“ភាពរីកចម្រើនដែលសម្រេចបានកន្លងមក អាចនឹងបាត់បង់ទៅវិញដោយងាយ ដោយសារតែការប្រែប្រួលអាកាសធាតុ ហើយកិច្ចប្រឹងប្រែងទៅអនាគតអាចជួបការលំបាកប្រសិនបើមិនបានបញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍របស់យើង”។ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ។
សូមចុចអាន៖ ស្ទាវមួយក្រុមវ៉ៃគ្នាផ្អើលពេញរោងការ (វីដេអូ)
ឈានមកដល់ថ្ងៃទី២ នៃកិច្ចប្រជុំវេទិកាជាតិលើកទី៣ កាលពីថ្ងៃម្សិលមិញស្តីពីការប្រែប្រួលអាកាសធាតុកិច្ចប្រជុំ បានផ្តោតសំខាន់នៃការ ធ្វើផែនការសកម្មភាពប្រែប្រួលអាកាសធាតុ គឺជាជម្រើសជាក់ស្តែងសម្រាប់សន្សាំនឹងការប្រែប្រួលអាកាសធាតុ។
“យើងបានខិតខំប្រឹងប្រែងបញ្ចូលហិរញ្ញប្បទាន ប្រែប្រួលអាកាសធាតុទៅក្នុងកញ្ចប់ថវិការួមរបស់សហភាពអឺរ៉ុប ដោយប្តេជ្ញាបែងចែកថវិកាយ៉ាងតិច២០% នៃថវិកាសរុបរបស់សហភាពអឺរ៉ុបប្រចាំឆ្នាំ ២០១៤-២០២០ សម្រាប់សកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ”។
ឯកឧត្តមបានប្រកាសថា សហភាពអឺរ៉ុប និងដៃគូរបស់ខ្លួន នឹងបន្តគាំទ្រកម្ពុជា ក្នុងការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបានស្នើឱ្យដៃគូអភិវឌ្ឍផ្សេងៗ រួមចំណែកក្នុងកិច្ចប្រឹងប្រែងនេះ។
ថ្ងៃទីពីរនៃវេទិកាជាតិ បានផ្តោតលើគំនិតផ្តួចផ្តើមរៀប ចំផែនការយុទ្ធសាស្ត្រ ឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យនានា របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រហូតមកដល់បច្ចុប្បន្ន ដោយមានការសម្របសម្រួលពីនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នចំនួន ១០ បានរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យពាក់ព័ន្ធ របស់ខ្លួន។
ក្រសួងស្ថាប័ន-ពាក់ព័ន្ធនេះកំពុងរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការទៀងទាត់ និងបញ្ចៀសការចាត់ទុកការប្រែប្រួលអាកាសធាតុថាជាផ្នែកមួយនៅដាច់តែឯង។ ការងារនេះមាន សារៈសំខាន់ ក្នុងការជម្រុញឱ្យមានវិធីសាស្ត្រជាក់លាក់ ដោយផ្អែកលើសេណារីយ៉ូហិរញ្ញប្បទានប្រាកដនិយម ហើយក៏បង្ហាញនូវសកម្មភាពនឹងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖មៃ សុខលីម
រូបភាព៖ sonyfantasy
ឈានមកដល់ថ្ងៃទី២ នៃកិច្ចប្រជុំវេទិកាជាតិលើកទី៣ កាលពីថ្ងៃម្សិលមិញស្តីពីការប្រែប្រួលអាកាសធាតុកិច្ចប្រជុំ បានផ្តោតសំខាន់នៃការ ធ្វើផែនការសកម្មភាពប្រែប្រួលអាកាសធាតុ គឺជាជម្រើសជាក់ស្តែងសម្រាប់សន្សាំនឹងការប្រែប្រួលអាកាសធាតុ។
កម្មវិធីនានាដើម្បីបន្ស៊ាំនឹងគ្រោះហានិភ័យពីការប្រែប្រួលអាកាសធាតុនៅតាមសហគមន៍ជនបទ នឹងក្លាយជាអាទិភាពសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ចូលការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាអន្តរវិស័យទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិថ្មី នាពេលខាងមុខនេះ។ ឯកឧត្តមបានបន្ថែមទៀតថា ៖ “ការគិតគូរអំពីការប្រែប្រួលអាកាសធាតុគឺជាលក្ខខណ្ឌមួយ ដើម្បីធានាឱ្យមានភាពជោគជ័យក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្រិតជាតិ”។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រកូតាំង ឯកអគ្គរដ្ឋទូតសហភាបអឺរ៉ុបប្រចាំកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយអាកាសធាតុជាតិ និងក្របខណ្ឌគតិយុត្តសមស្រប នឹងជម្រុញឱ្យមានការគាំទ្រពីអន្តរជាតិ ទាំងផ្នែកបច្ចេកទេស និង ថវិកា។“យើងបានខិតខំប្រឹងប្រែងបញ្ចូលហិរញ្ញប្បទាន ប្រែប្រួលអាកាសធាតុទៅក្នុងកញ្ចប់ថវិការួមរបស់សហភាពអឺរ៉ុប ដោយប្តេជ្ញាបែងចែកថវិកាយ៉ាងតិច២០% នៃថវិកាសរុបរបស់សហភាពអឺរ៉ុបប្រចាំឆ្នាំ ២០១៤-២០២០ សម្រាប់សកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ”។
ឯកឧត្តមបានប្រកាសថា សហភាពអឺរ៉ុប និងដៃគូរបស់ខ្លួន នឹងបន្តគាំទ្រកម្ពុជា ក្នុងការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបានស្នើឱ្យដៃគូអភិវឌ្ឍផ្សេងៗ រួមចំណែកក្នុងកិច្ចប្រឹងប្រែងនេះ។
ថ្ងៃទីពីរនៃវេទិកាជាតិ បានផ្តោតលើគំនិតផ្តួចផ្តើមរៀប ចំផែនការយុទ្ធសាស្ត្រ ឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យនានា របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រហូតមកដល់បច្ចុប្បន្ន ដោយមានការសម្របសម្រួលពីនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នចំនួន ១០ បានរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យពាក់ព័ន្ធ របស់ខ្លួន។
ក្រសួងស្ថាប័ន-ពាក់ព័ន្ធនេះកំពុងរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការទៀងទាត់ និងបញ្ចៀសការចាត់ទុកការប្រែប្រួលអាកាសធាតុថាជាផ្នែកមួយនៅដាច់តែឯង។ ការងារនេះមាន សារៈសំខាន់ ក្នុងការជម្រុញឱ្យមានវិធីសាស្ត្រជាក់លាក់ ដោយផ្អែកលើសេណារីយ៉ូហិរញ្ញប្បទានប្រាកដនិយម ហើយក៏បង្ហាញនូវសកម្មភាពនឹងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖មៃ សុខលីម
រូបភាព៖ sonyfantasy
No comments:
Post a Comment