Friday, November 8, 2013

អាវទ្រនាប់ដាំពេជ្រតម្លៃ ១០លានដុល្លារ បង្ហាញខ្លួនជាផ្លូវការហើយ

អាម៉េរិក ៖ គេហទំព័រកម្សាន្តបរទេសមួយ បានចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៣នេះថា ក្រុមហ៊ុនច្នៃម៉ូតខោអាវទ្រនាប់ស្ត្រី Victoria's Secret បានបង្ហាញអាវទ្រនាប់ ដាំពេជ្រ ដែលមានតម្លៃថ្លៃជាងគេបំផុត ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៣កន្លងទៅ នៅមជ្ឈមណ្ឌល Herald Square ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក។
អាវទ្រនាប់ដាំពេជ្រ ដែលមានតម្លៃហួសពីការស្មាននេះ មានឈ្មោះថា « Royal Fantasy Bra» តម្លៃ ១០លានដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានគ្រងបង្ហាញដោយ តារាម៉ូដែលដ៏ល្បីរបស់ អាហ្វ្រិកខាងត្បូង គឺនាង Candice Swanepoel វ័យ ២៣ឆ្នាំ។
មុននឹងធ្វើការបង្កើត អាវទ្រនាប់ដាំពេជ្រមួយនេះឡើង ក្រុមហ៊ុន Victoria's Secret បានធ្វើការវាស់ខ្នាតខ្លួនប្រាណ របស់នាង Candice Swanepoel យ៉ាងត្រឹមត្រូវជាមុន ហើយអ្វីដែលនាង Candice Swanepoel មានការពេញចិត្តជាងគេ នៃអាវទ្រនាប់មួយនេះ គឺត្បូងទទឹមពណ៌ក្រហម ដែលព្យួរនៅចំកណ្តាល នៃអាវទ្រនាប់៕
Looking Today
Looking Today
Looking Today

No comments: