Thursday, November 7, 2013

ដំណើរ​វិវត្តន៍​របស់iOS​យ៉ាងម៉េចដែរ

iOS ដែលមុនដំបូងឡើយមានឈ្មោះថា iPhone OS គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន Apple Inc ។ ដើមឡើយiOSបានបង្កើតឡើងសម្រាប់តែទូរស័ព្ទ iPhone ប៉ុណ្ណោះបន្ទាប់មកបានពង្រីកខ្លួនឲ្យប្រើបានជាមួយ device ផ្សេងៗមួយចំនួនទៀតរបស់ក្រុមហ៊ុន Apple ដូចជា៖ iPod Touch, iPad, និងApple TV។ iOS ខុសពីប្រព័ន្ធប្រតិបត្តិការ Windows CE (Mobile និង Phone) របស់ Microsoft និង Android របស់ក្រុមហ៊ុន Google ត្រង់ថា Apple មិនផ្ដល់សិទ្ធិឲ្យផលិតផលផ្សេងដំឡើង iOS ឡើយ។




ប្រវត្តិ
ប្រព័ន្ធប្រតិបត្តិការមួយនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងទូរស័ព្ទ iPhone នៅក្នុងសន្និសីទMacworld Conference & Expo នាថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ និងចេញជាផ្លូវការណ៍ខែមិថុនាឆ្នាំដដែល។ ដំបូងឡើយទីផ្សារអក្សរសាស្ត្ររបស់ក្រុមហ៊ុន Apple មិនបានចែកឈ្មោះជាក់លាក់ណាមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការនេះទេ ដោយចាប់ផ្ដើមពីឈ្មោះធម្មតាថា “iPhone runs OS X” តែមិនអាចប្រើជាមួយកម្មវិធីជំនួយមួយចំនួនធំ។
បន្ទាប់មកលោក Steve Jobs ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានលើកឡើងថា developer គួរតែបង្កើតកម្មវិធីវិបដែលដំណើរការដូចកម្មវិធីដើមនៅលើទូរស័ព្ទ iPhone។ នៅថ្ងៃទី ១៧ខែតុលាឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានប្រកាសថាកម្មវិធីដើម Software Development Kit (SDK) កំពុងស្ថិតនៅក្រោមការ develop ហើយក្រុមហ៊ុនគ្រោងដាក់ឲ្យក្រុម developer សាកល្បងប្រើនៅខែកុម្ភៈឆ្នាំ២០០៨។
ថ្ងៃទី៦ ខែមិនា ឆ្នាំ២០០៨ ក្រុមហ៊ុន Apple បានចេញ version beta ដំបូងជាមួយនឹងឈ្មោះ “iPhone OS” រួចបានប្ដូរឈ្មោះទៅជា “iOS” វិញនៅក្នុងខែមិថុនាឆ្នាំ ២០១០។ សូមបញ្ជាក់ថា “iOS” ដំបូងឡើយជាឈ្មោះប្រព័ន្ធប្រតិបត្តិការដែលក្រុមហ៊ុន Cisco បានប្រើនៅលើ router អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះដើម្បីចៀសវាងការប្ដឹងផ្ដល់ក្រុមហ៊ុន Apple បានទិញយកឈ្មោះ “iOS” ពី Cisco មកប្រើរហូតដល់សព្វថ្ងៃ។
ប្រវត្តិជំនាន់ iOS
បន្ទាប់ពីបានប្ដូរឈ្មោះពី “iPhone OS” ទៅជា “iOS” រួចមកនៅថ្ងៃទី ២១មិថុនាឆ្នាំ២០១០ក្រុមហ៊ុន Apple បានចេញជំនាន់ដំបូងនៃ iOS និងចេញកំណែប្រែជំនាន់ថ្មីៗបន្តបន្ទាប់ជាច្រើនដូចជា៖
- iOS 4 ចេញថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ ចេញមុន iPhone 4 ចំនួន ៣ថ្ងៃ។
- iOS 4.0.1 ចេញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ ជាកំណែប្រែថ្មីដើម្បីដោះស្រាយបញ្ហាអង់តែនរបស់ទូរស័ព្ទ iPhone 4។
- iOS 4.1 ចេញថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១០ ជាកំណែប្រែដើម្បីធ្វើឲ្យថ្មកាន់បានយូរជាងមុន និងបន្ថែម feature ជាច្រើនទៀតដូចជា៖ Game Center, HDR photography (មានលើ iPhone 4 និង 4S), Spell checking និង Ping។
- iOS 4.2.1 ចេញថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាកំណែប្រែដែលអាចដំឡើងលើ iPad បាន។
- iOS 4.2.5 ចេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ ជាកំណែប្រែសាកល្បងសម្រាប់ iPhone 4 ប្រភេទ CDMA និងក្រោយមកចេញ iOS 4.2.6 ដោយបន្ថែម “Personal Hotspot” នៅក្នុង Setting។
- iOS 4.3 ចេញថ្ងៃទី៩ ខែមិនា ឆ្នាំ ២០១១ ចេញពីរថ្ងៃមុន iPad 2 ដាក់លក់នៅសហរដ្ឋអាមេរិកជាមួយនឹងកំណែប្រែ Nitro JavaScript engine នៅក្នុង Safari, Personal Hotspot សម្រាប់ iPhone 4 ធម្មតា ឬ iPhone ប្រើប្រព័ន្ធ GSM។
- iOS 5.0 ចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ជាកំណែប្រែដ៏ធំជាងគេបន្ថែមពីលើ iOS ជំនាន់មុនៗដែលមានដូចជា៖ iCloud, Notification Center, iMessage, Reminders, Newsstand និង feature ជាច្រើនទៀតសរុបជាង២០០។
- iOS 5.1 ចេញថ្ងៃទី៧ ខែមិនា ឆ្នាំ២០១២ ជាមួយនឹងកំណែប្រែបន្ថែមភាសាជប៉ុនឲ្យ Siriនិងលុបរូបភាពចេញពី Photo Stream។
ឈ្មោះ Device ប្រើប្រព័ន្ធប្រតិបត្តិការ “iPhone OS” និង “iOS”
- Original iPhone (iPhone OS)
- iPhone 3G (iPhone OS)
- iPhone 3GS (iPhone OS)
- iPhone 4 (iOS)
- iPhone 4S (iOS)
- iPod Touch 1st Generation (iPhone OS)
- iPod Touch 2nd Generation (iOS)
- iPod Touch 3rd Generation (iOS)
- iPod Touch 4th Generation (iOS)
- Original iPad (iOS)
- iPad 2 (iOS)
- The new iPad (iOS)
- Apple TV 1st Generation (iPhone OS)
- Apple TV 2nd Generation (iOS)
- Apple TV 3rd Generation (iOS)

No comments: