ឪពុកអ្នកមាន ឪពុកអ្នកក្រ (Rich Dad Poor Dad) និពន្ធដោយលោក Robert Kiyosaki និង Sharon Lechter ជាសៀវភៅដែលលក់ដាច់បំផុត។ សៀវភៅនេះត្រូវបានបកប្រែជាភាសាខ្មែរដោយលោក …. ក្រោមចំនងជើងថា ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ។ ជាសៀវភៅមួយដែលឱយតំលៃការរកប្រាក់ចំនូល តាមវិធីឯករាជ្យ តាមរយៈការវិនិយោគផ្សេងៗ។
Robert Kiyosaki បានឱយដឹងថាគាត់មានឪពុកម្នាក់ដែលជាឪពុកពិតរបស់គាត់។ ឪពុកគាត់គ្មានបានអប់រំគាត់ក្រៅពីប្រឹងរៀនដើម្បីធ្វើការកញ្ជះគេនោះទេ។ ហើយទីបំផុតគ្មានសល់អ្វីទាំងអស់។ ក្រោយមកទៀតគាត់បានជួបនឹងបុរសម្នាក់ទៀតដែលជាអ្នកមាន បានអប់រំគាត់អំពីវិធីក្លាយជាអ្នកមាន។ បើចង់មានគេត្រូវចេះរកស៊ីដោយខ្លួនឯង មិនមែនប្រឹងធ្វើការបំរើគេនោះទេ។
លោកRobert Kiyosaki បានរិះគន់ដល់ប្រព័ន្ធអប់រំ ដែលបានអប់រំកូនក្មេងឱយប្រឹងរៀន ហាត់ពត់លត់ដំ គឺដើម្បីតែធ្វើជាកូនឈ្នួលរបស់គេតែប៉ុណ្ណោះ។
“ប្រឹងរៀន មានចំនេះ មានសមត្ថភាព ចៅហ្វាយពេញចិត្ត” នេះជាការបង្រៀនរបស់អ្នកក្រ។
“ប្រឹងរៀនប្រើមនុស្ស ដែលមានសមត្ថភាព” នេះជាការបង្រៀនរបស់ពួកអ្នកមាន។

អ្នកក្រនិយាយថា “លុយជាប្រភពនៃអំពើអាក្រក់“
តែអ្នកមាននិយាយថា “អត់លុយ ទើបជាប្រភពនៃអំពើអាក្រក់។ មានលុយអាចជួយគេបាន“។
តែអ្នកមាននិយាយថា “អត់លុយ ទើបជាប្រភពនៃអំពើអាក្រក់។ មានលុយអាចជួយគេបាន“។
ទស្សនៈសំខាន់ៗនៅក្នុងសៀវភៅនេះមានដូចជា
- ហាត់ប្រាណធ្វើឱយសុខភាពល្អ ហាត់គិតចំរើនទ្រព្យ ខ្ជិលបំផ្លាញវត្ថុទាំងពីរយ៉ាងខាងដើម។
- ភាពហ៊ឺហាពិតប្រាកដគឺការទទួលជោគជ័យក្នុងការវិនិយោគ។ (អ្នកក្រចូលចិត្តហ៊ឺហាមុនរកលុយ មានលុយតិចតួចទិញឡានជិះ មិនយកទៅបណ្តាក់ទុន…)
- ច្បាប់មាស : អ្នកមានមាស ជាអ្នកបង្កើតច្បាប់។
- ដើម្បីរួចផុតភាពខ្ញុំគេ គេត្រូវរៀនផ្នែកគ្រប់គ្រងលុយនិងវិនិយោគឱយពូកែ។
- បញ្ហាធំនៃភាពជាកូនឈ្នួលគេនោះ គឺទោះបីពូកែយ៉ាងណាក៏នៅតែជាខ្ញុំគេដដែល។
- មនុស្សជាច្រើនជាអ្នកក្រព្រោះ នៅចំពេលល្អដែលគេត្រូវវិនិយោគ បែរជាលោកនេះពេញទៅដោយកូនមាន់ឆ្លេឆ្លាពេញផ្លូវស្រែកថា មេឃបាក់ហើយ!មេឃបាក់ហើយ!។
- ក្មេងសម័យឥលូវប្រើកាតក្រេឌីត មុនរៀនមេរៀនស្តីអំពីការយកលុយទៅវិនិយោគទៅទៀត។
- អ្នកក្រនិងអ្នកមធ្យមធ្វើការដើម្បីលុយ។ អ្នកមានប្រើលុយឱយធ្វើការ។

សៀវភៅនេះក៏ទទួលបាននូវការរិះគន់យ៉ាងសំបើមដែរ។ អ្នកខ្លះបន្ទាប់ពីបានអានសៀវភៅនេះរួចហើយ ក៏មានចិត្តក្លៀវក្លាចង់ធ្វើតាម។ តែទីបំផុតមិនដឹងជាចាប់ផ្តើមពីណាទៅ។ សៀវភៅនេះនិយាយទៅបានតែទ្រឹស្តីប៉ុណ្ណោះ មិនបានប្រាប់អ្នកអានថាត្រូវធ្វើយ៉ាងម៉េចខ្លះទេ។ ដូចជាប្រាប់ថាកុំស៊ីឈ្នួលគេបើចង់មាន ត្រូវរកស៊ីដោយខ្លួនឯងវិញ តែមិនបានប្រាប់ថា រកស៊ីគេត្រូវចាប់ផ្តើមពីណាទៅណានោះទេ (ខ្ញុំធ្លាប់ជួបការអប់រំបែបេនះច្រើនណាស់ ដូចជាអប់រំថាត្រូវចេះគួរសមចំពោះចាស់ទុំ តែមិនបានអប់រំថា ជួបចាស់ទុំគេត្រូវសំពះសួរ គេត្រូវ … ជួបលោកសង្ឃគេត្រូវស្លៀកពាក់ ….នោះទេ)។
អ្នកខ្លះទៀតបាននិយាយថា ទស្សនៈរបស់សៀវភៅនេះខ្លះមិនត្រឹមត្រូវ ដូចជាKiyosaki បានឱយយោបល់ថាត្រូវយកចិត្តទុកដាក់តែនឹងការបណ្តាក់ទុនដែលល្អមួយពីរ ជាជាងរកស៊ីច្រើនមុខ។ អ្នកខ្លះបានរិះគន់ថាគាត់បានបន្ទាបបន្ថោកតំលៃការអប់រំនៅសាលា។
No comments:
Post a Comment