«ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន» នេះជាសុភាសិតបុរាណខ្មែរ តាំងពីយូរលង់ណាស់មកហើយ ដែលប្រើសម្រាប់ទូន្មានមនុស្សគ្រប់ជំនាន់ឲ្យចេះទុកដាក់កូនចៅ ឲ្យបានល្អ។
ចូលមកដល់សម័យបច្ចុប្បន្ននេះ កូនចៅគេមានសិទ្ធិរើសគូដោយខ្លួនឯង រីឯឪពុកម្តាយគ្មានសិទ្ធិបង្ខំឡើយ គ្រាន់តែអាចជួយណែនាំព្រៀនប្រដៅខ្លះៗតែប៉ុណ្ណោះ។ គេលែងប្រើពាក្យថា "នំមិនធំជាងនាឡិ" ទៀតឡើយ វាហួសសម័យទៅហើយ។
តែទោះជាយ៉ាងណាក៏ដោយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយបន្តិច មើលគេមើលឯង មើលឆ្វេងមើលស្តាំផង "កុំគ្រាន់តែឃើញនុយភ្លាមត្របាក់ភ្លែត" វាមិនសមទេ ក្រែងវេទនាដល់ខ្លួនទៅថ្ងៃក្រោយ។
No comments:
Post a Comment