Monday, November 25, 2013

ពាក្យថាអាពាហ៍ពិពាហ៍

ពាក្យ​ (អាពាហ៍​ពិពាហ៍) ជា​ការ​ទំនាក់​ទំនង​ចាប់​ផ្តើម​តាំង​ពី​មាតា​បិតា​កូន​ប្រុស​ បាន​ចូល​ទៅ​ស្តី​ដណ្តឹង​កូន​ស្រី​ ពី​មាតា​បិតា​កូន​ស្រី​ ឲ្យ​ទៅ​កូន​ប្រុស​របស់​ខ្លួន​មក​។


បើ​មាតា​បិតា​កូន​ស្រី ​បាន​យល់​ព្រម​តាម​សំនូម​ពរ​របស់​មាតា​បិតា​កូន​ប្រុស​ហើយ​ មាតា​បិតា​ទាំង​សង​ខាង នឹង​រៀប​ពិធី​អាពាហ៍​ពិពាហ៍​កូន​ទាំង​ពីរ​ទៅ​តាម​ប្រពៃណី​ខ្មែរ​។ ​ប្រពៃណី​អាពាហ៍​ពិពាហ៍​ខ្មែរ​ពីសម័យ​បុរាណ​ ត្រូវ​បាន​រៀប​ចំ​នៅ​ពេល​ដែល​មនុស្ស​ មាន​ពេល​ទំនេរ​ច្រើន​មាន​ទ្រព្យ​សម្បត្តិ​ធូរ​ធារ​ ហើយ​កូន​ប្រុស​កូន​ស្រី​ទាំង​ពីរ​មាន​ចិត្ត​ចេះ​ស្រឡាញ់​ញាតិ​របស់​ខ្លួន​ និង​គោរព​តាម​បណ្តាំ​ជី​ដូន​ជី​តា ​ឲ្យ​ចេះ​ស្រឡាញ់​មើល​ថែ​រក្សា​គ្នា​ផង​។

ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ កូន​ស្រី​ និង​កូន​ប្រុស​ពី​សម័យ​បុរាណ​គឺ​ មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ណាស់​។​ តែ​មក​ដល់​នៅ​ឆ្នាំ​ ១៩៤០ ​ដល់ ​ឆ្នាំ ​១៩៦០ ​គេ​បាន​រៀប​អាពាហ៍​ពិពាហ៍​ កូន​ប្រុស​ កូន​ស្រី​ មាន​រយៈ​ពេល​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ពេល​៣​ថ្ងៃ​នេះ​ គេ​ត្រូវ​ចំណាយ​ធនធាន​ អស់​ប្រាក់​ច្រើន​ ពី​ព្រោះ​ បើ​មាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ភូមិ​ណា​ ភូមិ​នោះ​ត្រូវ​ពន្លត់​ភ្លើង​ចង្គ្រាន​។ ​បាន​ន័យ​ថា ​មនុស្ស​នៅ​ក្នុង​ភូមិ​នោះ​ ទាំង​ចាស់​ ទាំង​ក្មេង​ មក​ចូល​រួម​ជួយ​កិច្ច​ការ​ទាំង​ស្រី​ ទាំង​ប្រុស​ ហើយ​នៅ​ហូប​បាយ​ទាំប្តី​ ទាំង​ប្រពន្ធ​ ទាំង​កូន​នោះ​ឯង​។    ​បើ​មាន​ញាតិ​ច្រើន​ ឬ​មាន​គេ​រាប់​អាន​ច្រើន​ គឺត្រូវ​ចំណាយ​ម្ហូប​អាហារ​ច្រើន​ ដើម្បី​តម្រូវ​ទៅ​តាម​ចំនួន​មនុស្ស​ផង​ដែរ​។

ប្រភពៈ សៀវភៅអាពាហពិពាហ៍ខ្មែរ

No comments: