Monday, November 4, 2013

៦​ចំណុច​បង្កើន​ការ​ចង​ចាំ!

បញ្ហា​ពិបាក​​ចងចាំ​បាន​ធ្លាក់​មក​លើ​មនុស្ស​សឹង​​គ្រប់​វ័យ​ ។ ជា​ទូទៅ​បញ្ហា​នេះ​ច្រើន​កើន​ឡើង​ចំពោះ​បុគ្គល​ដែល​មាន​វ័យ​ចំណាស់​និង​ មនុស្ស​ដែល​ពុំ​សូវ​គិត​ពី​សុខភាព​ខួរក្បាល។ តែ​ទោះ​ជា​យ៉ាង​ណា​បញ្ហា​ទាំង​នេះ​នៅ​អាច​ដោះ​ស្រាយ​បាន​ដោយ​អនុវត្ត​តាម​ តិចនិក​ដូច​ខាង​ក្រោម។
ចូលចិត្ត​ប្រមូល​ព័ត៌មាន
វិធី​ដែល​ល្អ​អ្នក​គួរ​តែ​ធ្វើ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចង់​ដឹង​ចង់​លឺ​ពី​ រឿង​ដែល​នៅ​ជុំវិញ​ខ្លួន​។ កាន់​តែ​ចង់​ដឹង​ ព័ត៌មាន​ក៏​កាន់​តែ​ច្រើន​ដូច្នេះ​នេះ​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​ចងចាំ​របស់ ​អ្នក។
រូប​មន្ត​ចុង​ចួន
បើ​អ្នក​ចង់​ចងចាំ​អ្វី​មួយ​ឲ្យ​បាន​ អ្នក​អាច​ប្រើ​គន្លឹះ​ងាយ​ដែល​មាន​ចុង​ចួន​មក​ជួយ។ ឧទាហរណ៍​ថា​អ្នក​ចង់​ចំណាំ​ពាក្យ​ថា​និយោជិត ​និង​និយោជក​ថា​មួយ​ណា​ជា​ថៅកែ​មួយ​ណា​ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ(កម្មករ)។ ដូច្នេះ​អ្នក​អាច​ចំណាំ​ថា និយោជក​ជញ្ជក់​ពី​និយោជិត​ នោះ​អ្នក​នឹង​ងាយ​ចំណាំ​ថា​និយោជក​ជា​ថៅកែ​ហើយ​និយោជិត​ជាអ្នក​ធ្វើ​ការ​ឲ្យ ​គេ(​កម្មករ)។
រំលឹក​មុន​ពេល​គេង
នេះ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​​ហើយ​ងាយ។ មុន​ពេល​សម្ងំ​គេង​អ្នក​គ្រាន់​តែ​រក​នឹក​ឡើង​វិញ​រាល់​ព័ត៌មាន​ដែល​អ្នក​ ចង់​ចងចាំ​នោះ។ បើ​យើង​រំលឹក​ឡើង​វិញ​មុន​ពេល​គេង​ នោះ​ខួរក្បាល​នឹង​ថត​ទុក​ព័ត៌មាន​ទាំង​នោះ​នៅ​ពេល​គេង ហើយ​អាច​ចងចាំ​រហូត​ភ្ញាក់​ឡើង។
ហាត់​ប្រាណ
ការ​ហាត់ប្រាណ​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ខួរក្បាល​ វា​ជួយ​ឲ្យ​ខួរក្បាល​ដើរ​ស្រួល​និង​ជួយ​បង្កើត​ប្រព័ន្ធ​សរសៃ​ប្រសាទ​ថ្មី​ ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការ​ចងចាំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ជំនាញ​ផ្នែក​ការ​ចងចាំ​បាន​ណែនាំ​ថា ការ​ហាត់ប្រាណ​នឹង​ជួយ​នាំ​ឈាម​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល។
ទន្ទេញ
ការ​ឆាប់​ចងចាំ​ក៏​ជាប់​ទាក់ទង​នឹង​ការ​ទន្ទេញ​ផង​ដែរ។ ត្រូវ​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់​ហើយ​ផ្ដោត​អារម្មណ៍​ទន្ទេញ​អ្វី​ដែល​អ្នក​ ចង់​ចងចាំ​នោះ។ បើ​​អ្នក​បាន​ទន្ទេញ​រត់​មាត់​ហើយ នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​វា​ អ្នក​ពិត​ជា​អាច​នឹក​ឃើញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។
ញ៉ាំ​អាហារ​ត្រឹម​ត្រូវ
យើង​ពិបាក​ធ្វើ​ឲ្យ​ការ​ចងចាំ​បាន​ប្រសើរ​ណាស់​នៅ​ខណៈ​ដែល​យើង​ញ៉ាំ​អាហារ​ មិន​ត្រឹម​ត្រូវ​នោះ។
ជាទូទៅ​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​ការ​ចងចាំ​មាន​ដូចជា នំប៉័ង គ្រាប់​ធញ្ញជាតិ បន្លែ និង​ផ្លែឈើ ព្រោះ​អាហារ​ទាំង​នេះ​សំបូរ​ទៅ​ដោយ​វីតាមីនB១២ អាស៊ីដ​ហ្វូលិក និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​ខួរក្បាល។ ជាពិសេស​គួរតែ​ញ៉ាំ​អាហារ​តិច​តែ​ច្រើន​ដង ប្រសើរ​ជាង​ញ៉ាំ​ច្រើន​តែ​តិច​ដង

No comments: