ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដើម្បីជួយលោកអ្នក អាចគ្រប់គ្រងអារម្មណ៍ធុញថប់ (ស្ត្រេស) របស់ខ្លួន នៅពេលជួយបញ្ហាស្មុគស្មាញ នៅកន្លែងធ្វើការ។

រូបភាពគេហទំព័រ Looking Today
១. ចេះគ្រប់គ្រងពេលវេលា
ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការ បញ្ចប់ភារៈកិច្ចរបស់អ្នក ឲ្យទាន់ពេល ហើយវាធ្វើឲ្យ អ្នកមានសម្ពាធ និង ភាពថប់បារម្ភ នោះអ្នកត្រូវតែអនុវត្តនូវ គន្លឹះនេះ។ ដំបូង អ្នកត្រូវព្យាយាម ឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ចប់ការងារទាំងអស់របស់អ្នក ជាជាងការ ទៅជជែកកំសាន្តជាមួយនឹង បុគ្គលិកផ្សេងទៀត ឬ ធ្វើការងារអ្វីផ្សេងទៀត ដែលមិនចាំបាច់ដូចជា ទិញទំនិញតាម ប្រព័ន្ធអ៊ីនធឺណេត ឬ លេងហ្វេសប៊ុកជាដើម ក្នុងអំឡុងពេលនៃម៉ោងធ្វើការ។ កាលបើអ្នកសន្សំពេលវេលាបានកាន់តែ ច្រើន នោះអ្នកហាក់នឹងមិន មានឱកាសប្រឈមនឹងភាពថប់បារម្ភ និង ភាពធុញថប់នឹងការងារនោះទេ នៅ ពេល ដែលអ្នកអាច ប្រគល់ការងារបានតាមការកំណត់នោះ ។
២. ផ្លាស់ប្តូរការងារ
ប្រសិនបើការងាររបស់អ្នក ផ្តល់ឲ្យអ្នកនូវពេលវេលាដ៏សែនអាក្រក់ នោះវាប្រហែលជាដល់ពេល ដែលអ្នក ត្រូវស្វែងរកជម្រើសថ្មីទៀត ដោយសារតែ អ្នកអាចជំនួសការងាររបស់អ្នក ជាមួយនឹងអ្វីទៀត ផ្សេង ប៉ុន្តែ អ្នកនឹងមិនអាចជំនួស នូវសន្តិភាពក្នុងចិត្តរបស់អ្នកបាននោះទេ។
៣. ធ្វើការហាត់ប្រាណ
ទៅក្លឹបហាត់ប្រាណ ឬ ហាត់ក្បាច់យូហ្គា ឬ ធ្វើការហាត់ប្រាណបែបរាំកំសាន្ត ។ ការហាត់ប្រាណ គឺអាចជួយបញ្ចេញនូវ សារជាតិគីមីពីធម្មជាតិ ដែលត្រូវបានគេហៅថា អង់ដូហ្វីន ដែលវាជាអរម៉ូនម្យ៉ាង នឹងជួយអ្នក ធ្វើឲ្យមានអារម្មណ៍ល្អបាន។ ធ្វើការអនុវត្តន៍ លំហាត់ប្រាណនៃការដកដង្ហើម ឲ្យបាន ទៀងទាត់ តាមដែលពួកវានឹងជួយ ធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្ងប់សុខ និង ស្រស់ថ្លា។

រូបភាពគេហទំព័រ Looking Today
៤. ញញឹមឲ្យបានច្រើន
កាលបើអ្នកកាន់តែញញឹម នោះអ្នកនឹងកាន់តែមានអាម្មណ៍ថា ស្រស់ស្រាយជាងមុន តែចូរប្រាកដថា វាចេញពីក្នុងចិត្តរបស់អ្នក។ ស្នាមញញឹម បំពេញឲ្យអ្នកនូវ ស្ថានភាពអារម្មណ៍ជាវិជ្ជមាន និង អាច កាត់បន្ថយស្ត្រេស នៅពេលដែលអ្នកចង់បំបាត់វា ។
៥. ស្វែងយល់នូវអ្វីដែលថ្មីៗ
នៅពេលដែលអ្នកនៅក្មេង តើអ្នកមានធ្លាប់ចង់រៀនលេងហ្គីតា ប៉ុន្តែអ្នកមិនអាចសម្រេចវាបានមែនទេ ? គ្មានបញ្ហានោះទេ អ្នកអាចចាប់ផ្តើមបំណងប្រាថ្នានេះ ជាថ្មីម្តងទៀត ដោយការចាប់ផ្តើម ចូលរៀនក្នុង ថ្នាក់តន្ត្រីនៅក្នុងពេលនេះ ។ ការភ្ជាប់ខ្លួន ទៅនឹងសកម្មភាពកំសាន្តអ្វីមួយ គឺអាចជួយអ្នក បំបាត់នូវ ស្ត្រេសចេញពីក្នុងចិត្ត របស់អ្នកបាន។ វានឹងជួយឲ្យអ្នក ដកដង្ហើមចេញចូលដោយខ្យល់បរិសុទ្ធ និង ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅនឹងកន្លែងធ្វើការបាន។
៦. រៀនធ្វើការបន្ធូរអារម្មណ៍
ជារឿយៗ នៅពេលដែលអ្នកសាកសមនឹងធ្វើការសម្រាក អ្នកបែរជាមិនបានទទួលនូវការសម្រាកមួយ ពិតប្រាកដទៅវិញ។ ជាលទ្ធផល អ្នកហាក់នឹង ចំណាយពេលឥតប្រយោជន៍ ក្នុងការសម្រាកបែបនេះ ។ នៅពេលដែលអ្នក មិនបានទទួលនូវអារម្មណ៍ធូរស្រាល និង មានថាមពលជាថ្មី នោះអ្នកនឹង មានអារម្មណ៍ ថាអ្នកមានស្ត្រេសកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅ មួយថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ នៅពេលត្រលប់ទៅផ្ទះវិញនោះគឺ អ្នកត្រូវតែសម្រាកនៅពេល ដែលពេលវេលាគឺសាកសមសម្រាប់អ្នក។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ និង ទៀងពេល។ រៀនបន្ធូរអារម្មណ៍ដោយការ ជជែកកំសាន្តជាមួយ នឹងសមាជិកគ្រូសារ ឬ ស្តាប់តន្ត្រីលំហែអារម្មណ៍ជាដើម។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com
No comments:
Post a Comment