នៅ​ក្នុង​ព្រឹត្តិការណ៍​​នោះ​ដែរ​ ប្រធាន​ក្រុមហ៊ុន ​គឺ​លោក​ Lee Sang Hoon បាន​មាន​ប្រសាសន៍​ថា​ Samsung កំពុង​តែ​ងាក​ពី​ការ​ប្រកួត​ប្រជែង​ផ្នែក​ Hardware មក​ផ្ដោត​ខ្លាំង​លើ​ផ្នែក​ Software វិញ​ម្ដង​​ទន្ទឹម​នឹង​នេះ​ដែរ​ Samsung បាន​​បង្កើត​ក្រុម​ស្រាវជ្រាវ​និង​ជ្រើសរើស​បុគ្គលិក​ផ្នែក​វិស្វករ​​ផ្នែក​ Software ជា​ច្រើន​រូប​ទៀត។
អាន៖ Samsung គ្រោង​ផលិត​OS ផ្ទាល់​ខ្លួន​ហើយ​ចោល Android?

ប្រធាន​ក្រុមហ៊ុន​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា​ ” យើង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ប្រជែង​​​ដោយ​យុត្តិធម៌​ និង​ព្យាយាម​គេច​ពី​ជម្លោះ​​លើ​បញ្ហា​ប៉ាតង់​ជាមួយ​ក្រុម​ហ៊ុន​ផ្សេង​ផង​ដែរ” ។
អាន៖ មួយ​ថ្ងៃ Samsung លក់​ទូរសព្ទ​បាន ១លាន​គ្រឿង​ហើយ​នៅ​តែ​មិន​បន្ធូរ​ដៃ​
​​​​​ចំណែក​ឯ​លោក​ JK Shin នាយក​ប្រតិបត្តិ​រួម​របស់​ Samsung បាន​​រំពឹង​ថា​នា​ឆ្នាំ ២០១៧ ​50%​​នៃ​ ទូរសព្ទ​ Smartphone​ នឹង​មាន​បំពាក់​ប្រព័ន្ធ LTE (4G) ហើយ​ Samsung ក៏​បាន​ត្រៀម​អាវុធ​រួចរាល់​ដើម្បី​ប្រឡូក​ក្នុង​​សង្គ្រាម​បច្ចេកវិទ្យា​នេះ​​មិន​បន្ធូរដៃ​ឡើយ​អោយ​គូរ​ប្រជែង​ឡើយ។
ប្រែសម្រួល​៖ ប៊ុនឡេង
ប្រភព៖ gsmarena