ក្រុងប៉ារីសៈ ធ្វើខុសត្រូវតែ ទទួលការពិន័យ ទាំងកាតលឿង
និងកាតក្រហម ទៅតាមទម្ងន់កំហុសឆ្គង ដែលបានសាងនៅ លើទីលានក្នុងវិស័យ
កីឡាបាល់ទាត់ តែបើស៊ើបអង្កេត ទៅឃើញថា កំហុសនោះមានការធ្ងន់ធ្ងរពេក
និងដោយចេតនា នោះ កីឡាករអាចប្រឈម ទៅនឹងការព្យួរការប្រកួត
និងពិន័យជាប្រាក់ផងដែរ ។ ការលេងតាមបែបកាចៗ និងមិនគោរពវិន័យនោះ បានជំរុញឲ្យអាជ្ញាកណ្តាល ឈឺក្បាល ថែមទាំងចាយកាត អស់ជាច្រើនផងដែរ ។
នៅពេលនេះគេហទំព័រ កំសាន្ត Looking TODAY សូមលើកយកកីឡាករ ចំនួន ៩នាក់ ដែលត្រូវបាន ពិន័យព្យួរការប្រកួត យូរជាងគេរបស់ពិភពលោក មានដូចខាងក្រោម៖
1. Luis Suarez កីឡាករខ្សែប្រយុទ្ធ ជួរមុខរបស់
ក្រុមហង្សក្រហម Liverpool ត្រូវបានសហព័ន្ធ កីឡាបាល់ទាត់
អង់គ្លេសព្យួរជើងចំនួន១០ប្រកួត ពីបទខាំដៃកីឡាករ ខ្សែការពារ Branislav
Ivanovic របស់ Chelsea ដោយចេតនាកាលពី ប្រកួតក្នុង Premier League
រដូវកាលឆ្នាំ២០១២-២០១៣ ។
ខ្សែប្រយុទ្ធ ជនជាតិអ៊ុយរូ ហ្គាយ វ័យ២៦ឆ្នាំរូបនេះបានរងការពិន័យ ៨ ប្រកួតផងដែរ ពីបទពោលពាក្យ បែបរើសអើងពូជសាសន៍ ទៅលើខ្សែ ការពារ Patrice Evra របស់ក្លឹបបិសាចក្រហម Man Utd ។
2. Paul Davis អតីតកីឡាករខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ
Arsenal ត្រូវបានព្យួរជើង ៩ប្រកួត ពីបទយកដៃចាក់ ភ្នែកកីឡាករ Glenn
Cockerill នាអំឡុងពេល ប្រកួតក្នុង Premier League ឆ្នាំ១៩៨៨ ។
3. David Prutton អតីតកីឡាករ ខ្សែបម្រើរបស់ក្លឹប
Nottingham Forest ដែលត្រូវបាន FA ព្យួរជើង ៩ប្រកួតផង ដែរពីបទស្រែកគំហក
ដាក់អាជ្ញាកណ្តាល Alan Wiley នាអំឡុងឆ្នាំ១៩៩០ ។
4. Paolo Di Canio អតីតកីឡាករខ្សែប្រយុទ្ធ
របស់ក្លឹបឆ្មាខ្មៅ Sunderland ត្រូវបានព្យួរជើង ចំនួន ១១ប្រកួត
ពីបទរុញច្រានលោកអាជ្ញាកណ្តាល Paul Alcock នាអំឡុងឆ្នាំ១៩៩៨ ខណៈដែល
Sunderland ប្រកួតជា មួយខ្លាំងកាំភ្លើងធំ Arsenal របស់លោក Arsene Wenger ។
នៅពេលនេះ លោក Di Canio បានក្លាយជាគ្រូ បង្វឹកហើយ ដែលទើបតែក្លឹប Sunderland
បញ្ឈប់ពីតំណែង ក្រោយពីដឹកនាំចាញ់ខ្លាំងពេក ។
5. Joey Barton អតីតកីឡាករខ្សែបម្រើក្លឹប Queens Park
Rangers ត្រូវបាន FA ព្យួរជើងចំនួន១២ ប្រកួតពីបទចោទប្រកាន់ រំលោភសេពសន្ថវៈ
ចំនួន ៣ករណីផ្សេងគ្នា នាអំឡុងឆ្នាំ ២០១២ និងត្រូវពិន័យ ជាប្រាក់ចំនួន
៧៥.០០០ផោន ។
6. Vinnie Jones អតីតកីឡាករខ្សែ បម្រើក្លឹបតោខៀវ
Chelsea ត្រូវបាន FA ព្យួរការប្រកួតចំនួន៦ខែ ពីបទធ្វើឲ្យការប្រកួតធ្លាក់
ដល់ចំណុចអាក្រក់បំផុត និងបាត់បង់កិត្តិយស យ៉ាងខ្លាំងនៅ Premier League
របស់អង់គ្លេស នាអំឡុងឆ្នាំ១៩៩២ ។
7. Rio Ferdinand កីឡាករខ្សែការពារ
ឆ្នើមក្លឹបបិសាចក្រហម Man Utd ត្រូវបាន FA ព្យួរការប្រកួតរយៈ
ពេល៨ខែពីបទការប្រើប្រាស់ សារធាតុញៀន នាអំឡុងឆ្នាំ២០០៣ ។
8. Mark Bosnich អតីតកីឡាករចាំទីឲ្យក្លឹប Chelsea
ត្រូវបាន FA ព្យួរជើងចំនួន៩ខែ ពីបទការប្រើបា្រស់ ថ្នាំញៀនដូចទៅនឹង Rio
Ferdinand នាអំឡុងឆ្នាំ២០០៣ ។
9. Eric Cantona អតីតកីឡាករខ្សែប្រយុទ្ធក្លឹប
Manchester United ជនជាតិបារាំង វ័យ៤៧ឆ្នាំ ត្រូវបាន FA ព្យួរជើងចំនួន៩ខែ
ពីបទប្រើក្បាច់គុនកុងហ្វូ ធាក់អ្នកគាំទ្រនាអំឡុងឆ្នាំ១៩៩៥ ៕
នៅពេលនេះគេហទំព័រ កំសាន្ត Looking TODAY សូមលើកយកកីឡាករ ចំនួន ៩នាក់ ដែលត្រូវបាន ពិន័យព្យួរការប្រកួត យូរជាងគេរបស់ពិភពលោក មានដូចខាងក្រោម៖
ខ្សែប្រយុទ្ធ ជនជាតិអ៊ុយរូ ហ្គាយ វ័យ២៦ឆ្នាំរូបនេះបានរងការពិន័យ ៨ ប្រកួតផងដែរ ពីបទពោលពាក្យ បែបរើសអើងពូជសាសន៍ ទៅលើខ្សែ ការពារ Patrice Evra របស់ក្លឹបបិសាចក្រហម Man Utd ។
No comments:
Post a Comment