Monday, November 25, 2013

អារម្មណ៍ដំបូងដែលចាប់ផ្តើមស្រឡាញ់មនុស្សមា្នក់

នៅ​លើ​លោក​នេះ​អ្នកណាៗក៏​មានចិត្តស្រឡាញ់​ដែរ គ្រាន់​អ្នក​ខ្លះ​មាន​ភាព​ក្លាហាន​ហ៊ាន​សារភាព​ប្រាប់​ទៅ​ដៃ​គូ​​របស់​គេ​ត្រង់ៗ រីឯ​អ្នក​ខ្លះ​ទៀត​លាក់​ទុក​នៅ​ក្នុង​ចិត្ត​រហូត​ដល់​ថ្ងៃ​ណាមួយ​ដែល​ទ្រាំ​លែង​បាន​ទើប​ហ៊ាន​ហារ​មាត់​និយាយ។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​សេចក្តី​ស្រឡាញ់​ស៊ីជំរៅ​មនុស្ស​ម្នាក់​ត្រូវ​​ឆ្លង​កាត់​អារម្មណ៍​ដែល​ទើប​តែ​​ចាប់​ផ្តើម​ចេះ​ស្រឡាញ់ដំបូង ហើយវាក៏អាច​ជា​ស្នេហ៍​គ្រា​ដំបូងដែល​មិន​អាច​បំភ្លេច​បាន។ ជួន​កាល​អ្នក​មាន​ចិត្ត​ស្រឡាញ់​គេ​ទាំង​មិន​ដឹង​ខ្លួន ប៉ុន្តែ​អាច​ស្តែង​ចេញ​តាម​រយៈទង្វើ​​ដែល​​បាន​ប្រព្រឹត្ត។ ដូច្នេះ​ហើយ​អារម្មណ៍​ចាប់​ផ្តើម​ស្រឡាញ់​អាច​បញ្ចេញ​តាម​ទង្វើផ្សេងៗ​ដូច​ជា​ខាង​ក្រោម៖ 



-ចាប់ផ្តើមចូលចិត្តនូវទង្វើដែលដៃគូរបស់អ្នកបានធ្វើ មិន​ថា​ការ​និយាយ​ស្តី ការ​ដើរ ឬ​អង្គុយ​នោះ​ទេ ជា​ពិសេស​គឺ​ទម្លាប់​របស់​គេ ទោះ​បី​ជា​ទម្លាប់​ទាំង​នោះ​មាន​ភាព​ខុស​ប្លែក​ក៏​ដោយ ក៏​អ្នក​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​ដែរ។

 - ចាប់​ផ្តើម​យក​ចិត្តទុក​ដាក់​ចំពោះ​គេ នៅ​ពេល​មាន​បញ្ហា​អ្វី​កើត​ឡើង​ ឬ​មាន​ការ​ដែល​ត្រូវ​ពឹង​ពាក់​អ្នក​តែង​តែ​ចង់​ជួយ​ដល់​ទីបញ្ចប់។

 - 
ចំណុច​សំខាន់​ទៀត​គឺ​នៅ​ពេល​ដែល​មាន​នណា​ម្នាក់​និយាយ​លេខាយ​ជា​មួយ​ម្នាក់​នោះ ​អ្នក​ប្រាដក​ជា​មាន​កូនចិត្ត​តូច​មួយ​ច្រណែន​និង​អ្នក​ទី​បី​ជា​មិន​ខាន ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ស្រឡាញ់​ជ្រាលជ្រៅ​ក៏​ដោយ៕

No comments: