គ្មានអ្វីដែលអស្ចារ្យជាងសេក្តីស្រឡាញ់ទេនៅលើលោកនេះ ប្រសិនបីជានៅក្នុងមួយឆាគជីវិតរបស់មនុស្សម្នាក់រស់នៅដោយគ្មានសេចក្តីស្រឡាញ់នៅក្នុងខ្លួននោះ ប្រៀបដូចជាដើមឈឺមូយដើមដែលនៅឯកាគ្មានអ្នកណាខ្វាយខ្វល់ជាមួយអញ្ចឹង។
យ៉ាងណាម៉ិញប្រសិនបើអ្នកបានឮពាក្យថាស្រឡាញ់ចេញពីមាត់មនុស្សម្នាក់ដែលអ្នកកំពុងតែចាប់ចិត្ត ពេលនោះបេះដូងរបស់អ្នកនឹងដើរញាប់ខុសពីធម្មតា រីឯអារម្មណ៍មានសេចក្តីសុខក៏កើតឡើងភ្លាមៗដែរ។ ម្យ៉ាងវិញទៀតអំណាចនៃអារម្មណ៍បែបនេះអាចជំរុញឲ្យលោកអ្នកសម្រេចកិច្ចការបានជោគជ័យ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ មិនតែប៉ុណ្នោះប្រសិនបើអ្នកឮពាក្យថា ខ្ញុំស្រឡាញ់ភ្នែកដ៏ស្រទន់របស់អ្នក ដៃដ៏ស្រលូនរបស់អ្នក ស្នាមញញឹមដែលមិនចេះរីងស្ងួតរបស់អ្នក នោះកាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថាពិសេសបំផុតគ្មានអ្វីប្រៀបផ្ទឹមបានទេ។ សរុបមកវិញសេចក្តីសុខគឺកើតចេញពីសេចក្តីស្រឡាញ់ដ៏ស្មោះស្មគ្រ័រវាងមនុស្សពីរនាក់ បើគ្មានសេចក្តីស្រឡាញ់ទេនោះការរស់នៅក្នុងមួយជីវិតនេះក៏គ្មានន័យដែរ៕
No comments:
Post a Comment