ការជ្រើសរើសពេលាសម្រាប់រៀបអាពាហ៍ពិពាហ៍គឺមានសារៈសំខាន់ណាស់ ចំពោះកូនប្រុសនឹងកូនស្រី។ តាមជំនឿពីបុរាណបើជ្រើសរើសថ្ងៃល្អដើម្បីរៀបការ ធ្វើឲ្យអ្នកទាំងពីររកស៊ីនមានបានរស់នៅប្រកបដោយក្តីសុខតកូន តចៅ។
ក.សម័យបុរាណ
បន្ទាប់ពីកូនប្រុសជំរាប់ពត៌មានហើយ មាតាបិតា ទៅរកលោកគ្រូហោរមើលពេលា។ កាលពីសម័យដើមគេមើលពេលាតែខាងកូនស្រីប៉ុណ្ណោះ តែបច្ចុប្បន្នខាងស្រីមិនព្រម គេត្រូវមើលពេលាទាំងសងខាង ដូច្នេះគ្រូហោរត្រូវដឹងពីឆ្នាំកំណើតនៃអ្នកទាំងពីផង និងអាយុកាលនៃអ្នកទាំងពីរផងដើម្បីធ្វើការគន់គូរទៅតាមក្បួន តម្រាល។
ខ. សម័យបច្ចុប្បន្ន
មាតាបិតាកូនប្រុស កូនស្រី ត្រូវពិគ្រោះគ្នាជាមុនសិន ទើបកំណត់ថ្ងៃជ័យ ដែលលោកគ្រូហោរបានកំណត់ឲ្យ។ ពេលរៀបអាពាហ៍ពិពាហ៍ មាតាបិតាខាងកូនប្រុស ត្រូវ ប្រគល់ប្រាក់ដែលខាងស្រីបង្គាប់ទាំងប៉ុន្មានទៅខាងកូនស្រីទាំង អស់។ ដើម្បីឲ្យមាតាបិតាកូនស្រី យកប្រាក់ទៅចាត់ចែងដូចជាៈ
- ទិញសំភារៈប្រគេនព្រះសង្ឃ
- បច្ចេយ ប្រគេនព្រះសង្ឃ
- រកលោកអាចារ្យពេលា
- រកអ្នកភ្លេងប្រពៃណី
- រកទិញជំនូន (បណ្តាការ)
- រកទិញវត្ថុដែលត្រូវប្រើប្រាស់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍
- ត្រៀមប្រាក់ចេញថ្លៃ (ម្ហូបអាហារ)
- ត្រៀមប្រាក់សម្រាប់ថ្លៃសម្អោងការជាដើម។
ប្រភពៈ សៀវភៅអាហ៍ពិពាហ៍ខ្មែរ
No comments:
Post a Comment