នាយកប្រតិបត្តិថ្មីរបស់ Apple លោក Tim Cook ត្រូវបានគេ សរសើរថា ជា មេគំនិតប្រតិបត្តិការណ៍ ដ៏វ័យឆ្លាតម្នាក់ បើទោះជា ទស្សនៈវិស័យ និងឥទ្ធិពលរបស់គាត់ មិនអាចប្រៀបបាននឹង Steve Jobs ក្តី តែគាត់ នៅតែអាច បន្តរក្សាបាន ដំណើរការ របស់ក្រុមហ៊ុន បានយ៉ាងល្អ មុននឹងទទួលបាន តំណែងថ្មីជា នាយកប្រតិបត្តិ នេះទៅទៀត។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Genentech លោក Art Levinson បាននិយាយថា: “ក្រុមប្រឹក្សាភិបាល មានទំនុកចិត្តទាំងស្រុងថា Tim គឺជាមនុស្សដែល សាកសមបំផុត សំរាប់ការងារនេះ។ បទពិសោធន៍ការងារជាង 13 ឆ្នាំរបស់គាត់ ជាមួយ Apple ត្រូវបាន គេ កត់សំគាល់ថា គាត់ ជាមនុស្ស ដែលមាន សមត្ថភាពលេចធ្លោ ហើយគាត់ បានបង្ហាញផងដែរថា អំពី ទេពកោសល្យ និងសុភវិនិច្ឆ័យដ៏ល្អ គ្រប់រឿងដែលគាត់ បានធ្វើ”។

ការងារជា នាយកគ្រប់គ្រង ផ្នែកប្រតិបត្តិការណ៍
មុននឹងទទួលការងារជា នាយកប្រតិបត្តិ Tim Cook គឺជានាយកគ្រប់គ្រង ផ្នែកប្រតិបត្តិការណ៍ (Chief Operation Officer) របស់ Apple ដែលមានតួនាទី គ្រប់គ្រង ការងារលក់ ទូទាំងពិភពលោក រួមទាំង ការគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ (Supply Chain), សកម្មភាពលក់, ការបំរើសេវាកម្ម និងសេវាផ្តល់ជំនួយអតិថិជន គ្រប់ទីផ្សារ គ្រប់ប្រទេស។ គាត់ក៏ជា ប្រធានផ្នែក ប្រព័ន្ធប្រតិបត្តិការ Machintosh របស់ Apple ហើយមានតួនាទីផងដែរ ក្នុងការអភិវឌ្ឍ ផែនការអនាគត ទាក់ទងនឹង ទំនាក់ទំនង អ្នកលក់បន្ត និងអ្នកផ្គត់ផ្គង់ ដើម្បីឆ្លើបតប នឹងតំរូវការរបស់ទីផ្សារ។
តាមរយៈ Forbe បានអោយដឹងថា បុរសអាយុប្រមាណ 50 ឆ្នាំ ម្នាក់នេះ អាចរកចំណូលបា $59 លានដុល្លារ ក្នុងឆ្នាំ 2010 ដោយក្នុងនោះ មានប្រាក់ខែ 8 សែនដុល្លារ, Bonus 5 លានដុល្លារ និងផលចំណូលពីស្តុក 52 លានដុល្លារ។

ប្រវត្តិ ការងារ និងការសិក្សា
កើតក្នុងឆ្នាំ 1960 និងធំដឹងក្តីឡើងនៅក្នុង រដ្ឋ Alabama សហរដ្ឋ អាមេរិក Cook គឺជាកូនក្នុងគ្រួសារមួយ ដែលមាន ឳពុកជា អ្នកធ្វើការជួសជុលកប៉ាល់ ហើយម្តាយ គឺជាមេផ្ទះ។ Cook បានចូលរៀននៅ សកលវិទ្យាល័យ Auburn University ជាទីដែល គាត់ទទួលបានបរិញ្ញាបត្រ័ ផ្នែក វិស្វកម្មឧស្សាហកម្ម ក្នុងឆ្នាំ 1982។ បន្ទាប់មក គាត់បានបន្តចូលរៀននៅ សកលវិទ្យាល័យ Auburn University ហើយទទួលបាន សញ្ញាបត្រ័ អនុបណ្ឌិតផ្នែក ការគ្រប់គ្រង ក្នុងឆ្នាំ 1988។ Cook បានចូលរួមជាមួយ Apple ក្នុងឆ្នាំ 1998 បន្ទាប់ពី ធ្វើការបានមួយរយៈជាមួយ ក្រុមហ៊ុន Compaq។ ជាមួយនឹង បទពិសោធន៍ការងារ ដ៏ច្រើនលើសលប់ដែល គាត់ទទួលបាន ពីការងារជាង 12 ឆ្នាំ នៅឯ ក្រុមហ៊ុន IBM [មុនធ្វើការអោយ Compaq] លោក Steve Jobs បានទទួលស្គាល់ថា វា [បទពិសោធន៍] គឺជាការ រួមបញ្ចូលគ្នា ដ៏កំរមានមួយ។
បើតាមសំដីរបស់ អ្នកជ្រើសរើសបុគ្គល ដែលបានចូលរួម ក្នុងជំនួបរវាង អ្នកទាំងពីរ បានអោយដឹងថា Jobs បានសំរេចទទួលយក Cook ដោយសារតែ គាត់ ចាប់អារម្មណ៍នឹង អត្តចរិតដ៏ហ្នឹងនរ របស់ Cook។ Steve គឺជាមនុស្សដែលផ្តោតខ្លាំងទៅលើ មនុស្ស ហើយគាត់ អាចស្វែងយល់ពីទឹកចិត្តមនុស្សបានយ៉ាងស៊ីជំរៅ។
Cook បានមកកាន់ការងារ ប្រតិបត្តិការណ៍ របស់ Apple ហើយបានជួយប្រែក្លាយ ប្រតិបត្តិការណ៍ចែកចាយ របស់ ក្រុមហ៊ុននេះ អោយមានប្រសិទ្ធភាព និងភាពរលូនល្អ។ គូរប្រកួតប្រជែងរបស់ Apple បានប្រវេប្រវា យ៉ាងលំបាក ក្នុងការទប់ទល់នឹង តំលៃផលិតផល iPad និង Macbook Air ដែលជាស្នាដៃដឹកនាំរបស់ Cook។
ក្នុងចុងឆ្នាំ 2008 Cook បានធ្លាប់អះអាងថា Jobs នឹងនៅជាមួយ Apple យូរជាងគាត់ទៅទៀត។ គាត់បានប្រាប់ ទស្សនាវដ្តី Fortune Magazine ថា “ជំនួស Steve? ទេ គ្មានអ្នកណា អាចជំនួស គាត់បានទេ… គាត់នឹងនៅជាមួយ Apple យូរទៀត ជាមួយនឹងសក់ប្រផេះ ក្នុងអាយុ 70 ប្ល៉ាយឆ្នាំរបស់គាត់.. ក្រោយពេល ខ្ញុំចូលនិវត្តន៍ទៅទៀត”។
តែជាភ័ព្វមិនល្អ ក្នុងឆ្នាំ 2009 Jobs បានដាក់ច្បាប់សំរាក ដើម្បីវះកាត់ លំពែងរបស់គាត់ ហើយ Cook ត្រូវបាន គេតែងតាំងជា នាយកប្រតិបត្តិបំរុង។

អត្តចរិត និងចំណូលចិត្ត
Cook តែងតែរក្សា ភាពគួរសមរបស់គាត់ ជាសុភាពបុរស ភាគខាងត្បូង ដែលខុសពី Jobs ដែលគេដឹងថា ពេលខ្លះ ជាមនុស្សដែលមាន អារម្មណ៍ប្រែប្រួលលឿន។ Cook ត្រូវបានគេសរសើរថា ជាមនុស្សដែលសម្បូរ ទៅដោយថាមពល ហើយគាត់ ជាមនុស្សដំបូង ដែលនឹងមកដល់ ការិយាល័យមុនគេ និងជាមនុស្សចុងក្រោយ ដែលចេញទៅផ្ទះ។
ឳពុករបស់ Cook បានពិព័ណ៌នាថា គាត់ជា អ្នកធ្វើការដ៏ប្តេជ្ញាម្នាក់ ហើយគាត់ ជាមនុស្សម្នាក់ដែល មិនដែលជឿលើ ការបោះបង់។ Cook គឺជាអ្នកញៀននឹងការងារ ហើយអ្វីដែល គាត់បានចាប់ផ្តើម គាត់នឹងបញ្ចប់វា។ បើទោះជា គាត់ឡើងដល់កំពូល ក្នុងក្រុមហ៊ុន ដែលមានតំលៃជាងគេ ក្នុងពិភពលោកក្តី តែគាត់មិនដែលភ្លេច ដើមកំណើតខ្លួនឡើយ។ គាត់តែងតែ ទូរស័ព្ទ សួរសុខទុក្ខម្តាយគាត់ ជារៀងរាល់ថ្ងៃអាទិត្យ មិនថា គាត់នៅ…. អឺរ៉ុប… អាស៊ី ឫទីណានោះទេ។
Cook គឺជាមនុស្សដែលចូលចិត្តហាត់កីឡា ហើយគាត់ ចូលចិត្ត ធ្វើដំណើរកំសាន្តដោយថ្មើរជើង, ជិះកង់ និងទៅហាត់ប្រាណ នៅក្លឹបកីឡា។

បើទោះជា ការលាលែងរបស់ Jobs ក៏ដោយ តែអ្នកវិភាគផ្នែកបច្ចេកវិទ្យា លោក Eric Bleek នៅតែមាន សុទិដ្ឋិនិយម ជាមួយ Apple ថ្វីបើ គាត់យល់ថា ជំនាញរបស់ Cook គឺពូកែលើផ្នែក ប្រតិបត្តិការណ៏ច្រើនជាង។ គាត់បានបន្តទៀតថា Cook នឹងជាអ្នកដឹកនាំ តែគាត់ នឹងត្រូវពឹងផ្អែកច្រើនទៅលើ អ្នកផ្សេងទៀតដែលក្នុងនោះមាន Phil Schiller ដែលជា អ្នកជំនាញទីផ្សារ និង Jonathan Ive ដែលជា អ្នកដឹកនាំ ការរចនាម៉ូដ៕
ប្រភព: Apple Bios,Forbes,Wikipedia
No comments:
Post a Comment