ជាពុំខាន មែនទេ?
វាជាទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ។ បើទោះជា
ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ត្រូវបានគេស្គាល់ជាច្រើនក៏ដោយ
ក៏និយមន័យនៃពាក្យនេះ
មិនសូវមានមនុស្សច្រើនទេដែលបានយល់ច្បាស់នោះ។ ពេលនេះ
យើងសូមណែនាំ
លោកអ្នកឲ្យយល់ថាតើអ្វីទៅជា«ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social
Media)»?
ពាក្យ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ត្រូវបានផ្តល់ជានិយមន័យថា
វាគឺសម្តៅទៅលើឧបករណ៍ ឬមធ្យោបាយទាំងឡាយណា ដែលអនុញ្ញាតយើង
ចែករំលែកនូវព័ត៌មាន គំនិតទស្សនៈផ្សេងៗ
ព្រមទាំងអនុញ្ញាតឲ្យយើងបង្កើតនូវសហគមន៍មួយ
តាមរយៈបណ្តាញអ៊ិនធើណែត។ថាតើអ្វីខ្លះទៅ ត្រូវបានរាប់បញ្ចូលទៅក្នុង«ប្រព័ន្ធផ្សព្វផ្សាយសង្គម»?
មានឧទាហរណ៍ជាច្រើនណាស់ សម្រាប់សម្គាល់ដល់ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ហើយវាមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះ ជាប្រភេទសាមញ្ញៗនៃប្រព័ន្ធផ្សព្វផ្សាយសង្គម៖
- បណ្តាញសង្គម មានដូចជា Facebook និង MySpaceជាដើម ដែលជាកន្លែងសម្រាប់មនុស្សភ្ជាប់ទំនាក់ទំនង ជាមួយគ្នាទៅវិញទៅមក ពីសហគមន៍ដែលជុំវិញខ្លួនដែលមានទំនោរប្រហែលគ្នា និងអាចចែករំលែកនូវព័ត៌មាន វីដេអូ រូបភាព និងការវិវត្តជាទូទៅនៃការរស់នៅប្រចាំថ្ងៃ។
- ប្លុក(Blogs) ជាទូទៅវាមានទម្រង់ជាគេហទំព័រផ្ទាល់ខ្លួនដូចជាWordpress ឬ Blog ដែលសរសេរបុគ្គលម្នាក់ ឬក៏ក្រុមណាមួយ ហើយវាផ្តល់ជាកន្លែងសម្រាប់ការបញ្ចេញយោបល់ និងអាចធ្វើជាវេទិកាពិភាក្សាគ្នាបាន។
- Microblog ដូចជាTwitterជាកន្លែងដែលឲ្យអ្នកប្រើប្រាស់អាចបញ្ចូលព័ត៌មាន ឬសរសេរបញ្ចេញនូវទស្សនៈយោបល់ខ្លួនបាន ហើយក៏អាចត្រូវបានគេផ្តល់ជូនដល់ អ្នកប្រើប្រាស់អាចឲ្យតាមដាន (Follow) អ្នកប្រើប្រាស់ដទៃទៀតបាន។
- Wikis មាន Wikipedia ជាដើម សម្រាប់ឲ្យអ្នកប្រើប្រាស់សរសេរអត្ថបទនានាដែល អាចបញ្ចេញពីទស្សនៈផ្ទាល់ខ្លួនបាន។
- សេវាចែករំលែក content ដូចជា YouTube និង Flickr ជាកន្លែងដែលអ្នកប្រើប្រាស់អាចបង្ហោះនូវវីដេអូ ឬរូបភាព សម្រាប់បង្កើននូវភាពងាយស្រួលក្នុងការចែករំលែក និងពិភាក្សា ជាមួយអ្នកដទៃទៀត នៅលើគេហទំព័រ។
- វេទិកាអ៊ិនធើណែត(Online Forum) ជាការផ្តល់ឪកាសឲ្យអ្នកចូលរួមអាចចែករំលែកនូវគំនិតទស្សនៈ ឬធ្វើការពិភាក្សាលើបញ្ហាណាមួយ។ ប្រភព៖ khmer79
No comments:
Post a Comment