អត្ថបទ៖ Apple ក្លាយក្រុមហ៊ុន​មាន​​ស្លាកយីហោ​ល្បី​បំផុត​លើ​លោក
Forbes បាន​ចុះ​បញ្ជី​ក្រុមហ៊ុន Apple មាន​តម្លៃ ១០៤,៣ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នេះ​កើន​ឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ ២០១២ កន្លង​ទៅ។ ចំណែក Microsoft បាន​លេខ ២ ហើយ Coca-Cola លេខ ៣។ ឯ IBM (លេខ ៤) Google (លេខ ៥) Intel (លេខ ៨) Samsung (លេខ ៩)។
ចំណោម ១០០ ក្រុមហ៊ុន​ដែល​មាន​នៅ​ក្នុង​បញ្ជី​ម៉ាកយីហោ​ល្បី គឺ​មាន​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ១៥ ហើយ​ជា​ប្រភេទ​ក្រុមហ៊ុន​ខុសៗគ្នា ដូច​ជា​ក្រុមហ៊ុន​ទូរសព្ទ កុំព្យូទ័រ ណែតវើក ឬ ភេសជ្ជៈ​ជា​ដើម។ នៅ​ក្នុង​បញ្ជី​ម៉ាក​ល្បី ភាគ​ច្រើន​ជា​ក្រុមហ៊ុន​របស់​អាមេរិក​ដែល​មាន​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ៕
អត្ថបទ៖ Apple លេប​ចំណែក​ទីផ្សារ Smartphone ៤០%​ តែ​ឯង​នៅ​អាមេរិក
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ idownloadblog