Friday, November 8, 2013

Facebook, Google and Youtube

តើ Facebook កើតឡើងតាំងពីពេលណាមក?

Facebook គឺជាគេហទំព័របណ្ដាញសង្គមដ៏ល្បីមួយ ដែលបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ2004 ហើ យ បច្ចុប្បន្ននេះជាកម្មសិទ្ធិរបស់ Facebook IncFacebook បង្កើតឡើយដោយស្ថាបនិកចំនួនបួនរូបគឺ Mark  Zuckerberg (នាយកប្រតិបត្តិ) Chris Hughes, Dustin Moskovitz និង Eduardo Saverin

          បច្ចុប្បន្ននេះ Facebook មានទីស្នាក់ការធំនៅទីក្រុង Palo Alto រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ ក្រៅពីទីស្នាក់ការធំនេះ Facebook មានទីស្នាក់ការធំនៅតាមទ្វីបនីមួយៗ ផ្សេងទៀតដូចជា ទីក្រុង Dublinប្រទេសអៀរឡង់ទទួលបន្ទុកនៅអឺរ៉ុប  មជ្ឈិមបូព៌ា និងអាហ្វ្រិក ចំណែកអាស៊ីមានពីរទីស្នាក់ការ គឺទី ក្រុងសេអ៊ូលប្រទេសកូរ៉េ និងនៅទីក្រុងហាយដារ៉ាបាត (Hyderabad) ប្រទេសឥណ្ឌា។ ចំណែកនៅ អូសេអានីវិញ មាននៅទីក្រុង Wellington ប្រទេសនូវែលហ្សេឡង់។
ប្រវត្តិនៃការកកើត Facebook:
ពេលបង្កើតគេហទំព័រសង្គមដ៏ល្បីមួយនេះMark Zuckerberg បានសរសេរគេហទំព័រFacemash នៅខែតុលា ឆ្នាំ2003 ពេលគាត់រៀននៅមហាវិទ្យាល័យឆ្នាំទីពីរនៃសាកលវិទ្យាល័យHarvard។ នៅពេល នោះ គាត់បានលួចចូលបណ្ដាញសំងាត់កុំព្យូទ័ររបស់សាកលវិទ្យាល័យដើម្បីទាញយកលេខ ID រូបភាព របស់និស្សិតដែលស្នាក់នៅអន្តេវាសិកដ្ឋានទៅបង្ហោះនៅលើ Facemash តែនៅពេលនោះ សាកលវិទ្យា ល័យពុំទាន់រៀបចំ
នៅឡើយ។
Facemash មាន visitor450 នាក់និងមានរូបថតប្រហែល 22000 សន្លឹកក្នុងរយៈពេលតែបួន ម៉ោងប៉ុណ្ណោះបន្ទាប់ពីបង្កើត។ តែគួរឲ្យស្ដាយរដ្ឋបាលរបស់សាកលវិទ្យាល័យបានបិទ Facemash បន្ទាប់ ពីបង្កើតបានត្រឹមតែបីថ្ងៃប៉ុណ្ណោះ ហើយថែមទាំងបានចោទប្រកាន់គាត់ពីបទបំផ្លាញប្រព័ន្ធការពារ សុវត្ថិភាព និងលួចយកកម្មសិទ្ធិបញ្ញារបស់សាលា និងរំលោភលើសិទ្ធិឯកត្តជនទៀតផង។ តែការចោទប្រកាន់នោះ បាន លុបចោលវិញ។
នៅខែមករា ឆ្នាំ 2004 Zuckerberg បានសរសេរ Code គេហទំព័រមួយទៀត ហើយក៏បានដាក់ បង្ហោះនៅខែកុម្ភៈ ឆ្នាំ2004 ដែលមានឈ្មោះថា “Thefacebook”។ ក្នុងខែដំបូងមាននិស្សិត ថ្នាក់ក្រោយ ឧត្ដមសិក្សាដែលរៀននៅ Harvard ជាងពាក់កណ្ដាលបានចុះឈ្មោះ ចូលជាសមាជិកនៅក្នុងគេហទំព័រ នេះ។
Thefacebook មានអ្នកជំនាញតែបួននាក់ប៉ុណ្ណោះគឺ Eduardo Saverin(អ្នកជំនាញខាងពា ណិជ្ជ កម្ម) Dustin Moskovitz (អ្នកសរសេរកម្មវិធី ) Andrew McCollum (អ្នករចនាក្រាហ្វិក ) និង Chris Hughesd (បច្ចុប្បន្នជាអនុប្រធានទទួលបន្ទុកលើផលិតផល) បានជួយជ្រោមជ្រែង Zuckerberg ផ្សព្វ ផ្សាយគេហទំព័រនេះ។
នៅខែមីនាឆ្នាំ 2004 Thefacebook បានពង្រីកទៅដល់ Stanford, Columbia, Yale, Boston University, New York University, MIT និងជាពិសេសនៅតាមបណ្ដាសាកលវិទ្យាល័យនៅកាណាដា និងអាមេរិក។ នៅរដូវក្ដៅឆ្នាំ 2004 Facebook បានបង្កើតជាក្រុមហ៊ុនសាជីវកម្ម  ដែលមាន Mark Zuckerberg ធ្វើជាប្រធាន។ Facebook បានពង្រីកទីតាំងប្រតិបត្តិការទៅ California នៅខែឧសភា ឆ្នាំ 2004  ហើយនៅឆ្នាំ 2005 គាត់បានទិញ Domain name “facebook.com” ក្នុងតម្លៃ 200, 000 ដុល្លារ។
នៅតាមវិទ្យាល័យវិញ Zuckerberg បានកំណត់ថាវាជាជំហាន ទីពីរបន្ទាប់ពី សាកលវិទ្យា ល័យសម្រាប់ការដាក់ឲ្យប្រើប្រាស់គេហទំព័ររបស់គាត់។ ចាប់ពីខែកញ្ញាឆ្នាំ 2006 មកអ្នកដែលមានអាសយ ដ្ឋានសារអេឡិចត្រូនិក ហើយមានអាយុចាប់ពី 13 ឆ្នាំអាចចូលជាសមាជិកគេហទំព័រនេះបាន។
ចាប់តាំងពីឆ្នាំ 2007 មក Mark Zuckerberg ទទួលបានជោគជ័យយ៉ាងខ្លាំងជាពិសេស គឺទទួល បានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនធំៗជាច្រើន។ ជាក់ស្ដែងនៅខែតុលា ឆ្នាំ 2007 Microsoft បាន ទិញភាគហ៊ុនfacebook 1.6% ដែលមានតម្លៃ 240 លានដុល្លារធ្វើឲ្យភាគហ៊ុនសរុបរបស់ Facebook កើន ឡើងដល់15 ពាន់លានដុល្លារ។គិតមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ2010 ភាគហ៊ុនសរុបរបស់ Facebook បាន កើន ឡើងដល់ជាង 41 ពាន់លានដុល្លារ។ Facebook ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងចាប់ពីឆ្នាំ 2008 មក បើគិតត្រឹមចុចឆ្នាំ2010 នេះមានអ្នកប្រើប្រាស់ជាង 500 លាននាក់ហើយ៕

ជីវិតពិតរបស់
Mark Zuckerberg

ម្ចាស់គេហទំព័រ ព្រមទាំងជានាយកប្រតិបត្តិ បណ្ដាញទំនាក់ទំនងសង្គម facebook លោក Mark Zuckerberg ដែលកំពុងមានប្រជាប្រិយភាពនិងការគាំទ្រ ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាប្រចាំជុំវិញ ពិភពលោករហូតដល់ទៅប្រហែល ៦លាននាក់មានប្រហែលជា ១៣ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ត្រឹមដើមឆ្នាំ២០១១។

បច្ចុប្បន្នលោកមានទីលំនៅស្ថិតនៅទីក្រុង
Palo Alto រដ្ឋកាលីហ្វ័រញ៉ា។  Facebook ត្រូវបាន​បង្កើត​ឡើង​ដោយនិស្សិតចំនួនបួននាក់គឺ Zuckerberg និងមិត្តភ័ក្ដិរបស់គេចំនួនបីនាក់ផ្សេង ទៀត រួមមាន Dustin Moskovitz, Eduardo និង Chris Hughes ខណៈដែលពួកគេកំពុងសិក្សាជាមួយ គ្នាក្នុង សាកល​វិទ្យាល័យ Harvardនៅឆ្នាំ ២០០៤។ រហូតមកដល់ឆ្នាំ ២០០៨ Mark Elliot Zuckerberg បានជាប់​ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀតជាច្រើន។បន្ថែមពីលើនេះទៅទៀត Zuckerberg ត្រូវបានទស្សនាវដ្ដី Time Magazine ចាត់ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០១០ថែមទៀតផង។
           ជីវិតឯកជន៖ Zuckerberg បានចាប់បដិសន្ធិនៅថ្ងៃទី ១៤ ឧសភា ឆ្នាំ១៩៨៤ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងក្រុមគ្រួសារមួយដែលមានម្ដាយជាពេទ្យឯកទេសវិកលចរិត ឈ្មោះ Karen និងឪពុកឈ្មោះ Edward Zuckerberg ប្រកបរបរជាទន្តពេទ្យ។ស្ថាបនិកវ័យ២៧ឆ្នាំ Zuckerberg មាន​បងប្អូន​ទាំងស្រីបីនាក់រួមមាន Randi Jayne Zuckerberg, Donna Zuckerberg និង Arielle Zuckerber។ អ្នកទាំងបួនធំដឹងក្ដីឡើងព្រមគ្នានៅតំបន់ Dobbs Ferry ទីក្រុងNew York សហរដ្ឋ​អាមេ​រិក។ បងស្រីរបស់ Zuckerberg ឈ្មោះ Randi Jayne Zuckerbergកើតឆ្នាំ១៩៨២ មានមុខ​ងារជា​ប្រធាន​ផ្នែក​ទីផ្សារប្រចាំគេហទំព័រFacebook ផ្ទាល់តែម្ដងក៏ប៉ុន្តែគេមានសញ្ជាតិ ជឹហ្វ មិនមែនអាមេរិកទៅវិញ ។
ប្រវត្តិសិក្សា៖ Zuckerberg ទទួលបានពានរង្វាន់លើពីរមុខវិជ្ជា គឺផ្នែកបុរាណវិទ្យា និងផ្នែក​វិទ្យាសាស្ត្រ(គណិតវិទ្យា រូបវិទ្យា និងតារាវិទ្យា) ក្នុងសាលា Philips Exeter Academy។ ហេតុអ្វីបាន​ជា​គេទទួលបាន Award នេះ? ដោយសារតែគេមានប្រវត្តិជាសិស្សពូកែឆ្នើមលើផ្នែកបុរាណវិទ្យា តាំងពីសិក្សា​នៅ​វិទ្យា​ល័យ Ardsley High Schoolមកម្ល៉េះ។ ជាសិស្សវិទ្យាល័យរហូតដល់ Exchange School Philips Exeter Academy Zuckerberg ត្រូវបានចុះឈ្មោះក្នុងបញ្ជីសិស្សដែលមិនអាចប្រើភាសាអង់គ្លេសបាន។ ភាសាដែលសិស្សឆ្នើមម្នាក់នេះអាចអាន និងសរសេរភាសាចំនួនបួនរួមមាន បារាំង ឡាតាំង ក្រិច និងភាសាហេប៊្រូ (ភាសារបស់ជនជាតិជឹហ្វ [Jewish]ប្រើប្រាស់ជាផ្លូវការ)។
ស្នេហារបស់ Mark Zuckerberg
ជួបអ្នកយល់ចិត្ត៖ ក្នុងពិធីជប់លៀងរបស់មិត្តភ័ក្ដិកាលពីឆ្នាំទីពីរ Zuckerberg បានជួប​ជាមួយមនុស្សសិស្សស្រីជនជាតិចិន នាង Priscilla Chanដែល ទទួលបាន​អាហារូប​ករណ៍​មក​សិក្សា​នៅ​សាក​លវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ផ្នែកឱសថសាស្ត្រ​ហើយគេ​ក៏បាន​​បន្តទំនាក់ទំនងតាំងពីឆ្នាំ ២០០៣ រហូតបច្ចុប្បន្ន។

រស់ក្រោមដំបូលតែមួយ៖ រហូតមកដល់ខែ កញ្ញា ឆ្នាំ២០១០ Zuckerberg ក៏បាន​ហៅមិត្ត​ស្រីរបស់​មកនៅក្នុងផ្ទះជួលតែមួយជាមួយគ្នា។ រួមរស់ជាមួយគ្នាបានប្រមាណជាបីខែ គេយកចិត្ត​ទុក​ដាក់​រៀន​សូត្រ​ភាសា​ចិន បន្ទាប់មកពួកគេបានទៅលេងផ្ទះសង្សារសំណព្វ នាង Priscilla Chan​នៅ​ប្រទេស​ចិន។
Facebookជួបបញ្ហា
ចិនបិទ facebookស្ថិតក្នុងឆ្នាំ២០១០នេះដែរ Facebook ក៏ត្រូវបានបិទមិន​ឲ្យដំណើរ​ការ​នៅ​ក្នុងប្រទេសចិន ដោយក្រសួងសុវត្ថិភាពសាធារណៈចិនហៅកាត់ថាMPS
ស្ថានភាពហិរញ្ញវត្ថុ
-មានលទ្ធភាពទិញផ្ទះ៖ ឆ្លងកាត់ភាពជោគជ័យរបស់គេហទំព័របណ្ដាញទំនាក់ទំនងសង្គមfacebook ទូទាំងសាកលលោករួចមក Zuckerberg ក៏មានលទ្ធភាពទិញផ្ទះដែលមានបន្ទប់គេងក្នុងតំបន់ Palo Alto ដែលគេធ្លាប់រស់នៅក្នុងតម្លៃរហូតដល់ទៅ ៧ លានដុល្លារសហរដ្ឋអាមេរិក។
-ជីវិតជាអ្នកសរសេរកម្មវិធីឆ្នាំដំបូង៖ Zuckerberg ចាប់ផ្ដើមចេះប្រើ និងចេះ​សរសេរ​កម្ម​វិធី​ចាប់​ពី​គេនៅរៀនអនុវិទ្យាល័យមកម្ល៉េះ។ អាស្រ័យដោយប៉ារបស់គេលោក Edward Zuckerberg​ជាគ្រូ​បង្រៀន​ភាសាកុំព្យូទ័រនៅទសវត្សរ៍ទី ៩០ប៉ារបស់គេក៏បានបង្រៀនភាសា Atari BASIC ដល់គេ។ ប៉ុន្តែបានរយៈក្រោយមក លោកសាស្ត្រាចារ្យEdward ក៏បានជួលសាស្ត្រា​ចារ្យបង្រៀន​កូនប្រុស​របស់​គេ​បន្តទៀតនៅផ្ទះ។

-គ្រូថ្មី ងារថ្មី៖
ដោយឃើញពីភាពវាងវៃរបស់ សាស្ត្រាចារ្យថ្មីរូបនោះក៏បានដាក់រហស្សនាមថ្មីមួយឲ្យគេថា ក្មេងអស្ចារ្យ។ Zuckerberg ក៏បានបញ្ចប់វគ្គខ្លីផ្នែកភាសាកុំព្យូទ័រ ពីសាកលវិទ្យាល័យ Mercy College ក្បែរផ្ទះរបស់គេ តាំងពីគេរៀននៅវិទ្យាល័យម្ល៉េះ។ កាលពីនៅសិក្សាវិទ្យាល័យ Zuckerberg បានបង្កើតកម្មវិធី Music Player មួយដែលមានឈ្មោះថា Synapse Media Player លក់ឲ្យទៅក្រុមហ៊ុន Intelligent Media Group
-ក្នុងផ្នែក Microsoft និងAOLក្រុមហ៊ុន Microsoft និង AOL មានបំណង​ដូចគ្នា​ក្នុងការទិញ​កម្ម​វិធី Synapse Media Player ហើយ ចង់ជួល​ស្ថាបនិករូបនេះមកបម្រើការងារនៅក្រុមហ៊ុនគេតែម្ដង ប៉ុន្តែ Zuckerberg បានច្រានចោលរាល់​សំណើ​ទាំងអស់របស់ក្រុមហ៊ុនទាំងពីរ ហើយសម្រេចចិត្តចុះ​ឈ្មោះ​ចូល​រៀន​បន្តនៅសាកលវិទ្យាល័យ Harvard College នៅខែកញ្ញ ២០០២។
 ចំណង់ចំណូលចិត្ត៖ គេចូលចិត្ត Develop Computer Programs ជាពិសេសពាក់ព័ន្ធទៅនឹង Game និង Communication Tools
សម្រេចចិត្តរៀនបន្ត
-ក្នុងនាមជានិស្សិតរបស់ HarvardZuckerberg ជានិស្សិតរៀនពីរមុខជំនាញក្នុងពេលតែមួយ គឺ​បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបរិញ្ញាបត្រចិត្តវិទ្យា។ នៅឆ្នាំទីពីរ Mark បានសរសេរកម្មវិធីសម្រាប់​ជួយដល់និស្សិតទាំងអស់ក្នុងការជ្រើសរើស Group សម្រាប់សិក្សាមួយដែលមានឈ្មោះថា Course​Match​។​ Program បន្ទាប់មកទៀតមានឈ្មោះថា Facemash ជាប្រភេទ​កម្មវិធី​កម្សាន្ត​ក្នុង​ការកែ​ច្នៃ​រូបភាព។
ក្នុងពេលនោះដែរ Zuckerberg ក៏បានបង្កើតសៀវភៅកម្រងមួយក្បាលដែលមានឈ្មោះ Face​Bookសម្រាប់បិទរូបថត និងឈ្មោះរបស់និស្សិតដែលស្នាក់នៅក្នុងសាកលវិទ្យាល័យទាំងអស់។
          -កំណើត Facebookនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ Mark Zuckerberg បាន Active គេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់ខ្លួននៅក្នុង​បន្ទប់ដែល​គេស្នាក់​នៅក្នុង​សាកលវិទ្យាល័យ Harvard នៅថ្ងៃទី ៤ កុម្ភៈ ២០០៤។ បន្ទាប់ពីបានប្រកាសបើក​ជាឲ្យប្រើជាផ្លូវការ​ហើយ​នោះ សៀវភៅ Face Books របស់ គេក៏ត្រូវបានដាក់ចូលទៅលើគេហទំព័រមួយនេះដែរ។ ម្យ៉ាងវិញ​ទៀត​និស្សិតទាំងអស់ ក៏បានបន្ថែមព័ត៌មានរបស់គេមួយចំនួនចូលទៀតដូចជា ឆ្នាំសិក្សា ជំនាន់សិក្សា ឬលេខ​ទូរស័ព្ទ​និងអារម្មណ៍ចំពោះមិត្តភ័ក្ដិជាដើម។
-Facebook ពង្រីកសក្ដានុពល៖ មិនបានប៉ុន្មានផង Facebook របស់ Zuckerberg ចាប់ផ្ដើម​ល្បី​សុះសាយពេញសាកលវិទ្យាល័យ Harvad ។ ឆ្លៀតក្នុងឱកាសនេះ ទើបជំរុញឲ្យ Zuckerberg យក Face​book ទៅដាក់បន្តនៅសាកលវិទ្យាល័យផ្សេងៗទៀតដូចជា Stanford, Dartmouth, Columbia, New York University, Cornell, Brownនិងសាកលវិទ្យាល័យ Yale។ ជាលទ្ធផលសាកល​វិទ្យាល័យធំៗ​ទាំង​នោះ​អាចមានទំនាក់ទំនងជាមួយ Harvard បាន។
-មាន Office ផ្ទាល់ខ្លួន៖ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្ររបស់ខ្លួនហើយនោះ Zuckerberg ក៏បាន​ផ្លាស់​ទី​លំនៅពីសាកលវិទ្យាល័យ Harvad មកតំបន់ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ជាមួយមិត្តភ័ក្ដិពីរ បីនាក់ផ្សេង​ទៀត ដោយបានជួលផ្ទះតូចមួយសម្រាប់ធ្វើជាការិយាល័យរបស់ Facebook
ជួបវិនិយោគិនការិយាល័យរីកមាឌ៖ នៅ Palo Alto Zuckerberg បានជួប Peter Thiel ជាអ្នក​វិនិយោគ​ទុន ហើយពួកគេក៏ចាប់ដៃសហការគ្នា។ បន្ទាប់ពីសហការគ្នាហើយ Office របស់ Facebook ក៏​ផ្លាស់​ប្ដូរ​ពីផ្ទះតូចទៅជាការិយាល័យធំជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០០៤។
-Application ចាប់ផ្ដើមពូនកូន ពូនចៅ៖នៅខែសីហា ២០០៤ Zuckerberg រួមជាមួយនឹង Andrew McCollum, Adam D’Angelo និង Sean Parker បានប្រកាសដាក់ឲ្យដំណើរការ Application សម្រាប់​ Share File ថ្មីមានឈ្មោះថា Wirehog។ នៅថ្ងៃទី ២៤ ឧសភា ២០០៧  Zuckerberg ចាប់ផ្ដើម​ប្រកាស Platform ថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា Facebook Platform ជាកម្មវិធីសម្រាប់ Programmers យកទៅអភិវឌ្ឍ Social Application ថ្មីដើម្បី Support ជាមួយនឹង Facebook។ ២៣ កក្កដា ​២០០៨ Facebook Connect ជា Version ថ្មីរបស់ Facebook Platform សម្រាប់​អ្នក​ប្រើ​ប្រាស់​ក៏​បានជាផ្លូវការជាបន្តបន្ទាប់។
នៅថ្ងៃទី ៦ វិច្ឆិកា ២០០៧ Zuckerberg ក៏បានប្រកាសប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហៅថា Beacon សម្រាប់ឲ្យអ្នកប្រើប្រាស់ទាំងអស់​អាច Share Information ទាំងលើ Facebook និងគេហទំព័រដទៃ។ រយៈកាលក្រោយៗមកទៀត Facebook ចាប់ផ្ដើមពង្រីកក្រុម និងឥទ្ធិពលរបស់ខ្លួន​ទៅគ្រប់ទិសទីជុំវិញពិភពលោក។ រីឯចំណូល និងUser Account ទៀតសោតក៏កើនទៅតាមនោះដែរ។
-អាពាហ៍ពិពាហ៍៖ Zuckerberg បានចាប់ដៃនាងPriscilla Chanដែលជាគូសង្សារនឹងគ្នារយៈពេល ជាង ៩ឆ្នាំ ចូលរោងការ កាលពីថ្ងៃទី ១៩ខែឧសភា ២០១២កន្លងទៅនៅគេហដ្ឋាន​របស់នាយក​ប្រតិ​បត្តិ​​​​​ Facebook ផ្ទាល់នៅរដ្ឋPalo Alto រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយ​សេដ្ឋី​ទាំងពីរនេះ បាន​អញ្ជើញ​ភ្ញៀវចូលរួម មិនដល់ ១០០នាក់ផង។

អ្វីដែលពិសេសសម្រាប់នាង Priscilla Chan ដែលត្រូវជាភរិយារបស់ Zuckerberg នាឱកាសនោះ គឺMark Zuckerberg ជាអ្នករចនាម៉ូដចិញ្ចៀន ដោយខ្លួនឯងផ្ទាល់៕
១០ប្រទេសដែលចូលចិត្ត Facebook បំផុត ក្នុងពិភពលោក
ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ Facebook បានក្លាយគេហទំព័រមួយដែលទទួលបានការពេញ​និយម​នៅក្នុងពិភពលោកយើងនេះ ជាមួយចំនួនអ្នកប្រើប្រាស់ប្រហែលជាជាង៨០០ លាននាក់។ នោះក៏​ព្រោះតែគេហទំព័រមួយនេះមានមុខងារថ្មីៗជាច្រើន រីឯរបៀបប្រើប្រាស់ក៏សំបូរបែបងាយស្រួល និង​ជាពិសេស​គឺការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិផ្សេងៗទៀតនៅទូទាំងពិភពលោកតែម្តង។ ខាងក្រោមនេះ គឺជាបញ្ជី​ឈ្មោះ​ប្រទេសទាំង ១០ ដែលមានបរិមាណអ្នកប្រើប្រាស់ Facebook ច្រើនបំផុតក្នុងឆ្នាំ ២០១២ នេះ៖
១. ប្រទេសអាមេរិក
ប្រទេសអាមេរិកនៅតែរក្សាបាននូវតំណែងលំដាប់ទី១ ស្តីពីបរិមាណ​នៃអ្នក​ប្រើប្រាស់​គេហ​ទំព័រ​កំសាន្ត​ Facebook មានចំនួនច្រើនបំផុតនៅទូទាំងពិភពលោកយើងនេះ។ កាលពីឆ្នាំ២០១១ កន្លងទៅតួ​លេ​ខ​នៃអ្នកប្រើប្រាស់មានចំនួន ១៤៥.៧៤៩.៥៨០ នាក់ ហើយនៅឆ្នាំ២០១២ នេះតួលេខនៃ​អ្នកប្រើ​ប្រាស់មាន​ចំនួន ១៥៧.៤១៥.១៨០ នាក់ ដែលតួលេខនេះ​អាចជួយអោយប្រទេសអាមេរិក​មានឈ្មោះនាំមុខ​គេ​ដដែល​នៅ​ក្នុងបញ្ជី Top ១០ ដែលផ្ទុយស្រឡះពីពត៌មានចរចាមអារ៉ាមដែលថាអ្នកប្រើប្រាស់គេហទំព័រ Facebook ក្នុង​ប្រទេស​អាមេរិកនឹងមានការធ្លាក់ចុះនៃបរិមាណនៅក្នុងឆ្នាំ ២០១២ នេះ។
២. ប្រទេសឥណ្ឌូនេស៊ី
នៅក្នុងប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នមានអ្នកប្រើប្រាស់គេហទំព័រ Facebook សរុបមានចំនួន ៤១.៧៧៧.២៤០ នាក់។ ហើយនៅក្នុងឆ្នាំ ២០១២ នេះចំនួនអ្នកប្រើប្រាស់មានការកើនឡើងចំនួន ៩.៦៤៧.៧៨០នាក់បន្ថែមទៀតផងដែរ។ក្នុងតួលេខខាងលើនោះត្រូវបានអោយដឹង​ថាមានអ្ន​កប្រើ​ប្រាស់ស្ថិត​ក្នុង​ស្រទាប់យុវវ័យរហូតដល់ចំនួន ៤១,៧% ដែលបានចូលរួមនៅនៅការប្រើប្រាស់គេហទំព័រ Facebook នៅ​ទូទាំងប្រទេសឥណ្ឌូនេស៊ី។
៣. ប្រទេសឥណ្ឌា
ឥណ្ឌា គឺជាប្រទេសមួយដែលកំពុងតែមានការអភិវឌ្ឍរីកចំរើននៅក្នុងវិស័យជាច្រើន ក្នុងនោះមាន​ទាំង​វិស័យបច្ចេកវិទ្យា និង អ៊ីនធើណែតផងដែរ។ នៅចុងខែធ្នូ ឆ្នាំ ២០១១ កន្លងទៅអ្នកប្រើប្រាស់គេហទំព័រ Face​book មានចំនួនប្រមាណជា ២៤.១១៣.៥២០ នាក់ ហើយនៅក្នុងឆ្នាំ ២០១២ នេះតួលេខ​នោះ​បាន​កើន​មកដល់ ៤១.៤០២..៤២០ នាក់និងបានជំនួសតំណែងប្រទេសអង់គ្លេសឈរក្នុងលំដាប់ទី ៣ នៅក្នុង​បញ្ជី​ Top ១០ នេះទៀតផង។

៤. ប្រទេសប្រេស៊ីល
ប្រេស៊ីល គឺជាប្រទេសដែលមានបរិមាណនៃអ្នកប្រើប្រាស់ Facebook ថ្មីមានចំនួនច្រើន​បំផុត​ដែល​កាលពីកំឡុងខែធ្នូឆ្នាំ ២០១០ ប្រទេសនេះមានឈ្មោះស្ថិតនៅក្នុងលំដាប់ទី ១៧ និងត្រឹមតែក្នុងរយៈពេល​មួយ​ឆ្នាំកន្លងមកតួលេខនៃអ្នកប្រើប្រាស់ Facebook បានកើនឡើងរហូតដល់ចំនួន ២៦.៣៣២.៦២០ នាក់ដែលជាអ្នកចំណូលថ្មី។
៥.ប្រទេសម៉ិចស៊ិចកូ
គិតចាប់តាំងពីពេលដែលឈានចូលដល់ឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះចំនួន​អ្នក​ប្រើប្រាស់​ថ្មី​មានការកើនឡើងរហូតដល់ ១២.៥០១.៧៨០ នាក់ ដែលតួលេខនេះឆ្លុះបង្ហាញអោយឃើញថា ម៉ិចស៊ិចកូ បោះជំហ៊ានយ៉ាងលឿនដើម្បីក្លាយជាប្រទេសស្ថិតនៅក្នុងលំដាប់ទី ៥នៅក្នុងបញ្ជីឈ្មោះ។ ម៉ិចស៊ិចកូ ត្រូវ​បាន​អោយដឹងថាគឺជាប្រទេសមួយដែលមានអ្នកចូលរួមប្រើប្រាស់គេហទំព័រ Facebook យ៉ាងសកម្ម​បំផុត ជា​មួយ​នឹង ១០០% នៃម្ចាស់គណនីទាំងឡាយបានចូលទៅប្រើប្រាស់ជាអចិន្ត្រៃផងដែរ។
៦.ប្រទេសទួគី
ទួគីបានធ្លាក់តំណែងពីលេខ ៤ មកលេខ ៦ នៅក្នុងបញ្ជី បើទោះបីជាចំនួនអ្នកប្រើប្រាស់ថ្មី​មានការ​កើនឡើងចំនួន ៦.៧៩៩.៥០០ នាក់ គិតចាប់តាំងពីចុងខែ ធ្នូ ឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ន​នេះ​ក៏​ដោយ​។​ បច្ចុប្បន្នអ្នកប្រើប្រាស់ Facebook នៅក្នុងប្រទេសទួគីទាំងអស់មានចំនួន ៣០.៩៦៣.១០០ នាក់ក្នុងនោះ ៦៣,៣% គឺជាបុរស និង ៣៦,៧% គឺជាស្រ្តី។ អ្នកប្រើប្រាស់ស្ថិតក្នុងស្រទាប់យុវវ័យដណ្តើម ៣៣,៦% ក្នុង​ចំណោម​អ្នកប្រើប្រាស់ទាំងអស់។
៧.ប្រទេសអង់គ្លេស
ពីលំដាប់ទី ៣ កាលពីខែ ធ្នូ ឆ្នាំ ២០១០ បន្ទាប់ពី ឥណ្ឌូនេស៊ី និងអាមេរិក , បច្ចុប្បន្នអង់គ្លេស​បាន​ធ្លាក់មកនៅលំដាប់ទី ៧ ក្នុងបញ្ជីឈ្មោះ។ ចំពោះមូលហេតុគឺដោយសារតែ Facebookកំពុងតែមាន​ទិស​ដៅ​ឆ្ពោះទៅរកស្រទាប់យុវវ័យ ខណៈពេលដែលនៅក្នុងប្រទេសអង់គ្លេសមានប្រមាណជា ២៥,៥% នៃអ្នក​ប្រើ​ប្រាស់ Facebook មានអាយុពី ២៥ ទៅ ៣៤ ឆ្នាំ និងចំនួន១% ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ ។
៨. ប្រទេសហ្វ៊ីលីពីន
បើទោះបីជាប្រទេសហ្វ៊ីលីពីន គឺជាប្រទេសមួយតូចធៀបជាមួយប្រទេសផ្សេងទៀតនៅក្នុងបញ្ជី Top ១០ នេះក៏ដោយ ប៉ុន្តែចំនួនអ្នកប្រើប្រាស់ Facebook ទាំងអស់មានចំនួនរហូតដល់២៧.០៣៣.៦៨០ នាក់​ក្នុងចំណោមប្រជាជនសរុបចំនួន ៩៥,៨លាននាក់។ ក្នុងនោះចំនួន៩១,០២% ជាអ្នកដែលចូលប្រើប្រាស់ជា
អចិន្ដ្រៃយ៍។
៩. ប្រទេសបារាំង
យោងតាមការធ្វើស្ថិតិនៅក្នុងប្រទេសបារាំង បរិមាណនៃអ្នកប្រើប្រាស់ Facebook មាន​ចំនួន​ប្រហែល ២០.៤៦៩.៤២០ នាក់គិតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១០ និងកើនឡើងមានចំនួន ២៣.៥៤៤.៤៦០ នាក់មកដល់ខែ មករាឆ្នាំ ២០១២ កន្លងមកនេះ។ ក្នុងមួយឆ្នាំ​នៅក្នុង​ប្រទេស​បារាំងអ្នក​ប្រើប្រាស់ Facebook គឺមានការកើនឡើងត្រឹមតែចំនួន ៣.០៧៥.០៤០នាក់ដែលជាអ្នកប្រើប្រាស់ថ្មី។ ម្យ៉ាង​វិញ​ទៀតតួលេខនេះគឺមានការធ្លាក់ចុះបើធៀបជាមួយឆ្នាំកន្លងទៅ ។
១០. ប្រទេសអាល្លឺម៉ង់
មកដល់ខែមករា ឆ្នាំ ២០១១ កន្លងមក អាល្លឺម៉ង់មិនទាន់ជាប់ឈ្មោះនៅក្នុងបញ្ជី Top ១០ នៃ​ប្រទេសដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេនៅឡើយទេ។ លុះក្រោយ​មកមានអ្នក​ប្រើ​ប្រាស់​ជា​ច្រើននៅក្នុងប្រទេសអាល្លឺម៉ង់បានសំលឹងឃើញពីគុណប្រយោជន៍នៃការភ្ជាប់ចំណងមិត្តភាពនៅលើ Facebook នេះ ពេលនោះហើយបរិមាណនៃអ្នកប្រើប្រាស់ក៏មានការកើនឡើងយ៉ាងឆាប់រហ័សពី ១៣.៦៧៨.​២០០ នាក់ទៅ ២២.១២៥.៣០០ នាក់ត្រឹមតែក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ ដែលនេះ​មានន័យ​ថាមានការកើនឡើងនៃអ្នកប្រើប្រាស់ថ្មីមានចំនួនរហូតដល់ ៨.៤៤៧.១០០ នាក់នៅក្នុង​រយៈពេល​ត្រឹម​តែ​មួយឆ្នាំ៕
Google កើតឡើងដូចម្ដេច?

Google Inc គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ (MNC) ដែលធ្វើការវិនិយោគទៅលើ​ការស្រាវជ្រាវ​តាមបណ្ដាញអ៊ីនធឺណិត និងផ្សព្វផ្សាយពាណិជ្ជកម្មបច្ចេកវិទ្យា។  Google មានផលិតផល និងសេវាកម្ម​បច្ចេក​វិទ្យាជាច្រើន។ អ្វីដែលធ្វើឲ្យក្រុមហ៊ុននេះស្វែងរកចំណេញបានច្រើនបំផុតគឺ កម្មវិធីផ្សាយពាណិជ្ជកម្ម AdWords
 
បច្ចុប្បន្ននេះ Google មានលោក Eric Schmidt ជានាយកប្រតិបត្តិ លោក Sergey Brin ជា​ប្រធាន​ទទួល បន្ទុកខាងបច្ចេកវិទ្យា លោក Larry Page ជាប្រធានផ្នែកផលិតផល។Google មានទីស្នាក់ការធំនៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ប្រវត្តិរបស់ Google
Google ត្រូវបានបង្កើតឡើងនៅខែកញ្ញា ១៩៩៨មកម្ល៉េះ។ ដំបូងឡើយវាគ្រាន់តែជាគម្រោងស្រាវ ជ្រាវរបស់លោក Larry Pageនិង Sergey Brin នៅពេលដែលគាត់ទាំងពីរនាក់កំពុងរៀនថ្នាក់បណ្ឌិតផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Standford រដ្ឋកាលីហ្វ័រញ៉ាប៉ុណ្ណោះ។
Search engine ដំបូងដែលគាត់ទាំងពីរបានដាក់ឲ្យដំណើរការគឺ BackRubSearch Engine មួយនេះត្រូវបានដាក់ឲ្យដំណើរការជាមួយ Server របស់សាកលវិទ្យាល័យ Standford បានជាងមួយឆ្នាំ តែដោយ​វាត្រូវការព័ត៌មានច្រើនពេក (bandwidth) ទើបអាចប្រើបាន ដូច្នេះសាកលវិ​ទ្យាល័យ​នេះ​ក៏ឈប់​ប្រើ​វា​ទៅ។
Domain name របស់Googleគឺ google.com បានចុះបញ្ជីជាផ្លូវការនៅខែកញ្ញា ឆ្នាំ 1997។  គិត​ត្រឹម​ចុងឆ្នាំ 1998 ទំព័រ search របស់ Google នៅតែជាទំព័រសាកល្បងនៅឡើយ។ Google បានក្លាយ​ជា​ក្រុម​​ហ៊ុន​សាជីវកម្មនៅខែកញ្ញា ឆ្នាំ1998។នៅចុងឆ្នាំ1998ក្រុមហ៊ុនមួយនេះមាន indexជាង 60លាន​ទំព័រ​។
ចំណូល
មុនពេលកកើតបានជាក្រុមហ៊ុនសាជីវកម្ម Googleត្រូវបានលោក Andy Bechtolsheim ផ្ដល់មូល​និធិដំបូងប្រមាណជាង 1 សែនដុល្លារអាមេរិកសម្រាប់ប្រែក្លាយក្រុមហ៊ុន Google ឲ្យទៅជា​ក្រុម​ហ៊ុន​សាជី​វកម្ម។ នៅឆ្នាំ 1999 BrinនិងPage សម្រេចចិត្តលក់ search engine មួយនេះដោយសារវាទាមទារ​ទុន​វិនិយោគច្រើនពេកតែក្រោយមកនៅខែឧសភា ឆ្នាំដដែលមានក្រុមហ៊ុនហិរញ្ញវត្ថុធំៗជាច្រើនដូចជា Venture Capital, Kleiner Perkins Caufield&Byers និង Sequoia Capital បានផ្ដល់មូលនិធិគាំទ្រ​សាជីវកម្ម​ថ្មី​នេះ​ដែលចំនួនទឹកប្រាក់ បានកើនឡើងដល់ 25 លានដុល្លារ។

មកដល់ឆ្នាំ 2004 Google បានបោះភាគហ៊ុនចំនួន 19,605,052 ហ៊ុនដែលក្នុងមួយហ៊ុនៗមានតម្លៃ 85 ដុល្លារដាក់លក់នៅទីផ្សារ Morgan Stanleyនិង Credit Suisse។ គិតត្រឹមឆ្នាំ 2009 Google មាន​ទ្រព្យ​​សកម្មកើនឡើងដល់ 40.497ពាន់លានដុល្លារអាមេរិក។
ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនដទៃ
Google បានទិញភាគហ៊ុនក្រុមហ៊ុនជាច្រើនដូចជានៅឆ្នាំ 2004 ទិញក្រុមហ៊ុន Keyhole Inc ដែល​បានរកឃើញបច្ចេកវិទ្យា3Dសម្រាប់ View រូបភាពផែនដី ហើយនៅឆ្នាំ 2005 Google បានប្ដូរឈ្មោះមកជា Google Earth
ពីរឆ្នាំក្រោយមក Google បានទិញ YouTube ក្នុងតម្លៃ 1.65 ពាន់លានដុល្លារ និង DoubleClick ក្នុង​តម្លៃ 3.1ពាន់លានដុល្លារ។ នៅចុងឆ្នាំ 2007 Google បានទិញក្រុមហ៊ុនពីរទៀតគឺ GrandCentral និង​Aardvark ក្នុងតម្លៃ 50 លានដុល្លារដូចគ្នា។ ចំពោះ GrandCentral ត្រូវបាន Google ប្ដូរឈ្មោះជា Google Voice។ ក្រៅពីនេះGoogle មានគម្រោងទិញក្រុមហ៊ុន ជាច្រើនទៀត។
កិច្ចការមនុស្សធម៌
នៅឆ្នាំ 2004 Google បានបង្កើតអង្គការមនុស្សធម៌មួយ ដែលមានឈ្មោះថា Google.org ជាមួយ​នឹង​ទឹកប្រាក់ 1ពាន់លានដុល្លារ។ អង្គការនេះមានបេសកកម្មផ្សព្វផ្សាយអំពីបញ្ហា បំម្លាស់ប្ដូរអាកាសធាតុ សុខ​ភាព​សាធារណៈ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជុំវិញពិភពលោក។ នៅឆ្នាំ 2008 ក្រុម​ហ៊ុន​នេះបានបង្កើតគម្រោងមួយទៀតមានឈ្មោះថា 10100 សម្រាប់ផ្ដល់រង្វាន់ទៅដល់អ្​នករក​ឃើញ​គំនិត​ថ្មីៗ​ទាក់ទងទៅនឹងការអភិវឌ្ឍសហគមន៍ដោយជ្រើសរើសតាមរយៈការបោះឆ្នោតនៅលើអ៊ីនធឺណិត៕
ហេតុអ្វីបានជាYouTube លេចចេញជារូបរាង?

YouTube គឺជាគេហទំព័រផ្ទុកឯកសារជាច្រើនជុំវិញពិភពលោក ដែលអ្នកប្រើប្រាស់អាចចែករំលែក upload និងបើកមើលឯកសារទាំងនោះបាន។ គេហទំព័រមួយនេះបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ 2005។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុនមានទីស្នាក់ការធំនៅ San Bruno រដ្ឋកាលីហ្វ័រញ៉ា ។ YouTube ប្រើប្រាស់បច្ចេកវិទ្យា Adobe Flash Video សម្រាប់ជំនួយដល់ការបើកឯកសារជាវីដេអូបានច្រើនប្រភេទដូចជា ភាពយន្ដ Clip, TV Clip, និង​ចម្រៀងវីដេអូជាដើម។

អ្នកដែលបានចុះឈ្មោះបង្កើតគណនេយ្យនៅក្នុង YouTube ហើយអាច upload ឯកសារវីដេអូ​ចូល​ក្នុង​គេហទំព័រមួយនេះបាន តែចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបង្កើតគណនេយ្យអាចត្រឹមតែ បើក​មើល​តែ​ប៉ុណ្ណោះ។  អ្នកដែលមានសិទ្ធចុះឈ្មោះបង្កើតគណនេយ្យនៅក្នុងគេហទំព័រមួយ នេះបាន​ទាល់​តែ​មាន​អាយុ 18 ឆ្នាំឡើងទៅ។ 
ប្រវត្តិរបស់ You Tube
YouTube បង្កើតឡើងដោយ ស្ថាបនិកចំនួនបីរូបគឺChad Hurley, Steve Chen, និង Jawed Karim ដែលពួកគេទាំងអស់គ្នាបម្រើការងារឲ្យក្រុមហ៊ុន PayPalHurley រៀនខាងផ្នែករចនា​នៅសកល​វិទ្យាល័យ Indiana Pennsylvania ចំណែក Chen និង Karim រៀនជំនាញ​វិទ្យាសាស្ដ្រ​កុំព្យូទ័រ​នៅ​សាកល​វិទ្យា​ល័យ Illinois
នៅដើមឆ្នាំ 2005 Hurley និង Chen បានផ្ដួចផ្ដើមគំនិតបង្កើត YouTube ដំបូង​បន្ទាប់​ពី​ពួក​គាត់​ទាំង​ពីរមានបញ្ហាក្នុងការចែករំលែកឯកសារ វីដេអូក្នុងកម្មវិធីជប់លៀងមួយ នៅ San FranciscoKarim មិនបានចូលរួមកម្មវិធីជប់លៀងនោះទេ ហើយគាត់បានបដិសេធថា YouTube មិនមែនកើត​ឡើងបន្ទាប់ពី​កម្មវិធីជប់លៀងនោះទេ ចំណែក Hurley វិញនៅតែអះអាងថា YouTube បង្កើតឡើងក្រោយ​ពីការកើត​មាន​បញ្ហា​នៅក្នុងកម្មវិធីជប់លៀងនោះមែន។
YouTube បានបង្កើតឡើងដំបូងជាមួយនឹងទុនវិនិយោគត្រឹមតែ 11.5 លានដុល្លារប៉ុណ្ណោះ ដែល​ជា​ភាគ​ហ៊ុនរបស់ Sequoia Capital ក្នុងចន្លោះខែវិច្ឆិកា 2005 និងខែមេសា 2006។ ចំពោះ Domain Name របស់​វាគឺ www.youtube.com ត្រូវបានដាក់ឲ្យប្រើប្រាស់នៅខែកុម្ភៈ ឆ្នាំ 2005
ចំពោះឯកសារជាវីដេអូដែលបានបង្ហោះក្នុង YouTube ដំបូងគឺមានឈ្មោះថា Me at the zoo ដែល បង្ហាញពីជីវិតរបស់លោក Hurley នៅ San Diego Zoo។ វីដេអូនេះបាន uploadចូលYouTube នៅខែ​មេសា 2005 ហើយរហូតមកដល់ពេលនេះនៅអាចបើកមើលបាន។
នៅអាមេរិកគិតត្រឹមខែឧសភា 2010 YouTube មានចំណែកទីផ្សារ 43%។ ចំណែក​ការផ្គត់​ផ្គង់​ទីផ្សារ​វីដេអូរបស់ពិភពលោកមានរហូតដល់ទៅ 64%យោងតាមទិន្នន័យពីHitwise 2007។ យោង​តាម​ទិន្នន័យ​ដែលចេញផ្សាយដោយ Alexa របស់អាមេរិកបានបង្ហាញថា YouTube ជាបណ្ដាញ​ដែលគេចូល​ប្រើ​ប្រាស់​ច្រើនបំផុតបន្ទាប់ពី Google និង Facebook


ក្នុងឆ្នាំ 2006 ក្រុមហ៊ុន Google បានទិញភាគហ៊ុនរបស់ You Tube ក្នុងទឹកប្រាក់ 1.65 ពាន់លាន​ដុល្លារ។ កាលពីខែមិថុនា 2008 ទស្សនាវដ្ដី Forbes បានចុះផ្សាយថា YouTube រកប្រាក់ចំណូលបាន 200 ​លានដុល្លារអាមេរិកប្រចាំឆ្នាំ។ តែនៅចុងត្រីមាសទីមួយឆ្នាំ 2010នេះ តាមការវិភាគរបស់ Wall Street បានបង្ហាញថា You Tube មានចំណូលប្រចាំឆ្នាំដល់ទៅ 1ពាន់លានដុល្លារឯណោះ។ បច្ចុប្បន្ននេះគេហ​ទំព័រ​មួយ​នេះបានសហការជាមួយក្រុមហ៊ុនផលិត ខ្សែភាពយន្តធំៗមួយចំនួនដូចជា MGM, Lions Gate Entertainment និង CBS។ លើសពីនេះ You Tube ក៏មានបញ្ចូលវីដេអូកីឡាមួយចំនួនដូចជា Indian Premier League ដែលជាប្រភេទកីឡា Cricket ដ៏ធំរបស់ឥណ្ឌាផងដែរ៕

No comments: