Monday, November 25, 2013

បុរសដែលមិនគួរយកជាប្តី

ចំពោះ​ស្រីៗ ក៏​អញ្ចឹង​ដែរ​មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ស្វាមី សូម​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​នេះ​ជា​អនាគត់​របស់​អ្នក បើ​សម្រេច​ចិត្ត​ខុស​ហើយ​គឺ​មាន​វិបដិសេរី​អស់​មួយ​ជីវិត។

១. ប្រមឹកៈ    ផឹក​ស្រា គ្រឿង​ស្រ​វឹង​ផ្សេងៗ។
២. ដើរយប់ៈ    ដើរ​រាំ​ច្រៀង ស្រីញី​ជា​រឿយៗ។
៣. ល្បែងៈ    ល្បែង​តែង​វិនាស។
៤. មើលរបាំច្រើនៈ     ដើរ​លេង កំសាន្ត​ច្រើន​ហួស​ហេតុ ភ្លេច​រកស៊ី។
៥. សេពគប់មិត្តអាក្រក់ៈ    មិត្ត​ពាល មិត្ត​ផឹកស៊ី មិត្ត​ល្បែង។
៦. ខ្ជិលៈ    ខ្ជិល​ធ្វើ​ការ រកស៊ី ដើរ​ប៉ោឡែ។

មិន​ត្រូវ​ឲ្យ​តម្លៃ​លើ​ទ្រព្យ​សម្បត្តិ បុណ្យស័ក្តិ​រូប​រាង​ខ្លាំង​ពេក​ទេ គួរសង្កេត​មើល​អត្ត​ចរិត ឬកពា​ពូជ​ពង្ស​រង្ស​ត្រកូល​ផង ទើប​បាន​សុខ។

រកប្តីប្រពន្ធ            ឲ្យគិតឲ្យគន់
រើសរករូបរាង        ពូជថ្លៃល្មមយក
ពូជថោកល្មមវាង        រូបល្អឬកល្អៀង
នាងកុំប្រសព្វ។


ប្រភពៈ​ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍

No comments: