Friday, November 8, 2013

ស្លាកសញ្ញា Apple មាន​តម្លៃ​ជាង $១០៤​ពាន់លាន

កាលពីថ្មីៗនេះ ទស្សនាវដ្ដីដ៏ល្បី របស់អាមេរិក Forbesបានចេញផ្សាយ នូវស្លាកសញ្ញា ក្រុមហ៊ុនដែលមាន តម្លៃថ្លៃជាងគេបំផុត ប្រចាំឆ្នាំ ២០១៣ ដោយនៅក្នុងនោះ ក្រុមហ៊ុន Apple ជាក្រុមហ៊ុនដែល មានស្លាកសញ្ញា ថ្លៃជាងគេ។

យោងតាមទស្សនាវដ្ដី ខាងលើបានឲ្យដឹងថា ស្លាកសញ្ញារបស់ក្រុមហ៊ុន Apple មានតម្លៃរហូតដល់ទៅ ១០៤,៣ពាន់លាន ដុល្លារអាមេរិក ដែលថ្លៃជាងគេហើយ ខ្ពស់ជាងគេដាច់តែម្ដង ចំណែក Microsoft ជាក្រុមហ៊ុនដែលមាន ស្លាកសញ្ញាឈរនៅ លេខរៀងទី២ មានតម្លៃ ៥៦,៧ពាន់លានដុល្លារអាមេរិក ខណៈដែល Coca-Cola ធ្លាក់មកនៅលេខរៀងទី៣ មានតម្លៃ ៥៤,៩ពាន់លានដុល្លារអាមេរិក រីឯអ្នកទទួលបានលេខ៤វិញ គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រ IBM ដែលមានទឹកប្រាក់ចំនួន ៥០,៧ពាន់លានដុល្លារអាមេរិក សម្រាប់លេខរៀងទី៥ គឺជាក្រុមហ៊ុនយក្ស Google ស្លាកសញ្ញាមានតម្លៃ ៤៧,៣ពាន់លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយ ឲ្យបានឲ្យដឹងផងដែរថា ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ Microsoft ក៏មានឈ្មោះនៅក្នុង តារាងទាំង១០ផងដែរ ដែលក្នុងនោះ ស្លាកសញ្ញា Microsoft មានតម្លៃ ២៩,៥ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន Apple បានបង្ហាញ iPhone 5S និង iPhone 5C ដែលធ្វើឲ្យអតិថិជន របស់ខ្លួនចាប់អារម្មណ៍ជាខ្លាំង ទៅលើ iPhone 5S ពណ៌មាស ហើយថ្មីៗនេះ Apple ក៏បានបង្ហាញ iPad Air និង iPad mini អេក្រង់ Retina display ដែលជាទីចំណាប់ អារម្មណ៍ថ្មីមួយទៀត៕

No comments: