.
មនុស្សម្នាក់គឺជាអ្នកកំណត់នូវជោគវាសនារបស់គេផ្ទាល់ខ្លួន។
សូមពិចារណា -មនុស្សដែលហ៊ានច្រើនតែទទួលបាននូវជោគជ័យមនុស្សដែលឆ្លាតតែមិនហ៊ាន។
គំនិតមួយដែលមនុស្សទូទៅគួរតែវារចាកនោះគឺការគិតថាខ្លួនឯងឆ្លាតជាងអ្នកដទៃ។
អ្នកចេះពិតប្រាកដគឺជាអ្នកដែលមិនចេះអ្វីទាំងអស់។
មនុស្សដែលបរាជ័យគឺជាមនុស្សដែលមិនព្រមចាប់ផ្តើមធ្វើ រឺសាកល្បងធ្វើវាសារជាថ្មី។
ការសំរេចចិត្តរបស់អ្នកគឺជាអនាគតរបស់។ ដូច្នេះ ចូរទុកពេលអោយបានសមគួរដើម្បីគិតពិចារណាជាមុនសិន មុននឹងធ្វើការសំរេចចិត្ត៕
ភាពម្ចាស់ការលើខ្លួនឯងគឺជាកំលាំងជំរុញដ៏អស្ចារ្យ។
បើអ្នកតាំងចិត្តថានឹងធ្វើអ្វីមួយនោះអោយបាន នោះអ្នកនឹងពិតជាអាចធ្វើវាបាន។
មនុស្សដែលបរិសុទ្ធគឺជាមនុស្សដែលហ៊ានសារភាពនូវកំហុសជាសាធារណះ។
ចូរចាំទុកថា មនុស្សម្នាក់ៗគឺសុទ្ធតែមានអ្វីដែលខ្លួនមិនចេះ គ្រាន់តែមិនចេះនូវរឿងផេ្សងៗពីគ្នាប៉ុណ្ណោះ។
មនុស្សគ្រប់រូបកើតមកទាំងដៃទទេដូចៗគ្នា។
ចូរចាំថាអ្វីៗដែលយើងមិនចូរចិត្ត ចូរកុំប្រព្រឹត្តចំពោះអ្នកដទៃ។
បើចង់ល្អត្រូវលះ បើចង់ឈ្នះត្រូវអោយទ្រាំ។
បើចេះដួល ក៏ត្រូវចេះក្រោកឡើងវិញដែរ។
ការរៀនគឺជាការផ្តល់អាហារអោយខួរក្បាលនឹងជីវិត។
ចូរចាំថា ពិភពលោកទាំងមូលពោរពេញដោយឪកាស។
ចូរជំរុញអោយគេចេះគិត កុំប្រាប់នូវអ្វីដែលគេត្រូវធ្វើ។
ប្រសិនបើអ្នកអាចសុបិន្តឃើញ នោះអ្នកក៏នឹងអាចសំរេចវាបានដែរ។ ប្រការចំបងនោះគឺមកពីការតាំងចិត្ត។
បើគ្មានការប្រថុយប្រថាន នោះក៏គ្មានជោគជ័យដែរ។
ចូរព្យាយាមធ្វើអ្វីៗអោយបានសំរេចជោគជ័យ ទោះជាវាជាការងារដ៏តូចកំប៉េចកុំប៉ុក រឺធំដុំក៏ដោយ។
អ្វីៗទាំងអស់សុទ្ធតែមានចំនុចចាប់ផ្តើមរបស់វា។
ការកសាងជីវិតអោយល្អប្រសើរឡើងវិញគឺមិនដែលយឺតពេលឡើយ។
កុំចាំស្អែក ចាប់ធ្វើឥលូវភ្លាមទៅ។
ចូរចាំទុកថា ក្នុងជីវិតមនុស្សយើងម្នាក់ៗគឺតែងតែមានបន្លា មានឧបសគ្គ ហើយមានតែការតស៊ូ ព្យាយាមអំនត់ទេដែលជាឪសថដ៏សក្តិសិទ្ធ ប្រៀបដូចជាតំណក់ទឹកដែលអាចស្រក់ទំលុះផ្ទាំងថ្មបាន។
ទោះជាក្លាហាន រឺកំសាកក៏ដោយក៏គ្រោះថ្នាក់វាមានដូចតែគ្នា ចុះហេតុអ្វីក៏មិនក្លាហានទៅ?
ប្រសិនបើអ្នកហ៊ាន នោះអ្វីៗនឹងបានសំរេចទាំងអស់។
វាពិតជាពិបាកណាស់ពេលដែលយើងទទួលបរាជ័យ តែវារឹតតែពិបាកជាងនេះទៅទៀត ប្រសិនបើអ្នកមិនព្យាយាមម្តងទៀត។
ដើម្បីវារចាកពីការរិះគន់ ទាន់តែយើងមិននិយាយអ្វី មិនធ្វើអ្វីទាំងអស់។
ចូរយើងរលាស់ចោលនូវគំនិតដ៏កំសាកទាំងឡាយនោះទៅ។
បើអ្វីៗសុទ្ធតែជាសេចក្តីអស់សង្ឈឹម នោះពិភពលោកនឹងប្រែក្លាយជាទីវាលកប់ខ្មោយទាំងអស់ជាមិនខាន។
គ្រប់សកម្មភាព គឺជាកាយវិការនៃសេចក្តីសង្ឈឹមទៅអនាគត។
ក្បាលដែលពេញណែនដោយចំណេះ វាមិនប្រពៃជាងក្បាលដែលស្គាល់ការពិសោធសប់គ្រប់ឡើយ។
ខ្ញុំដឹងតែម៉្យាង គឺខ្ញុំឥតចេះអីសោះ។
កាលបើឯងផឹកទឹក ចូរនឹកដល់ប្រភពវាផង។
ការធ្វើដំណើររាប់រយគីឡូម៉ែត្រ គឺពិតជាចាប់ផ្តើមឡើងពីមួយជំហានដំបូងមិនខាន។
ដោយសារតែដុំថ្មដែលគេគប់មកយើង យើងអាចយកមកសង់ផ្ទះបាន។
ញញឹមឲ្យច្រើនវាមិនបង់ខាតអ្វីសោះ តែវាមានតម្លៃកាត់ថ្លៃមិនបាន។
ចៅហ្វាយនាយដែលល្អបំផុត គឺខ្លួនអ្នកផ្ទាល់។
មុននឹងខឹងអ្នកដទៃ ចូរខឹងខ្លួនឯងជាមុនសិន។
មិត្តដែលល្អបំផុតគឺខ្លួនឯង សត្រូវដែលល្អបំផុតក៏គឺខ្លួនឯងដែរ។
គ្មានអ្វីដែលគួរឲ្យជឿជាក់ ស្មើនឹងខ្លួនឯងឡើយ។
បើទោះបីជាស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ គួរតែរក្សានូវភាពនឹងនរ នោះអ្នកនឹងអាចដោះស្រាយវាបាន។
រៀនឲ្យដឹងថារៀន លេងឲ្យដឹងថាលេង។
ចូរចាំទុកថា សម្តីគឺជាការសន្យា។
ចំពោះអ្នកដែលបង្ករឿងជាមួយអ្នក ទុកពេលមួយម៉ោងឲ្យត្រជាក់ចិត្តសិន មុននឹងឆ្លើយ។ តែបើជារឿងសំខាន់មែនទែន ទុកពេលមួយយប់សិន។
ចូរសរសើរមនុស្សឲ្យបាន ៣នាក់ក្នុងមួយថ្ងៃ។
ចូរកុំសន្យាងាយ តែបើសន្យាហើយគួរតែគោរព។
កុំអាលអួតប្រាប់អ្នកណាឲ្យសោះ បើមិនទាន់បានជោគជ័យពីការងារមួយនោះ។
ចូររៀនបង្ហាញនូវភាពរួសរាយរាក់ទាក់ បើទោះបីជាពេលខ្លះអ្នកគ្មាននៅក្នុងចិត្តក៏ដោយ។
និយាយជាប្រាក់ ស្ងៀមស្ងាត់ជាមាស។
រៀងរាល់ទិវា ជាជីវិតថ្មីមួយសំរាប់អ្នកមានគតិបណ្ឌិតម្នាក់។
បើខ្ញុំមិនក្រោកចេញពីកន្ទេលទេ ខ្ញុំនឹងចាញ់ការប្រយុទ្ធ។
គ្មាននរណាម្នាក់ធ្វើឲ្យយើងចាញ់នោះទេ លុះត្រាតែយើងធ្វើឲ្យចាញ់ដោយខ្លួនឯង។
អ្នកត្រូវមានស្មារតីភ្ញាក់រលឹកជានិច្ច ដើម្បីឲ្យសុបិន្តរបស់អ្នកក្លាយជាការពិត។
ត្រូវចាត់ទុកថាគ្រប់រឿងទាំងអស់សុទ្ធតែជារឿងកំប៉េកកំប៉ុក។
កុំបែកញើសដោយសាររឿងកំប៉េកកំប៉ុក។
រៀនហើយរៀនទៀត រៀនមិនចេះឈប់។
ធ្វើអ្វីធ្វើឱ្យហើយ កុំទុកឡើយបង្កើតកេរ។
ផ្លូវវៀចអ្នកតាតម្រង់ ផ្លូវត្រង់អ្នកតាកាច់។
ប្រហែសបាត់ ប្រយ័ត្នគង់
អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ាន។
កុំត្រចៀកស ពាក្យល្អគួរត្រងត្រាប់ ពាក្យបង្អាប់កុំយកគិត។
កុំវាយតម្លៃមនុស្សដោយគ្រាន់តែឃើញសម្បកក្រៅ។
ចិត្តល្អក្រមិនយូរ។
ចង់ចេះឱ្យខំរៀន ចង់មានឱ្យខំរក។
ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។
រំលឹកមេរៀនជាមាតា នៃការសិក្សា។
នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។
ស្ត្រីស្អាតនឹងចរិយា បុរសសង្ហាដោយសារវិជ្ជា។
ព្យាយាមគង់បានសម្រេច។
នឿយមុនស្រណុកក្រោយ។
តក់ៗពេញបំពង់។
No comments:
Post a Comment