វិធីដោះស្រាយទំនាស់
ការរស់នៅជាមួយគ្នាជៀសមិនផុតពីមានពាក្យសំដីជ្រុលជ្រួសលើគ្នា មិនខានឡើយ ប្រៀបដូចជាចានដែលនៅក្នុងរាវអញ្ចឹងគឺតែងតែប៉ះទង្កិះគ្នារឿង ធម្មតា។ ជួនកាលបញ្ហាអាចកើតឡើងបានគ្រប់ពេលវេលាដោយគ្មាននណាម្នាក់អាច ដឹងមុនឡើយ ហើយពេលខ្លះទៀតបញ្ហាបន្តិចបន្តួចក៏អាចបង្កទៅជារឿងរាវធំដុំបាន ដែរប្រសិនបើអ្នកមានភាពឆេវឆាវ ខ្វះនូវភាពអំនត់។ ដើម្បីដោះស្រាយនូវទំនាស់អ្នកត្រូវធ្វើតាមចំណុចមួយចំនួនដូចខាង ក្រោម៖
ជ្រើសពេលដើម្បីនិយាយគ្នាៈ ពេលដែលកើតមានទំនាស់ដំបូង អ្នកទាំងពីរប្រាដកជាមានអារម្មណ៍ពុះកញ្ជ្រាលធ្វើអ្វីតាមតែចិត្ត នឹកឃើញគឺមិនបានគិតច្បាស់លាស់ឡើយ ដូច្នេះអ្នកមិនត្រូវដោះស្រាយនៅពេលនេះឡើយ ផ្ទុយទៅវិញធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។ យកល្អអ្នកគួរតែរងចាំរហូតដល់មានអារម្មណ៍ប្រសើរឡើងវិញ សូមធ្វើការចរចាគ្នាទើបមានប្រសិទ្ធភាព។
ការជ្រើសកន្លែងៈ ការជ្រើសរើសកន្លែងសម្រាប់និយាយគ្នា ក៏ជាកត្តាមួយជុំរុញឲ្យការដោះស្រាយទំនាស់របស់អ្នកទទួលជោគជ័យ ផងដែរ។ ប្រសិនបើដៃគូរបស់ជាមនុស្សដែលស្ងប់ស្ងាត់ អ្នកត្រូវតែរកកន្លែងសមរម្យណាមួយដើម្បីនិយាយគ្នា ព្រោះអ្នកខ្លះមានភាពអៀនខ្មាស់ច្រើនមិនហ៊ាននិយាយនៅកន្លែងដែល មានមនុស្សច្រើននោះទេ។
ធ្វើចិត្តឲ្យត្រជាក់ៈ អ្នកត្រូវតែធ្វើឲ្យបានដើម្បីបញ្ឍប់នូវទំនាស់កុំឲ្យរើករាលដាល ចេះតែធំទៅៗ គឺអង្គុយចុះ ហើយនិយយាគ្នាតាមសម្រួល ដើម្បីរកច្រកចេញមួយសម្រាប់អ្នកទាំងពីរ ធ្វើបែបនេះទើបអាចរក្សាចំណងមេត្រីភាពកុំឲ្យមានការប្រេះឆា ។
ភាពអត់ធ្មត់ៈ នេះគឺជាកត្តាដ៏សំខាន់មួយដែលអាចបញ្ជៀសនូវទំនាស់មិនឲ្យកើតមាន ឡើងបានដែរ។ ប្រសិនបើដៃគូរបស់អ្នកមានភាពនឿយហត់ក្នុងការបំពេញការងារគឺតែង តែមានអារម្មណ៍មួរម៉ៅ ហើយការនិយាយស្តីមិនបានគិតពីអារម្មណ៍អ្នកដែលនៅក្បែរខ្លួន ជួនកាលអាចមានសំដីជ្រុលជ្រួលទៅលើអ្នកថែមទៀត ដូច្នេះហើយអ្នកគួរតែមានភាពអំណត់ កុំព្យាយាមលលេងពាក្យសំដីតបទៅវិញព្រោះអាចធ្វើភ្លើងកំហឹងឆេះ ឡើងឆេះឡើងគ្រប់ពេល។
ការស្តាប់ដៃគូៈ ព្យាយាមស្តាប់នូវដៃគូររបស់អ្នកធ្វើការបកស្រាយ និងស្វែងយល់ចិត្តគ្នាទៅវិញទៅមកថាត្រូវការអ្វី ហើយចង់បានអ្វីឲ្យពិតប្រាកដ នោះទើបធ្វើឲ្យការផ្សេះផ្សាឆាប់ទទួលបានជោគជ័យ។
ទទួលស្គាល់នូវកុំហុសៈ ជាធម្មតារវាងប្តីប្រពន្ធគឺមានមនោសញ្ចេតនានឹងគ្នាជ្រាលជ្រៅណាស់ ប្រសិនបើអ្នកធ្វើខុស ហើយចេះទទួលស្គាល់នូវការពិតដែលខ្លួនបានប្រព្រឹត្ត គឺជាមនុស្សដែលឆ្លាតវៃចេះស្គាល់នូវកាលៈទេសៈ។ ឲ្យតែអ្នកហ៊ានទទួលស្គាល់នូវការពិត និងកែប្រែកំហុសដែលខ្លួនបានសាង តើនណាចិត្តដាច់ដាក់ទោសលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទៀតនោះ។

មូលហេតុនៃការឈ្លោះប្រកែកគ្នា
ជម្លោះអាចកើតមានឡើងបានគ្រប់ពេលវេលា បើអ្នកមិនចេះថាំចិត្តនោះទេ ដូចពាក្យមួយឃ្លាពោលថា «ចានក្នុងរាវជៀសមិនផុតអ៊ីពីការប៉ះទង្គិះគ្នានោះទេ» យ៉ាងណាម៉ិញដៃគូស្នេហាក៏ដូច្នេះដែរ គឺតែងតែមានប៉ះពារពាក្យសម្តីទៅលើគ្នាជៀសមិនរួចឡើយ។ ហេតុដូចនេះហើយការឈ្លោះប្រកែកគ្នា អាចបណ្តលមកពីកត្តាមួយចំនួនដូចខាងក្រោយ៖
១. ខឹងច្រើន ងង៉ក់ច្រើន
លំបាកផ្គាប់ចិត្ត គុំគួនលាក់ទុកក្នុងចិត្ត យូរៗទៅក្លាយជារឿងធំ ដោះស្រាយលែងចេញ រហូតដល់បែកផ្លូវគ្នា។
២. កំណាញ់ ប្រច័ណ្ឌ
គេប៉ះពាល់ គេលលេង ស្និទ្ធស្នាលជាមួយអ្នកដ៏ទៃឬមិត្តភក្តិក៏មានចិត្តច្រណែន កោសរួស រករឿង រកហេតុ មិនទុកចិត្តគ្នា។
៣. រមិលគុណ ហើយមើលងាយគេ
ប្តីប្រពន្ធ ឬដៃគូធ្លាប់ស្រឡាញ់ ល្អូកល្អឺនរកគ្នា ធ្លាប់ជួយទំនុកបំរុង ចិញ្ចឹមបីបាច់ប៉ុណ្ណា ក៏នឹកមិនឃើញ សម្លឹងឃើញតែទោសបន្តិចបន្តួចដែលគេជ្រុលធ្វើទៅហើយ លើកយកមក បើកកកាយឡូឡា រករឿងនាំឈ្លោ។
៤. មានពុតត្បុត ហើយពូកែអួតអាង
ចេះលាក់គំនួច បិទបាំងទោសកំហុស បោកប្រាស បន្លំភ្នែក គេចកែសម្តី និយាយបន្លែបន្លប់ អាងលេស លាក់លៀម មិនហ៊ានសំដែងការពិត ហើយអួតអាងខ្លួនថា ស្មោះត្រង់ ស្មោះស្ម័គ្រ។
៥. បំណងអាក្រក់ គិតខុស
ចង់បានប្រពន្ធពីរ បី ឬមានសាហាយស្មន់តាមតណ្ហារបស់ខ្លួន គិតថា ធ្វើយ៉ាងម៉េច ឲ្យតែបានសប្បាយ អ្នកណាកើតទុក្ខប៉ុណ្ណា ក៏មិនឈឺក្បាល។
៦. ប្រកាន់គំនិតរៀងខ្លួន មិនស្តាប់យោបល់គ្នា
គិតធ្វើអ្វី សំរេចតែខ្លួនឯង គ្មានសួរប្តីឬប្រពន្ធទេ អាងអំណាច អាងលុយខ្លួនឯងអ្នករកខ្លាំងរៀងខ្លួន ចុងក្រោយខ្លោច ចែកផ្លូវគ្នាដើរ។

ការមើលថែគ្នា
ការរៀបអាពាហ៍ពិពាហ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ រូប ព្រោះនេះគឺប្រពៃណីតាំងពីបុរាណមក ដែលបញ្ជាក់ពីភាពថ្លៃថ្នូរ និងជាកិត្តិយលដ៏ឧដុងឧត្តមរបស់ក្រុមគ្រួសាទាំងសងខាងផងដែរ។
ក្រោយពីបានឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ដ៍មានតម្លៃរួចមក អ្នកទាំងពីរនឹងក្លាយទៅជាប្តីប្រពន្ធដែលត្រូវរួមរស់ជាមួយគ្នា ជារៀងរហូត។ ដើម្បីឲ្យការរស់នៅក្រកបទៅដោយសុភក្តិមង្គល់នោះ អ្នកត្រូវចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកមិនថាមានបញ្ហាអ្វី កើតឡើងចំពោះនណាម្នាក់នោះទេ ធ្វើបែបនេះទើបអាចបញ្ចាក់ពីទឹកចិត្ត និងភាពស្មោះស្មាកដែលមានចំពោះគ្នា។ ប្រសិនបើកអ្នកចេះជួយយកអាសាគ្នា ក៏ដូចជាការយល់ចិត្តគ្នាផងនោះ ការរស់នៅប្រាកដជាមានសេចក្តីសុខមិនខានឡើយ ហើយមានការគោរពស្រឡាញ់ពីញាតិមិត្តជិតខាងថែមទៀត។
គ្រួសារមួយដែលមានសុភក្តិមង្គល់គឺអាស្រ័យលើការយល់ចិត្តគ្នា និងការចេះជួយយកអាសាគ្នា ទៅវិញទៅមកនូវរាល់កិច្ចការតូចធំដែលត្រូវបំពេញ ជាពិសេសនៅពេលដែលដៃគូរបស់អ្នកឈឺ ដូច្នេះអ្នកត្រូវធ្វើកិច្ចការទាំងនោះជំនួស និងមើលថែគេដោយយកចិត្តទុកដាក់បំផុត ដើម្បីឲ្យគេមានអារម្មណ៍កត់ក្តៅពេលដែលមានអ្នកនៅក្បែរ។

តួនាទីស្វាមី ៥ យ៉ាង
ប្តីល្អកម្ររកបានណាស់ រៀបការប្តីប្រពន្ធ តាមការស្មានដូចរាវម្ជុលក្នុងបាតសមុទ្រអញ្ចឹង មិនដឹងចិត្តគំនិតគេយ៉ាងម៉េចទេ។ តែអ្នកទាំងសងខាង គួរខំប្រឹងខាំមាត់សង្កត់ចិត្ត បំពេញតួនាទីរៀងខ្លួន ឲ្យបានល្អបរិបូណ៌។ មានរឿងអ្វីបន្តិចបន្តួច ចេះអត់ឱនគ្នាកុំអង្គុយចាប់កំហុសមិនល្អទេ។ មិនមែនយកគេមកបម្រើខ្លួនទេ គឺយកគេជាភរិយា ស្វាមីត្រូវមានតួនាទីដូចខាងក្រោម ៖
១. យកជាភរិយាឲ្យពេញច្បាប់
យកពេញមុខពេញមាត់ ជាភរិយាពេញលក្ខណៈ កុំលាក់លៀម ទិទបាំង យកគ្នាធ្វើស្រីកំដរអារម្មណ៍ ហើយបោះចោលនោះឡើយ។
២. កុំប្រមាទមើលងាយភរិយា
ដោយវាយដំ ជេរប្រទេច ត្មះតិះដៀល ធ្វើទុក្ខបុកម្នេញ ធ្វើបាបចិត្តគ្នា។ ត្រូវចេះស្រឡាញ់ថ្នាក់ថ្នម អាណិតអាសូរ ជួយលើកទឹកចិត្ត ជួយណែនាំដោយបំណងល្អ។
៣. ប្រគល់ភាពជាធំឲ្យភរិយា
គឺការចាត់ចែងផ្ទះសម្បែង លុយកាក់ កូនចៅ។ កុំឲ្យគ្នាគ្មានសិទ្ធិគ្មានអំណាចអ្វីសោះ មិនល្អទេ ឲ្យគ្នាបានបញ្ចេញគំនិតយោបល់ មានមតិចូលរួមសម្រេចចិត្តផង កុំយកឈ្នះតែម្នាក់ឯង ប្រពន្ធនិយាយមិនបានឡើយ។
៤. កុំក្បត់ចិត្តភរិយា
ប្រុសខ្លះតាមអំណាចតណ្ហា មានប្រពន្ធពីរ បី ធ្វើបាបចិត្តប្រពន្ធដើម ដើរប៉ោឡែ មិនគិតផ្ទះសម្បែង វក់នឹងល្បែង ផឹកស្រា ផ្គាប់ចិត្តស្រីស្នេហ៍ ស្រីពេស្យាជាដើម។ ធ្វើយ៉ាងនេះ គ្មានកំណើតទេ កើតទុក្ខក្តៅក្រហាយណាស់។
៥. ឲ្យគ្រឿងអង្ការ
គ្រឿងប្រដាប់តាក់តែងរាងកាយ សម្លៀកបំពាក់ គ្រឿងសម្អាង ជាតម្រូវការរបស់ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន ព្រោះចង់ស្អាត ចង់ល្អ ចូលជំនុំ ចំណោមគេចុះ។

តួនាទីភរិយា ៥ យ៉ាង
ប្រពន្ធៈ ប្រែថា ចំណង
ភរិយាៈ ប្រែថា ស្រីដែលប្តីចិញ្ចឹម
ខ្លួនជាស្រីមានប្តីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ងង៉ក់ ដូចក្មេង ក្រែងនៅមិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម៖
១.ចាត់ចែងការងារផ្ទះឲ្យបានល្អ
រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំង របស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យបានស្អាតបាតសមរម្យ។ កុំទុកឲ្យកើតអពមង្គល។ សរុបមកត្រូវមានមារយាទល្អ។
២. ជួយសង្គ្រោះញាតិទាំងសងខាង
លកលៃឲ្យបានសមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាត់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹង មិនបានសុខទេ។
៣. កុំក្បត់ចិត្តប្តី
មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឲ្យខូចពូជពង្សវង្សត្រកូល ខូចអនាគត់កូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្មានទេ។
៤. រក្សាទ្រព្យឲ្យគង់រង់
លុយកាក់ដែលប្តីរកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុច ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយ។ ចាយវាយឲ្យចេះប្រមោណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះកញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់តម្លៃជាស្ត្រី។
៥. ឆ្លាតវាងវៃ មិនខ្ជិលច្រអូស
កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀត រករបរនេះ របរនោះ កុំឲ្យទំនេរអត់ប្រយោជន៍។ កុំខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយចំអាម អង្គុយរកចៃមាត់ជណ្តើរ បាយមិននឹក ទឹកមិនដឹង។ ត្រូវរវៀសរវៃប្រើបញ្ញាចាត់ចែងការឲ្យបានសព្វគ្រប់។
ខាងលើនេះគឺជាកាតព្វកិច្ចរបស់ស្ត្រីជាភរិយាខានមិនបាន។ បើស្រីណាធ្វើបានហៅថា ស្រីគ្រប់លក្ខណ៍ បើស្រីណាធ្វើមិនបាន ហៅថា ស្រីខាតលក្ខណ៍ ។

អាការរៈមិនស្រួលរបស់ភរិយា
ការសង្កេតតាមអាកាប្បកិរិយាប្លែកៗមួយចំនួនអាចសណ្ឋានបានថា ភរិយាមានចិត្តមិនស្មោះត្រង់នឹងប្តី ដែលជាមារយាទថោកទាប មិនគួរប្រព្រឹត្ត ព្រោះវានាំឲ្យខូចកិត្តិយស នឹងមានជម្លោះក្នុងគ្រួសារទៀតផង។
១. ដើរលេងចោលផ្ទះសម្បែង ចោលកូនចៅ។
២. ដើរលេងព្រៃព្រឹក្សាតែម្នាក់ឯងជាញឹកញាប់។
៣. ដើរលេងកំពង់ទឹក ត្រាំត្រែង មិនប្រញា់ប្រញាល់ត្រឡប់មកវិញ។
៤. ទៅលេងផ្ទះញាតិសន្តានឯងជារឿយៗខុសប្លែកប្រក្រតី។
៥. ទៅលេងផ្ទះអ្នកដ៏ទៃញឹកញាប់ និយាយចែប៉ប្រែ ជួនកាលគ្មានអ្វីនិយាយក៏និយាយដើមប្តីឯង។
៦. ពូកែតុបតែងរាងកាយ លាបម្សៅក្រេម ធ្វើខ្លួនដូចស្ទាវ។
៧. ផឹកទឹកស្រវឹងឡូឡា ជេរប្រទេច រករឿងឈ្លោះជាមួយប្តី។
៨. ឆិតឆៀងដៀងភ្នែកលួចមើលប្រុសៗឲ្យគេបានចិត្ត។
៩. ឈរបង្ហាញខ្លួនឲ្យប្រុសឃើញ ចង់ឲ្យគេចាប់ចិត្តលើខ្លួន។

ភរិយា ៧ ជំពូក
ខ្លួនជាស្រី ត្រូវចេះស្លូត ចេះកាច ចេះខ្លាច ចេះហ៊ាន កុំមិះៗពេក តែក៏កុំកាចឆ្នាស់ពេកដែរ។ និយាយឲ្យត្រូវរឿង កុំគ្រាន់តែលឺគេថា ក៏មករករឿងប្តីឯង កុំសូវជឿពាក្យគេចាក់ចុចពេក ក្រែងមិនបានសុខ។
១. ភរិយាឃាតក
ដំបូងឡើយស្រឡាញ់ប្តីយូរៗទៅ បែរជាបេតីប្រុសថ្មីវិញ ព្រោះឃើញគេមាន គេសង្ហា គេឡូយឆាយជាងប្តីឯង រកល្បិចចង់សម្លាប់ប្តីចោល។
២. ភរិយាចោរ
លួចលាក់ ភូតកុហក បោកប្រាស់យកទ្រព្យប្តីទៅស៊ីចាយ សប្បាយហ៊ឺហារ រាំច្រៀង ជាមួយសាហាយស្មន់ អន្ធករ។
៣. ភរិយាចៅហ្វាយ
ការឆ្នាស់ឆ្នើម ខឹងឆេវឆាវ មាត់ដាច ជេរប្រទេចផ្តាសា គំរោះគំរើយ។
៤. មាតាភរិយា
មើលខុសត្រូវ ថែរក្សា ស្រឡាញ់ប្តី ដូចម្តាយមើលកូន។
៥. ភរិយាបង
ស្រឡាញ់ ជួយទំនុកបំរុងប្តីដូចបងថែប្អូន។
៦. ភរិយាមិត្ត
ស្រឡាញ់ រាប់អាន យកអាសាប្តី ដូចមិត្តនឹងមិត្ត។
៧.ទាសីភរិយា
គោរព កោតខ្លាចប្តី ដូចទាសីបម្រើចៅហ្វាយ។

ចំណងរបស់ស្ត្រី និងបុរស
+ ចំណងរបស់ស្ត្រី ៥ យ៉ាង
ភរិយាត្រូវធ្វើឲ្យគ្រួសារត្រជាក់ត្រជុំ កុំឲ្យឃើញមុខគ្នាមិនបាន ដូចពាក់មុខយក្សដាក់គ្នា។ ដើម្បីរក្សាចិត្តប្តី ភរិយាគួរមានលក្ខណៈដូចខាងក្រោម ៖
១. តាក់តែងសម្អិតសម្អាងរូបរាងកាយឲ្យបានស្អាតបាត
មិនមែនអាងតែខ្លួនមានប្តី មានកូនហើយគិតថា តែខ្លួនឲ្យអ្នកណាស្រឡាញ់ទៀតនោះទេ។ បើប្រពន្ធមិនចេះថែខ្លួន អាចឲ្យប្តីបែកចិត្ត ទៅរកស្រីក្រៅមិនខាន។
២. មានទ្រព្យសម្បត្តិ
ចេះសន្សំប្រាក់កាស ទុកដាក់សម្រាប់ ប្រើប្រាស់ កុំឲ្យរស់ដោយសារប្តី ពឹងប្តីទាំងស្រុងនោះឡើយ។ យើងមានទ្រព្យច្រើន ប្តីក៏មិនហ៊ានមើលងាយយើងដែរ។
៣. មានកូន
កូនជាចំណងយ៉ាងស្អិតរបស់ប្តី ម្លោះហើយស្ត្រីណាគ្មានកូន លំបាកនឹងការពារប្តីណាស់ ព្រោះខ្លួនមិនអាចបំពេញបំណងរបស់ប្តីបាន។ គួរប្រឹងប្រែងធ្វើបុណ្យឲ្យបានច្រើន កុំពង្រាត់បង្រាស់កូនសត្វផ្សេងៗឡើយ។
៤. មានមារយាទល្អ
សុភាពរាបសា ទន់ភ្លន់ រាក់ទាក់ រួសរាយ ទឹកមុខញញឹមស្រស់ស្រាយ (មុខទទួលភ្ញៀវ) ចេះដឹងខុសត្រូវ រាក់ជ្រៅ ទាបខ្ពស់ មិនជាស្រីល្ងង់ខ្លៅ។
៥. ចេះបម្រើប្តី
ពេលប្តីត្រឡប់មកពីធ្វើការវិញមានភាពនឿយហត់ ក្នុងនាមអ្នកជាភរិយា ត្រូវចេះរៀបចំម្ហូបអាហារសម្រាប់ប្តីឲ្យបានសមរម្យ។
ស្ត្រីមានលក្ខណៈសម្បត្តិ ៥ ខាងលើនេះអាចទាក់ទាញចិត្តប្តី មិនឲ្យក្បត់ខ្លួនបាន។ តែប្តីក៏គួរចេះគិត អាណិតភរិយាផង កុំប្រើអំណាចកៀបសង្កត់ ជិះជាន់ អាងកម្លាំងឡើយ។
+ ចំណែកប្តីវិញ មានរបស់តែមួយប៉ុណ្ណោះអាចស្រូបដួងចិត្តមនុស្សស្រីបាន នោះគឺ ឥស្សរិយយស ភាពជាធំ កេរ្តិ៍ឈ្មោះល្បីល្បាញ មានគេស្រឡាញ់រាប់អានច្រើន។ លក្ខណៈនេះ ក៏មិនងាយប្រុសណាធ្វើបានស្រួលៗដែរ ព្រោះច្រើនតែបានធំ ហើយលង់ក្នុងអបាយមុខផ្សេងៗ។

តួនាទីកូនប្រសា ១០ យ៉ាង
ក្នុងឋានៈជាកូនប្រសា ត្រូវហ៊ានប្រឈមមុខនឹងការពិត ដែលកើតមានក្នុងគ្រួសារ ត្រូវព្យាយាមអនុវត្តតាមក្រិតក្រមដូចខាងក្រោម៖
១. កុំនាំភ្លើងក្នុង ចេញក្រៅផ្ទះ
កុំនិយាយដើមប្តី និយាយដើមម៉ែក្មេក ឪក្មេកបើកកកាយ ហែកកេរ្តិ៍ ឲ្យគេដឹង គេឮ ក្រែងពាក្យនោះមិនស្ងប់ស្ងាត់ឮដល់ត្រចៀកគាត់ នាំកើតរឿងអាក់អន់ចិត្តគ្នា។
២. កុំនាំភ្លើងក្រៅ ចូលក្នុងផ្ទះ
ពេលឮគេនិយាយ ចចេច ចចូចពីប្តី ឮម៉ែឪក្មេក ឬក្រុមគ្រួសារយើង កុំសូវប៉ិនយកត្រចៀកស្តាប់ កុំធ្វើជាអ្នកនាំសារពីអ្នកនេះ ទៅប្រាប់អ្នកនោះ ចាក់គាត់ឲ្យលោត ឲ្យឆេះឡើយ ជួនកាលគេស្អប់យើង គេចង់បំបែកបំបាក់យើង ក៏ថាបាន។
៣. ឲ្យដល់អ្នកដែលគួរឲ្យ
បើគេខ្ចីហើយ សងវិញ យើងគួរឲ្យខ្ចី មិនត្រូវចិត្តអាក្រក់ពេកទេ ងាយស្រួលដល់ពេលយើងខ្វះខាត យើងអាចខ្ចីគេវិញ។
៤.មិនឲ្យដល់អ្នកមិនគួរឲ្យ
អ្នកខ្ចីស៊ីដាច់ កុំឲ្យខ្ចី មិនមែនជាការចិត្តអាក្រក់ទេ តែមានន័យថា យើងចេះការពារទ្រព្យ។ ៥. ឲ្យដល់អ្នកមិនគួរឲ្យ
សាច់ញាតិ អ្នកជិតខាង មិត្តភក្តិណា ដែលក្រីក្រលំបាក តោកយ៉ាក មករកខ្ចីបុលយើង បើមានលទ្ធភាព ឲ្យគាត់យកតែម្តងទៅ កុំចង់បានពីគាត់វិញអ៊ី ព្រោះគ្នាក្រ។
៦. ចេះអង្គុយ
អង្គុយដឹងទាបខ្ពស់ មើលម៉ែ មើលឪ មើលប្តី។ ឃើញគាត់មក ចេះក្រោកទទួល រៀបចំកន្លែងជូនគាត់ ឲ្យបានសមរម្យ មិនត្រូវធ្វើឫកជំទាវចង់ឲ្យគាត់បម្រើវិញទេ។
៧. ចេះបរិភាគ
កុំស៊ីមុនប្តី បើនៅជាមួយម៉ែឪ រៀបទុកជូនគាត់ឲ្យ ហើយ។ ដាំស្លតម្រូវពួកគាត់ជាង កុំយកឆ្ងាញ់តែមាត់ឯង មិនល្អទេ។
៨. ចេះដេក
មុនដេកត្រូវរៀបចំទុកដាក់របស់របរ ឲ្យមានរបៀបរៀបរយសិន កុំចូលដេកមុនដែរម៉ែឪ មុនប្តី។ ក្រោកឡើងរវាសរវៃ ប្រញាប់ប្រញាល់ កុំដេកទ្រមក់ ឲ្យប្តីដាស់។
៩. ចេះបម្រើភ្លើង
ភ្លើង បើយើងមិនចេះប្រើ ឆេះផ្ទះខាននៅប្រើ ដាំបាយបានហូប។ ភ្លើង បានដល់ ប្តី ដែលខ្លួនត្រូវផ្គាប់ចិត្ត ដឹងទុក្ខធុរៈ យកចិត្តទុកដាក់កុំព្រងើយកន្តើយ។
១០. នមស្សការទេវតាក្នុងផ្ទះ
ឪពុកម្តាយក្មេកឈ្មោះថា ទេវតា ដែលខ្លួនត្រូវគោរព កោតខ្លាច បូជាដោយសមរម្យ មិនត្រូវព្រហើន កោងកាចដាក់ទេវតាឡើយ។

តើធ្វើយ៉ាងម៉េចទើបអាចបំពេញតួនាទីជាប្តីល្អបាន?
បុរសខ្លះអាចបំពេញតួនាទីជាប្តីល្អបានតែមិនដឹងខ្លួន ប៉ុន្តែមានខ្លះទៀតចង់បំពេញតួនាទីជាប្តីល្អដែរតែមិនដឹងធ្វើយ៉ាងម៉េច ហើយមិនហ៊ានសួរអ្នកដៃដែរ ព្រោះមានភាពខ្មាស់អៀន។ ប្រសិនបើអ្នកអាចបំពេញតួនាទីជាប្តីល្អបានមិនត្រឹមតែធ្វើឲ្យភរិយារបស់អ្នកមានសេចក្តីសុខប៉ុណ្ណោះទេ ថែមទាំងអាចក្លាយទៅជាគំរូល្អសម្រាប់សង្គមថែមទៀត។ ក្នុងការបំពេញតួនាទីជាប្តីល្អមិនពិបាក់នោះទេដោយគ្រាន់តែធ្វើតាមវិធីសាស្ត្រខ្លះដូចខាងក្រោម៖
១. ចេះលើកតម្កើន និងផ្តល់កិត្តិយសឲ្យនាងនៅពេលដែលអ្នកទាំងពីរត្រូវបានគេអញ្ចីញចូលរួមក្នុងកម្មវិធីផ្សេងៗ។
២. មិនត្រូវប្រមាថមើលងាយនាងឡើយ ផ្ទុយទៅវិញត្រូវចេះថ្នាក់ថ្នមនាងឲ្យសមជាស្វាមីល្អនេះទើបសមជាដំណើរជីវិតដែលសុខសាន្ត។
៣. ត្រូវមានចិត្តស្មោះ កុំអាងខ្លួនជាមនុស្សប្រុសលួចមានស្រីថ្មីចោលប្រពន្ធដែលធ្លាប់រួមសុខទុក្ខជាមួយគ្នានោះទេ។
៤. ត្រូវចេះជួយសម្រាលកិច្ចការក្នុងផ្ទះ នៅពេលដែលឃើញប្រពន្ធរបស់ខ្លួនរវល់ ធ្វើបែបនេះទើបមិនចេះទាស់ទែងគ្នា។
៥. កុំភ្លេចឲ្យសោះគ្រឿងអលង្ការព្រោះជាវត្ថុសម្រាប់បញ្ចាំចិត្ត ហើយអាចលើកកម្ពស់តម្លៃជីវិតរបស់នាងឲ្យតែមានភាពថ្លៃថ្នូរថែមទៀត៕

No comments:
Post a Comment