ចំនួនពីរលេខមកហើយ គឺលេខ០០៧ និងលេខ០០៨ សម្រាប់ខែសីហា និងខែកញ្ញា ២០០៦ ដែលទស្សនាវដ្ដីសុខភាពយើង បានលើកយកប្រធានបទការរួមភេទពេលមានផ្ទៃពោះ និងផែនការរួមភេទពេលមានផ្ទៃពោះ មកជម្រាបជូនរួចមកហើយ។ នៅ លេខនេះ ទស្សនាវដ្ដីសុខភាពយើង សូមលើកយកក្បាច់រួមភេទមកជម្រាបជូនជាការស្វែងយល់បន្ដទៅទៀត។ ការប្រែប្រួលរូបរាង កាយពេលតាំងគភ៌ បានធ្វើឱ្យជីវភាពផ្លូវភេទមានការប្រែប្រួលផងដែរ ជាពិសេសកាយវិការ ឬក្បាច់រួមភេទនេះតែម្ដង។ ពេលគ្មាន ផ្ទៃពោះ ឬគ្មានជម្ងឺផ្លូវភេទណាមួយ លោកអ្នកអាចមានកាយវិការ ឬជំហររួមភេទតាមអំពើចិត្ដ។ ប៉ុន្ដែនៅពេលមានគភ៌ ត្រូវមាន កាយវិការកំណត់សមស្របណាមួយ។
នៅរយៈពេលប៉ុន្មានខែដំបូងនៃគភ៌ លោកអ្នកមិនចាំបាច់ផ្លាស់ប្ដូរកាយវិការរួមភេទនោះទេ គឺគ្រាន់តែកុំស៊កលិង្គចូលទៅ ក្នុងទ្វារមាសដល់ទីជម្រៅខ្លាំងពេក ជាពិសេសបើស្ដ្រីមានផ្ទៃពោះនេះធ្លាប់មានប្រវត្ដិធ្លាក់កូន ឬរលូតកូនម្ដងរួចមកហើយ។ តាំងពីខែ ទីបួនទៅស្ដ្រីចាប់ផ្ដើមមានទំហំពោះរិតតែធំ ពេលនោះកាយវិការ ឬក្បាច់ដែលអនុញ្ញាត ហើយប្រសើរបំផុតគឺក្បាច់ពីក្រោយ ក្បាច់ចំហៀង ឬក្បាច់ស្ដ្រីលើបុរស(ដែលនឹងលើកយកមកបង្ហាញជូនដូចខាងក្រោមនេះ)។ នៅចុងខែនៃគភ៌ ឬពេលជិតសម្រាល សុដន់ និង ទំហំពោះរីកប៉ោងជាខ្លាំង តាមការប៉ាន់ស្មានស្ដ្រីចូលចិត្ដការរួមភេទដែលមានក្បាច់បុរសនៅពីក្រោមនាងជាងកាយវិការផ្សេងទៀត។ ជាពិសេសកាយវិការស្ដ្រីលើបុរស ក៏ជាកាយវិការស្រើបស្រាល និងសុខស្រួលរបស់ស្ដ្រីផងដែរ។
1. ក្បាច់ទី១ ៖ ក្បាច់រួមភេទពីក្រោយ
ក្បាច់ ឬកាយវិការរួមភេទបែបនេះអាចអនុវត្ដបានពេញរយៈពេលមានផ្ទៃពោះទាំង៩ខែតែម្ដង។ ស្ដ្រីអាចប្ដូរកាយវិការទៅ តាមទីតាំង ឬការប្រែប្រួលរបស់ទារកក្នុងផ្ទៃផងដែរ។ កាយវិការអាចជាលក្ខណៈដេកសណ្ដូក និងជាលក្ខណៈដេកអង្គុញជើងបួន។
នៅក្នុងក្បាច់នេះ បុរសត្រូវទ្រខ្លួនឯងដោយច្រត់ដៃ មិនត្រូវសង្កត់លើខ្លួនស្ដ្រីឡើយ។ ចំណែកស្ដ្រីក៏មិនត្រូវឱ្យពោះទ្រទម្ងន់ ខ្លួននោះទេ តែត្រូវប្រមូលទម្ងន់ទៅនៅត្រង់ត្រគាក ឬចង្កេះ។ (សូមមើលរូបភាពក្បាច់ទី១)
2. ក្បាច់ទី២ ៖ ក្បាច់រួមភេទពីចំហៀង
ជំហររួមភេទនេះសមស្របយ៉ាងពិសេសចំពោះពេលតាំងគភ៌។ ក្បាច់នេះតម្រូវឱ្យស្ដ្រីងាកដងខ្លួនទៅរកលិង្គរបស់បុរស។ ចំពោះកាយវិការបែបនេះ បុរសហាក់ដូចជាមានសេរីភាពគ្រប់គ្រាន់ក្នុងការបបោសអង្អែលស្ដ្រីជាដៃគូ បូករួមទាំងតំបន់ប្រដាប់ភេទ ផងដែរ។ រីឯស្ដ្រីត្រូវរក្សាកាយវិការជើងទាំងពីរផ្អោបជាប់គ្នា ដើម្បីរក្សាខ្លួនឱ្យជាប់លាប់ជាមួយនឹងលិង្គរបស់បុរស។ (សូមមើលរូប ភាពក្បាច់ទី២)
៣. ក្បាច់ទី៣ ៖ ក្បាច់រួមភេទអង្គុយពីលើ
ក្បាច់នេះតម្រូវឱ្យស្ដ្រីអង្គុយច្រកគាវពីលើបុរសដែលកំពុងអង្គុយដែរ នៅភ្លៅទាំងពីររបស់បុរស។ ក្បាច់នេះសមស្រប សម្រាប់ការរួមភេទពេលមានផ្ទៃពោះដំបូង ឬពេលពាក់កណ្ដាលនៃការតាំងគភ៌(នៅត្រីមាសទី១ និងត្រីមាសទី២)។ ក្បាច់នេះមិន តម្រូវឱ្យមានកាយវិការញាប់ពេក ឬខ្លាំងៗឡើយ ប៉ុន្ដែជាកាយវិការស្រួលសម្រាប់ដៃគូទាំងពីរនាក់ និងជួយសម្រាលសម្ពាធទៅលើ ពោះ ដែលមិនបង្កការប៉ះពាល់ ឬឈឺចាប់ទៅដល់ទារកក្នុងផ្ទៃឡើយ។ ស្ដ្រីអាចត្រួតត្រាជម្រៅនៃការស៊កលិង្គបានយ៉ាងប្រសើរ ដែល ងាយស្រួលក្នុងការគ្រប់គ្រងបញ្ហាជាយថាហេតុបាន។
ពេលធ្វើការរួមភេទដោយកាយវិការនេះ ស្ដ្រីត្រូវជាន់ប្រអប់ជើងរបស់ខ្លួនលើកម្រាល ដើម្បីទ្រខ្លួនឯងផ្ទាល់ និងជួយ សម្រាលទម្ងន់ទៅលើបុរសជាដៃគូបានទៀតផង។ ស្ដ្រីក៏អាចជ្រើសរើសជំហរណាដែលសុខស្រួលបំផុត និងដែលអាចមានលទ្ធភាព បបោសអង្អែ។ រីឯបុរសវិញក្នុងក្បាច់នេះ កាយវិការរបស់ខ្លួនហាក់ដូចជាត្រូវកម្រិតមិនឱ្យកម្រើកស្ទើរតែទាំង អស់ តែគាត់ទទួលអារម្មណ៍ស្និតស្នាល និងស្អិតរមួត គួរឱ្យគត់សម្គាល់។ (សូមមើលរូបភាពក្បាច់ទី៣)។
បណ្ដាំផ្ញើ
ទស្សនាវដ្ដីសុខភាពយើង នឹងលើកយកប្រធានបទល្អៗជាច្រើនទៀតទាក់ទងនឹងការរួមភេទនេះ មកជម្រាបជូនជាបន្ដ បន្ទាប់នៅលេខក្រោយៗទៀត។ សូមរង់ចាំអានដោយអនុគ្រោះ។ លោកអ្នកអានទាំងឡាយអាចចូលរួមជាយោបល់ ឬសាកសួរជា សំណួរមកកាន់ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដីសុខភាពយើងបាន យើងខ្ញុំរង់ចាំទទួល និងបម្រើជូនដោយរីករាយ។
No comments:
Post a Comment