Friday, November 8, 2013

ប្រទេសទាំង ១០ ដែលមានអាត្រា ស្រីពេស្យាចារខ្ពស់ ជាងគេ លើពិភពលោក

ក្នុងបណ្តា ប្រទេសជាច្រើនលើពិភពលោក ដែលមានការជួញដូរ ផ្លូវភេទ ហើយក្នុងនោះផងដែរ ប្រទេស Venezuela ជាប្រទេស ដែលមាន អាត្រាស្ត្រីរកស៊ីផ្លូវភេទ ច្រើនជាងគេ ខណៈពេលដែល ប្រទេស កូរ៉េ ខាងត្បូង ជាប់លេខ២។ តាមប្រភពពពត៌មាន បានបង្ហាញអោយដឹងពី⁣ បណ្តាប្រទេស ទាំង១០ ដែលមានអាត្រា ស្រីពេស្យាចារ ខ្ពស់ជាងគេលើ ពិភពលោក ដែលរួមមានដូចជា៖

១. ប្រទេស Venezuela ជាប្រទេសដែល អាត្រា ស្រីពេស្យាចារ មានការកើនឡើង ២ ទៅ ៣ដង ក្នុងកំឡុងឆ្នាំ ២០១៣នេះ ដែលចំនួន កន្លែងរកស៊ីផ្លូវភេទ មានរហូតដល់ទៅ ១១៩ កន្លែងទូទាំងប្រទេស។
២. ប្រទេស កូរ៉េខាងត្បូង ក៍ជាប្រទេសដែល មានអាត្រាស្រីពេស្យាចារ ខ្ពស់ លំដាប់លេខ២ នៅលើពិភពលោក ហើយចំនួន កន្លែងរកស៊ីផ្លូវភេទ មានរហូតដល់ទៅ ១១០ កន្លែងទូទាំងប្រទេស ផងដែរ។
៣. ប្រទេស Peru គឺជាប្រទេសមួយ ដែលអនុញ្ញាតអោយ ស្ត្រីដែលមានវ័យ ចាប់ពី ១៨ឆ្នាំឡើងទៅ អាចរកស៊ីផ្លូវភេទ បានដោយស្របច្បាប់ ហើយពួកនាងត្រូវតែមានការ ចុះឈ្មោះ ជាមួយអជ្ញាធរ តាមតំបន់ ដែលភ្ជាប់ជាមួយ បណ្ណ័បញ្ជាក់ពីសុខភាព។ ហើយពួកនាងក៍អាច ដាក់ពាក្យស្នើរសុំ អាជ្ញាបណ្ណ័ ក្នុងការរកស៊ីផ្លូវភេទនេះបានផងដែរ ដោយបច្ចុប្បន្ននេះ ក្នុងប្រទេស Peru មានកន្លែងរកស៊ីផ្លូវភេទ ដល់ទៅ ១០២ កន្លែងទូទាំង ប្រទេស។
៤. ប្រទេស Philippines ក៍ដូចជាប្រទេសផ្សេងទៀត នៅលើពិភពលោកដែល មានការជួញដូរផ្លូវភេទ ហើយក៍ទទួលបាន ចំណាត់ថ្នាក់លេខ៤ ផងដែរ នូវអាត្រា ស្រីពេស្យាចារដែលខ្ពស់ជាងគេលើពិភពលោក។ ប្រទេស Philippines នេះដែរ ក៍មានកន្លែង រកស៊ីផ្លូវភេទ ចំនួន ៨៥កន្លែងផងដែរ ទូទាំងប្រទេស។
៥. ប្រទេស Nigeria ជាប្រទេសមួយ ដែលមានសេវា បំរើផ្លូវភេទ សំរាប់មនុស្ស ដែលមានការលែងលះ ប្តីប្រពន្ធ ហើយប្រទេសនេះ ទទួលបានចំណាត់ថ្នាក់លេខ៥ លើពិភពលោក ក៍ដូចជាមានកន្លែងរកស៊ី ផ្លូវភេទ ដល់ទៅ ៦៣កន្លែង។
៦. ប្រទេស ចិន ជាប្រទេសមួយដែល ហាមឃាត់ក្នុងការ ជួញដូរផ្លូវភេទ តែទោះជាយ៉ាងក្តី វានៅតែមាន ការរកស៊ីផ្លូវភេទជាប្រចាំ ហើយភាគច្រើនពួកគេជួញ ដូរផ្លូវភេទ នៅតាមភោជនីយដ្ឋាន, ខារ៉ាអូខេ, និងហាងកែសម្ផស្សជាដើម។ ហើយនៅក្នុងប្រទេសចិនទាំងមូល មានកន្លែងរកស៊ីផ្លូវភេទចំនួន ៦០កន្លែង។
៧. ប្រទេស ប្រេស៊ីល ជាប្រទេស ដែលជាប់ចំណាត់ថ្នាក់លេខ ៧ ហើយមានកន្លែងរកស៊ីផ្លូវភេទ ចំនួន ៥៣កន្លែងផងដែរ។
៨. ប្រទេស Malaysia ជាប្រទេស ដែលស្ថិតនៅក្នុង បញ្ជី របស់សហរដ្ឋអាមេរិក ដែលធ្វើការជួញដូរផ្លូវ ឆ្លងដែន ហើយនៅក្នុងប្រទេសនេះ មានកន្លែងរកស៊ីផ្លូវភេទ ចំនួន ៥២កន្លែង។
៩. ប្រទេស អាឡឺម៉ង ជាប្រទេស ដែលមានការរកស៊ីផ្លូវភេទ ស្របច្បាប់ ហើយមានតំលៃ ថោកសំរាប់ភ្ញៀវទេសចរណ៍ ដែលមានកន្លែងរកស៊ីផ្លូវភេទ ចំនួន ៤៩កន្លែង។
១០. ប្រទេស ថៃ ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ១០ ហើយ មានកន្លែងរកស៊ីផ្លូវភេទ ចំនួន ៤៥កន្លែងទូទាំងប្រទេស៕
khmer-note
2013926102638-gai-ban-dam-1383819517653

No comments: