Thursday, November 7, 2013

Facebook ទិញ​ប៉ាតង់៧៥០ពីIBM ?








ថ្មីៗនេះគេហទំព័រសារព័ត៌មាន bloomberg បានឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook Inc បានទិញយកប៉ាតង់ ចំនួន ៧៥០ ពីក្រុមហ៊ុន International Business Machines Corp. (IBM) ដើម្បីការពារបណ្ដឹងថ្មីៗ។
ប្រភពខាងលើបានឲ្យដឹងថាប៉ាតង់ទាំងនោះគ្របដណ្ដប់ទៅលើបច្ចេកវិទ្យាមួយចំនួនដូចជា software និង networkingហើយប៉ាតង់ថ្មីនេះនឹងជួយពង្រីកសក្ដានុពលរបស់ក្រុមហ៊ុន Facebook ដើម្បីទប់ទល់នឹងជម្លោះប៉ាតង់យ៉ាងហោចណាស់ ៥៦ និងសំណុំរឿងប៉ាតង់ application ចំនួន ៥០៣ ទៀតនៅសហរដ្ឋអាមេរិក។
គួររំលឹកផងដែរថាខែនេះក្រុមហ៊ុន Yahoo! Inc. បានប្ដឹងក្រុមហ៊ុន Facebook ពីបទរំលោភប៉ាតង់របស់ខ្លួនចំនួន១០ ដែលគ្របដណ្ដប់លើ ការប្រើប្រាស់អ៊ីនធឺណិតលក្ខណៈឯកជន, ការផ្សាយពាណិជ្ជកម្មនិងការចែករំលែកព័ត៌មាន។
ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះលោក Jonathan Thaw អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Facebook ដែលមានមូលដ្ឋាននៅរដ្ឋCalifornia ព្រមជាមួយលោក Ed Barbini អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន IBM បានធ្វើការបដិសេធមិនបញ្ចេញមតិ៕

កម្មវិធីប្រកួត Hack លើ Google Chrome


តាមគេហទំព័រ (CBS News) បានអោយដឹងថា Googleបានរៀបចំការប្រកួត hackលើ browser Google Chrome របស់ខ្លួនដោយផ្តល់រង្វាន់ ១លានដុល្លាសំរាប់ការ Hack បានជោគជ័យ ។កម្មវិធីប្រកួតនេះមានឈ្មោះថា Pwn2Own ដែលប្រព្រឹត្តិទៅ ក្នុងរយះពេល Vancouver ចាប់ពី ថ្ងៃ 7-9 ខែមិនា ។ ការប្រកួតនេះទាក់ទាញ Hackers ជាច្រើននៅក្នុងពិភពលោក ហើយមានHackers ជាច្រើនអាចវាយប្រហារលើ Google Chrome បាន ។ ក្រុមហ៊ុន Google មិនបានផ្តល់រង្វាន់ ១លានដុល្លាអោយទៅមនុស្សតែម្នាក់នោះទេ ក្រុមហ៊ុនបានផ្តល់រង្វាន់ទៅតាមសមត្ថភាព Hack ដែលមានទឹកប្រាក់ចាប់ពី  $20,000, $40,000 and $60,000 ។ បន្ទាប់ពីការ hack បានជោគជ័យ និងមុនពេលទទួលបានរង្វាន់ពួក Hackers ទាំងនោះត្រូវតែបង្ហាញពីវិធី Hack របស់ពួកគេដើម្បីផ្តល់លទ្ធភាពអោយក្រុមហ៊ុនដោះស្រាយបញ្ហាបាន ។ តាមរបាយការណ៍ក៏បានបន្តអោយដឹងផងដែរថា ពួក Hacker  បានសរសើរថា Google’s web browser គឺជា Browser ដែលមានសុវត្ថិភាពបំផុត តែពួកគេទាំងនោះអាចធ្វើការ Hack និងទទួលបានរង្វាន់យកទៅស្រុកអស់បាត់ទៅហើយ ។
អ្នកដែលទទួលបានរង្វាន់ធំ $ 60,000 មាន ដូចជា ជនជាតិរុស្សីឈ្មោះ Sergey Glazunov ,ក្រុមហ៊ុនសុវត្ថិភាពរបស់បារាំងឈ្មោះ VUPEN និង hacker ឈ្មោះ “PinkiePie”។
តាមគេហទំព័រ (NewsCore) បានអោយដឹងថា- Dave Girouard ដែលជាប្រធានខាង apps បានចាកចេញឈប់ធ្វើការអោយក្រុមហ៊ុន Google ហើយ ដើម្បីទៅបើកជំនួញដោយខ្លួនឯងម្តង ។ ពត៍មាននៃការចាកចេញរបស់ Dave Girouard ត្រូវបានក្រុមហ៊ុន Google ប្រកាសតាំងពីថ្ងៃសុក្រមកម្លេះ ។
Girouard ធ្វើការនៅ Google ដោយមានតួនាទីទទួលខុសត្រូវលើ Gmail, Google Calendar, Google Docs និងកម្មវិធីផ្សេងៗទៀតដូចជា  cloud applications ជាដើម ។ គាត់បានធ្វើការនៅក្រុមហ៊ុនអស់រយះពេល ៨ឆ្នាំមកហើយ ដោយពេលនេះគាត់បានចាប់ផ្តើមគំនិតនៃការរកស៊ីផ្ទាល់ខ្លួនម្តង តែគាត់មិនមែនបង្កើតសហគ្រាសខ្នាតធំនោះទេ ។ ហើយតាមការអោយដឹង ក្រុមហ៊ុន Google នឹងជួយដើម្បីការចាប់ផ្តើមជំនួញរបស់គាត់។ ការងាររបស់ Girouard នឹងត្រូវផ្ទេរទៅអោយលោក Sundar Pichai ដែលជាប្រធានដឹកនាំខាងកម្មវិធី Chrome ។ Pichai គឺជា CEO ម្នាក់ក្នុងចំណោម CEO ផ្សេងទៀតរបស់ Larry Page ដែលគាត់បានដើរតួនាទីយ៉ាងសំខាន់លើការងាររបស់ Google  ។
យើងសង្កេតឃើញមានមនុស្សចាកចេញពីក្រុមហ៊ុនជាច្រើន តែក៏មានអ្នកថ្មីដែលមានសមត្តភាពច្រើនបានចូលមកជំនួសផងដែរ ។ យើងចាំមើលថាតើ Dave Girouard ចាប់ផ្តើមជំនួញរបស់គាត់យ៉ាងម៉េច និងទទួលបានជោគជ័យយ៉ាងណា ។

កម្មវិធីបកប្រែសំឡេងរបស់Microsoft


ក្រុម ហ៊ុន Microsot បានដឹងថាការៀនភាសាបរទេសមានការលំបាកខ្លាំងណាស់ ដូចនេះក្រុមហ៊ុនបានកំពុងតែអភិវឌ្ឍន៍កម្មវិធីដែលអាចបក ប្រែសំឡេងរបស់អ្នកទៅជាភាសាមួយទៀត ។តាមរយះការប្រកាសរបស់ក្រុមហ៊ុននៅ MIT’s Technology Review អ្នកស្រាវជ្រាវរបស់ Microsoft បានបង្កើតបច្ចេកវិទ្យាក្នុងការចំណាំសំឡេងដែលអាចអនុញ្ញាតិអោ យអ្នកធ្វើដំណើរមានសមត្ថភាពទំនាក់ទំនងជាមួយជនបរទេសដោយមិន ចាំបាច់ចេះភាសារបស់ពួកគេឡើយនៅថ្ងៃណាមួយ ។ កម្មវិធីនេះវាដំណើរការតាមបីដំណាក់កាល៖ ដំបូង ចំណាំនូវភាសាដែលអ្នកនិយាយ បន្ទាប់មកធ្វើការបកប្រែ និងចុងក្រោយយកការនិយាយនោះបំលែងជាភាសាមួយទៀត ។ តាមអ្នកស្រាវជ្រាវរបស់ Microsoft បានអោយដឹថាកម្មវិធីនេះត្រូវការចំណាយពេលប្រហែល ១ម៉ោងដើម្បីរៀនប្រើប្រាស់ ។Microsoft អោយដឹងថាកម្មវិធីនេះនៅត្រូវការរយៈពេលយូរបន្ថែមទៀតដើម្បីធ្វើអោយកាន់តែមា នភាពប្រសើរឡើងក្នុងការទទួលដឹងសំលេងរបស់អ្នកនិយាយ។ បច្ចុប្បន្នកម្មវិធីនេះអាចបកប្រែបាន ២៦ភាសាផ្សេងៗគ្នារួមមានដូចជាភាសា អង់គ្លេស ចិន អេស្ប៉ាញ…ជាដើម។  វាត្រូវគេដឹងថានឹងមិនត្រូវបានចេញអោយប្រើប្រាស់ក្នុងពេលខាងមុខ ដ៏ឆាប់នោះទេប៉ុន្តែវាអាចចេញអោយប្រើប្រាស់នៅថ្ងៃណាមួយ ។

តើអ្នកដឹងទេMWC ​ជា​អ្វី​ទៅ?

សមាជទូរស័ព្ទពិភពលោក Mobile World Congressជាពិព័រណ៍មួយដែលចូលរួមពីសំណាក់បណ្ដាស្ថាប័នទូរស័ព្ទទូទាំងសាកល លោក ដោយអមមកជាមួយការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំកំពូលៗប្រចាំ ស្ថាប័នទាំងនោះ ដែលរៀបចំឡើងដោយ សមាគមGM។
ស្ថាប័នពាក់ព័ន្ធនឹងទូរស័ព្ទទាំងនោះរួមមាន ក្រុមហ៊ុនផ្គត់ផ្គង់សេវា ក្រុមហ៊ុនផលិតឧបករណ៍ ស្ថាប័នផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យា ក្រុមហ៊ុនចែកចាយបន្ត…ជុំវិញពិភពលោក សរុបស្ថាប័នចូលរួម ១ ៤០០បើគិតជាចំនួនអ្នកចូលរួមសរុបមានចន្លោះពី ៥០ ០០០ ទៅ ៦០ ០០០នាក់
Steven Elop ធ្វើបទបង្ហាញក្នុងឱកាសMobile World Congress
MWC ដំបូងឡើយមានឈ្មោះថា GSM World Congress ក្រោយមកក៏ប្ដូរឈ្មោះជា 3GSM World Congress ឬហៅកាត់ថា 3GSM ឬ3GSM World។ ឈ្មោះសមាជថ្មី MWC ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ខែកុម្ភៈ នៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ ខណៈដែលពិព័រណ៍ដំបូងបង្អស់នៅឆ្នាំ ១៩៨៧។
កាលបរិច្ឆេទសម្រាប់សមាជពិភពលោក២០១២ នេះ ចាប់ផ្ដើមពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ មីនា ២០១២ ខណៈដែលកាលវិភាគឆ្នាំ ២០១៣ មានការផ្លាស់ប្ដូរតិចតួច គឺចាប់ពីថ្ងៃទី ២៥-២៨ កុម្ភៈវិញ៕

No comments: