ពាក្យថាអាពាហ៍ពិពាហ៍
ពាក្យ (អាពាហ៍ពិពាហ៍) ជាការទំនាក់ទំនងចាប់ផ្តើមតាំងពីមាតាបិតាកូនប្រុស បានចូលទៅស្តីដណ្តឹងកូនស្រី ពីមាតាបិតាកូនស្រី ឲ្យទៅកូនប្រុសរបស់ខ្លួនមក។
បើមាតាបិតាកូនស្រី បានយល់ព្រមតាមសំនូមពររបស់មាតាបិតាកូនប្រុសហើយ មាតាបិតាទាំងសងខាង នឹងរៀបពិធីអាពាហ៍ពិពាហ៍កូនទាំងពីរទៅតាមប្រពៃណីខ្មែរ។ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរពីសម័យបុរាណ ត្រូវបានរៀបចំនៅពេលដែលមនុស្ស មានពេលទំនេរច្រើនមានទ្រព្យសម្បត្តិធូរធារ ហើយកូនប្រុសកូនស្រីទាំងពីរមានចិត្តចេះស្រឡាញ់ញាតិរបស់ខ្លួន និងគោរពតាមបណ្តាំជីដូនជីតា ឲ្យចេះស្រឡាញ់មើលថែរក្សាគ្នាផង។
ការរៀបអាពាហ៍ពិពាហ៍រវាង កូនស្រី និងកូនប្រុសពីសម័យបុរាណគឺ មានរយៈពេលច្រើនថ្ងៃណាស់។ តែមកដល់នៅឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៦០ គេបានរៀបអាពាហ៍ពិពាហ៍ កូនប្រុស កូនស្រី មានរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។
នៅក្នុងពេល៣ថ្ងៃនេះ គេត្រូវចំណាយធនធាន អស់ប្រាក់ច្រើន ពីព្រោះ បើមានរៀបអាពាហ៍ពិពាហ៍នៅភូមិណា ភូមិនោះត្រូវពន្លត់ភ្លើងចង្គ្រាន។ បានន័យថា មនុស្សនៅក្នុងភូមិនោះ ទាំងចាស់ ទាំងក្មេង មកចូលរួមជួយកិច្ចការទាំងស្រី ទាំងប្រុស ហើយនៅហូបបាយទាំប្តី ទាំងប្រពន្ធ ទាំងកូននោះឯង។ បើមានញាតិច្រើន ឬមានគេរាប់អានច្រើន គឺត្រូវចំណាយម្ហូបអាហារច្រើន ដើម្បីតម្រូវទៅតាមចំនួនមនុស្សផងដែរ។

ស្ត្រីដែលគួរយកជាភរិយា
គួរសង្កេតមើលលក្ខណៈ អាកប្បកិរិយា អត្តចរិតឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តយកនារីមួយនោះមកធ្វើជាភរិយា។ ស្ត្រីដែលគួរយកធ្វើភរិយាមានលក្ខណៈ ៧ យ៉ាងដូចខាងក្រោម ៖
១. មានវ័យប្រហាក់ប្រហែលគ្នា
កុំឲ្យខុសគ្នាឆ្ងាយពេក បើប្រពន្ធក្មេង ចំណែកឯអ្នកមានវ័យចាស់ ចូលក្បួនបរា មិនសុខចម្រើនទេ។
២. យល់ចិត្តថ្លើមគ្នា
ស្រឡាញ់គ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមក មានអធ្យាស្រ័យដល់គ្នា អាចរស់នៅជាមួយគ្នាកើត។
៣. ប្រព្រឹត្តតាមចិត្តគ្នា
ពេលប្តីចង់ធ្វើចង់រកអ្វី ត្រូវចេះជួយជ្រោមជ្រែងលើកទឹកចិត្តគ្នាទៅវិញទៅមក មិនត្រូវអង្គុយចាំចាប់កុំហុសគ្នាទេ។
៤. ចង់បានទ្រព្យតាមគន្លងធម៌
បានដោយសុចរិតទៀងត្រង់ ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង មិនមែនជាស្ត្រីល្មោភលោភលន់ហួសហេតុនោះទេ។
៥. មានកូន
មិនមែនជាស្ត្រីអា អត់កូន នេះជាកត្តាមួយដ៏សំខាន់ដែលបុរស់ៗគ្រប់រូបរូបតែងតែចង់បាន ដើម្បីបន្តពូជពង្សវង្សត្រកូលរបស់ខ្លួន។
៦. មានចរិយាមារយាទសមរម្យ
ចេះគោរពចាស់ទុំ រៀមច្បង មិនតម្កើងឬកចើងម៉ើងឆ្មើងឆ្មៃ មើលងាយអ្នកដទៃ។ មានសម្តីពិរោះពិសា ផ្អែមល្ហែម ចេះដឹងខុសត្រូវគួរមិនគួរ។
៧. ដឹងទុក្ខធុរ
បម្រើបាយទឹក បោកគក់សម្លៀកបំពាក់ បោសច្រាសកន្លែងដេក ទីសំណាក់អាស្រ័យឲ្យបានស្អាតបាតជាដើម។
«ខ្មៅដូចអំបែង ចេះតុបចេះតែង ម្ហូបពេញថាស សដូចចាន មារយាទមិនបាន ដូចឆ្កែក្រោមផ្ទះ។»

បុរសដែលមិនគួរយកជាប្តី
ចំពោះស្រីៗ ក៏អញ្ចឹងដែរមុននឹងសម្រេចចិត្តជ្រើសរើសស្វាមី សូមធ្វើការពិចារណាឲ្យបានច្បាស់លាស់ ព្រោះនេះជាអនាគត់របស់អ្នក បើសម្រេចចិត្តខុសហើយគឺមានវិបដិសេរីអស់មួយជីវិត។
១. ប្រមឹកៈ ផឹកស្រា គ្រឿងស្រវឹងផ្សេងៗ។
២. ដើរយប់ៈ ដើររាំច្រៀង ស្រីញីជារឿយៗ។
៣. ល្បែងៈ ល្បែងតែងវិនាស។
៤. មើលរបាំច្រើនៈ ដើរលេង កំសាន្តច្រើនហួសហេតុ ភ្លេចរកស៊ី។
៥. សេពគប់មិត្តអាក្រក់ៈ មិត្តពាល មិត្តផឹកស៊ី មិត្តល្បែង។
៦. ខ្ជិលៈ ខ្ជិលធ្វើការ រកស៊ី ដើរប៉ោឡែ។
មិនត្រូវឲ្យតម្លៃលើទ្រព្យសម្បត្តិ បុណ្យស័ក្តិរូបរាងខ្លាំងពេកទេ គួរសង្កេតមើលអត្តចរិត ឬកពាពូជពង្សរង្សត្រកូលផង ទើបបានសុខ។

រកប្តីប្រពន្ធ ឲ្យគិតឲ្យគន់
រើសរករូបរាង ពូជថ្លៃល្មមយក
ពូជថោកល្មមវាង រូបល្អឬកល្អៀង
នាងកុំប្រសព្វ។
រើសរករូបរាង ពូជថ្លៃល្មមយក
ពូជថោកល្មមវាង រូបល្អឬកល្អៀង
នាងកុំប្រសព្វ។
បុរសមិនគួរស្រឡាញ់ស្ត្រី៥ប្រភេទ
អ្នកមិនត្រូវបណ្តែតបណ្តាយចិត្តឲ្យទៅស្រឡាញ់នារីណាម្នាក់ងាយៗ ដោយគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែតនោះឡើយ វាអាចមានគុណវិបត្តិទៅថ្ងៃក្រោយ ប្រសិនបើនារីដែលអ្នកស្រឡាញ់នោះមិនសមប្រកបទៅតាមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ឲ្យសមជានារីខ្មែរនោះ។
១. ស្ត្រីមានស្រស់ឆើតខ្លាំង
គេក៏ចង់បាន យើងក៏ចង់បានដូចគ្នា បើបានមកហើយ ក៏លំបាកថែរក្សាដែរ។ ស្ត្រីខ្លះល្អតែរូបកាយ ចិត្តគំនិតវិញមិនកើត យកជាការមិនបាន ពូកែតុបតែងខ្លួនលាបម្សៅក្រេម ចំណែកឯប្តីខំប្រឹងស្ទើរលៀនភ្នែកដើម្បីផ្គាប់ចិត្តប្រពន្ធ ព្រោះខ្លាចគេបែកចិត្ត។
២. ស្ត្រីមានបុរស់ស្រឡាញ់ច្រើន
កុំប៉ះពាល់របស់គេ ក្រែងមានរឿងដោយមិនដឹងខ្លួន ស្នេហាត្រីកោណ មិនសូវល្អទេ ច្រើនស្លាប់ខ្លួនបើជ្រុលស្រឡាញ់ សុំដកខ្លួនវិញឲ្យឆាប់ កុំឲ្យលង់ខ្លួនទាន់។
៣. ស្ត្រីពូកែរាំច្រៀង
មាននារីខ្លះចូលចិត្តរាំច្រៀង ចូលក្លឹបដើរលេងដាច់យប់ សេបគប់មិត្តច្រើន មានប្រុសៗតាមញ៉ែច្រើនមិនដឹងមួយណាឲ្យប្រាកដនោះទេ ជួនកាលអាចជាប្រពន្ធចុងគេ កើតក្តីក្តាំ ត្រូវទឹកអាស៊ីតខ្លះក៏មាន។
៤. ប្រពន្ធគេ
មានប្តីគេហួងហែងរក្សា កុំប៉ះពាល់ កុំធ្វើសាហាយស្មន់ មិនល្អឈ្មោះទេ។ បើប្តីគេដឹងនឹងស្លាប់ខ្លួនឥតអំពើ។ រាប់រក ទៅមក ឲ្យល្មម ឲ្យសមភ្នែកគេកុំឲ្យគេចាប់ថ្នាក់បាន ក្រែងជាប់ទោស។
៥. ស្ត្រីស្រឡាញ់តែមាសប្រាស់
ស្ត្រីដែលមើលឃើញលុយជាធំនោះ គ្មានចិត្តស្មោះនោះទេ គឺគេស្រឡាញ់តែលុយរបស់អ្នកតែប៉ុណ្ណោះ។ នៅពេលដែលអ្នកផ្តល់ឲ្យគេមិនគ្រប់គ្រាន់ ឬអ្នកអស់តម្លៃសម្រាប់គេប្រើប្រាស់ គេនឹងទាត់អ្នកចោលភ្លាម។ នារីប្រភេទនេះពូកែអែបអបយកចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់គេតែប៉ុណ្ណោះ។
ស្ត្រី ៥ ប្រភេទនេះ គួរជៀសវាង កុំសេពគប់យកជាភរិយា ព្រោះមិនអាចសាងសុភមង្គលបានទេ។

ចិត្តស្រីវែងរេដូចចុងស្រល់ ចិត្តប្រុសវិលវល់ដូចខ្សែទឹកកួច
រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ
ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច
ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា។
រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ
ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច
ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា។
ប្តីមិនល្អ ៧ ប្រភេទ
រុសខ្លះខ្វះមារយាទ ធ្វើប្តីគេ ឲ្យស្រីមើលងាយទៅវិញ បណ្តោយខ្លួនឲ្យថោកទាប ព្រោះមិនចេះគិតគូរ។
១. ក្រ
រកព្រឹកខ្វះល្ងាច គ្មានអង្ករច្រកឆ្នាំង ផ្ទះខ្ទម កន្ទ្រិកកន្ទ្រក់ លិចមុខលិចក្រោយ។
២. ឈឺច្រើន
រកបានសម្រាប់ចិញ្ចឹមពេទ្យ ជួនកាលប្រពន្ធរកចិញ្ចឹមវិញ។
៣. ចាស់ពេក
គ្មានកម្លាំងកំហែង មុខជ្រួញ ស្បែកយាមិនសមនឹងប្រពន្ធ ម្លោះហើយគេមិនសូវសប្បាយចិត្ត។
៤. ប្រមឹក
ផឹកស្រោច ផឹកងូត បានលុយចូលតែត្រៀមស្រា ព័ទ្ធវង់មិនចេះលោះថ្ងៃ។
៥. ធ្វេសប្រហែល
ធ្វើការចុងជើង ចុងដៃ ចាប់នេះ ចាប់នោះ មិនចំត្រង់ណា ធ្វើការមិនឲ្យហើយសព្វគ្រប់។
៦. ល្ងង់ខ្លៅ
មិនសូវដឹងខុសត្រូវ ចាំតែគេដឹកច្រមុះ ប្រាប់ប៉ណ្ណោះ ធ្វើប៉ុណ្ណឹង មិនចេះបែកគំនិត គិតរកផ្លូវផ្សេងទេ។
៧. ខ្ចិល
ចាំតែគេតឿន គេថា ទើបធ្វើ ដេកចាំថ្ងៃរះ ចាំប្រពន្ធដាស់បានងើប។ ប្រុសខាងលើនេះ មានឈ្មោះជាប្តីដែរ តែជា ប្តីមិនគ្រប់គ្រឿង ។ ទោះបីជាយ៉ាងណា ភរិយាមិនត្រូវមើលងាយ មើលថោកប្តីឯងឡើយ ត្រូវព្យាយាមជួយកែប្រែចិត្តគំនិតប្តី ឲ្យបានល្អឡើងវិញ។

ចំណងស្ត្រី ៨ យ៉ាង
បុរស់តែងស្រឡាញ់ជាប់ជំពាក់ស្ត្រីដោយហេតុដូចខាងក្រោម៖
១. រូបសម្ជស្សស្រស់ស្អាត
២. ញញឹមញាក់មុខញាក់មាត់
៣. និយាយសម្តីទន់ភ្លន់ ពិរោះផ្អែមល្ហែម
៤. ចេះច្រៀងបំពេបីបម ថ្នមថ្នាក់
៥. យំអណ្តឺតអណ្តក ក្នក់ក្នាញ់ ងង៉ក់
៦. ស្លៀកពាក់ស្អាតបាត
៧. ជូនវត្ថុអនុស្សាវរីយ៍ កាដូ សំបុត្រ ស្នេហា ចិញ្ចៀនបញ្ចាំចិត្ត ក្រមាចងស្នេហ៍ជាដើម។
៨. ស្ទាបអង្អែលប៉ះពាល់រាងកាយ នេះជាធ្នាក់ទាក់បុរសឲ្យវីវក់ ជាប់ចិត្តដិតអារម្មណ៍ ជួនកាលបង្ខំចិត្ត ក្បត់ចិត្តប្រពន្ធឯងក៏មាន។
«បើអ្នកដាក់ចិត្តស្រឡាញ់នណាម្នាក់ អ្នកត្រូវតែហ៊ានទទួលយកទង្វើមិនល្អដែលមាននៅក្នុងបុគ្គនោះផង។»

ការជ្រើសគូស្រករ
«ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន» នេះជាសុភាសិតបុរាណខ្មែរ តាំងពីយូរលង់ណាស់មកហើយ ដែលប្រើសម្រាប់ទូន្មានមនុស្សគ្រប់ជំនាន់ឲ្យចេះទុកដាក់កូនចៅ ឲ្យបានល្អ។
ចូលមកដល់សម័យបច្ចុប្បន្ននេះ កូនចៅគេមានសិទ្ធិរើសគូដោយខ្លួនឯង រីឯឪពុកម្តាយគ្មានសិទ្ធិបង្ខំឡើយ គ្រាន់តែអាចជួយណែនាំព្រៀនប្រដៅខ្លះៗតែប៉ុណ្ណោះ។ គេលែងប្រើពាក្យថា "នំមិនធំជាងនាឡិ" ទៀតឡើយ វាហួសសម័យទៅហើយ។
តែទោះជាយ៉ាងណាក៏ដោយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយបន្តិច មើលគេមើលឯង មើលឆ្វេងមើលស្តាំផង "កុំគ្រាន់តែឃើញនុយភ្លាមត្របាក់ភ្លែត" វាមិនសមទេ ក្រែងវេទនាដល់ខ្លួនទៅថ្ងៃក្រោយ។

ពិធីចែចូវ
ពិធីចូលចែចូវពីសម័យមុននឹងសម័យឥឡូវមិនដូចគ្នាឡើយ ដោយឡែកការចែចូវពីសម័យបុរាណគឺតាមរយៈចាស់ទុំអ្នកនាំផ្លូវ តែមកដល់ពេលបច្ចុប្បន្ននេះវិញមិនចាំបាច់ចាស់ទុំដឹកនាំឡើយគឺ ភាគច្រើនកូនប្រុសទាក់ទងកូនស្រីផ្ទាល់តែម្តង ។
ក.ពិធីចូលចែវចូវពីសម័យបុរាណ
មាតាបិតាខាងកូនប្រុសមិនហ៊ានចូលទៅស្តីដណ្តឹងដោយខ្លួនឯងផ្ទាល់ នោះទេ គឺត្រូវពឹងពររកស្រីណាម្នាក់ ដែលប្រកបដោយលក្ខណសម្បត្តិល្អស្របទៅតាមប្រពៃណីខ្មែរឲ្យចូលទៅ ស៊ីបសួរជំនួស ដែលអ្នកជំនួសនោះត្រូវមានលក្ខណៈសម្បត្តិដូចជាៈ
១. ត្រូវមានគ្រួសារស្របតាមប្រពៃណីខ្មែរ
២.ការរស់នៅក្នុងគ្រួសារ មានសុខដុមរមនា
៣.មានគ្រួសាររស់នៅរួមជាមួយគ្នា
៤. មានចរិយាល្អ មានគេរាប់អានច្រើន
៥. មានទ្រព្យសម្បត្តិច្រើន
៦. មានសំដីទៀងត្រង់
៧. ជាមនុស្សគួរឲ្យគោរព
ខ.ពិធីចូលចែវចូវសម័យបច្ចុប្បន្ន
ពិធីចែចូវតាមរយៈចាស់ទុំ នាពេលបច្ចុប្បន្ននេះពុំសូវមានទេ គឺច្រើនតែកូនប្រុសនិងកូនស្រីទាក់ទងដោយខ្លួនឯងផ្ទាល់តែម្តង ដោយពុំចាំបាច់មានចាស់ទុំជួយចែវចូវដូចពីជំនាន់មុនឡើយ។ បើមានការយល់ព្រមពីកូនស្រីហើយ ទើបកូនប្រុសប្រាប់ចាស់ៗតាមក្រោយដើម្បីឲ្យទៅស្តីដណ្តឹងទៅតាម ប្រពៃណី។

ពិធីស្តីដណ្តឹង
ការស្តីដណ្តឹងរវាងសម័យមុននឹងសម័យបច្ចុប្បន្ននេះក៏មានការខុស ប្លែកគ្នាច្រើនដែរ។ ការស្តីដណ្តឹងតម្រូវឲ្យមានរការបៀបចំច្រើនដំណាក់កាលទើបស្តី ដណ្តឹងបាន តែមកដល់បច្ចុប្បន្ននេះឲ្យតែខាងកូនប្រុសនឹងខាងកូនស្រីត្រូវ រូវគ្នាគឺកំណត់ថ្ងៃចូលស្តីដណ្តឹងតែម្តង។
ក. ពិធីស្តីដណ្តឹងពីសម័យបុរាណ
កាលបើបានពត៌មានពីអ្នកស៊ីបសួរថា មាតាបិតាខាងកូនស្រីអនុញ្ញាតឲ្យទៅមកហើយ មាតាបិតាខាងកូនប្រុស ត្រូវចូលទៅរកគ្រូហោរ គន់គូររកថ្ងៃមង្គល់ល្អ ចូលទៅស្តីដណ្តឹង។
បើគ្រូហោរមលើឃើញថា ត្រូវចូលទៅស្តីដណ្តឹងនៅថ្ងៃណាមាតាបិតាខាងកូនប្រុស ត្រូវចូលទៅជំរាបអ្នកស៊ីបសួរឲ្យទៅជំរាបមាតាបិតាខាងកូនស្រីថា ថ្ងៃនេះ ខែនេះ ឆ្នាំនេះ មាតាបិតាកូនប្រុសបាននាំឈ្មោយឬមហា ព្រមទាំងញាតិសាច់សារលោហិត ទៅស្តីដណ្តឹងកូនស្រីរបស់ខ្លួន។
មាតាបិតាកូនស្រី
- ត្រូវរៀបចំផ្ទះសំបែង
- ត្រូវរកលោកមេបា ស្រុកខ្លះហៅថាបង្គោលការ
- ជំរាបបងប្អូន និងញាតិសន្តានរបស់ខ្លួនឲ្យបានដឹង
- រកម្ហូបអាហារ សម្រាប់ទទួលភ្ញៀវ មាតាបិតាកូនប្រុស
- ត្រូវរកនាងឈ្មាយ ជាអ្នកនិយាយស្តីដណ្តឹង
- ជំរាបបងប្អូន និងសាច់ញាតិរបស់ខ្លួនឲ្យបានដឹង
- រកជំនូនទៅជូនមាតាបិតាខាងកូនស្រី
លុះដល់ថ្ងៃ លោកមេបា និងសាច់ញាតិកូនស្រី នាំគ្នាមកជុំគ្នា នៅលើផ្ទះកូនស្រី។ ឯមាតាបិតា និងញាតិសន្តានកូនប្រុសបាននាំគ្នាយកឈ្មាល និងញាតិសន្តាន ព្រមទាំងជំនូន ទៅផ្ទះមាតាបិតាកូនស្រី។ កាលបើជួបជុំគ្នាហើយ ត្រូវរៀបចំពិធីស្តីដណ្តឹងជាមួយលោកមេបា។កាលបើលោកមេបាមាន ប្រសាសន៍ថា បើនាងស្រឡាញ់កូនស្រីខ្ញុំ សូមឧស្សាហ៍ទៅមកចុះ។ បន្ទាប់ពីនោះមក មាតាបិតាកូនប្រុសត្រូវយកជំនូន ទោះតិចក្តីច្រើនក្តី ជារៀងរាល់ខែ។
ពិធីស្តីដណ្តឹង មួយលើកជាពីលើក រហូតដល់ទី៣ ក៏មាន ទើបលោកមេបាអនុញ្ញាតឲ្យរៀបចំធ្វើពិធីភ្ជាប់ពាក្យ។
ខ. ពិធីស្តីដណ្តឹងពេលបច្ចុប្បន្ន
ការចូរស្តីដណ្តឹងកូនស្រីពុំមានដំណាក់កាលច្រើន ដូចកាលពីមុនឡើយ បន្ទាប់ពីការស៊ីបសួររវាងខាងកូនប្រុស និងខាងកូនស្រីរួច គឺជ្រើសពេលដើម្បីចូលស្តីដណ្តឹងតែម្តង។

ជ្រើសរើសពេលាល្អដើម្បីរៀបអាពាហ៍ពិពាហ៍
ការជ្រើសរើសពេលាសម្រាប់រៀបអាពាហ៍ពិពាហ៍គឺមានសារៈសំខាន់ណាស់ ចំពោះកូនប្រុសនឹងកូនស្រី។ តាមជំនឿពីបុរាណបើជ្រើសរើសថ្ងៃល្អដើម្បីរៀបការ ធ្វើឲ្យអ្នកទាំងពីររកស៊ីនមានបានរស់នៅប្រកបដោយក្តីសុខតកូន តចៅ។
ក.សម័យបុរាណ
បន្ទាប់ពីកូនប្រុសជំរាប់ពត៌មានហើយ មាតាបិតា ទៅរកលោកគ្រូហោរមើលពេលា។ កាលពីសម័យដើមគេមើលពេលាតែខាងកូនស្រីប៉ុណ្ណោះ តែបច្ចុប្បន្នខាងស្រីមិនព្រម គេត្រូវមើលពេលាទាំងសងខាង ដូច្នេះគ្រូហោរត្រូវដឹងពីឆ្នាំកំណើតនៃអ្នកទាំងពីផង និងអាយុកាលនៃអ្នកទាំងពីរផងដើម្បីធ្វើការគន់គូរទៅតាមក្បួន តម្រាល។
ខ. សម័យបច្ចុប្បន្ន
មាតាបិតាកូនប្រុស កូនស្រី ត្រូវពិគ្រោះគ្នាជាមុនសិន ទើបកំណត់ថ្ងៃជ័យ ដែលលោកគ្រូហោរបានកំណត់ឲ្យ។ ពេលរៀបអាពាហ៍ពិពាហ៍ មាតាបិតាខាងកូនប្រុស ត្រូវ ប្រគល់ប្រាក់ដែលខាងស្រីបង្គាប់ទាំងប៉ុន្មានទៅខាងកូនស្រីទាំង អស់។ ដើម្បីឲ្យមាតាបិតាកូនស្រី យកប្រាក់ទៅចាត់ចែងដូចជាៈ
- ទិញសំភារៈប្រគេនព្រះសង្ឃ
- បច្ចេយ ប្រគេនព្រះសង្ឃ
- រកលោកអាចារ្យពេលា
- រកអ្នកភ្លេងប្រពៃណី
- រកទិញជំនូន (បណ្តាការ)
- រកទិញវត្ថុដែលត្រូវប្រើប្រាស់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍
- ត្រៀមប្រាក់ចេញថ្លៃ (ម្ហូបអាហារ)
- ត្រៀមប្រាក់សម្រាប់ថ្លៃសម្អោងការជាដើម។

រយៈពេលរៀបអាពាហ៍ពិពាហ៍
ក.សម័យបុរាណ
មកដល់សតវស្សទី២០ គេឃើញមានការរបៀបអាពាហ៍ពិពាហ៍មានរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ណ្ណោះ ដែលថ្ងៃនីមួយៗមានការរៀបចំពិធីផ្សេងៗគឺៈ
ថ្ងៃទី ១ ជាថ្ងៃចូលរោង
ថ្ងៃទី ២ ជាថ្ងៃកំណត់
ថ្ងៃទី ៣ ជាថ្ងៃសំពេះផ្ទឹម។
ខ. សម័យបច្ចុច្បន្ន
ពិធីរៀបអាពាហ៍ពិពាហ៍ គឺចាប់ផ្តើមពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ ឬ ១១ កន្លះ ទើបចប់ពិធីរៀបអាពាហ៍ ពិពាហ៍។ លុះដល់ម៉ោង ១៦ ឬ ១៧ ទើបទទួលភ្ញៀវពិសារភោជនាអាហារ។
ភាគច្រើន គេតែងតែនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត ប្រសិទ្ឋពរជ័យឲ្យ កូនប្រុស កូនស្រី ពីពេលល្ងាចមុនថ្ងៃចូលរោង។

ធ្វើពីធីក្រុងពាលីដើម្បីអ្វី?
ពីព្រោះខ្មែរបានរៀនគម្ពីរត្រៃភូមិ បានដឹងច្បាស់ថា ស្តេចក្រុងពាលី ជាអ្នកបង្កើតដី។ ព្រះពុទ្ធនាមព្រះបទុមុត្តរៈ ទ្រង់និមន្តទៅបិណ្ឌបាតដី ៣ ជំហ៊ាន ពីស្តេចក្រុងពាលី។ ស្តេចក្រុងពាលីយល់ថាដី ៣ ជំហ៊ានជាដីបន្តិចបន្តួច ក៏យល់ព្រមតាមការបិណ្ឌបាតរបស់ព្រះអង្គ។ ព្រះពុទ្ធទ្រងយាង ៣ ជំហ៊ានឆ្លងទ្វីបផុតទ្វើប។
ក្រោយមកស្តេចក្រុងពាលី ក៏ព្រមទៅនៅក្រៅទ្វីប តែមុននឹងទៅបានសំនូមពរចំពោះព្រះពុទ្ធថា បើពុទ្ធបរិស័ទមានរវល់អ្វី សូមឲ្យរៀបពិធីសែនក្រុងពាលីផង។
ព្រះពុទ្ធក៏យល់ព្រមជាមួយសំនូមពរនេះ ហើយព្រះអង្គបានផ្តាំថា បើពុទ្ធបរិស័ទ បានធ្វើបុណ្យទាន ឬធ្វើពិធីអ្វី សូមឲ្យធ្វើពិធីសែនក្រុងពាលីផង ទើបបានបុណ្យច្រើន។
ដូច្នេះខ្មែរយល់ថា ស្តេចក្រុងពាលី ជាអ្នកថែរក្សាទឹក, ដី, ព្រៃព្រឹក្សា.... ប្រៀបបានទៅនឹងអ្នកមើលការខុសត្រូវ លើមនុស្សម្នាទាំងអស់។

ពិធីចូលម្លប់
តាមទំនៀមទំលាប់ខ្មែរយើងពីបុរាណតែងតែរៀបចំពិធីចូលម្លប់នៅពេល ដែលកូនស្រីរបស់ខ្លួនពេញវ័យក្រមុំ ដោយមិនគិតថាអ្នកមានឬអ្នកខ្សត់ខ្សោយឡើយ ប៉ុន្តែវិធីចូលម្លប់កូនស្រីមាន ៣ កម្រិត៖
១. កម្រិតតឹងៈ ត្រូវឲ្យកូនស្រីនៅតែក្នុងបន្ទប់ បិទជិតមិនឲ្យឃើញពន្លឺថ្ងៃឡើយ ហូបតែម្ហូបបួស គឺគ្មានជាតិសាច់ ហាមមិនឲ្យសត្វមាន់ ឃើញ ខ្លាចដាច់តំនម។ បានន័យថា ពេលថ្ងៃមិនចុះដី គឺចុះបានតែពេលយប់ងងឹតសូន្យសុង។
២. កម្រិតកណ្តាលៈ ចុះដីនៅពេលថ្ងៃបាន តែហាមមិនឲ្យធ្វើការធ្ងន់ គឺធ្វើការងារស្រាលៗ តែត្រូវហូបម្លូបបួសដដែរ។
៣. កម្រិតទាប់បំផុតៈ ធ្វើការនិងហូបចុកជាធម្មតា គ្រាន់តែមិនទៅធ្វើការក្រៅផ្ទះ គឺធ្វើការតែក្នុងផ្ទះ ហើយនៅក្រោមម្លប់ជានិច្ច។ លុះត្រាដល់គ្រប់ កំណត់រយៈពេល ៣ ខែ ទើបមាតាបិតារៀបចំពិធីចេញពីម្លប់។
បញ្ជាក់ៈ អ្នកក្រលំបាកខ្លាំង រៀបចំឲ្យកូនស្រីចូលម្លប់តែកន្លះខែ ទៅ ១ ខែក៏មាន។ ឯអ្នកមានវិញ ទុកឲ្យកូននៅក្នុងម្លប់អស់រយៈពេល ១ ឆ្នាំទៅ ២ ឆ្នាំក៏មាន។

No comments:
Post a Comment