Friday, November 8, 2013

ស្គាល់គ្នាតាម Facebook ណាត់ជួប​នៅ​សណ្ឋាគារ ​ទៅ​ដល់​ជា​ឪពុកក្មេក​ និង​កូនប្រសា​, ប្តី​តាម​ទាន់ទៀត​

ចិន៖ រឿងហេតុដែលនឹកស្មាន មិនដល់មួយបាន កើនឡើងចំពោះ បុរសជនជាតិចិនអាយុ ៥៧ ឆ្នាំម្នាក់ ដោយបានណាត់នារីម្នាក់ ដែលលោក បានស្គាល់តាមរយៈ Facebook ហើយបានណាត់ជួបគ្នា នៅក្នុងសណ្ឋាគារ ប៉ុន្តែពេលទៅដល់ សណ្ឋាគារ នារីម្នាក់នោះជាកូនប្រសា របស់បុរសនោះទៅវិញ។
សារព័ត៌មាន បរទេសបានផ្សាយថា បុរសវ័យ ៥៧ឆ្នាំ នោះឈ្មោះ វាំង បានស្គាល់នាង លីលី តាម Facebook ដោយមិនដឹងថា ជាប្រពន្ធរបស់ កូនប្រុសនោះទេ ព្រោះអ្នកទាំងពីរ បិទបាំងឈ្មោះពិត។ ថ្ងៃមួយលោក វាំង បានណាត់ជួបនាង លីលី នៅសណ្ឋាគារមួយ ក្នុងទីក្រុងមូលីង ។ ជាមួយគ្នានោះដែរ ស្របពេល នោះបុរស ជាប្ដីដែលបានដឹងថា នាងលីលី មានចិត្តផិតក្បត់ខ្លួន ក៏តាមដាននាង ហើយទៅទាន់ខណៈនាង កំពុងស្ថិតនៅក្នុងបន្ទប់ សណ្ឋាគារជាមួយ ឪពុករបស់ខ្លួនទៀត។
បុរសជាប្ដីឈ្មោះ តាជុន ចាប់កំហុសបានថា ប្រពន្ធផិតក្បត់ ក្រោយពីប្រទះឃើញសារឆ្លើយឆ្លងគ្នា មួយនៅក្នុង facebook របស់ប្រពន្ធខ្លួន ហើយនាងណាត់ជួប ប្រុសសហាយនៅ សណ្ឋាគារទៀតផង ។ ដឹងដូច្នេះហើយ លោក តាជុន ក៏កុហកនាងលីលីថា ចេញទៅបម្រើការងារ តែតាមពិតនៅ តាមឃ្លាំមើលនាង ។ ឆ្លៀតពេលនោះ នាងលីលីទុកកូននៅផ្ទះ ហើយធ្វើដំណើរទៅ សណ្ឋាគារភ្លាមដើម្បី ជួបប្រុសសហាយ ដែលបានណាត់ គ្នាតាម Facebook នោះ ។
នៅពេលទៅដល់ទី ណាត់គ្រាន់តែ ប្រុសសហាយ បើកទ្វារបន្ទប់ភ្លាម នាង លីលី ស្រងាកចិត្តព្រោះ បុរសរូបនោះជាឪពុកក្មេករបស់ខ្លួន ។ ក្នុងស្ថានភាពបែបនេះ នាងលីលីអះអាងថា នាងច្រឡំ ហើយប្រុងចាកចេញពី សណ្ឋាគារ ប៉ុន្តែស្របពេលនោះប្ដី របស់នាងបង្ហាញខ្លួន នៅចំពោះមុខ នាង និងឪពុក ។ ដោយសារខឹងពេក លោក តាជុនបាន វាយឪពុកមួយដៃ ។ លោកតាជុននិយាយថា លោកខំធ្វើការរកប្រាក់ ចិញ្ចឹមគ្រួសារ ហាក់ដូចជា ដើម្បីឱ្យប្រពន្ធ និងឪពុកទាក់ទង សហាយស្មន់នឹងគ្នា ។ សន្ដិសុខក្នុងសណ្ឋាគារ បានប្ដឹងប៉ូលិសឱ្យនាំ ខ្លួនអ្នកទាំងបី យកទៅចាត់ការតាមច្បាប់ ៕

No comments: